-
បញ្ចប់ការកែលម្អស្ថាបនា ផ្លូវលេខ១៣៥ ដោយក្រាលកៅស៊ូ DBST. ឲ្យប្រសើរឡើងវិញ ប្រវែង ៦៥០ម៉ែត្រ ពីចំណុចផ្លូវលេខ៣មុខធនាគារABAទៅភ្ជាប់ជាមួយផ្លូវលេខ៤ទីប្រជុំជនក្រុង-ខេត្តបាត់ដំបង
ក្នុងការចុះពិនិត្យមើលការកែលម្អនិងការថែទាំផ្លូវឲ្យប្រសើរឡើងវិញ នៅព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសំដែងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ដែលកំពុងតែមមាញឹកខិតខំប្រឹងប្រែងកិច្ចការងាររបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ក្នុងការកែលម្អផ្លូវមួយខ្សែនេះបានប្រសើរឡើងវិញក្រោយពីទទួលរងនូវការខូចខាតកាលពីរដូវវស្សាឆ្នាំមុន។ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីសាធារណការខេត្តបានឲ្យដឹងថាៈកំណាត់ផ្លូវលេខ១៣៥ ពីចំណុចផ្លូវលេខ៣ ទល់មុខធនាគារABAដើម្បីតភ្ជាប់ជាមួយផ្លូវលេខ៤ ស្ថិតក្នុងសង្កាត់ស្វាយប៉ោទីប្រជុំជនក្រុង-ខេត្តបាត់ដំបង ដែលមានប្រវែង ៦៥០ម៉ែត្រ ដោយក្រាលកៅស៊ូDBSTនេះ មន្ទីរបានប្រើប្រាស់រយៈពេល០១ខែ ដើម្បីធ្វើការកែលម្អឲ្យប្រសើរឡើងវិញ។ដោយក្នុងនោះ មន្ទីរជំនាញ ក៏បានរៀបចំស្តារប្រព័ន្ធលូ និងកាយប្រឡាយមួយខ្សែនៅអមផ្លូវផងដែរ។ លោកប្រធានមន្ទីរសាធារណការ ខេត្តបាត់ដំបងក៏បានគូសបញ្ជាក់បន្ថែមផងដែរថា៖ កន្លងមកនេះមន្ទីរទទួលបាននូវគម្រោងកែលម្អជួសជុលនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវខេត្ត ដែលទទួលរងប៉ះពាល់ និងខូចខាតដោយទឹកជំនន់ឆ្នាំ២០២០ កន្លងមក ដោយទទួលបាននូវកញ្ចប់ថវិកា ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងគឺមានចំនួន១៥គម្រោង ក្នុងនោះផ្លូវកៅស៊ូDBST ប្រវែងសរុបជិត១១គីឡូម៉ែត្ត, ផ្លូវក្រួសក្រហមLaterite ប្រវែងជាង២២គីឡូម៉ែត្រ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តនិងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ក៏បានបន្តធ្វើការកែលម្អជួសជុលថែទាំឡើងវិញ ដោយបានចាក់ក្រាលនូវកៅស៊ូ បេទីមមីន័រ (Overlay AC )ក្នុងទីប្រជុំខេត្ត បានប្រមាណជិត១០គីឡូម៉ែត្រ ជាបន្តបន្ទាប់ផងដែរ។ ឯកឧត្តម…
-
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋជិត ៣០គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់
ខេត្តព្រះវិហារ៖ អនុប្រធានអចិន្ត្រៃយ៍ គណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោកស្រី ចឹក ហេង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងមូលដា្ឋន នាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនប្រជាពលរដ្ឋ ២៩គ្រួសារ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។ការនាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះទាំងនោះ បានធ្វើឡើងក្រោយហេតុការខ្យល់កន្ត្រាក់ គ្រាដែលរដ្ឋបាលខេត្តព្រះវិហារ បានគ្រប់ដណ្ត់ទៅដោយដំណក់ទឹកភ្លៀង កាលពីយប់ថ្ងៃទី៤មេសាឆ្នាំ២០២១ កន្លងមកនេះ ដោយពលរងគ្រោះ រស់នៅក្នុងឃុំចំនួន ២ គឺ ឃុំស្អាង ១គ្រួសារ និងឃុំច្រាច់ ២៨ គ្រួសារ ស្ថិតនៅក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ។លោកស្រី ចឹក ហេង បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខ និងចូលរួមសោកស្ដាយពីសំណាក់ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ពិសេស ប្រសាសន៍ផ្ដាំផ្ញើររបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេច តែងតែយកចិត្តទុកដាក់ជាប់ជានិច្ច អំពីសុខទុក្ខរបស់បងប្អូននៅគ្រប់ទីកន្លែង ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍…
-
អភិបាលខណ្ឌចំការមន ដឹកនាំមន្ត្រីមូលដ្ឋានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ក្នុងសង្កាត់ផ្សារដើមថ្កូវ
ភ្នំពេញ ៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន រួមជាមួយមន្ត្រីរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ដែលរស់នៅតាមមាត់ប្រឡាយបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ។
-
ប្រជាពលរដ្ឋចំនួន៦៥ គ្រួសារ ទទួលបានអំណោយសប្បុរសធម៍ពីកាកបាទក្រហមកម្ពុជា
ប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាងចំនួន៦៥ គ្រួសារ ទទួលបានអំណោយសប្បុរសធម៍ពី កាកបាទក្រហមកម្ពុជា៕
-
ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបាត់ដំបង អះអាងថា៖ មកដល់ពេលនេះ ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវខេត្ត ដែលរងការប៉ះពាល់និងខូចខាតដោយទឹកជំនន់កន្លងមក បានកែលម្អប្រសើរឡើងវិញ ជាបន្តបន្ទាប់ ចំនួន១៥ខ្សែហើយ
លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តបាត់ដំបង បានឲ្យដឹងខណៈពេលអមដំណើរឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក្នុងការចុះពិនិត្យមើលក្រុមការងារអនុវត្តគម្រោងកែលម្អនិងសាងសង់នូវផ្លូវក្រាលកៅស៊ូ DBST.មួយខ្សែ ប្រវែង ១.៥០០ម៉ែត្រ ដែលមន្ទីរសាធារណការខេត្ត ជាអ្នកអនុវត្តគម្រោងនេះផ្ទាល់ ស្ថិតក្នុងភូមិសាស្ត្រភូមិជ្រៃថ្មី ឃុំជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៣១ខែមីនា២០២១ នេះថា៖ ផ្លូវដែលកំពុងដំណើរការសាងសង់នេះ គឺជាផ្លូវខេត្តលេខ១៥៩បេ១. (159-B1) ដែលមានប្រវែងសរុប ចំនួន១៣គីឡូម៉ែត្រ។ ប៉ុន្តែជាជំហានដំបូង គឺធ្វើការកែលម្អដោយចាក់ក្រាលកៅស៊ូ DBST.ប្រវែង១.៥០០ម៉ែត្រ ដើម្បីតភ្ជាប់ជាមួយផ្លូវជាតិលេខ៥ថ្មី ជាផ្លូវហាយវ៉េ៦០ម៉ែត្ររបស់ជប៉ុន ជាមុនសិន។ ហើយក្នុងនោះក៏មានការកាយនូវប្រឡាយសងខាងតាមដងផ្លូវ និងជម្រុញឲ្យប្រជាពលរដ្ឋ ចូលរួមដាក់លូនៅមុខផ្ទះអមដងផ្លូវផងដែរ។ដោយឡែក កំណាត់ផ្លូវនៅសល់ ប្រមាណ ១១គីឡូម៉ែត្រទៀត និងរៀបចំកែលម្អជាផ្លូវក្រាលគ្រួសក្រហម ជាបណ្តោះអាសន្នសិន ។ តាមការគូសបញ្ជាក់ពីលោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង ក៏បានឲ្យដឹងផងដែរថា៖គម្រោងកែលម្អនិងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវខេត្ត ដែលទទួលរងប៉ះពាល់ និង ខូចខាតដោយទឹកជំនន់ឆ្នាំ២០២០ កន្លងមក ដែលមន្ទីរទទួលបាននូវកញ្ចប់ថវិកា ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងគឺមានចំនួន១៥គម្រោង។ក្នុងនោះផ្លូវកៅស៊ូDBST ប្រវែងសរុបជិត១១គីឡូម៉ែត្ត, ផ្លូវក្រួសក្រហម Lateriteប្រវែងជាង២២គីឡូម៉ែត្រ,រៀបចំលូប្រអប់ កាត់ទទឹងផ្លូវ ចំនួន០២កន្លែង,…
-
ខេត្តកណ្តាលដែលមានការផ្ទុះខ្លាំងក្នុងព្រឹត្តិការណ៍សហគមន៍ទទួលអំណោយសម្ភារៈនិងគ្រឿងឧបភោគ (Video)
ម៉ាស់, អាល់កុលនិងអំណោយជាគ្រឿងឧបភោគ ជាច្រើនដូចជាអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាសរុបចំនួន ៥៥ លានរៀល ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តកណ្តាលដែលជាតំបន់កំពុងមានការផ្ទុះឆ្លងខ្លាំងក្នុងព្រឹត្តិ ការណ៍ សហគមន៍២០វិច្ឆិកា។
-
ការជួសជុល និង អ៊ុតកៅស៊ូផ្លូវ ១៦ខ្សែ ក្នុងខណ្ឌដូនពេញ ១៦ខ្សែ ត្រូវបានបញ្ចប់ហើយ
ភ្នំពេញៈការជួសជុល និងអ៊ុតកៅស៊ូកំណាត់ផ្លូវទាំង២៩ខ្សែ ដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននឹងកំពុងបន្តធ្វើយ៉ាងសកម្មទៅតាមគម្រោង ដែលបានគ្រោងទុក។ ដែលក្នុងនេះ មានចំនួន១៦ខ្សែ បានធ្វើការជួលជុល និងអ៊ុតកៅស៊ូឡើងវិញបញ្ចប់នៅត្រឹមថ្ងៃ២៨មីនានេះ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថារដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃនេះបានអ៊ុតកៅស៊ូផ្លូវជុំវិញរង្វង់មូលគួចកាណុង (ស្តាតចាស់) និងបានបន្តការអ៊ុតកៅស៊ូផ្លូវលេខ៤៧បន្តទៀត ដោយចាប់ផ្តើមពីរង្វង់មូលស្ដាតចាស់រហូតមកដល់វត្តភ្នំ ក្នុងខណ្ឌដូនពេញហើយជាគម្រោងត្រូវបញ្ចប់ នៅល្ងាចថ្ងៃ២៧ ខែមីនា ផងដែរ។បន្តពីនេះក្រុមការងារនឹងបន្តទៅធ្វើការជួលជុល និងអ៊ុតកៅស៊ូនៅក្នុងមូលដ្ឋានខណ្ឌទួលគោកបន្តទៀត។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងទៀតថា ក្រោយជំនន់ទឹកភ្លៀងស្រកអស់ផ្លូវចំនួន២៩ខ្សែ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានទទួលរងការខូចខាត ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង ផ្លូវដែលខូចខាតទាំងអស់ត្រូវជួសជុលកែលំអរឡើងវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរក៏ដូចមន្ត្រីជំនាញបានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរចំពោះការរំខានដោយមានការបិទផ្លូវ ឬបិទទីតាំងបណ្តោះអាសន្ននៅពេលការដ្ឋានចាប់ដំណើរការ៕
-
រដ្ឋបាលខេត្តបាត់ដំបងនិងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បន្តធ្វើការកែលម្អនិងជួសជុលថែទាំឡើងវិញនូវផ្លូវខេត្តក្រាលកៅស៊ូ DBST.ប្រវែង១០គីឡូម៉ែត្រនិងផ្លូវក្រាលកៅស៊ូ OverlayACក្នុងទីប្រជុំខេត្តប្រមាណជិត១០គីឡូម៉ែត្រ ជាបន្តបន្ទាប់កន្លងមក
អាជ្ញាធរខេត្តបាត់ដំបងនិងមន្ទីរសាធារណការខេត្តបានបន្តនូវការស្តារនិងការកែលម្អផ្លូវក្រាលកៅស៊ូDBST ប្រវែង១០គីឡូម៉ែត្រ នៅក្នុងទីប្រជុំជនខេត្តរបស់ខ្លួន ព្រមទាំងផ្លូវក្រាលកៅស៊ូverlayACប្រមាណជិត ១០គីឡូម៉ែត្រ នៅក្នុងខេត្ត បើទោះបីស្ថានភាពការរីករាលដាល ជាសកល ពីជម្ងឺឆ្លងកូវីដ-19នៅតែបន្តកើតមាននិងអូសបន្លាយគួរឲ្យព្រួយបារម្ភពីបញ្ហាប្រឈមទៅនិងជម្ងឺឆ្លងដ៏កាចសាហាវមួយនេះ។ នេះបើតាមការគូសបញ្ជាក់ពីលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបាត់ដំបង ក្នុងខណៈអមដំណើរឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបង និងឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងវត្តមាន លោកអភិបាលក្រុងបាត់ដំបងរួមនិងមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធតមូលដ្ឋាននៅទីនោះផងដែរ។ការចុះត្រួតពិនិត្យមើលនូវសកម្មភាពពីការថែទាំ និងជួសជុលផ្លូវ របស់មន្ទីរជំនាញដែលកំពុងតែជួសជុលផ្លូវក្រាលកៅស៊ូបន្ថែម ប្រវែង ៦៥០ម៉ែត្រ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដណើរជូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចំការសំរោងក្រុង-ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ខែមីនាឆ្នាំ២០២១នេះ ដែលជាគម្រោងថែទាំ និងកែលម្អឲ្យប្រសើរឡើងវិញ ក្រោយពីទទួលរងនូវការខូចខាតដោយទឹកជំនន់កន្លងមក ហើយម្ចាស់គម្រោងក្នុងការចុះអនុវត្តផ្ទាល់គឺមន្ទីរសាធារណការខេត្ត ដើម្បីធ្វើការកែលម្អផ្លូវកៅស៊ូមួយខ្សែនេះក្នុងការតភ្ជាប់ពីផ្លូវជាតិលេខ៥ ឲ្យបានប្រសើរឡើងវិញ។ ផ្លូវដែលកំពុងតែកែលម្អនេះគឺជាផ្លូវខេត្តលេខ១៥៤Hមានប្រវែង១០គីឡូម៉ែត្រ ដោយតភ្ជាប់ប្រទាក់ក្រឡា ពីផ្លូវជាតិលេខ៥ ត្រង់ចំណុច ភូមិកាប់គោថ្មី រហូតដល់ ភូមិចំការសំរោង ក្នុងក្រុងបាត់ដំបង ដែលបានស្ថាបនារួចហើយនិងកំពុងត្រូវបានធ្វើការជួសជុលឡើងវិញបន្ទាប់ពីទទួលរងការខូចខាតដោយគ្រោះទឹកជំនន់កន្លងមក នេះបើតាមការគូសបញ្ជាក់ពីលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរផ្ទាល់។ …
-
ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសប្តូរទីតាំងទីស្តីការក្រសួង ទៅកាន់អតីតក្រសួងរៀបចំដែនដី
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ចេញសេចក្ដីជូនដំណឹង ស្តីពីការប្តូរទីតាំងថ្មីនៃទីស្តីការ ក្រសួងអភិវឌ្ឍន៍ជនបទ ទៅកាន់អតីតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១តទៅ។ ទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ នឹងប្តូរទីតាំងពីកាច់ជ្រុងផ្លូវលេខ១៦៩ និងមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ទៅទីតាំងថ្មីដីឡូត៍លេខ៧៧១-៧៧៣ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ (អតីតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់) ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ តទៅ។ ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្មី កំពុងត្រូវបានពន្លឿនការសាងសង់ យ៉ាងមមាញឹកដើម្បី ឲ្យរួច រាល់តាមពេលកំណត់ដែលមានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ជាប់ហ្គ្រេនភ្នំពេញ)។ បន្ទាប់ពីសាងសង់រួចក្រសួងនេះ ត្រូវផ្លាស់ប្តូរទៅទីតាំងថ្មី ហើយទីតាំងទីស្តីការ ក្រសួងរៀបចំដែនដីចាស់ ត្រូវប្រគល់ជូនក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើជាទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទវិញ៕
-
អភិបាលខេត្តកំពត បើកកិច្ចប្រជុំនិងពិភាក្សារកដំណោះស្រាយ លើកបញ្ហាទំនាស់ដីធ្លី
កំពត ÷ អភិបាលខេត្តកំពត ដាក់វិធានការចំនួន៣ចំណុចសំខាន់ ឲ្យក្រុមហ៊ុននិងគ្រួសារកងទ័ពរួម នឹងក្រុមការងារខេត្ត អនុវត្តពាក់ព័ន្ធទំនាស់ដីធ្លីឲ្យបានឆាប់ចប់នឹងគ្មានបង្កអំពើហិង្សា។ អភិបាលខេត្តកំពត បញ្ជាក់ថា រាល់គម្រោងអភិវឌ្ឍន៍ក៏ដូចជាការវិនិយោគ របស់ក្រុមហ៊ុននានាក្នុងភូមិសាស្ត្រ ខេត្តកំពត រដ្ឋបាលខេត្តកំពត តែងតែមានការគាំទ្រនិងចូលរួមកិច្ចសហការជានិច្ច ដើម្បីធ្វើអោយមានកំណើនសេដ្ឋកិច្ចជាតិ និងការ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ប៉ុន្តែគម្រោងអភិវឌ្ឍន៍ និងការវិនិយោគ របស់ក្រុមហ៊ុន ត្រូវផ្អែកលើកត្តានយោបា មិនត្រូវធ្វើឲ្យមានការប៉ះពាល់ថ្នាំងថ្នាក់និងបង្កការលំបាកដល់ប្រជាពលរដ្ឋ គឺផ្អែកលើកត្តាសេដ្ឋកិច្ចនិងនយោបាយទាំងពីរ មិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយ។ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បញ្ជាក់ថា ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បើកកិច្ច ប្រជុំបន្ទាន់មួយ ដើម្បីពិនិត្យពិភាក្សារកដំណោះស្រាយលើ ករណីរបស់ក្រុមហ៊ុន (វើលទ្រីស្តា អ៊ិនធើថិនមេន) លោកឧកញ៉ាសូ ងួន ដែលមានការពាក់ព័ន្ធទំនាស់ដីធ្លី រវាងគ្រួសារកងកម្លាំងទ័ពសមាហរណកម្មការពារកោះឆ្នេរមានទីតាំង ដីស្ថិតក្នុងភូមិដុំផ្ដៅ ឃុំត្រពាំងភ្លាំងស្រុកឈូកខេត្តកំពត ។ រដ្ឋបាលខេត្តកំពត ជានិច្ចកាលពាក់ព័ន្ធនឹង ទំនាស់មិនថា ក្រុមហ៊ុនឬប្រជាពលរដ្ឋ ពិសេសទំនាស់ដីធ្លីរវាងក្រុមហ៊ុនជាមួយគ្រួសារកងទ័ព និងប្រជាពលរដ្ឋក្នុង ភូមិសាស្ត្រខេត្តកំពត កន្លងមក គឺរដ្ឋបាលខេត្ត…