-
សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បាននាំយកអង្ករ និងថវិកាមួយចំនួនប្រគេនដល់ព្រះសង្ឃវត្តសីមាសុវណ្ណគិរី និងចុះសាកសួរសុខទុក្ខចាស់ជរាទីទាល់ក្រ
រតនគិរី : ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិការគណៈកម្មាធិការសាខា អនុសាខា អញ្ជើញ ប្រគេនអង្ករ ១តោន និងបច្ច័យ ១លានរៀល ដល់ព្រះព្រហ្មធម្មគឹម សុជាតិ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តរតនគិរី គង់នៅវត្តសីមាសុវណ្ណគិរី ស្រុកអូរយ៉ាដាវ និងបន្តជួបសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ចែកជូនដល់ចាស់ជរាក្រីក្រ ចំនួន ២០នាក់ មកពី៥ភូមិ ក្នុងឃុំលំជ័រ ឃុំប៉ាតេ ឃុំយ៉ាទុងនិងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ឯកឧត្តម ថង សាវុន នាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ…
-
ក្រុមការងារលេខាធិការដ្ឋាន ស.ស.យ.ក នាំយកអំណោយ ជូនដល់យុវជន ស្ថានីយ៍វិទ្យុនិងទូរទស្សន៍អប្សរា
ក្រុមការងារលេខាធិការដ្ឋាន ស.ស.យ.ក នាំយកអំណោយ របស់ឯកឧត្តម ហ៊ុន ម៉ានី ជូន យុវជន ស្ថានីយ៍វិទ្យុនិងទូរទស្សន៍អប្សរា ដែលមានជីវភាពខ្វះខាត ក្នុងដំណាក់កាល ជម្ងឺកូវីដ-១៩ ៕
-
លោក ជឹម ភារ៉ា រាយការណ៍ពីព្រំប្រទល់ក្រុងតាខ្មៅ ភ្នំពេញ
លោក ជឹម ភារ៉ា រាយការណ៍ពីព្រំប្រទល់ក្រុងតាខ្មៅ ភ្នំពេញ។
-
លោក ចាន់ វិចិត្រ រាយការណ៍ពីតំបន់ពោធិ៍សែនជ័យ
លោក ចាន់ វិចិត្រ រាយការណ៍ពីតំបន់ពោធិ៍សែនជ័យ។
-
លោក គ្រី សម្បត្តិ រាយការណ៍ពីតំបន់ដង្កោរ
លោក គ្រី សម្បត្តិ រាយការណ៍ពីតំបន់ដង្កោរ។
-
គ្រួសារចំនួន ១២៦ បានទទួលអំណោយមនុស្សធម៌ពី កាកបាទក្រហមកម្ពុជា
កំពត ÷ អាជ្ញាធរមូលដ្ឋានត្រូវគ្រប់គ្រងឲ្យម៉ឺងម៉ាត់ចំពោះការវិលត្រឡប់របស់ពលរដ្ឋចំណាកស្រុក ដើម្បីបង្ការទប់ស្កាត់ការរីករាលដាល ជម្ងឺរកូវីដ១៩ នៅក្នុងសហគមន៍នៃខេត្តកំពត អភិបាលខេត្តកំពតបានប្រាប់ដល់ អាជ្ញាធរមូលដ្ឋាន ទាំងអស់ត្រូវមានចំណាត់ការ គ្រប់គ្រង ឲ្យម៉ឺងម៉ាត់ ពិសេសត្រូវរាយការណ៍បន្ទាន់ នៅពេលមានប្រជាពលរដ្ឋចំណាកស្រុក វិលត្រឡប់មកស្រុកកំណើតវិញ ។ ពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះ ពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន ១២៦គ្រួសារ មកពីឃុំចំនួន១២ នៃស្រុកកំពង់ត្រាច។ ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា ចាប់តាំងពីផ្ទុះព្រឹត្តិការសហគមន៍២០កុម្ភៈ រហូតមកដល់បច្ចុប្បន្ន ខេត្តកំពតមានអ្នកកើតជំងឺកូវីដ១៩ ចំនួន១១នាក់ហើយ ក្នុងនោះបានជាសះស្បើយ ចំនួន៨នាក់ និងបច្ចុប្បន្នបាននិងកំពុងសម្រាកព្យាបាលចំនួន៣នាក់ ដែលក្នុងនោះនៅ មន្ទីរពេទ្យបង្អែកខេត្តម្នាក់ និងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាចចំនួន ២នាក់។ កន្លងមកប្រជាពលរដ្ឋខេត្តកំពត និងអាជ្ញាធរ បានចូលរួម អនុវត្តតាមវិធានការណែនាំរបស់ក្រសួងស្ថាប័នជំនាញ និងពាក់ព័ន្ធបានល្អប្រសើរ ពិសេសការណែនាំរបស់ប្រមុខរាជរដ្ឋបាល សម្ដេចតេជោ ហ៊ុន សែន បានយ៉ាងយកចិត្តទុកដាក់ ហើយករណីវិជ្ជមានកូវីត១៩ទាំងអស់នៅក្នុងខេត្តកំពត សុទ្ធតែនាំចូលពីខាងក្រៅ។ តែទោះបីយ៉ាង ណាក៏ដោយ រយៈចុងក្រោយនេះ…
-
ក្រុមគ្រូពេទ្យនៃតំបន់ប្រតិបត្តិការសឹករងកណ្តាលចុះចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ជូនក្រុមគ្រួសារនគរបាល ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅស្រុកកោះធំខេត្តកណ្តាល
ក្រុមគ្រូពេទ្យនៃតំបន់ប្រតិបត្តិការសឹករងកណ្តាលចុះចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ជូនក្រុមគ្រួសារនគរបាល ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅស្រុកកោះធំខេត្តកណ្តាល
-
អភិបាលខេត្តកំពតបានចុះពិនិត្យលទ្ធផល និងពិភាក្សាជំរុញការអនុវត្តគម្រោង កែលម្អសោភ័ណភាព
កំពត ÷ រដ្ឋបាលខេត្តកំពតព្រួយបារម្ភខ្លាចមានការជនលិចក្រុងកំពតពេលមានភ្លៀងធ្លាក់ខ្លាំងនៅរដូវវស្សា ទោះមានការត្រៀមលក្ខណៈជាមុនយូរមកហើយ រដ្ឋបាលខេត្តកំពតនៅតែព្រួយបារម្ភខ្លាចមានការជនលិចក្រុង នៅពេលមានភ្លៀងធ្លាក់ខ្លាំងនារដូវវស្សារ ដោយហេតុថាគម្រោងស្តារ និងពង្រីកប្រព័ន្ធលូ និងប្រឡាយដោះទឹករបស់ (ADB) កំពុងអាក់ខានដោយសារបញ្ហាការប្រែប្រួលប្លង់បច្ចេកទេស។ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតបានចុះពិនិត្យលទ្ធផល និងពិភាក្សាជំរុញការអនុវត្តគម្រោង កែលម្អសោភ័ណភាព និងពង្រីក សួនច្បារមាត់ព្រែក ស្ថិតក្នុងសង្កាត់កំពង់បាយក្រុងកំពតដែល ជាគម្រោងរបស់រដ្ឋបាលខេត្ត និង គម្រោងស្តារនិងពង្រីកប្រព័ន្ធលូនិងប្រឡាយដោះទឹកជាគម្រោងរបស់( ADB )ដែល ម្រោងទាំងពីរខាងលើនេះបច្ចុប្បន្នបាននឹងកំពុងតែអនុវត្ត ប៉ុន្តែមានភាពយឺតយ៉ាវ ដោយសារមានការកែសម្រួលប្លង់ប្រព័ន្ធលូដោះទឹករបស់គម្រោង (ADB)។ ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា កាលពីឆ្នាំមុនស្របពេលដែលខេត្តជាច្រើនបានជនលិច ខេត្តកំពតមិនមានការជនលិចទេ ប៉ុន្តែឆ្នាំនេះនៅតែព្រួយបារម្ភ និងបានរិះរកគ្រប់វិធីថាត្រូវធ្វើយ៉ាងណាដើម្បីកែប្រែប្រវត្តិក្រុងកំពត ដែលតែងតែលិចនៅរដូវភ្លៀងមកដល់ម្ដងៗឲ្យលែងមានលិចទឹកនៅរដូវវស្សារទៀត។ អភិបាលខេត្ត បានណែនាំជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរ រួមនឹងមន្ត្រីអនុវត្តគម្រោង(ADB)ក្នុងជំហានបន្ទាន់នេះ ត្រូវធ្វើយ៉ាងណារួមសហការគ្នា សិក្សាលើគម្រោងស្ដារព្រែកធម្មជាតិមួយខ្សែដែលមានប្រវែងជាង២០០០ ម៉ែត្រ ស្ថិតក្នុងសង្កាត់កំពង់កណ្ដាលឲ្យបានចប់មុនរដូវភ្លៀងធ្លាក់ ព្រោះព្រែកធម្មជាតិនេះ គឺជាផ្លូវដោះទឹកចេញពីក្រុងយ៉ាងសំខាន់ ទាំងផ្នែកខាងកើត និងខាងត្បូង។ គម្រោងអភិវឌ្ឍកែលម្អសួនច្បារ ប្រវែងប្រមាណ…
-
ក្រុមការងារ សសយក ចុះចែកអំណោយគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនប្រជាពលរដ្ឋខ្វះខាត និងគ្រួសារប៉ះពាល់ដោយសារជំងឺកូវីដ-១៩
កាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារ ដឹកនាំដោយលោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ បានពាំនាំអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចែកជូនប្រជាពលរដ្ឋខ្វះខាត និងគ្រួសារកំពុងប៉ះពាល់ផ្ទាល់ដោយជំងឺកូវីដ-១៩ ចំនួន ៣០០គ្រួសារ នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចំនួន ២២៦គ្រួសារ និង ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន ៧៤គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២០ ត្រីខ ២យួរ និងទឹកស៊ីអ៊ីវ ១យួរ ។ លោកជំទាវ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំ ជាពិសេស ឯកឧត្តម ហ៊ុន ម៉ានី ជូនដល់ប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួម និងបានណែនាំឱ្យប្រជាពលរដ្ឋគោរពឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ ៣កុំ ជាពិសេសក្នុងខែរ៉ាម៉ាឌន សូមបន្តប្រណិបត្តិខែបួស ថ្វាយបង្គំជាលក្ខណៈគ្រួសារនៅតាមផ្ទះរៀងៗខ្លួន បើមិនចាំបាច់ មិនត្រូវចេញក្រៅផ្ទះ ដើម្បីចូលរួមទប់ស្កាត់ បង្ការ…
-
ប្រធានក្រុមការងារចុះជួយតំបន់ខ្មែរឥស្លាមខេត្តព្រះសីហនុ នាំយកអំណោយ ឯកឧត្តម សាយ សំអាល់ ជូនប្រជាពលរដ្ឋខ្វះខាត និងរងគ្រោះដោយសារជំងឺកូវីដ-១៩ ចំនួន ១២៥គ្រួសារ
ប្រធានក្រុមការងារចុះជួយតំបន់ខ្មែរឥស្លាមខេត្តព្រះសីហនុ ឯកឧត្តម សាយ សំអាល់ ជូនប្រជាពលរដ្ឋខ្វះខាត និងរងគ្រោះដោយសារជំងឺកូវីដ-១៩ ចំនួន ១២៥គ្រួសារ