Category: ការងារមូលដ្ឋាន

  • ពលរដ្ឋ ទម្លាយអំពើពុករលួយរបស់លោកស្រីមេឃុំកំពង់ហ្លូង គិតតែប្រយោជន៍ជាធំ ធ្វើអ្វីក៏លុយៗ មិនបម្រើប្រយោជន៍ប្រជាពលរដ្ឋ ទាល់តែសោះ

    ពលរដ្ឋ ទម្លាយអំពើពុករលួយរបស់លោកស្រីមេឃុំកំពង់ហ្លូង គិតតែប្រយោជន៍ជាធំ ធ្វើអ្វីក៏លុយៗ មិនបម្រើប្រយោជន៍ប្រជាពលរដ្ឋ ទាល់តែសោះ

    កណ្តាល៖ប្រជាពលរដ្ឋរស់នៅឃុំកំពង់ហ្លួង ជាច្រើននាក់ ទម្លាយអំពើពុករលួយរបស់លោកស្រី ហេង ម្លប់ មេឃុំកំពង់ហ្លូង ស្រុកពញាឮ ខេត្តកណ្តាល ថា គិតតែប្រយោជន៍ជាធំ ធ្វើអ្វីក៏លុយៗ មិនបម្រើប្រយោជន៍ប្រជាពលរដ្ឋ ទាល់តែសោះ ។ ពលរដ្ឋ សម្តែងការមិនសប្បាយចិត្តជាខ្លាំង ចំពោះទង្វើរបស់លោកស្រីមេឃុំកំពង់ហ្លួង ដែលតែងតែធ្វើអោយប្រជាពលរដ្ឋខឹងសម្បារ ដោយលើកហេតុផលនេះ ហេតុផល នោះ ដោះបន្ទុករហូត តែ ពេលដែលបានប្រយោជន៍ពីប្រជាពលរដ្ឋ ទើបធ្វើការយ៉ាងរហ័សរហួនបំផុត ។ ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំកំពង់ហ្លូង ថ្លែងប្រាប់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ ថា ពួកគាត់មិនពេញចិត្តទាល់តែសោះនូវទង្វើរបស់លោកស្រី ហេង ម្លប់ មេឃុំកំពង់ហ្លួង នេះ ដែលមកកាន់ជាមេឃុំអស់រយៈពេលជិត១០ឆ្នាំមកហើយ តែងតែធ្វើអោយប្រជាពលរដ្ឋមិនសប្បាយចិត្ត។ ពួកគាត់ បានបញ្ជាក់ទៀតថា ពេលពួកគាត់សុំធ្វើលិខិតស្នាមអ្វីមួយ គិតតែរឿងលុយ ប្រឆាំងការណែនាំរបស់ក្រសួងមហាផ្ទៃ សូម្បីតែពួកគាត់ចាក់ដីបំពេញក្នុងលំនៅដ្ឋានរបស់ខ្លួន សោះ ក៏លោកស្រីមេឃុំកំពង់ហ្លូង យកលុយដែរ ទើបអនុញ្ញាតអោយចាក់ដីបាន ។ ដោយឡែករឿងធ្វើសំបុត្រកំណើតរបស់កូនពួកគាត់ វិញ ក៏លោកស្រីមេឃុំកំពង់ហ្លូង កំណត់យកលុយ…

  • អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់ច្រកតាមបន្ទាត់ព្រំដែនត្រូវតែម៉ឺងម៉ាត់ពីការវិលត្រឡប់និងទទួលបងប្អូនពលករ

    អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់ច្រកតាមបន្ទាត់ព្រំដែនត្រូវតែម៉ឺងម៉ាត់ពីការវិលត្រឡប់និងទទួលបងប្អូនពលករ

    ក្នុងដំណើរចុះពិនិត្យមើលពីស្ថានភាពការវិលត្រឡប់បងប្អូនប្រជាពលករ ដែលបានវិលត្រឡប់ចូលមកស្រុកកំណើតរបស់ខ្លួនវិញ នៅតាមបណ្តាច្រកនានាក្នុងភូមិសាស្ត្រខេត្តបាត់ដំបងជាប់និងព្រំដែនប្រទេសថៃ នៅព្រឹកថ្ងៃទី១៥ខែមករា២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំនូវកិច្ចប្រជុំបន្ទាន់មួយជាមួយនិងមន្ត្រីសំខាន់ៗរបស់ស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូនរួមនិងកងកម្លាំងសមត្ថកិច្ចដែលពាក់ព័ន្ធនៅតាមបណ្តាស្រុកទាំង៣ខាងលើ ដែលពាក់ព័ន្ធក្មុងការទទួលបងប្អូនពលករនិងការដាក់ឲ្យស្នាក់នៅក្នុងការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងពីការគ្រប់គ្រងពលករ និងការកើនឡើងនៃការផ្ទុះជំងឺកូវីដ- 19 និងធ្វើតេស្តវត្ថុសំណាក នៅតែបន្តកើតមានចំពោះបងប្អូនពលករដែលទើបតែត្រឡប់មកពីប្រទេសថៃក្នុងអំឡុងពេលថ្មីៗនេះជាបន្តបន្ទាប់។កិច្ចប្រជុំនេះបានធ្វើឡើងក្នុងបរិវេណ វិទ្យាល័យកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។       តាមរយៈរបាយការណ៍ពីអាជ្ញាធររដ្ឋបាលស្រុកទាំង៣ខាងលើ និង តាមរយៈទាហានទំនាក់ទំនងព្រំដែនកម្ពុជាថៃនិងការផ្តល់ព័ត៌មានពីភាគីថៃអាចមានករណីសង្ស័យចំពោះបងប្អូនពលករមួយចំនួនដែលបានវិលត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ដោយមួយចំនួនមានផ្ទុកនូវជំងឺកូវិដ-19និងតម្រូវឲ្យគ្រប់កងកម្លាំងសមត្ថកិច្ចដែលទទួលខុសត្រូវនៅតាមបណ្តាច្រកក្នុងភូមិសាស្ត្ររបស់ខេត្តបាត់ដំបង ត្រូវតែមានការត្រួតពិនិត្យនិងមានវិធានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទទួលនិងវិលត្រឡប់របសយបងប្អូនពលករទាំងនោះ ដោយត្រូវកំណត់នូវវិធានសុខាភិបាលដាច់ខាត និងត្រូវរៀបចំឲ្យពួកគាត់ឲ្យរស់នៅនិងសម្រាកធ្វើចត្តាឡីស័កដាច់ដោយឡែក ពីពលករផ្សេងៗដទៃទៀត។        ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានធ្វើការណែនាំ និង ក្រើនរំលឹក ដល់អាជ្ញាធរស្រុកទាំង៣ ( កំរៀង-ភ្នំព្រឹក និងសំពៅលូន) និងកម្លាំងសមត្ថកិច្ចគ្រប់ច្រកតាមបន្ទាត់ព្រំដែនត្រូវតែម៉ឺងម៉ាត់ពីការវិលត្រឡប់និងទទួលបងប្អូនពលករដែលមកពីប្រទេសថៃ ក្នុងការដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ដោយមិនត្រូវឲ្យមានការគេចវេសបាននោះទេ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំជម្រុញ ដល់រដ្ឋបាលស្រុក ត្រូវរៀបចំបន្ទប់ទឹកបន្ថែម និងរៀបចំគន្លងផ្លូវ ដើម្បីឱ្យពួកគាត់ប្រើប្រាស់ ដោយចៀសវាងពីការប្រើប្រាស់ផ្លូវរួម ជាមួយពលករផ្សេងៗទៀត។ហើយអ្វីដែលបង្កើនការយកចិត្តទុកដាក់ទៀតនោះ ត្រូវចាត់តាំងនិងបន្ថែម…

  • ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ជម្រុញឲ្យអាជ្ញាធរបណ្តាស្រុកដែលមានមណ្ឌលចត្តាឡីស័កទទួលពលករ គួរពិនិត្យធ្វើការផ្លាស់ប្តូរទីតាំងថ្មី ដើម្បីរៀបចំសាលា ឲ្យសិស្សបានចូលរៀនក្នុងបវេសនកាល ឆ្នាំសិក្សា២០២០-២០២១ឡើងវិញ

    ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ជម្រុញឲ្យអាជ្ញាធរបណ្តាស្រុកដែលមានមណ្ឌលចត្តាឡីស័កទទួលពលករ គួរពិនិត្យធ្វើការផ្លាស់ប្តូរទីតាំងថ្មី ដើម្បីរៀបចំសាលា ឲ្យសិស្សបានចូលរៀនក្នុងបវេសនកាល ឆ្នាំសិក្សា២០២០-២០២១ឡើងវិញ

       ឯកឧត្តម ងួន រតនៈ  អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានជម្រុញដល់អាជ្ញាធរស្រុកដែលទទួលពលករមកពីប្រទេសថៃ និងមានមណ្ឌលចត្តាឡីស័ក ឲ្យពលករទាំងនោះសម្រាកស្នាក់នៅដើម្បីធ្វើការត្រួតពិនិត្យនូវសុខភាពនិងធ្វើតេស្តយកវត្ថុសំណាករកមេរោគកូវីដ-19 តាមមណ្ឌលចត្តាឡីស័ក ដែលភាគច្រើនត្រូវបានរដ្ឋបាលខេត្តនិងមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានរៀបចំជាមណ្ឌលចត្តាឡីស័កសូមធ្វើការពិនិត្យលទ្ធភាពឡើងវិញ ដើម្បីផ្ទេរឬធ្វើការផ្លាស់ប្តូរទីតាំងមណ្ឌលទាំងនោះ ដើម្បីយកសាលារៀនទាំងនោះ រៀបចំឲ្សសិស្សានុសិស្ស បានចូលសិក្សាឡើងវិញនូវក្នុងបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ នេះ។       ការថ្លែងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែធ្នូឆ្នាំ២០២០កន្លងទៅ ដែលបានធ្វើ នៅព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ២០២១នេះ ក្រោមវត្តមានពីឯកឧត្តមអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តបាង់ដំបងផ្ទាល់។         ការដាក់ចេញនូវវិធានការណែនាំនិងជម្រុញដល់អាជ្ញាធរនៃរដ្ឋបាលស្រុកក្រុងបែបនេះ បន្ទាប់ពីឯកឧត្តមបានស្តាប់របាយការណ៍របស់លោក យីសុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង ដែលបានបង្ហាញពីការបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ដែលមានសាលារៀនមួយចំនួន ក្នុងខេត្តបាត់ដំបង មិនបានបើកបវេសនកាលឆ្នាំសិក្សាថ្មី ដោយសារតែសាលារៀនទាំងនោះ ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង កំណត់យកធ្វើជាទីតាំងមណ្ឌលចត្តាឡីស័កដើម្បីទទួលបងប្អូនពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ។        តាមការគូសបញ្ជាក់ពីលោក យី សុងគី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបង បានឲ្យដឹងថា៖ការបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ក្នុងខេត្តបាត់ដំបង មានសាលាចំនួន១៨សាលាដែលមិនទាន៎បានបើក ដោយសារតែហេតុផលបានបញ្ជាក់ខាងលើ។លោកប្រធានមន្ទីរអប់រំក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថា៖ ក្នុងចំណោមសាលាទាំង១៨ ខាងលើនេះ រួមមាន៖ វិទ្យាល័យចំនួន០៧សាលា, អនុវិទ្យាល័យចំនួន ០៤សាលានិងបឋមសិក្សាចំនួន៧សាលា ក្នុងចំណោមស្រុកចំនួន១០ក្នុងខេត្ត ហើយសិស្សដែលមិនបានចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី គឺមានចំនួនសរុប១៩.០៥៥នាក់…

  • អាជ្ញាធរក្រុងបាត់ដំបង អំពាវនាវដល់អ្នកលក់ដូរទំនិញនិងអ្នកទិញទំនិញវេចខ្ចប់ ភេសជ្ជៈគ្រឿងកំប៉ុង យកទៅប្រើប្រាស់ ឬ ក៏ហូបចុក ត្រូវពិនិត្យពីសុពលភាពគុណភាពទំនិញទាំងនោះ ជាមុនសិន ចៀសវាងបង្កការប៉ះពាល់ដល់សុខភាព

    អាជ្ញាធរក្រុងបាត់ដំបង អំពាវនាវដល់អ្នកលក់ដូរទំនិញនិងអ្នកទិញទំនិញវេចខ្ចប់ ភេសជ្ជៈគ្រឿងកំប៉ុង យកទៅប្រើប្រាស់ ឬ ក៏ហូបចុក ត្រូវពិនិត្យពីសុពលភាពគុណភាពទំនិញទាំងនោះ ជាមុនសិន ចៀសវាងបង្កការប៉ះពាល់ដល់សុខភាព

        អាជ្ញាធរខេត្តបាត់ដំបង បានធ្វើការដុតកម្ទេចចោលនូវទំនិញខូចគុណភាពចម្រុះជិត២តោន ដែលបានដកហូតពីអាជីវករលក់ដូរនៅតាមទីតាំងក្នុងស្រុក-ក្រុង របស់ ខេត្តបាត់ដំបង។ ហើយទំនិញខូចគុណភាពចំនួនជិត ២.០០០គីឡូក្រាម ដែលត្រូវបានស្ថាប័នការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ នៃ សាខាខេត្តបាត់ដំបង ធ្វើការដកហូតបានពីបងប្អូនអាជីវករលក់ដូរតាមផ្សារនិងតាមផ្ទះ ហើយត្រូវបានសាខាយកទៅដុតកម្ទេចចោលនៅទីលានដុតសំរាមខេត្តបាត់ដំបង នៅរសៀល ថ្ងៃទី១៣ខែមករាឆ្នាំ២០២១នេះ។        ក្នុងការដុតកម្ទេចនូវទំនិញខូចគុណភាពនេះក៏មានវត្តមានចូលរួម ពីឯកឧត្តម អ៊ុយ សុធាវី អភិបាលរង ខេត្តបាត់ដំបង ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត អភិបាលក្រុងបាត់ដំបង និង អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រមទាំងមន្ត្រីសាខាកបបផងដែរ។       មុនពេលធ្វើការដុតកម្ទេចទំនិញខូចគុណភាពលោក ហាក់ សុខរិន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងថា ទំនិញទាំងអស់នេះគឺត្រូវបានភ្នាក់ងារសមត្ថកិច្ចសាខារបស់លោក ធ្វើការដកហូតបាន កាលពីឆ្នាំ២០២០កន្លងទៅនេះ សរុបទម្ងន់ចំនួន១.៨១០គីឡូក្រាម។ ហើយទំនិញដែលខូចគុណភាពទាំងនោះរួមមាន៖ភេសជ្ជៈគ្រឿងកំប៉ុង និងដប ស្រា អាហារងៀត នំ និងអាហារកំប៉ុងជាដើម…។ល។       លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានធ្វើការអំពាវនាវដល់បងប្អូនអាជីវករនិងអ្នកលក់ដូរទាំងអស់ ត្រូវតែមានភាពស្មោះត្រង់ជាមួយអតិថិជនរបស់ខ្លួន ត្រូវដាក់តាំងលក់នូវផលិតផលដែលមានគុណភាពល្អ និងត្រូវចេះពិនិត្យមើល…

  • មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានធ្វើតេស្តយកវត្ថុសំណាកមនុស្ស២នាក់ ជាអ្នកថែទាំមាន់ទា នៅក្នុងស្រុកឯកភ្នំ ក្រោយករណីផ្ទុះផ្តាសាយបក្សី A/H5N1

    មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានធ្វើតេស្តយកវត្ថុសំណាកមនុស្ស២នាក់ ជាអ្នកថែទាំមាន់ទា នៅក្នុងស្រុកឯកភ្នំ ក្រោយករណីផ្ទុះផ្តាសាយបក្សី A/H5N1

      ករណីមាន់ងាប់ នៅក្នុងកន្លែងចិញ្ចឹមមាន់-ទាក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ហើយត្រូវបានក្រសួងកសិកម្មកំណត់ថា៖ មានការផ្ទុះផ្តាសាយបក្សី A/H5N1នៅក្នុងទីតាំងចិញ្ចឹមខាងលើនេះ ត្រូវមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ឈានដល់កំណត់ធ្វើការយកសំណាកពីមនុស្សដែលជាអ្នកថែទាំនៅកន្លែងនោះ ចំនួន២នាក់ ដើម្បីធ្វើតេស្តវត្ថុសំណាកពិនិត្យរកជំងឺ A/H5N1 នៅកន្លែងផ្ទុះករណីខាងលើនេះកាលពីថ្ងៃទី១២មករាឆ្នាំ២០២១នេះ។         នេះបើតាមការគូសបញ្ជាក់ពីមន្ត្រីសំខាន់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ខណៈដែលពួកគាត់២នាក់ គឺជាអ្នកមើលថែទាំសត្វ និងឲ្យចំណីសត្វមាន់-ទា ដែលបានឆ្លងជំងឺA/H5N1 និងបណ្ដាលឲ្យងាប់ជាង១ពាន់ក្បាល ស្ថិតនៅភូមិសាស្ត្រខាងលើ។ ហើយត្រូវបានមន្ទីរ កំណត់យកវត្ថុសំណាកពីបងប្អូនទាំងនេះ ដោយផ្ញើវត្ថុសំណាកទាំងនោះ ទៅវិទ្យាស្ថានប៉ាស្ទ័រ ដើម្បីពិនិត្យខ្លាចមានឆ្លងជំងឺផ្តាសាយបក្សីនេះដល់មនុស្សដែរ ។         បើតាមការគូសបញ្ជាក់ពី លោក អ៊ុក វិទ្យា អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថាបច្ចុប្បន្នបងប្អូនជាកម្មករទាំង២នាក់ ត្រូវបានយកវត្ថុសំណាកទៅពិនិត្យរកជំងឺនេះ កំពុងតែមានសុខភាពល្អធម្មតានិងពុំមានរោគសញ្ញាអ្វីដែលបង្ហាញនិងគួរឲ្យកត់សំគាល់នោះទេ នៅក្រោយពេលដែលយកវត្ថុសំណាកហើយនោះ។  មន្ត្រីសុខាភិបាលខេត្តក៏បានឲ្យដឹងបន្ថែមទៀតថា៖ មន្ទីរបានធ្វើការណែនាំ ដោយមិនអនុញ្ញាតិឲ្យកម្មករទាំងពីរនាក់នេះ ដើរទៅណានោះទេ គឺឲ្យស្ថិតនៅឆ្ងាយពីគេដោយរង់ចាំលទ្ធផលពីការធ្វើតេស្តជាមុនសិន ។         លោកអនុប្រធានមន្ទីរសុខាភិបាល ក៏បានធ្វើការកត់សម្គាល់ទៀតថា៖ គិតត្រឹមថ្ងៃទី១២ ខែមករានេះ សត្វទានិងក្ងាននៅទីតាំងដែលមាន់ងាប់ដោយសារការឆ្លងជំងឺផ្តាសាយបក្សីA/H5N1នៅទីនោះកំពុងតែមានអាការៈ សំកុកនិងស្លាប់ជាបន្តបន្ទាប់ទៀត ដែលតម្រូវអនុវត្តនូវវិធានការជីវសុវត្ថិភាព នៅទីកន្លែងចិញ្ចឹមផ្ទាល់…

  • លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារចុះសួរសុខទុក្ខលោកស្រី ហង្ស សំបូរ ជំនួយការភូមិព្រែករទាំង ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន

    លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារចុះសួរសុខទុក្ខលោកស្រី ហង្ស សំបូរ ជំនួយការភូមិព្រែករទាំង ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន

    ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខណ្ឌដង្កោ នាថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១ បានចាត់ឲ្យក្រុមការងារជាតំណាងដែលមានលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស ព្រមទាំង សហការី បាន នាំយកអំណោយ ទៅសួរសុខទុក្ខលោកស្រី ហង្ស សំបូរ ជំនួយការភូមិព្រែករទាំង ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ។ ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាចំនួន ១,០០០,០០០រៀល (មួយលានរៀល) ក្នុងនោះថវិកាសង្កាត់ចូលរួម ៤០០,០០០៛, ទឹកសុទ្ធ និងភេសជ្ជៈចម្រុះចំនួន ០៤កែស, មី០២កែស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕ ដោយ / គ្រី សម្បត្តិ

  • ថ្នាក់ដឹកនាំព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខឯកឧត្តម ឆាត់ លឿម ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា អតីតសមាជិកព្រឹទ្ធសភា នៅគេហដ្ឋានស្ថិតនៅបុរីរតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

    ថ្នាក់ដឹកនាំព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខឯកឧត្តម ឆាត់ លឿម ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា អតីតសមាជិកព្រឹទ្ធសភា នៅគេហដ្ឋានស្ថិតនៅបុរីរតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

    លោកជំទាវ ទី បូរ៉ាស៊ី លោកជំទាវ ឃួន ឃុនឌី និងលោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភា ព្រមទាំងមន្រ្តីរាជការនារីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខឯកឧត្តម ឆាត់ លឿម ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា អតីតសមាជិកព្រឹទ្ធសភា នៅគេហដ្ឋានស្ថិតនៅបុរីរតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នារសៀលថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២១ ។ លោកជំទាវបានជម្រាបការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា និងបានជម្រាបសួរសុខទុក្ខអំពីសុខភាព និងបានជូនពរក្នុងឱកាសឆ្នាំថ្មី២០២១នេះ សូមឯកឧត្តមមានសុខភាពល្អ និងត្រូវថែរក្សាសុខភាពជៀសផុតពីជំងឺកូវីដ-១៩ ។ ក្នុងឱកាសនោះលោកជំទាវបាននាំអំណោយមួយចំនួនមាន ទឹកល្ង១កេស ទឹកដោះគោ១កេស ទឹកសុទ្ធ១កេស ទឹកសណ្តែក១កេស នំធុង និងថវិកាឯកឧត្តមអគ្គលេខាធិការចំនួន ១លានរៀល ជូនឯកឧត្តម ៕ ដោយ / គ្រី សម្បត្តិ

  • អាជ្ញាធរខេត្តបាត់ដំបង និង មន្ទីរជំនាញចុះពិនិត្យមើលទីតាំងចិញ្ចឹមមាន់-ទា ដែលផ្ទុះជម្ងឺផ្តាសាយបក្សីA/H5N1ក្នុងភូមិព្រែកតាច្រែង

    អាជ្ញាធរខេត្តបាត់ដំបង និង មន្ទីរជំនាញចុះពិនិត្យមើលទីតាំងចិញ្ចឹមមាន់-ទា ដែលផ្ទុះជម្ងឺផ្តាសាយបក្សីA/H5N1ក្នុងភូមិព្រែកតាច្រែង

      អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង, លោក ប៉ង់ យុទ្ធារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបងនិងវត្តមាន លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មខេត្ត បានដឹកនាំមន្ត្រីជំនាញក្រុមការងារការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ត ព្រមទាំងមានការចូលរួមពីអាជ្ញាធរស្រុកឯកភ្នំ និងមន្ត្រីពាក់ព័ន្ធនៅក្នុងមូលដ្ឋានភូមិ-ឃុំផ្ទាល់ ដើម្បីចុះធ្វើការត្រួតពិនិត្យ និង មានវិធានការក្នុងការទប់ស្កាត់ ពីការឆ្លងរាលដាលជំងឺផ្តាសាយបក្សីដែលបានកើតឡើងនៅកន្លែងចិញ្ចឹមមាន់-ទាមួយកន្លែង ដែលមានទីតាំងនៅ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ។          ការចុះទៅពិនិត្យទីតាំងកន្លែងផ្ទុះជំងឺផ្តាសាយខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វដែលបានធ្វើវិភាគរកវីរុសផ្តាសាយបក្សី លើសំណាកសត្វមានចំនួន៣ក្បាលនិងទា១ក្បាលចេញពីទីកន្លែងចិញ្ចឹមមាន់-ទា មួយកន្លែង ស្ថិតក្នុងភូមិព្រេកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២១ត្រូវបានរកឃើញវត្តមានវីរុសជំងឺផ្តាសាយបក្សី ដែលបង្កដោយវីរុសក្នុងអនុក្រុមA/H5Nនិងយោងលិខិតលេខ២៦៨កសក. របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់។និងនេសាទ នៅថ្ងៃទី១២ ខែមករា ចុះហត្ថលេខា ដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទជូនមកឯកឧត្តមប្រធានគណៈកម្មការចម្រុះ…

  • អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ត្រូវបានរៀបចំពិធីក្រុងពាលីសាងសង់

    អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ត្រូវបានរៀបចំពិធីក្រុងពាលីសាងសង់

    ស្វាយរៀង៖ មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ មានរៀបចំពិធីក្រុងពាលីសាងសង់អគាររដ្ឋបាល របស់មូល ដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ដែលមានទំហំ ៣២មx៧ ម ស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ។ និងអញ្ជើញចូលរួម ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការ សឹករងស្វាយរៀង លោកតំណាងសាខាគយ និងរដ្ឋករ ខេត្ត លោកតំណាងសាខាពន្ធដារខេត្ត លោកប្រធាន ក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក ព្រមទាំងមន្ត្រីរាជការស្រុកនិងកងកម្លាំងប្រដាប់អាវុធទាំង៣ ជាច្រើនរូបទៀត៕ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែបានណែនាំ ដល់មេបញ្ជាការអាវុធហត្ថគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធ សាងសង់អាគារ ជំរំជម្រក បន្ទាយស្នាក់នៅពីថ្នាក់ជាតិរហូតដល់ រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ៕

  • ប្រធានក្រុមការងារ នៃ គណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង ជម្រុញឲ្យគណបក្សមូលដ្ឋានក្រុង និងបក្សសង្កាត់ទាំង១០ ត្រូវបង្កើនការកសាងកម្លាំងបក្សថ្មីបន្ថែមទៀត

    ប្រធានក្រុមការងារ នៃ គណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង ជម្រុញឲ្យគណបក្សមូលដ្ឋានក្រុង និងបក្សសង្កាត់ទាំង១០ ត្រូវបង្កើនការកសាងកម្លាំងបក្សថ្មីបន្ថែមទៀត

    ឯកឧត្តម ងិន ឃន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង បានថ្លែងជម្រុញឲ្យថ្នាក់ដឹកនាំគណបក្សក្រុងបាត់ដំបង និងគណបក្សមូលដ្ឋានសង្កាត់ទាំង១០ក្នុងក្រុងត្រូវតែបង្កើនការខិតខំនិងយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាបន្ថែមទៀតដើម្បីកៀគររកកម្លាំងថ្មីរបស់បក្ស ឲ្យកាន់តែកើនឡើងថែមទៀត ទាំងកូនចៅសមាជិកគណបក្សប្រជាជនកម្ពុជា និកម្លាំងបក្សដទៃទៀតដែលគេមានជំនឿជាក់លើគោលនយោបាយនិងការដឹកនាំដ៏ត្រឹមត្រូវ របស់ គណបក្សប្រជាជនកម្ពុជាកន្កងមក ។       ការថ្លែងលើកឡើងបែបនេះ គឺនៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីនៅក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងាររបស់គណបក្សប្រជាជនកម្ពុជា ក្រុងបាត់ដំបង ប្រចាំឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត របស់ គណបក្ស កាលពីចុងសប្តាហ៍នេះ សន្និបាតក៏មានវត្តមានជាអធិបតីពី  ឯកឧត្តម ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តបាត់ដំបងនិងវត្តមានជាកិត្តិយសពីឯកឧត្តមលោកជាំទាវ ជាអនុប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបងប្រធាន-អនុប្រធានក្រុមការងារចុះពង្រឹងសង្កាត់ទាំង១០និងក្រុមការងារយុវជន ជនសកម្ម និងបក្សមូលដ្ឋានគ្រប់ថ្នាក់ក្នុងក្រុងបាត់ដំបង។      តាមការគូសបញ្ជាក់ពី លោក ផេង សិទ្ធី ប្រធានគណបក្សក្រុងបាត់ដំបង បានរំលេចឲ្យដឹងពីចំនួនគ្រួសារបក្សនិងសមាជិកបក្សទូទាំងក្រុងបាត់ដំបងនៅក្នុងឆ្នាំ២០២០នេះ ក្នុងនោះចំនួនក្រុមបក្សមានចំនួន ៦.៧២៧ក្រុម គ្រួសារបក្ស ១៨.៥៦៨គ្រួសារ,ចំនួនខ្នងផ្ទះ១៦.៩៧៩ផ្ទះ និង សមាជិកបក្ស ៥៣.៥៨៨នាក់ (ស្ត្រី ២៩.៤៥២នាក់)។        អង្គសន្និបាតក៏បានផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗ ដែលរំលេចពីសមិទ្ធផលនៃថ្ងៃជ័យជំនះ៧មករានិងជាខួបលើកទី៤២ ថ្ងៃប្រវត្តិសាស្ត្រដែលប្រជាជនកម្ពុជា បានរួចចាកផុតពីការកាប់សម្លាប់នៃរបបខ្មែរក្រហម។ជាមួយសុខសន្តិភាពដែលមិនអាចកាត់ថ្លៃបាន សន្តិភាពនិងស្ថិរភាពនយោបាយគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ។…