-
អភិបាលខេត្តបាត់ដំបង ដឹកនាំមន្ត្រី ចុះពិនិត្យស្ថានភាពនៅតាមច្រកព្រំដែនកម្ពុជា-ថៃ
បាត់ដំបង៖ លោក ងួន រតន: អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រី អង្គភាពកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ មួយចំនួនចុះពិនិត្យមើលស្ថានភាព ច្រកទ្វាអន្តរជាតិព្រំដែនដូង នៅឃុំបឹងរាំង ស្រុកកំរៀង និងពិនិត្យមើលមណ្ឌលចត្តាឡីស័ក វិទ្យាល័យកំរៀង ក្នុងឃុំអូរដា។ អភិបាលខេត្ត បានពិភាក្សាការងារស្តីពីការគ្រប់គ្រងពលករចំណាកស្រុកធ្វើចត្តាឡីស័ក ដែលបានចេញមកពីប្រទេសថៃ និងចុះពិនិត្យមើលស្ថានភាពច្រកទ្វារព្រំដែន សួនស៊ុ (អូរអន្លក់) ស្ថិតក្នុងឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ ដោយសារស្ថានភាពជំងឺកូវីដ១៩ បានផ្ទុះខ្លាំងចូលតាមសហគមន៍នៅខេត្តសាមុនសាខន នាំឲ្យអ្នកឆ្លងជាង១០០០នាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យអភិបាលខេត្ត នៅតាមព្រំដែន ត្រូវធ្វើការរឹតបន្តឹង ឲ្យខ្លាំងចំពោះការឆ្លងដែន ហើយត្រូវនាំពលករទាំងនោះធ្វើតេស្ត និងធ្វើចត្តាឡីស័ក ខ្លាចបារម្ភថាមានការចម្លងកូវីដកើតឡើងនៅក្នុងប្រទេសកម្ពុជាពីសំណាក់ពលករទាំងនោះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញកញ្ចប់ថវិកាក្នុងមួយខេត្ត ៥០លានរៀល ជូនខេត្តទាំងនោះសម្រាប់ការចំណាយលើការងារ៕
-
ការដ្ឋានស្ថាបនាផ្លូវ នៃកងវិស្វកកម្មតេជោសៀមរាប ក្នុងដំណាក់ការដំបូង គឺពង្រឹងគ្រឹះដើម្បីធានាគុណភាពផ្លូវ ជាមុន
កងវិស្វកកម្មតេជោ ហ៊ុនសែន សៀមរាប កំពុងបានប្រើប្រាស់គ្រឿងចក្រគ្រប់ប្រភេទប្រមាណជាង៧០គ្រឿង លើការដ្ឋានកសាងកំណាត់ផ្លូវចំនួន២ខ្សែ ក្នុងផែនការដែលបានទទួល៨ខ្សែ ចេញពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សៃ ដើម្បីអភិវឌ្ឍក្រុងសៀមរាប ។ ដោយក្នុងនោះមានអង្គភាព និងក្រុមហ៊ុនចំនួន៨ កំពុងមានដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែ ស្មើនឹងជាង១០៨គីឡូម៉ែត្រ៧៤ម៉ែត្រ ដើម្បីអភិវឌ្ឍក្រុងទេសចរណ៍សៀមរាប-អង្គរ ។ កងវិស្វកកម្មតេជោ ហ៊ុនសែន-សៀមរាប ជាអង្គភាពមួយនៅក្នុងបណ្តាកងកម្លាំងវិស្វកកម្មអនុវត្តគម្រោងស្ថាបនាផ្លូវទាំង៣៨ខ្សែនេះ ដោយទទួលបានការបែងចែកចេញពីគម្រោង នូវកំណាត់ផ្លូវចំនួន៨ខ្សែ ស្មើនឹង២០គីឡូម៉ែត្រ។ លោក ម៉េង ប៉ូគាំង តំណាងផ្នែកប្រតិបត្តិមុខព្រួញការដ្ឋានរបស់កងវិស្វកកម្មតេជោ ហ៊ុនសែន-សៀមរាប បានឲ្យដឹងថា នៅពេលនេះ ការដ្ឋានកំពុងដំណើការស្ថាបនាផ្លូវចំនួន២ខ្សែ ( EN04 និង EN05 )លើគម្រោងដែលទទួលបានចំនួន៨ខ្សែនោះ ដោយប្រើប្រាស់គ្រឿងចក្រសរុបជាង៧០គ្រឿង ក្នុងនោះរួមមានគ្រឿងចក្រប្រភេទអេស្កាវាទ័រ ១០គ្រឿង ត្រាក់ទ័ររុញដី ៤គ្រឿង គ្រឿងចក្ររូឡូកិនបង្ហាប់ដី ៧គ្រឿង នីវើឡឺគៀរដី ២គ្រឿង និងរថយន្តដឹកជញ្ជូនដី ៥០គ្រឿង ។ នៅលើការដ្ឋាននៃដងផ្លូវទាំង២ខ្សែនេះ មានដំណើរការត្រាសេ្សរួចរាល់ហើយ និងកំពុងត្រូវបានប្រតិបត្តិការបន្តលើការងារកសាងគ្រឹះផ្លូវ ដោយកាយដីចាស់លើចំណីផ្លូវដែលត្រូវពង្រីកចោលចេញ និងបានដឹកជញ្ជូនដីគ្រួសក្រហម ដាក់ចូលជំនួស កិនបង្ហាប់ ពង្រឹងគ្រឹះ…
-
ក្រុមការងារខេត្តសៀមរាប ចុះពិនិត្យមើលគម្រោងលើកម្ពស់ជីវភាពប្រជាពលករវិលមកពីក្រៅប្រទេស
ដោយនៅលើពិភពលោកបានជួបនូវវិបត្តិជម្ងឺកូវិដ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងក្នុងវិស័យសេដ្ឋកិច្ច ។ និយាយដោយឡែកនៅប្រទេសកម្ពុជា មិនត្រឹមជួបវិបត្តិសេដ្ឋកិច្ចប៉ុណ្ណោះទេ គឺបានជួបនូវគ្រោះមហន្តរាយដោយគ្រោះធម្មជាតិ បានធ្វើឲ្យខូចខាតភោគផលដំណាំ ផ្ទះសម្បែងប្រជាពលរដ្ឋទៀតផង ។ ដោយបញ្ហាទាំងនេះ ហើយដែលធ្វើឲ្យប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយបានបង្ខំចិត្តធ្វើចំណាកស្រុកដោយប្រថុយប្រថាន ទៅធ្វើការ នៅក្រៅប្រទេសដោយខុសច្បាប់ ទោះបីនៅច្រកព្រំដែនបានបិទដោយសារជម្ងឺកូវិដ១៩ ក៏នៅមានបង ប្អូនប្រជាពលករមួយចំនួន បានលបលួចឆ្លងកាត់នៅតាមច្រករបៀង ហើយក៏ត្រូវកម្លាំងសមត្ថកិច្ចការពារព្រំដែន បានធ្វើការឃាត់ខ្លួនបញ្ជូនមកវិញផងដែរ ។ ក្រោយពីក្រុមការងារខេត្ត ចុះធ្វើការបណ្តុះបណ្តាលដល់បងប្អូនពលករ ដែលបានវិលត្រឡប់មកពីក្រៅប្រទេស ដែលកំពុងរស់នៅតាមសហគមន៍ក្នុងឃុំចាន់សរ ចំនួន២៤គ្រួសារ និងឃុំ ខ្នារពោធិ ចំនួន២៤គ្រួសារ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលស្ថិតក្នុងស្ថានភាពគ្រួសារ (ក្រ១ និង ក្រ២ ) ត្រូវបានក្រុមការងារខេត្ត ចុះត្រួតពិនិត្យ និងតាមដានលើ គម្រោងលើកកម្ពស់ពលករចំណូលស្រុកវិលមកពីក្រៅប្រទេស កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ ក្រោមការដឹកនាំ របស់លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប ។ ក្នុងការចុះត្រួតពិនិត្យ បងប្អូនពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេសវិញ ហើយគ្មានការងារធ្វើនោះក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាល រួមសហការជាមួយអង្គការដៃគូរ(IOM) ក្នុងការផ្តល់នូវមុខជំនាញ…
-
គ្រួសាររងគ្រោះដោយអគ្គីភ័យនៅសង្កាត់ច្បារអំពៅ១ បានទទួលអំណោយរបស់កាកបាទក្រហមកម្ពុជា
-
លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង១០០នាក់
ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាលរួចមក នៅថ្ងៃច័ន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោក អ៊ូ ឈាង អភិបាលស្រុក កៀនស្វាយ បានដឹកនាំក្រុមការងារជួបសំណេះសំណាលនិងផ្តាំផ្ញើរ បងប្អូន ប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅទីតាំងធ្វើចត្តាឡីស័ក ក្នុងបរិវេណអនុវិទ្យាវិទ្យាល័យគគីរ ។ដោយមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរស្រុកបានធ្វើអោយបងប្អូនប្រជាពលរដ្ឋមានការរីករាយណាស់ក្នុងរយៈពេល១៤ថ្ងៃនេះ ទាំងការតាមដានមេរោគ ទាំងជីវភាពរស់នៅ អាហារហូបចុក១ថ្ងៃ ៣ពេល ។ក្រោយបញ្ចប់ចត្តាឡីស័ក បងប្អូនទាំងអស់ បានទទួលអាហារជុំគ្នា១ពេល ហើយអាជ្ញាធរក៍បានឧបត្ថម្ភ អង្ករ ទឹកសុីអីវ ទឹកសុទ្ធ មុង ភួយ ក្រមារកន្ទេលដែលប្រើប្រាស់ក្នុងរយៈពេលនោះ. ព្រមទាំងប្រាក់ ៥០.០០០៛ ក្នុងម្នាក់ៗ សម្រាប់កូនតូចៗចំនួន២០.០០០៛ ផង ដែរ និងមានរថយន្ត ដឹកជូនដំណើរ ទៅដល់គេហដ្ឋានវិញ ដោយបរិយាកាសស្និទ្ធស្នាលបំផុត ។ជាមួយគ្នានេះដែរលោកអភិបាល ស្រុកក៍បានផ្តាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋពេលត្រឡប់ទៅលំនៅដ្ឋានវិញត្រូវមានការប្រុងប្រយ័ត្នចំពោះសុខភាពជានិច្ចព្រោះជំងឺ កូវីដ-១៩ នេះមិនទាន់សាបរលាបនោះ កំពុងតែគំរាមកំហែងសុខភាពប្រពលរដ្ឋជាសកល ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល…
-
សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល ប្រគល់ផ្ទះដែលទើបជួសជុលថ្មីជូនអតីតយុទ្ធជន
ខេត្តកណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញដឹកនាំសមជិកសមាជិការ ស អ ក ខេត្ត ស្រុក ដើម្បីជួសជុល និងប្រគល់ផ្ទះ ជូនលោក អឿង ជីប មុខ សញ្ញពិការជើងស្តាំ ជាសមាជិក ស អ ក មានទីលំនៅបច្ចុប្បន្ន ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ក្នុងឱកាសនេះ ក៏មានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកស្អាង មេបញ្ជាការស្រុក និងអាជ្ញាធរមូលដ្ឋាន ជាច្រើនរូប។ឯកឧត្តម នៃ និយម មេបញ្ជាការ និងជាប្រធានសមាគមអតីយុទ្ធជនកម្ពុជា ខេត្តកណ្តាល បានមានប្រសាសន៍ ថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេស គឺក្រុមការងារ ស អ ក ដែលមានការចូលរួមពីកម្លាំងសមត្ថកិច្ចទាំងបីប្រភេទរបស់ខេត្ត និងយុវជន ស ស…
-
រដ្ឋបាលខេត្តបាត់ដំបង បានត្រៀមរៀបចំធ្វើចត្តាឡីស័ក នៅច្រកអន្តរជាតិសំខាន់ ចំនួន៣ទីតាំង ក្នុងស្រុកសំពៅលូន និងស្រុកកំរៀង ខេត្តបាត់ដំបង
ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានថ្លែងគូសបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី២១ខែធ្នូនេះថា៖ ដោយមានការណែនាំនិងសារសំឡេងផ្ញើជូនចំពោះជនរួមជាតិនិងមន្ត្រីរាជការកាលពីថ្ងៃទី ២០ ខែធ្នូ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្តីពីវិធានការ របស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់និងការបង្ការជម្ងឺកូវីដ-១៩ តាមរយៈការផ្ទុះឡើងនៃការឆ្លងសហគមន៍ នៅក្នុងប្រទេសថៃ ថ្មីៗនេះ។ និងទទួលបាននូវការណែនាំ ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅល្ងាច ថ្ងៃទី២០ខែធ្នូ ២០២០ ឯកឧត្តម សឿម ប៊ុនរិទ្ធិ បានចុះទៅកាន់ស្រុកសំពៅលូននិងស្រុកកំរៀង ដែលជាស្រុកមានច្រកទ្វារអន្តរជាតិជាប់និងព្រំដែនខ្មែរ-ថៃ ដើម្បីធ្វើការដឹកនាំប្រជុំបន្ទាន់ជាមួយនិងអាជ្ញាធរ នៃរដ្ឋបាលស្រុកទាំង២ខាងលើដោយមានវត្តមានចូលរួមពីលោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ និងបណ្តាស្ថាប័នអង្គភាពពាក់ព័ន្ធមួយចំនួនក្នុងស្រុក ដើម្បីរៀបចំទីតាំងធ្ចើចត្តាឡីស័ក្តិនៅស្រុកសំពៅលូន និងស្រុកកំរៀង។ កិច្ចប្រជុំបានធ្វើឡើងនៅតាមបណ្តាស្រុកនិមួយៗដោយក្នុងនោះទាំងអាជ្ញាធរ ទាំងស្ថាប័នជំនាញនៃមន្ទីរសុខាភិបាលខេត្តនិងស្រុក និងកងកម្លាំងបានឯកភាពគ្នាក្នុងការរៀបចំទីតាំងធ្វើចត្តាឡីស័ក្តិ ចំនួន៣ទីតាំង។ ដោយទីតាំងទី១.នៅអគារសិក្សា នៃ វិទ្យាល័យកំរៀង ស្រុកកំរៀង មានចំនួន ៤២បន្ទប់ដោយក្នុង១បន្ទប់សិក្សា រៀបចំបានចំនួន១០នាក់សម្រាប់ការស្នាក់នៅរបស់បងប្អូនពលករ មកពីប្រទេសថៃ ដើម្បីយកមកដាក់នៅទីតាំងនេះ ដើម្បីធ្វើចត្តាឡីស័ក្តិ។និងទីតាំងទី២ នៅមណ្ឌលសុខភាពត្រាង…
-
អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់គម្រោង ជួសជុលប្រាសាទកណ្តាលស្រះស្រង់
សៀមរា៖ សំណង់ប្រាសាទកណ្តាលស្រះស្រង់ ដែលដំណើរការជួសជុលអស់រយៈពេល៩ ខែកន្លងមក ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការជួសជុលជាស្ថាពរ នៅបំណាច់ឆ្នាំ២០២០។ កញ្ញា ម៉េង សុវណ្ណលីលីន បុគ្គលិកបច្ចេកទេសនៃគម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ មកពីនាយកដ្ឋាន អភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ បញ្ជាក់ថា បច្ចុប្បន្នក្រុមការងារកំពុងរៀបថ្មភក់រួតទី៧ និងទី៨ នៃប្រាសាទបង្ហើយ និងការរៀបចំកូនទំនប់ ដើម្បីទប់ជើងទេរដែលធ្វើពីដីឥដ្ឋ ជុំវិញគ្រឹះប្រាសាទការពារពេលបញ្ចូលទឹកវិញ មិនធ្វើឱ្យដីឥដ្ឋរលុះ។ អ្នកជំនាញរូបនេះ បន្ថែមថា រូបរាងប្រាសាទកណ្តាលស្រះស្រង់ មានរាងដូចជាចេតិយមួយ សង់នៅលើខឿនថ្មបាយ ក្រៀមនិង លាយថ្មភក់ចំនួន ៨ រួត។ ជាសំណង់មួយដែលមានលក្ខណៈប្លែកគេនៅក្នុងតំបន់អង្គរ។ កញ្ញា លីលីន បញ្ជាក់ថា ក្រោយការជួសជុលតួប្រាសាទ និងបិទទំនប់ជើងទេររួចរាល់ អាជ្ញាធរជាតិអប្សរានឹងបើកទឹក បញ្ចូលវិញ។ ដើម្បីធានាសុវត្ថិភាពប្រាសាទពេលក្រោយពេលបញ្ចូលទឹក គឺក្រុមការងារបានរៀបចំគ្រឹះយ៉ាងពិសេស ដោយប្រើថ្មបាយក្រៀមទាំងអស់នៅខាងក្នុង ប្រើដែកទាមថ្ពក់ភ្ជាប់រចនាសម្ពន្ធថ្មបាយក្រៀមមួយៗឲ្យជាប់មាំបានល្អ៕
-
អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយចែកជូន ប្រជាពលរដ្ឋចំនួន១៧នាក់
ត្បូងឃ្មុំ៖ អំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគ ជាការឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន ត្រូវបានលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ចុះចែកជូនដល់ពលរដ្ឋចំនួន១៧នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅឃុំជីរោទ៍ទី២ ក្នុងស្រុកត្បូងឃ្មុំ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ រួមមានអង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មី ប្រេងឆា សាប៊ូ ព្រមទាំងថវិកាមួយចំនួន។ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពិតជាបានយកចិត្តទុកដាក់បំផុតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ គ្រប់ទីកន្លែង គ្រប់និន្នាការនយោបាយ មិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ ពោលគឺ មិនឲ្យប្រជាពលរដ្ឋណាម្នាក់ លំបាកអត់អាហារស្លាប់នោះឡើយ។ និងក្រើនរំលឹក និងអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការ ប្រុងប្រយ័ត្ន នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនត្រូវរក្សា អនាម័យជាប់ជានិច្ច មិនត្រូវជួបជុំឬប្រមូលផ្តុំគ្នានោះទេ ជាពិសេស ចំពោះពលករទើបមកពីក្រៅប្រទេស ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក…
-
សហគមន៍នេសាទ “រាំងពេន ៣ត” ជម្រុញការដាំ”ដើមរំដេញ” ចំនួន ៥ពាន់ដើម ដើម្បីជំនួសនូវការរេចរឹលពីការទន្រ្ទានកាប់ឆ្ការព្រៃតំបន់៣ និងពីការដុតបំផ្លាញព្រៃឈើលិចទឹក ក្នុងដែនអភិរក្សត្រីមេពូជពងកូន របស់ខ្លួនឡើងវិញ
ដោយមើលឃើញពីការប្រែប្រួលអាកាសធាតុ ភាពរេចរិលពីការរំលោភកាប់ទន្ទ្រានដីព្រៃលិចទឹកការដុតបំផ្លាញព្រៃធម្មជាតិការបាត់បង់នូវជីវៈចម្រុះនិងធនធានបរិស្ថានដែលជាដែនជម្រកមច្ឆាជាតិដ៏មានសក្តានុពលនិងសារៈប្រយោជន៍យ៉ាងសំខាន់ សំរាប់ជាជម្រកការរក្សាពូជត្រីពងកូន ទាំងក្នុងរដូវប្រាំងនិងរដូវវស្សាហើយវាក៏ជាទីជម្រកសត្វស្លាប និងសត្វព្រៃរស់នៅក្នុងតំបន់ព្រៃរនាមលិចទឹកហើយដែលតែងតែកើតមានការបំផ្លិចបំផ្លាញជាបន្តបន្ទាប់ច្រើនឆ្នាំកន្លងមកនេះ ដែលបង្កឡើងពីក្រុមមនុស្សអគតិមួយចំនួន នៅតែបន្តលបលួចធ្វើការដុតបំផ្លាញនូវធនធានធម្មជាតិ ដែលជាជម្រកសត្វចម្រុះទាំងនេះដោយខុសច្បាប់ ដើម្បីបម្រើនូវទង្វើមហិច្ឆតាក្នុងភាពអគតិ និងគិតតែពីផលប្រយោជន៍សួនតួបុគ្គលផ្ទាល់ខ្លួននិងបក្សពួកក្រុមរបស់ខ្លួន។ទើបធ្វើឲ្យសហគមន៍នេសាទក្នុងដែនអភិរក្សព្រៃលិចទឹកជាជម្រក”ត្រីពូជពងកូន” ដែលមានឈ្មោះបឹងរាំងពេន ៣ត.។និងមានភូមិសាស្ត្រចម្ងាយជិត២០គីឡូម៉ែត្រ នាភាគខាងជើងឈៀងខាងកើត ពីទីប្រជុំជនស្រុកឯកភ្នំ និងមានចម្ងាយប្រមាណជាង៣០គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង។ បច្ចុប្បន្ននេះ សហគមន៍នេសាទតំបន់បឹងអភិរក្ស ត្រីពូជពងកូនរាំងពេន ៣ត មានវិសាលភាពក្នុងការគ្រប់គ្រងដែនអភិរក្សក្នុងសហគមន៍ខ្លួនលើផ្ទៃដីប្រមាណ ១.៣៩០ហិកតា និង មានបឹងចំនួន២៩ ស្ថិតក្នុងភូមិសាស្ត្រ ដែលកំណត់ដោយច្បាប់និង មានការអនុញ្ញាតិ ពីរាជរដ្ឋាភិបាលកម្ពុជា និងការទទួលស្គាល់ជាផ្លូវការពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ តាំងពីអំឡុងឆ្នាំ២០០៣មកម៉្លេះ។ហើយផ្ទៃដីដែលសហគមន៍ធ្វើការគ្រប់គ្រង និង កំពុងធ្វើការអភិរក្ស មានផ្ទៃដីប្រមាណ ១០០ហិកតា និងមានបឹងចំនួន២គឺបឹងរាំងពេននិងបឹង៣ត. ដើម្បីធ្វើជាតំបន់បឹងអភិរក្ស របស់ខ្លួន។ ដោយទំហំ នៃ ការកាប់ទន្ទ្រាន ការដុតបំផ្លិចបំផ្លាញ ការឈូសឆាយរំលោភយកដីព្រៃនិងពីការ បាត់បង់នូវធនធានបរិស្ថានធម្មជាតិនៃព្រៃលិចទឹកខាងលើបែបនេះហើយ ទើបសហគមន៍នេសាទរាំងពេន ៣តផ្តួចផ្តើមនូវការដាំព្រៃលិចទឹកឡើងវិញតាំងពីអំឡុងឆ្នាំ២០១៧ជាបន្តបន្ទាប់។ដោយបានជ្រើសយកនូវការដាំ “ដើមរំដេញ” ក្នុងដែនសហគមន៍នេសាទ របស់ ខ្លួន។ លោក…