-
ឯកឧត្ដម ណុប រ័ត្ននិមល ៖ សព្វថ្ងៃនេះ ក្មួយៗបានកើតមកក្នុងសម័យនេះមានភព្វ័សំណាងណាស់មានពេលវេលាគ្រប់គ្រាន់បានសិក្សារៀនសូត្រពេញលេញនៅក្នុងនិងក្រៅប្រទេសក្រោមម្លប់សន្តិភាពរបស់សម្ដេចតេជោ សែន

ឯកឧត្ដមបានបានថ្លែងដូចនេះក្នុងពិធីក្រុងពាលីរុះរើនិងសាងសង់អគារសិក្សា៣ខ្នង១៥បន្ទប់និងក្លោងទ្វារ១ក្នុងសាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនពោធិព្រឹក្សឃុំរលាំងកែនស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលព្រឹកថ្ងៃទី២៨វិច្ឆិកា។ឯកឧត្ដម ណុប រ័ត្ននិមល បានលើកឡើងថា សម្ដេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានខិតខំស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិនិងប្រជាជនទូទាំងប្រទេសបានកសាងអគារសិក្សារាប់ពាន់ខ្នងបង្ខិតសាលារៀនមកជិតផ្ទៈប្រជាពលរដ្ឋបង្កើតវិទ្យាល័យឱ្យមានតាមឃុំកសាងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ស្ពានខ្វែងខ្វាត់បានជម្រុញនូវការអភិវឌ្ឍលើគ្រប់វិស័យបានផ្ដល់ឱកាសឱ្យប្រជាជនរស់នៅយ៉ាងសុខសាន្តប្រកបមុខរបរដើរកំសាន្តដោយសេរីក្រោមម្លប់សន្តិភាពនិងបានធ្វើឱ្យយុវជនបានចូលសិក្សាគ្រប់ៗគ្នានៅតាមគ្រឹៈស្ថានសិក្សារដ្ឋឯកជននិងមានលទ្ធភាពអាចបន្តការសិក្សានៅក្រៅប្រទេស។ ឯកឧត្ដម ណុប រ័ត្ននិមល បានបន្តថាវិស័យអប់រំជាវិស័យមួយមានអទិភាពខ្ពស់ ដែល ប្រមុខរាជរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់ក្នុងយុទ្ធសាស្តចតុកោណដំណាក់កាលទី៤បានកំណត់គោលដៅយុទ្ធសាស្រ្តគឺបន្តអន្តវត្តផែនការយុទ្ធសាស្ត្រដោយផ្តោតលើការផ្តល់ឱកាសដល់កុមារ និងយុវជនកម្ពុជាទាំងអស់ ក្នុងការទទួលបានការអប់រំមូលដ្ឋាន ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ព្រមទាំងបន្តយកចិត្តទុកដាក់លើការកែលម្អគុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការអភិវឌ្ឍប្រទេសជាតិ។ រាជរដ្ឋាភិបាលបានធ្វើការកែទម្រង់គុណភាពវិស័យអប់រំនៅកម្ពុជា សំដៅពង្រឹងគុណភាពអប់រំ អ្នកចេះគឺជាប់ដោយពឹងលើសមត្ថភាពខ្លួនឯង ដើម្បីប្រកួតប្រជែងការងារនិងដើរឱ្យទាន់ការវិវត្តន៍រីកចំរើនសាកលភាវូនីយកម្មនៅក្នុងតំបន់និងពិភពលោក។ ឯកឧត្ដម ណុប រ័ត្ននិមល បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ មិនត្រូវយកពេលទំនេរទៅដើរលេង សេពគបមិត្តភក្តិមិនល្អ ត្រូវជៀសវាងឱ្យផុតពីគ្រឿងញៀន និងល្បែងស៊ីសង ដែលសង្គមស្អប់ខ្ពើម។ គឺត្រូវខិតខំសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីធ្វើខ្លួនឱ្យសាកសមជាទំពាំងស្នងឫស្សី និងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ ស្ថិតក្នុងស្ថានភាពការរាតត្បាតនៃជម្ងឺកូវីដ១៩ មិនទាន់ថមថយនោះ ឯកឧត្ដម ណុប រ័ត្ននិមល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានបន្តគោរពតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលត្រូវ ធ្វើអនាម័យជាប្រចាំ លាងដៃនិងអាល់កុល សាប៊ូ ពាក់ម៉ាស់គ្រប់ពេលដែលយើងជួបជុំមនុស្សច្រើនដើម្បីការពារសុខភាពអាយុជីវិតខ្លួនឯង គ្រួសារ និងជនរួមជាតិ ជាការចូលរួមចំណែកការពារសុខមាលភាពសាធារណៈនិងការកំចាត់ជំងឺកូវីដ១៩នេះឱ្យអស់ពីកម្ពុជានិងពិភពលោក ។ ត្រូវ ប្រុងប្រយត្ន័ជានិច្ច យើងអាចភ្លេចជំងឺកូវីដ១៩បានក៍ប៉ុន្តែជំងឺកូវីដ១៩វាមិនភ្លេចយើងទេវាអាចចម្លងគ្រប់ពេលវេលា។តាមរបាយការណ៍ របស់លោកអភិបាលរង ស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា…
-
ឯកឧត្តម វឿង ប៊ុនរ៉េត បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តនិងហ៊ានលះបង់ជាមួយរាជរដ្ឋាភិបាលនិងក្រុមការងារចុះនៅមូលដ្ឋានបងប្អូនផ្ទាល់

ថ្លែងនៅក្នុងឱកាសចែកនូវអំណោយជាស្បៀងអាហារគ្រឿងឧបភោគបរិភោគនិងភេសជ្ជៈមួយចំនួន ចែកជូនដល់ក្រុមគ្រួសារក្រីក្រ ជួបការលំបាកខ្លាំង ចំនួន ៣០០គ្រួសារ រស់នៅក្នុងសង្កាត់ទួលតាឯក ក្រុង-ខេត្តបាត់ដំបង នៅព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា២០២០នេះ ឯកឧត្តម វឿង ប៊ុនរ៉េត ទីប្រឹក្សាសម្តេចក្រឡាហោម សខេង ជា ប្រធានមន្ទីរសុខាភិបាល ខេត្តបាត់ដំបង និងជាប្រធានគណៈពង្រឹងមូលដ្ឋាន សង្កាត់ទួលតាឯក ក្រុងបាត់ដំបង បានថ្លែងអំពាវនាវ ដោយលើកជាសំណូមពរ ស្នើសុំឲ្យប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តនិងហ៊ានលះបង់ជាមួយរាជរដ្ឋាភិបាល ជាពិសេសជាមួយនិងថ្នាក់ដឹកនាំក្រុមការងារ ចុះជួយនៅក្នុងមូលដ្ឋានបងប្អូនផ្ទាល់និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដែលជាម៉ែឪនៅក្នុងភូមិ-សង្កាត់ របស់ បងប្អូន នៅពេលដែលពួកគាត់សំណូមពរដល់បងប្អូនឲ្យជួយដល់ពួកគាត់ ឲ្យធ្វើតាមគាត់ ឲ្យចូលរួមជាមួយគាត់ និង ត្រូវហ៊ានលះបង់ ដើម្បីជួយដល់ពួកគាត់.។ ហើយការជួយនោះគឺ៖បងប្អូនមិនបានខាតបង់លុយកាក់ឬលះបង់បូជាអាយុជីវិត ដើម្បីជួយពួកគាត់នោះទេ? គឺគ្រាន់តែធ្វើតាម និងគូសតាមដែលគាត់បានណែនាំពន្យល់ប្រាប់ឲ្យគូសនិងគូសឲ្យចំកន្លែងដែលគាត់ប្រាប់នោះទៅបានហើយ?។នោះហើយ ដែលជាការលះបង់របស់បងប្អូនពុកម៉ែអ៊ុពូមីងទាំងអស់គ្នា ក្នុងការជួយដល់ពួកគាត់វិញនោះ?។ ការថ្លែងបែបនេះ គឺខណៈពេលដែលឯកឧត្តមបានដឹកនាំក្រុមគ្រួសារ មិត្រភ័ក្ត្រ ដែលជាគ្រួសារគ្រូពេទ្យនិងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត រួមជាមួយមិត្តភ័ក្ត្រជិតឆ្ងាយជាក្រុមគ្រូពេទ្យនិងគ្រួសារសុខាភិបាលតាមបណ្តាខេត្តផ្សេងៗមួយចំនួន ដើម្បីធ្វើការកៀងគរប្រមែប្រមូលនូវកម្លាំងទឹកចិត្តសាមគ្គីទាំងថវិកានិងសម្ភារៈផ្សេងៗមួយចំនួនជាស្បៀងអាហារដើម្បីយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលក្រីក្រនិងកំពុងតែការលំបាកខ្លាំងចំនួន៣០០គ្រូសារក្នុងសង្កាត់នេះ។អំណោយទាំងនោះរួមមានអង្ករ ឃីតជាគ្រឿងឧបភោគបរិភាគចំនួន១កញ្ចប់ទឹកសុទ្ធនិងភេសជ្ជ ព្រមទាំងស្រោមជើង១គូផងដែរ ដែលគ្រួសារនីមួយៗទទួលបានក្នុងថ្ងៃនេះ។ហើយពិធីចែកអំណោយនេះធ្វើឡើងក្នុងបរិវេណ វត្តសំសាន្ត ក្នុងសង្កាត់ទួលតាឯក ក្រុង-ខេត្តបាត់ដំបង។…
-
វគ្គបណ្តុះបណ្តាលដល់មន្ត្រីអនុវត្តច្បាប់មកពីខេត្តប៉ៃលិន និង ខេត្តបាត់ដំបង “ស្តីពីការពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ជួរមុខ”ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល០២ថ្ងៃ ត្រូវបានបញ្ចប់

សិក្ខាកាមដែលជាមន្ត្រីអនុវត្តច្បាប់ជួរមុខ មកពីខេត្តចំនួន០២(ខេត្តបាត់ដំបងនិងប៉ៃលិន) ចំនួន៤០រូបដែលទទួលបាននូវការបណ្តុះបណ្តាលស្តីពីការពង្រឹងនូវសមត្ថភាពដល់មន្ត្រីជួរមុខក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់២៧ខែវិច្ឆិកា២០២០នេះត្រូវបានប្រារព្វពិធីបិទវគ្គដើម្បីបញ្ចប់កម្មវិធីរបស់ខ្លួននិងបានផ្តល់នូវវិញ្ញាបនប័ត្រដល់សិក្ខាកាម ក្រោយពីបញ្ចប់វគ្គ។ ពិធីនេះបានប្រព្រឹត្តទៅ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមអធិបតីឯកឧត្តម ណុបដារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងវត្តមានកិត្តិយស របស់ ឯកឧត្តមឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង រួមជាមួយថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ វគ្គបណ្តុះបណ្តាលរយៈពេលខ្លី០២ថ្ងៃនេះ មានមន្ត្រីមកពីស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តទាំង២ សរុប៤០រូប។ ដោយឡែក ខេត្តបាត់ដំបង សិក្ខាកាមជាកងកម្លាំងនិងមកពីបណ្តាស្ថាប័ននិងអង្គភាពទាំង៩ សរុប២៩រូប។ តាមរយៈអ្នកសម្របសម្រួលទទួលខុសត្រូវរៀបចំក្នុងវគ្គបណ្តុះបណ្តាលនេះក៏បានផ្តោតការរំពឹងទុកក្រោយពីបញ្ចប់វគ្តសិក្ខាកាមដែលជាមន្ក្រីក្នុងការអនុវត្តច្បាប៎ជួរមុខ មកពីខេត្តបាត់ដំបង និង ខេត្តប៉ៃលិននិងទទួលបាននូវចំណេះដឹងនិងបទពិសោធន៍និងព័ត៌មានសំខាន់ៗពាក់ព័ន្ធទៅនឹងការត្រួតពិនិត្យ និងការងាស៊ើបអង្កេតបទល្មើសគ្រឿងញៀននិងកាន់តែមានការយល៎ដឹងបន្ថែម ពីសារសំខាន់នៃកិច្ចសហការប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន របស់មន្ត្រីអនុវត្តច្បាប់ ដើម្បីឲ្យឈានទៅសម្រេចការងារបង្ការនិងការបង្ក្រាបគ្រឿងញៀន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ជាពិសេស កាន់តែយល់ដឹងពីយន្តការ នៃ ការគ្រប់គ្រង ការត្រួតពិនិត្យ ការទប់ស្កាត់និងការបង្ក្រាបការជួញដូរ ការធ្វើចរាចរគ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់ របស់…
-
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុងតែធ្វើទៅកាន់ខេត្តសៀមរាប

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ថា ព្រឹត្តិការណ៍៣វិច្ឆិកា ដែលបង្កឡើង ដោយកូវីដ១៩បានពន្យារពេល ការបើកការដ្ឋានសាងសង់ ផ្លូវ៣៨ខ្សែនៅ ក្រុងសៀមរាប។ សម្ដេចតេជោ ហ៊ុន សែន បន្តថា ពេលនេះ ខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីបើកការដ្ឋានសាងសង់ នៅថ្ងៃ៣០ វិច្ឆិកា ២០២០ ខានស្អែកនេះ ។ សម្ដេចតេជោ បានបន្តថា ប្រមាណជាង១ឆ្នាំទៀត ក្រុងសៀមរាប នឹងមានផ្លូវល្អដែលសម្ដេចផ្តោតសំខាន់លើចំណុច៤ គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភណ័ភាព សម្រាប់ទីក្រុងទេសចរណ៍មួយនេះ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរបងប្អូន ជនរួមជាតិ ជួបតែសេចក្តីសុខ សេចក្តីចំរើន ៕
-
ថ្ងៃនេះកាល២៩ឆ្នាំមុន បើគ្មានសម្ដេចតេជោ ហ៊ុន សែន ចេញមុខទៅអន្តរាគមន៍ផ្ទាល់ទេ, ខៀវ សំផន, សុន សេន ស្លាប់តាំងពីជាន់ដីភ្នំពេញនៅឆ្នាំ១៩៩១មកម្ល៉េះ (មានវីដេអូ)

-
រន្ធត់ទាំងព្រឹក ! បុរសម្នាក់ជិះម៉ូតូបំណងវ៉ាជែងរថយន្តតែមិនផុតក៏ចាប់ហ្វ្រាំងដួលចូលក្រោយរថយន្តបែនដឹកដី កិនស្លាប់យ៉ាងអាណោចអាធម៌

ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរ និងធ្លាយគ្រឿងក្នុងចេញមកស្លាប់យ៉ាងអាណោចអាធម៌ ដោយបុរសម្នាក់ជិះម៉ូតូបំណងវ៉ាជែងរថយន្តតែមិនផុតក៏ចាប់ហ្វ្រាំងដួលចូលក្រោយរថយន្តបែនដឹកដីកិន ដែលហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង៧នឹង២០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មុខសាលាមីគីវេ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ បុរសដែលបានស្លាប់មានឈ្មោះ អឿន ចិន្តា អាយុ២៩ឆ្នាំ មានស្រុកកំណើតឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ជិះម៉ូតូម៉ាក PCX ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1IG 0193 ចំណែករថយន្តបែនដឹកដី ពាក់ស្លាកលេខ ភ្នំពេញ 3E 2156 ដោយអ្នកបើករថយន្តគេចខ្លួនបាត់ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូអ្នកស្លាប់និងរថយន្តបែនដឹកដីជិះស្របទិសគ្នា តាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីលិចទៅកើត ខណៈមកដល់ម្តុំចំណុចកើតហេតុម៉ូតូបំណងវ៉ាជែងរថយន្តតែមិនផុត ក៏បានចាប់ហ្វ្រាំងអូសប្រមាណ១០ម៉ែត្រ ដួលចូលក្រោមកង់រថយន្តបែនដឹកដី បណ្តាលឲ្យកិនស្លាប់បែកក្បាលធ្លាយខួរ និងចេញគ្រឿងក្នុងចេញមកខាងក្រៅ យ៉ាងអាណោចអាធម៌បំផុត ចំណែកអ្នកបើករថយន្តឃើញសភាពដូច្នេះក៏បើកទ្វាររថយន្តគេចខ្លួនបាត់ ។ ប្រជាពលរដ្ធបានរាយការណ៍ទៅសមត្ថកិច្ចឲ្យមកអន្តរាគមន៍សម្រួលចរាចរណ៍ និងទំនាក់ទំនងជំនាញមកធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីចាត់ការតាមនីតិវិធី ចំណែកអ្នកស្លាប់សមត្ថកិច្ចទំនាក់ទំនងក្រុមគ្រួសារឲ្យយកមកធ្វើបុណ្យតាមប្រពៃណី ៕ដោយ ធី សម្បតិ
-
ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា

នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមបច្ចេកទេសអន្ដរក្រសួងរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មី ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ យើងបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា នៅលើមាត្រា ១០, ១១, ១២ នៃជំពូកទី០៣ជាបន្តទៀត ដោយកាលពីកិច្ចប្រជុំកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅអង្គប្រជុំបានពិនិត្យ និងពិភាក្សា ដល់មាត្រា៩ នៃជំពូកទី៣។ សូមជម្រាបថា សេចក្ដីព្រាងច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងគ្រប់គ្រងជនបរទេសគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌសម្រាប់អនុវត្តចំពោះជនបរទេសដែល ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៅទៀត ច្បាប់នេះត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូបដែល…


