-
អំណោយ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុត្រូវបានចែកជូនដល់កងកម្លាំងប្រចាំការនៅតាមគោលដៅបិទខ្ទប់ និងគោលដៅតំបន់ក្រហមក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ក្រុមការងារសាលាខេត្តព្រះសីហនុ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ចែកជូនដល់កងកម្លាំងប្រចាំការនៅតាមតំបន់គោលដៅបិទខ្ទប់ និងគោលដៅតំបន់ក្រហមក្នុងក្រុងព្រះសីហនុ ដែលអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល កដូចជារដ្ឋបាលខេត្ត ដើម្បីបិទខ្ទប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងតំបន់ឆ្លងខ្លាំងទៅតំបន់ផ្សេងៗទៀត។ អំណោយដែលក្រុមការងារសាលាខេត្តព្រះសីហនុ បានយកទៅចែកជូនដល់កងកម្លាំងនាឱកាសនេះ រួមមានភេសជ្ជៈតែបៃតង ៥០០ និងសាច់មាន់បំពង ចំនួន៥០០ប្រអប់ ដែលជាការឧបត្ថម្ភរបស់ម្ចាស់ផ្សារ FURI និងហាង KFC តាមរយៈលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន។ ក្នុងនាមក្រុមការងារសាលាខេត្ត សូមថ្លែអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវ ព្រមទាំងបុត្រ, លោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន, ម្ចាស់ផ្សារFURI និងហាង KFC មានសុខភាពល្អ អាយុយឺនយូរ ជួបតែសំណាងល្អគ្រប់ពេលវេលា៕
-
លោកជំទាវ ម៉ែន សំអន ចាត់តំណាងឲ្យសុំអរគុណចំពោះម្ចាស់ដិជួល នៅភូមិក្បាលកោះ សង្កាត់កោះដាច់

-
អភិបាលខេត្តព្រះវិហារ ជម្រុញឱ្យពន្លឿនលើការស្ថាបនាជួសជុលផ្លូវឲ្យបានរួចរាល់ នៅមុនរដូវវស្សាឈានចូលមកដល់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

ខេត្តព្រះវិហារ៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានជម្រុញឱ្យមន្រ្តីជំនាញលើការស្ថាបនាជួសជុលផ្លូវឲ្យបានរួចរាល់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅមុនរដូវវស្សាឈានចូលមកដល់។ មានប្រសាសន៍ បែបធ្វើឡើងនៅក្នុងឱកាសអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភដល់មន្ត្រី នៃក្រុមការងារជំនាញសាធារណការ និងដឹកជញ្ជូនខេត្ត ដែលកំពុងបន្តជួសជុល និងពង្រីកកំណាត់ផ្លូវជាតិលេខ ៦៤ ១ខ្សែ កាលពីទី២៦មេសាឆ្នាំ២០២១ ស្ថិតនៅក្នុងស្រុកគូលែន បើទោះបីកម្ពុជា និងពិភពលោក កំពុងរងនូវវិបត្តិឆ្លងជំងឺកូវីដ ១៩ យ៉ាងរាលដាលចូលក្នុងសហគមន៍យ៉ាងណាក្តី។ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអភិបាលខេត្តព្រះវិហារ មន្ត្រីបច្ចេកទេស នៅតែបន្តសកម្មភាពជួលជុល ថែទាំ ពិសេស ការពង្រីកកំណាត់ផ្លូវ ១ខ្សែ នៅក្នុងទីរួមស្រុកគូលែន យ៉ាងសស្រាក់សស្រាំ បើទោះបីពិភពលោក និងកម្ពុជា កំពុងរងនូវវិបត្តិឆ្លងរីករាលដាលជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍នោះក៏ដោយ តែវិបត្តិនេះមិនមែជាឧបសគ្គដល់ដំណើរការស្ថាបនា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ពិសេស នៅក្នុងដែនដីរដ្ឋបាលខេត្តព្រះវិហារ…
-
រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុង រៀបចំចាត់ចែង យកស្បៀងអាហារ ចុះចែកជូនប្រជាពលរដ្ឋ និងកម្មករទីទាល់ក្រ

-
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំនួន៣ នៃខេត្តត្បូងឃ្មុំ នឹងខេត្តកំពង់ចាម ចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ស្នាក់ការបក្សឃុំរអាង៕ (មានវីដេអូ)

-
ក្រុងប៉យប៉ែត សម្រេចបិតចំនួន៤ទីតាំង ដែលជាប់សង្ស័យថាមានការឆ្លងជំងឺកូវីដ-១៩នៅ

បន្ទាយមានជ័យ ៖ រដ្ឋបាលក្រុងប៉យប៉ែត ខេត្តបន្ទាយមានជ័យបាន សម្រេចបិតចំនួន៤ទីតាំង ដែលជាប់សង្ស័យថាមានការឆ្លងជំងឺកូវីដ-១៩ក្នុងភូមិក្បាសស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបន្ទាប់ពីរកឃើញមានការសង្ស័យលើជនឆ្លងជំងឺកូវីដ-១៩។ ឯកឧត្តម អ៊ុ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា នៅពេលនេះ អាជ្ញាធរ និងមន្ត្រីជំនាញ ក្រុមគ្រូពេទ្យបានចុះមកពីនិត្យ និងបានសម្រេចបិតចំនួន៤ទីតាំង ដែលជាប់សង្ស័យថាមានការឆ្លងជំងឺកូវីដ-១៩ ទីតាំងត្រូវបិទួមមាន៖ ១.ទីតាំងសណ្ឋាគារកាស៊ីណូប៉ោយប៉ែតភែលេសផ្លាស ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ។ ២.ទីតាំងផ្ទះសំណាក់៩៩៩ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ។ ៣.វីឡាមួយកន្លែងក្នុងបូរីរស្មីដូងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត ។ ៤.ទីតាំងអាគារជួលម៉ាវង្សាដើមស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត។ទីតាំងខាងលើជាទីកន្លែងដែលឈ្មោះ ចនហាន់ ស៊ូហានតូ ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅផ្ទះជួលក្នុងបូរីដួងច័ន្ទ ដែលបានធ្លាប់បានចេញចូល ដោយជននេះវិជ្ជមានជំងឺកូវីត១៩ ។ ឯកឧត្តម អ៊ុ រាត្រី ក៏សំណូមពរសូមពុកម៉ែបងប្អូនថែរក្សានូវសុខភាព ហូបស្អាត រស់នៅស្អាត ផឹកស្អាត ជាពិសេសសូមចូលរួមគោរពនូវវិធានការ បីការពារ បីកុំ និងពីចូលរួម របស់ប្រមុខរាជរដ្ឋាភិបាល…
-
លោកតា លោកយាយ ដែលជាទុគ៌តជនពិការភាពភ្នែក និងជាគ្រួសារអតីតយុទ្ធជន បានទទួលផ្ទះថ្មី១ខ្នង

-
អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យលើការសាងសង់ផ្លូវមួយខ្សែប្របនឹងដងទន្លេមេគង្គ និងការសាកសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងខណៈដែលជំងឺកូវីដ១៩ កំពុងឆ្លងចូលក្នុងសហគមន៍

ខេត្តស្ទឹងត្រែង៖ បើទោះបីកម្ពុជាកំពុងរងវិបត្តិពីការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ដ៏គួរឲ្យព្រួយបារម្ភ និងរាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញនូវវិធានការនានាជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ យ៉ាងសស្រាក់សស្រាំយ៉ាងណាក្តី ក៏អាជ្ញាធរខេត្តស្ទឹងត្រែង នៅតែបន្តស្ថាបនាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ដើម្បីសម្រួលដល់ការធ្វើដំណើរ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្របតាមគោលការណ៍ និងចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល។ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៩មេសា បានដឹកនាំមន្ត្រីខេត្ត ,មន្ត្រីជំនាញក្រោមឱវាទ និងមន្ត្រីមូលដ្ឋានចុះពិនិត្យវឌ្ឍនភាពពីការស្ថាបនាផ្លូវ ស្ពាន លូ ការតភ្ជាប់បណ្តាញអគ្គិសនី និងបន្តចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់។ បើតាមការបញ្ចាក់ពី មន្ត្រីជំនាញស្ថាបនាផ្លូវខេត្តស្ទឹងត្រែង បានថ្លែងឲ្យដឹងថា ផ្លូវមួយខ្សែដែលកំពុងដំណើរការស្ថាបនានេះ គឺជាប្រភេទផ្លូវក្រាលគ្រួសក្រហម សាងសង់នៅប្របនឹងដងទន្លេមេគង្គ មានប្រវែង៧ពាន់ ៤០០ម៉ែត្រ មានផ្ទៃទទឹង ៧ម៉ែត្រ ផ្លូវនេះតភ្ជាប់ពីអូរតាខេង មកដល់អូរភ្ជុល ស្ថិតក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់។ លោកថា នៅក្នុងការសាងសង់ផ្លូវ១ខ្សែនេះ មន្ត្រីជំនាញបានសាងសង់លូភ្លោះ ៣កន្លែង ស្ពានដែកបាឡេ ២កន្លែង គឺស្ពានទី១ មានប្រវែង ២៤ម៉ែត្រ ,ស្ពានទី២ មានប្រវែង…
-
ឯ.ឧ ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន ផ្តល់កិច្ចសម្ភាសន៍ផ្ទាល់

-
ថ្នាក់ដឹកនាំខេត្តព្រះវិហារ នាំយកទេយ្យទានប្រគេន ព្រះសង្ឃដើម្បីជួយសម្រួល ភាពចាំបាច់ក្នុងទីអារ៉ាម នាដំណាក់កាលនៃការឆ្លងរីក រាលដាលជំងឺកូវីដ-១៩
