Category: ការងារមូលដ្ឋាន

  • រដ្ឋមន្ដ្រី វេង សាខុន ប្រគល់ម៉ាសជាង១២ម៉ឺន ជូនសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យកសិកម្ម

    រដ្ឋមន្ដ្រី វេង សាខុន ប្រគល់ម៉ាសជាង១២ម៉ឺន ជូនសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យកសិកម្ម

    ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ព្រមទាំងសប្បុរសជន បានប្រគល់ម៉ាសចំនួន១២៥,០០០ម៉ាស ជូនសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យកសិកម្ម និងមន្ត្រីបម្រើការ នៅទីស្តីការក្រសួងកសិកម្ម ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺវីរុសកូវីដ-១៩។បានរៀបចំធ្វើឡើង នៅមុខអាគារតេជោសន្តិភាព នៃទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០។ ក្រសួងសុខាភិបាល បានធ្វើតេសត្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» សរុបចំនួន១១៣០៥សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន ៣២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត និងមណ្ឌលសុខភាព ចាក់អង្រែ។ ក្រសួងសូមអញ្ជើញអ្នកប៉ះពាល់ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទាំងអស់ អញ្ជើញទៅធ្វើតេស្តលើកទី២ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅបរិវេណក្រសួងមហាផ្ទៃ សម្រាប់បុគ្គលិក-មន្ត្រីរាជការស៊ីវិល និងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ដែលមានទីតាំងនៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិច សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប៉ះពាល់ និងតាមបណ្តាមន្ទីរសុខាភិបាលខេត្ត (ដែលទទួលខុសត្រូវក្នុងការរៀបចំទីកន្លែង សម្រាប់អ្នកប៉ះពាល់នៅតាមខេត្ត)។

  • សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនមានការបិទ ឬដាក់ប្រទេសក្នុងគ្រាអាសន្ន ឬបិទរាជធានីនោះទេ

    សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនមានការបិទ ឬដាក់ប្រទេសក្នុងគ្រាអាសន្ន ឬបិទរាជធានីនោះទេ

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅយប់ឆ្លងចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ថា មិនមានការបិទ ឬដាក់ប្រទេសក្នុងគ្រាអាសន្ន ឬបិទរាជធានីនោះទេ ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះថា ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ខ្ញុំបាននិយាយដល់ការត្រៀមបំរុងទុកនូវលិខិតនានា ដើម្បីនឹងសុំព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ក្នុងពេលជាមួយគ្នា ខ្ញុំក៏បានបញ្ជាក់ថា ខ្ញុំមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ចនិងជីវភាពប្រជាជនដែលខ្ញុំស្នើសុំឱ្យមានការចូលរួមពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ជំនួសវិញ។ សម្ដេចបន្តថា ពេញមួយថ្ងៃនេះ ការបំភ្លើសនានាបានកើតឡើងថានឹងមានការបិទប្រទេសឬបិទរាជធានីភ្នំពេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូលឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជារឱ្យបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហក់របស់ជនអាក្រក់នោះដែរ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏សូមអំពាវនាវប្រជាពលរដ្ឋ ស្ងប់ស្ងាត់ កុំភ័យស្លន់ស្លោ និងសូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

  • អភិបាលរាជធានីដាក់បទបញ្ជាឱ្យខណ្ឌទាំង១៤ អនុវត្តវិធាន១០ចំណុចរបស់រដ្ឋបាលរាជធានីនិងអនុសាសន៍របស់សម្តេចតេជោចូលរួម និងទប់ស្កាត់ឲ្យមានប្រសិទ្ធិភាព លើការរីករាលដាល និងការឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍

    អភិបាលរាជធានីដាក់បទបញ្ជាឱ្យខណ្ឌទាំង១៤ អនុវត្តវិធាន១០ចំណុចរបស់រដ្ឋបាលរាជធានីនិងអនុសាសន៍របស់សម្តេចតេជោចូលរួម និងទប់ស្កាត់ឲ្យមានប្រសិទ្ធិភាព លើការរីករាលដាល និងការឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍

    ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ បានដាក់បទបញ្ជាដ៏ម៉ឺនម៉ាត់មួយទៀត ដល់អភិបាលខណ្ឌទាំង១៤ ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចទូទាំងរាជធានីភ្នំពេញ រួមសហការគ្នាចូលរួម និងទប់ស្កាត់ឲ្យមានប្រសិទ្ធិភាព លើការរីករាលដាល និងការឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍។ដោយគោរពទៅតាមការណែនាំទាំង១០ចំណុចរបស់អាជ្ញាធររាជធានីភ្នំពេញដែលរដ្ឋបាលរាជធានីបានដាក់ចេញកាលពីថ្ងៃទី៣០វិច្ឆិកាកន្លងមកនេះនិងពិសេសអនុវត្តឱ្យបានម៉ឹងម៉ាត់បំផុតទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្ដេចបានផ្ញើការណែនាំកាលពីព្រឹកថ្ងៃទី០៦ធ្នូនេះ ។ដោយឡែកសម្រាប់មន្ទីរពាក់ព័ន្ធកក៏ត្រូវតែអនុវត្តអោយបានល្អទៅតាមការណែនាំនេះផងដែរ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់អោយបានការរីករាលដាលជម្ងឺកូវីដ_១៩ ខណៈដែលជម្ងឺនេះបាននឹងកំពុងរីករាលដាលចូលសហគមន៍ហើយនោះ។ជាមួយគ្នានោះ ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្ដឲ្យគ្រប់ៗគ្នាផងដែរ។

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរ ចុះបិទទីតាំងអាជីវកម្មណា ដែលមិនអនុវត្តន៍វិធានការសុខាភិបាល

    សម្តេចតេជោ ហ៊ុន សែន  បញ្ជាឲ្យអាជ្ញាធរ ចុះបិទទីតាំងអាជីវកម្មណា  ដែលមិនអនុវត្តន៍វិធានការសុខាភិបាល

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារពិសេសនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ដោយរំលឹកអាជ្ញាធរ អនុវត្តន៍វិធានការបិទទីតាំងអាជីវកម្មណា ដែលមិនអនុវត្តន៍វិធានការសុខាភិបាល។ ក្នុងសារសំឡេងសម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់អភិបាលរាជធានី ខេត្ត ត្រូវតាមដានឲ្យបានម៉ឺងម៉ាត់ទៅលើទីតាំងអាជីវកម្មទាំងឡាយ ចំពោះការអនុវត្តន៍នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា ការចម្លងនៅក្នុងហាងសម្លៀកបំពាក់មួយក្នុងរាជធានីភ្នំពេញ គឺបណ្តាលមកពីការអនុវត្តន៍មិនបានត្រឹមត្រូវទៅតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ៖ «ប្រសិនបើទីកន្លែងនោះមិនព្រមអនុវត្តន៍ទេ សូមប្រើអំណាចរបស់រដ្ឋ អភិបាលខេត្ត រាជធានី ដើម្បីបិទហាងនោះជាបណ្តោះអាសន្នសិន ព្រោះយើងគ្មានជម្រើសណាផ្សេងឲ្យល្អជាងជម្រើសធានាក្នុងការគម្លាតសង្គម គម្លាតបុគ្គល ការពាក់ម៉ាស់ ការធ្វើអនាម័យ ទាំងអ្នកចូលទៅទិញ ទាំងអ្នកលក់ ដែលយើងសង្កេតនៅតាមហាងមួយចំនួន គឺពុំបានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌតម្រូវរបស់ក្រសួងសុខាភិបាលនោះទេ»។ សម្តេតេជោបានគូសបញ្ជាក់ថា ក៏ប៉ុន្តែការថ្លោះធ្លោយរបស់អាជ្ញាធរនៅមូលដ្ឋានខេត្ត ខណ្ឌ ស្រុក ក្រុង ភូមិ ឃុំ សង្កាត់ គឺជាការថ្លោះធ្លោយមួយដែលបណ្តាលឲ្យកើតមានរឿងឆ្លងតាមសហគមន៍នេះ មួយផ្នែកផងដែរ ព្រោះអ្នកដែលចម្លងអាចមានលទ្ធភាពទៅចម្លង លុះត្រាតែមានលទ្ធភាពទៅកៀកជាមួយនឹងអ្នកដែលមិនមានជំងឺ ដូច្នេះហើយខ្ញុំស្នើអនុវត្តន៍ឲ្យបានម៉ត់ចត់…

  • មេក្លោងគ្រឿងញៀនម្នាក់និងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៣០ដុំធំត្រូវបង្រ្កាបបាននៅព្រំដែនខេត្តបាត់ ដំបង

    មេក្លោងគ្រឿងញៀនម្នាក់និងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៣០ដុំធំត្រូវបង្រ្កាបបាននៅព្រំដែនខេត្តបាត់ ដំបង

    នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២០នេះអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី  សាត គឹម សាន  ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី  កុយ  ហៀង  ស្នងការរងផែន ការងារគ្រឿងញៀន  ដឹកនាំកម្លាំង ការិយាល័យជំនាញចូលរួម សហការណ៍ជា មួយ មន្រ្តីនគរបាលមន្ទីរប្រឆាំងគ្រឿង ញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ  ចុះបង្រ្កាបករ ណីគ្រឿង ញៀនមួយករណីនៅមូលដ្ឋានស្រុកកំរៀង  ខេត្តបាត់ដំបង ។ នៅក្នុងការចុះបង្ក្រាបនេះ ដោយឃាត់ខ្លួនមុខសញ្ញាដែលជាជនជាតិថៃម្នាក់ឈ្មោះ  ផាត់  ភុំរតនា  ហៅ “ហ្វា ” មានទីលំ នៅនៅឃុំណងប៊ុន  ស្រុកបរ៉ៃ  ខេត្តត្រាត នៃប្រទេ ស ថៃ។ –  វត្ថុតាងដែលកម្លាំងសមត្ថកិច្ចធ្បើការដកហូតបាន រួមមាន៖ –  ថ្នាំញៀនប្រភេទមេតំហ្វេតាមីន  ម៉ាទឹកក ក  ICE ចំនួន៣០ដុំធំ  មានទម្ងន់សរុប២ ៩ ៨៥៧, ០២ ក្រាម។ –  ទូរស័ព្ទដៃ  សៀវភៅធនាគារ និងលិខិតឆ្លងដែន។…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន៖ អ្នកស្ម័គ្រចិត្តបាននិងកំពុងបំពេញការងាររបស់ខ្លួនដោយក្ដីមេត្តា ករុណា មុទិតា ឧបេក្ខានិងប្រកបដោយក្ដីក្លាហាន ដើម្បីជំនះបានរាល់ផលប៉ះពាល់ដល់ជីវិតផ្ទាល់ខ្លួនផង ដល់ក្រុមគ្រួសារផង ដល់សហគមន៍ផង

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន៖ អ្នកស្ម័គ្រចិត្តបាននិងកំពុងបំពេញការងាររបស់ខ្លួនដោយក្ដីមេត្តា ករុណា មុទិតា ឧបេក្ខានិងប្រកបដោយក្ដីក្លាហាន ដើម្បីជំនះបានរាល់ផលប៉ះពាល់ដល់ជីវិតផ្ទាល់ខ្លួនផង ដល់ក្រុមគ្រួសារផង ដល់សហគមន៍ផង

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានថ្លែងថា «ក្នុងបរិបទកូវីដ-១៩ អ្នកស្ម័គ្រចិត្តរបស់ចលនាអន្ដរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលជាអ្នកមានបទពិសោធន៍ជ្រៅជ្រះក្នុងការងារគ្រោះមហន្ដរាយ គឺពុំបាននឿយណាយឡើយក្នុងការបន្ដស្ម័គ្រចិត្តចូលរួមក្នុងការប្រយុទ្ធជំងឺកូវីដ-១៩ ពោលគឺអ្នកស្ម័គ្រចិត្តបាននិងកំពុងខិតខំប្រឹងប្រែងជួយដល់សហគមន៍ងាយរងគ្រោះទាំងឡាយ ក្នុងការជំនះឱ្យបានវិបត្តិភ័យនៃជំងឺរាតត្បាត ជាសកលដ៏កាចសាហាវមួយនេះ។ នេះជាប្រសាសន៍លើកឡើងក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត៥ ធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ«ស្ម័គ្រចិត្តរួមគ្នា យើងអាចធ្វើបាន» នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០។ ក្នុងសារលិខិតដដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានប្រសាសន៍ថា នៅគ្រប់ទីកន្លែង អ្នកស្ម័គ្រចិត្តបាននិងកំពុងបំពេញការងាររបស់ខ្លួនដោយក្ដីមេត្តា ករុណា មុទិតា ឧបេក្ខានិងប្រកបដោយក្ដីក្លាហានដើម្បីជំនះបានរាល់ផលប៉ះពាល់ដល់ជីវិតផ្ទាល់ខ្លួនផង ដល់ក្រុមគ្រួសារផង ដល់សហគមន៍ផង។» លើសពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈគ្រូពេទ្យកម្ពុជា បុគ្គលិកសុខាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងឡាយដែលជាទ័ពជួរមុខដ៏សកម្មមិនខ្លាចនឿយហត់ និងគ្រោះថ្នាក់សោះឡើយដើម្បីកម្ពុជា កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ រួមទាំងគណៈកិត្តិយសសាខា-អនុសាខា គណៈកម្មាធិការ សាខា-អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចំពោះការចូលរួមយ៉ាងសកម្មដើម្បីសុខុមាលភាពសង្គម និងសុខភាពសាធារណៈ ទប់ស្កាត់បានមិនឱ្យកូវីដ-១៩ កើតមានក្នុងសហគមន៍។…

  • សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យសមត្ថកិច្ចស្រាវជ្រាវ តាមចាប់ឲ្យបាននូវជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលរត់គេចខ្លួន

    សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យសមត្ថកិច្ចស្រាវជ្រាវ តាមចាប់ឲ្យបាននូវជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលរត់គេចខ្លួន

    ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើការស្រាវជ្រាវ តាមចាប់ឲ្យបាននូវជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលរត់គេចខ្លួន ដើម្បីបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់។ សម្តេចក្រឡាហោម ស ខេង ណែនាំឲ្យមានការចែករំលែក ព័ត៌មានសាវតារជាតិរបស់ជនបង្ក ដែលរត់គេចខ្លួន ជូនដល់គ្រប់ក្រុមហ៊ុន សហគ្រាសទាំងរដ្ឋ និងឯកជនដែលពាក់ព័ន្ធ ឲ្យបានជ្រាប និងចូលរួមសហការ។ សម្ដេចក្រឡាហោមបញ្ជាក់ថា «ត្រូវចាត់ស្រាវជ្រាវ តាមចាប់ឲ្យបាននូវជនបង្ក គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលរត់គេចខ្លួន ដើម្បីបញ្ជូនទៅតុលាការ និងត្រូវចែករំលែកព័ត៌មានសាវតារជាតិ របស់ជនបង្ក ដែលរត់គេចខ្លួន ជូនដល់គ្រប់ក្រុមហ៊ុន សហគ្រាសទាំងរដ្ឋ និងឯកជនដែលពាក់ព័ន្ធឲ្យបានជ្រាប និងចូលរួមសហការ»។ សម្តេចក្រឡាហោម ស ខេង ស្នើឲ្យបង្កើនការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យមានរបៀបរៀបរយ ដោយធ្វើការរឹតបន្តឹងអនុវត្តច្បាប់ ចំពោះករណីល្មើស ក្នុងការចតយានយន្ត ការមិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងការប្រើប្រាស់ចិញ្ចើមផ្លូវ ដោយគ្មានការអនុញ្ញាត និងត្រូវយកចិត្តទុកដាក់ដោះស្រាយ ការកកស្ទះចរាចរណ៍ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ត្រូវបង្កើនការផ្សព្វផ្សាយអប់រំ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានកាន់តែទំលំទូលាយថែមទៀត…

  • បន្ដចែកម៉ាសជូនអាជីវករនៅផ្សារដើមគរ និងអ្នកធ្វើដំណើរតាមដងផ្លូវ នៅរាជធានីភ្នំពេញ

    បន្ដចែកម៉ាសជូនអាជីវករនៅផ្សារដើមគរ និងអ្នកធ្វើដំណើរតាមដងផ្លូវ នៅរាជធានីភ្នំពេញ

    ភ្នំពេញ៖ ម៉ាសដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញ ត្រូវបានផ្ដល់ជូនគណៈកម្មការផ្សារដើមគរ ដើម្បីចែកបន្ដជូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅក្នុងផ្សារដើមគរ ដើម្បីចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានរីករាលដាលចូលសហគមន៍។ គណៈកម្មការផ្សារដើមគរ បានដឹកនាំក្រុមការងារចុះចែកជូនអាជីវករលក់ដូរនៅក្នុងផ្សារ និងប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដែលមិនបានពាក់ម៉ាស។ គណៈកម្មការផ្សារដើមគរ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីជៀសផុតពីជំងឺកូវីដ-១៩។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ចេញម៉ាសជាលើកទី២ ចំនួន២លានម៉ាស សម្រាប់ចែកជូនប្រជាពលរដ្ឋរស់នៅ រាជធានីភ្នំពេញ ១លានម៉ាស និងខេត្តសៀមរាប ១លានម៉ាស ខណៈលើកមុនសម្ដេចតេជោ បានបញ្ចេញចំនួន២លានម៉ាស ម្តងរួចមកហើយ សម្រាប់រាជធានីភ្នំពេញ។

  • ក្រសួងកសិកម្ម បង្ហាញពីសន្ទុះរីកចម្រើននៃការចិញ្ចឹមសត្វ

    ក្រសួងកសិកម្ម បង្ហាញពីសន្ទុះរីកចម្រើននៃការចិញ្ចឹមសត្វ

    ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញនូវសន្ទុះរីកចម្រើនៃការចិញ្ចឹមសត្វរបស់កសិករជាលក្ខណៈគ្រួសារ និងលក្ខណៈឧស្សាហកម្ម ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា បាននិងកំពុងជួបវិបត្តិនៃជំងឺឆ្លងកូវិដ-១៩។ ឯកឧត្តម វេង សាខុន លើកឡើងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួន ក្នុងស្មារតីទទួលខុសត្រូវ អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការជំរុញផលិតកម្មកសិកម្មក្នុងស្រុក ទាំងផ្នែកសាកវប្បកម្ម វារីវប្បកម្ម និងផលិតកម្មចិញ្ចឹមសត្វ ដើម្បីរួមចំណែកបង្កើតការងារ និងបង្កើនប្រភពចំណូលក្នុងគ្រួសារ និងធានាសុវត្ថិភាពស្បៀង។ ជាក់ស្តែងផលិតកម្មចិញ្ចឹមសត្វទាំងជាលក្ខណៈគ្រួសារនិងលក្ខណៈឧស្សាហកម្ម (គោ-ក្របី ជ្រូក និងបក្សី) បានបង្ហាញពីសន្ទុះនៃការរីកចម្រើនគួរឲ្យកត់សម្គាល់ គិតត្រឹមថ្ងៃ២ ខែធ្នូ ឆ្នាំ២០២០ មានការកើនឡើងសរុប ១៧.៦០% ពី ៤២ ០២២ ១៣៧ក្បាលនៅឆ្នាំ២០១៩ កើនឡើងដល់ ៤៩ ៤២៣ ៥៥៨ក្បាល នៅឆ្នាំ២០២០នេះ។ ឯកឧត្តម បញ្ជាក់ថា ទន្ទឹមនឹងនេះ កសិដ្ឋានចិញ្ចឹមសត្វក្នុងឆ្នាំ២០២០ មានចំនួន ១២៣២កន្លែង ក្នុងនោះកសិដ្ឋានចិញ្ចឹមបក្សីមានចំនួន…

  • អភិបាលខណ្ឌឫស្សីកែវ បន្តការជួសជុលផ្លូវដែលខូច

    អភិបាលខណ្ឌឫស្សីកែវ បន្តការជួសជុលផ្លូវដែលខូច

    ភ្នំពេញ៖ ផ្លូវដែលរងការខូចខាតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ត្រូវបានធ្វើការជួសជុលឡើងវិញរួចរាល់ជាស្ថាពរហើយ ដោយកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បន្ទាប់ពីអភិបាលខណ្ឌ ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែង ឃើញថា មានជង្ហុគតូច-ធំ កើតមានជា (សំបុកមាន់) ដែលពិបាកក្នុងការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋ ដូចជាបង្កានូវគ្រោះថ្នាក់ចរាចរណ៍ និងអាចរួមចំណែកកាត់បន្ថយលើការចំណាយ ថវិការបស់ជាតិ។ លោក ជា ពិសី បញ្ជាក់ថា ការនាំយកសម្ភារសំណង់មានថ្មគ្រោះ ខ្សាច់ និងស៊ីម៉ង់ មកចាក់បេតុងក្រាលជួសជុលផ្លូវលប់បំបាត់ជង្គុកតូចធំ ត្រូវបានធ្វើឡើង និងដោះស្រាយជាជំហានៗ និងបន្តធ្វើឥតឈប់ឈរឡើយ និងជួសជុលឲ្យទាល់តែអស់ ចំពោះផ្លូវទាំងឡាយណា ដែលរងការខូចខាតនូវមួយអន្លើ បើទោះបីជាអាជ្ញាធរ មិនទាន់ទទួលបានការស្នើ ឫជាសំណូមពរណាមួយ ពីប្រជាពលរដ្ឋ ក៏ត្រូវតែធ្វើទៅតាមលទ្ធភាព ព្រោះជាសេវាតម្រូវការចាំបាច់។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញថា «មន្ត្រីមិនជាចៅហ្វាយនាយ របស់ប្រជាពលរដ្ឋឡើយ» ផ្ទុយទៅវិញ «មន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់»៕