Category: ការងារមូលដ្ឋាន

  • ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ផ្តល់កិច្ចជំនួបជាមួយនាយកសហព័ន្ធសន្តិភាពសកលឥណ្ឌូចិន ដើម្បីសំដែងការគួរសមនិងផ្តល់នូវថវិកាសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់កន្លងមក

    ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ផ្តល់កិច្ចជំនួបជាមួយនាយកសហព័ន្ធសន្តិភាពសកលឥណ្ឌូចិន ដើម្បីសំដែងការគួរសមនិងផ្តល់នូវថវិកាសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់កន្លងមក

    នៅថ្ងៃទី១៨ ខែវិច្ឆិកា២០២០នេះ លោក ហាជិមិ សៃតុ  នាយកសហព័ន្ធសន្តិភាពសកលឥណ្ឌូចិន បានដឹកនាំគណៈប្រតិភូរបស់ខ្លួនមួយក្រុម នាំយកនូវថវិកាមួយចំនួន ដើម្បីផ្ដល់ជូនរដ្ឋបាលខេត្តបាត់ដំបង សម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការងារមនុស្សធម៌ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង នាចុងរដូវវស្សាឆ្នាំ២០២០កន្លងមកនេះ ។        ក្នុងកិច្ចជំនួប ជាមួយ លោកនាយកសហព័ន្ធសន្តិភាពសកលឥណ្ឌូចិន ដឹកនាំដោយលោក ហាជីមិ សៃតូ រួមប្រតិភូ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែង ជម្រាបជូនដល់ភ្ញៀវថា៖បើទោះបីស្ថានភាពទឹកជំនន់ក្នុងខេត្តបាត់ដំបង វា បានធូរស្រាលហើយក្តីក៏ដោយក៏ការងារមនុស្សធម៌នៅតែបន្តជួយសង្គ្រោះតាមរយៈនៃការផ្ដលស្បៀង ជូនដល់ពលរដ្ឋដែលងាយរងគ្រោះជាបន្តទៀត ពីសំណាក់អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងយ៉ាងចិត្តទុកដាក់និងនៅតែបន្តតាមដានជាប្រចាំ។ ហើយតាមរយៈសកម្មភាពបន្តបែបនេះក៏ត្រូវបានចូលរួមជាបន្តបន្ទាប់ផងដែរ ពីសំណាក់សប្បុរសជននានាអង្គការសង្គមស៊ីវិលនិងថ្នាក់ដឹកនាំក្រុមការងារ ថ្នាក់ជាតិចុះជួយមូលដ្ឋានក្នុងខេត្ត ដែលរួមមានដូចជា៖ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាជាដើម…។ល។          ដោយឡែក លោកនាយកសហព័ន្ធបានថ្លែងថា ក្នុងនាមសហព័ន្ធសន្តិភាពឥណ្ធូចិន សូមចូលរួមនិងសម្ដែងនូវការសោកស្ដាយ ចំពោះទឹកជំនន់ដ៏ធំធ្ងន់ធ្ងរនៅក្នុងខេត្តបាត់ដំបងកន្លងមក ដែលបានបង្កការប៉ះពាល់ដល់ជីវភាពនិងការរស់នៅរបស់ពលរដ្ឋក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងបង្កដល់ការលិចលង់ផលដំណាំ ផ្ទះសម្បែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងខេត្តផងដែរ ។        លោកនាយកក៏បានបន្តទៀតថាតាមរយៈថវិកាបន្តិចបន្តួចនេះគឺដើម្បីចូលរួមជួយសម្រាលការដោះស្រាយនូវបញ្ហាមួយចំនួន របស់ រដ្ឋបាលខេត្តបាត់ដំបង ក្នុងការជួយស្ដារនូវជីវភាពឲ្យប្រសើរឡើងវិញដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងនោះ។       លោកក៏បានបញ្ជាក់ផងដែរថា៖…

  • គណៈកម្មការថ្នាក់ខេត្តទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចុះប្រតិបត្តិការ

    គណៈកម្មការថ្នាក់ខេត្តទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចុះប្រតិបត្តិការ

    ពោធិ៍សាត់៖ គណៈកម្មការថ្នាក់ខេត្ត និង អនុគណៈកម្មការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិតាមបណ្ដាឃុំក្នុងស្រុកវាលវែង និងកំពុងចុះ ប្រតិបត្តិការអនុវត្តន៍ កិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅឃុំប្រម៉ោយ និងឃុំអន្លង់រាប។ លោក ចេង ឡៃ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងឃុំប្រម៉ោយ បញ្ជាក់ប្រាប់ថា អនុគណៈកម្មការរបស់លោក ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការ ថ្នាក់ខេត្ត ចាប់ផ្ដើមកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អនុវត្តបាន ៥/៦ ភូមិ (ផ្លូវការ និងឧបសម្ព័ន្ធ)។ លោក គិត សុផា អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងឃុំអន្លង់រាប ថា អនុគណៈកម្មការរបស់លោក បានចាប់ផ្ដើមកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អនុវត្តបាន ២/៩ ភូមិ (ផ្លូវការ និងឧបសម្ព័ន្ធ)។ ប្រការ៣ នៃសេចក្តីសម្រេច…

  • អាជ្ញាធរខេត្តស្ទឹងត្រែង បន្តដោះស្រាយកង្វល់ និងបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នាអាណត្តិទី៣នេះ

    អាជ្ញាធរខេត្តស្ទឹងត្រែង បន្តដោះស្រាយកង្វល់ និងបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នាអាណត្តិទី៣នេះ

    ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋច្រើនរយគ្រួសារ ដែលស្ថិតនៅស្រុកមួយជាប់ដងទន្លេមេគង្គ ទទួលបានការដោះស្រាយទុក្ខកង្វល់ និងបញ្ហាប្រឈមមួយចំនួន ដែលបានជួបប្រទះនាពេលកន្លងមក ហើយអាជ្ញាធរមូលដ្ឋានដោះស្រាយមិនចេញ ប៉ុន្តែ ពេលនេះវិបត្តិមួយចំនួនត្រូវបានដោះស្រាយបញ្ចប់ នៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នាអាណត្តិទី៣ ឆ្នាំ២០២០នេះ។ វេទិកានេះបានធ្វើឡើងក្រោមអធិបតីភាព ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ ,អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ,ទីប្រឹក្សារាជរដ្ឋាភិបាល លោក ឈឹម រចនា ដែលមានការចូលរួមពី មន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរយនាក់ នៅក្នុងបរិវេណវត្តសីហារាម ហៅវត្តកាំងចាម ស្ថិតនៅក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ កាលពីថ្ងៃទី១៧វិច្ឆិកាឆ្នាំ២០២០។ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ បានមានប្រសាសន៍ថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដែលបានបង្កើតឡើងនេះ គឺដើម្បីបង្កើននូវវប្បធម៌ពិភាក្សា រវាងក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងសមធម៌ ក្នុងកិច្ចដំណើរការអភិបាលកិច្ចល្អ និងតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន ពិសេស ដើម្បីឆ្លើយតបនូវក្តីកង្វល់ និងសំណូមនានា របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន…

  • សភាយុវពាណិជ្ជកម្មអន្តរជាតិកម្ពុជា(JCI)រួមនិង សហព័ន្ធស្រូវអង្ករកម្ពុជា និង បន្តចែកនូវពូជបន្លែ”កញ្ចប់១ ក្តីស្រឡាញ់១” តាមរយៈកម្មវិធីនៃគម្រោង(គ្រាប់ពូជដើម្បីជីវិត) ដល់ស្រុកចំនួន ០២ទៀតក្នុង ខេត្តបាត់ដំបង

    សភាយុវពាណិជ្ជកម្មអន្តរជាតិកម្ពុជា(JCI)រួមនិង សហព័ន្ធស្រូវអង្ករកម្ពុជា និង បន្តចែកនូវពូជបន្លែ”កញ្ចប់១ ក្តីស្រឡាញ់១” តាមរយៈកម្មវិធីនៃគម្រោង(គ្រាប់ពូជដើម្បីជីវិត) ដល់ស្រុកចំនួន ០២ទៀតក្នុង ខេត្តបាត់ដំបង

    នៅក្នុងឱកាសផ្តល់នូវពូជបន្លែ ជូនប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងធ្ងន់ធ្ងរកន្លងមកនិងមានជីវភាពក្រីក្រជួបការលំបាក ក្នុងស្រុកបាណន៎ ខេត្តបាត់ដំបង ចំនួន ១៨១គ្រួសារ ថ្មីៗកន្លងទៅនេះ លោកឧកញ៉ា ឡេង សុខគា ជាប្រធានផ្លាស់វេន នៃសភាយុវពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២០ បានថ្លែងថា៖តាមរយៈកម្មវិធី នៃគម្រោង “កញ្ចប់មួយ ក្តីស្រឡាញ់មួយ” និងជា(គ្រាប់ពូជដើម្បីជីវិត)ដើម្បីផ្តល់ជូនប្រជាពលរដ្ឋនៅទីនេះ ឲ្យបានយកទៅដាំដុះដើម្បីធ្វើការស្ដារនូវជីវភាពគ្រួសាររបស់ខ្លួនឡើងវិញក្រោយពីទឹកជំនន់បានស្រកចុះហើយនោះ។       តាមរយៈនៃកម្មវិធីក្រុមការងាររបស់ខ្លួន នៅក្នុងខេត្តបាត់ដំបង រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ខែវិច្ឆិកានេះ”JCI”បានរៀបចំចែកនូវពូជបន្លែដល់ស្រុកទាំង៤ក្នុងខេត្ត សរុបចំនួន១.៣៣១គ្រួសារ ក្នុងនោះមាន ស្រុកគាស់ក្រឡ, ស្រុកបាណន់,ស្រុករតនៈមណ្ឌល និងស្រុកសំឡូត។ដោយឡែកនៅក្នុងស្រុកបាណន់ មានចំនួន ១៨១ គ្រួសារ។       លោកឧកញ៉ាប្រធានផ្លាស់វេន”JCI” បានបន្ថែមថា៖កន្លងមកនេះសភាយុវពាណិជ្ជកម្មអន្តរជាតិកម្ពុជា បានរួមចំណែកមួយរាជរដ្ឋាភិបាល និងអាជ្ញាធរនៅតាមបណ្តាខេត្តនានាក្នុងការជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជម្ងឺឆ្លងកូវីដ19កន្លងមក និងថ្មីៗនេះ បានជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗជាច្រើនគ្រួសារ តាមរយៈការផ្តល់នូវពូជបន្លែ ដើម្បីឲ្យប្រជាពលរដ្ឋក្រីក្រនិងកំពុងតែជួបនូវការលំបាកបានធ្វើការដាំដុះដើម្បីស្តារនូវជីវភាពប្រចាំថ្ងៃរបស់ខ្លួនឡើងវិញ។       ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងកោតសរសើរនិងអរគុណចំពោះលោកឧកញ៉ាប្រធានJCI និងលោកឧកញ៉ាតំណាងសហព័ន្ធស្រូវអង្ករ ដែលបានរៀបចំឲ្យមានកម្មវិធី នៃគម្រោង”កញ្ចប់១ ក្តីស្រឡាញ់១”និងជា(គ្រាប់ពូជដើម្បីជីវិត)…

  • បងប្អូនជនមានពិការភាពចំនួន៥០០គ្រួសារ នៅខេត្តប៉ៃលិន បានទទួលគ្រឿងឧបភោគបរិភោគ

    បងប្អូនជនមានពិការភាពចំនួន៥០០គ្រួសារ នៅខេត្តប៉ៃលិន បានទទួលគ្រឿងឧបភោគបរិភោគ

    ប៉ៃលិន៖ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងចែកគ្រឿងឧបភោគបរិភោគ ដល់បងប្អូនជនរងគ្រោះដោយសារមីន/គ្រាប់ និងអតីតយុទ្ធជនចំនួន៥០០គ្រួសារ នៅខេត្តប៉ៃលិន ក្រោមកិច្ចឧបត្ថម្ភគាំទ្រ ដោយមូលនិធិ Sir Bobby Charlton នៃចក្រភពអង់គ្លេស ។ ទេសរដ្ឋមន្ត្រី បានពាំនាំសេចក្ដីនឹករលឹក និងការស្រលាញ់រាប់អានពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ បងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិន ដែលចូលរួមបញ្ចប់សង្គ្រាម តាមរយៈគោលនយោបាយឈ្នះឈ្នះក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ដែលជាបិតាសន្តិភាព។ លោកបន្តថា រៀងរាល់ពេល សម្តេចតេជោ តែងតែចង់ឃើញប្រទេស និងប្រជាជនកម្ពុជា ទទួលបាននូវសុខសន្តិភាព សុវត្ថិភាព និងមានជីវភាពធូរធារដូចគ្នា ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការផ្តល់ដីសុវត្ថិភាព រួចផុតពីការគម្រាមកំហែងដោយសារមីនជូនប្រជាពលរដ្ឋ។ ទេសរដ្ឋមន្រ្តី លើកទឹកចិត្ត និងជំរុញឲ្យបងប្អូនជនពិការភាពទាំងអស់ ត្រូវបន្តបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការផ្តល់នូវបេះដូង សេចក្ដីស្រលាញ់ និងការថែរក្សាបីបាច់ ចំពោះក្រុមគ្រួសារ…

  • ឧត្តមសេនីយ៍ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដឹកនាំកងកម្លាំងចំនួន២០០នាក់ចុះសម្អាតអនាម័យលាងសម្អាតផ្លូវបេទីមសងខាងស្ទឹងសង្កែនិងស្ពានថ្មថ្មី ផ្លូវជាតិលេខ៥ ក្រុងបាត់ដំបង

    ឧត្តមសេនីយ៍ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដឹកនាំកងកម្លាំងចំនួន២០០នាក់ចុះសម្អាតអនាម័យលាងសម្អាតផ្លូវបេទីមសងខាងស្ទឹងសង្កែនិងស្ពានថ្មថ្មី ផ្លូវជាតិលេខ៥ ក្រុងបាត់ដំបង

    លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកងកម្លាំងចម្រុះចំណុះស្នងការដ្នានចុះធ្វើអនាម័យលាងសម្អាតនៅលើកំណាត់ដងផ្លូវក្រាលបេទីមអមសងខាងតាមដងស្ទឹង និងស្ពានថ្មឆ្លងស្ទឹងសង្កែ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ក្រុង-ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា២០២០ នេះ។ ធ្វើការអនាម័យលាងសម្អាតនៅតាមដងផ្លូវនិងស្ពានខាងលើនេះ គឺក្នុងគោលបំណងដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការរក្សាអនាម័យ និង សម្អាតនៅតាមដងផ្លូវសំខាន់ៗនៃទីប្រជុំជនក្រុង-ខេត្តបាត់ដំបង ឲ្យមានអនាម័យ បរិស្ថានល្អ សម្រាប់បម្រើដល់វិស័យទេសចរណ៍ជាតិអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ទៅមក កាត់តាមទីប្រជុំជនទីក្រុងនេះ និងចង់ថែរក្សាកំណាត់ផ្លូវនានាក្នុងក្រុងបាត់ដំបង ឲ្យមានអនាម័យល្អ ប្រកបដោយបរិស្ថានល្អនៅតាមផ្លូវទាំងនោះ ដោយគ្មានធូលីដីកកស្ទះនៅលើផ្លូវ និងហុយពេលខ្យល់បក់បោក។និងដើម្បីជាការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលចូលមកកំសាន្តនិងស្នាក់នៅក្នុងខេត្ត។ ក៏បានគូសបញ្ជាក់ឲ្យដឹងបន្ថែមផងដែរថា៖ នេះគឺជាចំណុចចាប់ផ្តើម ដែលលោកបានដឹកនាំ កងកម្លាំងក្នុងការចុះសម្អាតនៅលើដងផ្លូវក្នុងទីប្រជុំជនក្រុងសំខាន់ៗ ដែលបម្រើដល់វិស័យទេសចរណ៍ក្នុងខេត្ត និងដើម្បីលើកកម្ពស់នូវបរិស្ថានតាមដងផ្លូវទាំងនោះឲ្យកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍បានកាន់តែល្អប្រសើរឡើងថែមទៀតហើយការដឹកនាំកម្លាំងស្នងការដ្ឋានចុះលាងសម្អាតផ្លូវទាំងនេះ ធ្វើជាបន្តបន្ទាប់តាមពេលវេលាសមស្របណាមួយ សម្រាប់ថ្ងៃខាងមុខផងដែរ។លោកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឧត្តមសេនីយ៍ត្រី សាត គឹមសាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបើកបរយានជំនិះនិង ធ្វើចរាចរនៅលើដងផ្លូវសូមនាំគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នាដើម្បីរក្សាអាយុជីវិតខ្លួនឯង និងអ្នកដទៃ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

  • អភិបាលខេត្តបាត់ដំបងបានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងខេត្តត្រូវចេះស្រឡាញ់គ្នា ត្រូវចេះជួយគ្នាក្នុងគ្រាដែលយើងកំពុងជួបការលំបាកនិងកំពុងតែជួបនូវបញ្ហាប្រឈមនានា ដោយសារគ្រោះធម្មជាតិផ្សេងៗ

    អភិបាលខេត្តបាត់ដំបងបានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងខេត្តត្រូវចេះស្រឡាញ់គ្នា ត្រូវចេះជួយគ្នាក្នុងគ្រាដែលយើងកំពុងជួបការលំបាកនិងកំពុងតែជួបនូវបញ្ហាប្រឈមនានា ដោយសារគ្រោះធម្មជាតិផ្សេងៗ

       ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចែកពូជបន្លែដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងកន្លងមក និង មានជីវភាពក្រីក្រ ប្រមាណជាង៧៥០គ្រួសារ រស់នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ហើយដែលត្រូវទទួលបាននូវពូជបន្លែចំនួន៧មុខ ដែលមានតម្លៃប្រមាណជា២០ដុល្លារ ពីកម្មវិធី នៃគម្រោង “កញ្ចប់មួយ ក្តីស្រឡាញ់មួយ” និងជា(គ្រាប់ពូជដើម្បីជីវិត)ដើម្បីយកទៅដាំដុះក្នុងការស្ដារជីវភាពគ្រួសាររបស់ខ្លួនឡើងវិញ ក្រោយពីទឹកជំនន់ស្រកហើយនោះ។     ក្នុងនោះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តជាពិសេសបងប្អូនជនរួមជាតិ ត្រូវចេះស្រឡាញ់គ្នាត្រូវចេះជួយគ្នា ក្នុងគ្រាជួបការលំបាក និងបញ្ហាប្រឈមដោយគ្រោះធម្មជាតិផ្សេងៗ ដែលបានយាយីដល់អាយុជីវិតនិងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនកន្លងមក។ ការថ្លែងបែបនេះ ដោយឯកឧត្តមបានធ្វើការកត់សម្គាល់ តាមរយៈការជួយគ្នាដោយទឹកចិត្តមនុស្សធម៌ ដោយកម្លាំងមនុស្សធម៌ និងពីការចូលរួមគ្រប់ទិសទីរបស់បងប្អូន ក្នុងការជួយដល់សង្គមនូវស្បៀងអាហារផ្សេងៗ ក្នុងគ្រាដែលប្រជាជនយើងរងគ្រោះដោយទឹកជំនន់កន្លងមកនេះនិងសូមឲ្យសន្តានចិត្តនៃការស្រឡាញ់និងចេះជួយគ្នាបែបនេះបន្តកើតមានក្នុងសង្គមជាតិយើងជារៀងរហូត។      សូមបញ្ជាក់ថាពូជបន្លែដែលបានចែកជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ហើយពូជបន្លែទាំងនេះគឺឧបត្ថម្ភដោយសភាយុវពាណិជ្ជកម្មអន្តរជាតិកម្ពុជា(JCI)  រួមនិង សហព័ន្ធស្រូវអង្ករកម្ពុជា ដែលមាន លោកឧកញ៉ា ឡេង សុខគា ជាប្រធានផ្លាស់វេននៃសភាយុវពាណិជ្ជកម្ម អន្តរជាតិកម្ពុជា ឆ្នាំ២០២០ និង លោកឧកញ៉ា ច្រាយ សុន…

  • ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក

    ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក

    ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០គណកម្មាធិការគណបក្សស្រុកតាំងគោកបានបើកពិធីប្រកាសបញ្ចូលសមាជិកគណបក្សឃុំសូយោង ចំនួន៥៨នាក់ស្រី៣១នាក់នៅស្នាក់ការគណបក្សឃុំសូយោង ក្រោមអធិបតីភាពឯកឧត្ដម ប្រាក់ ច័ន្ទតារា ប្រធានក្រុមការងារចុះជួយឃុំសូយោង និងលោក ហាក់ ម៉ុងហួត ប្រធានគណៈកម្មាធិការស្រុកតាំងគោក ដោយមានការចូលរួមពីសមាជិសមាជិកគណបក្សស្រុកនិងឃុំ។ ក្ក្នុងឱកាសនោះលោក ហាក់ ម៉ុងហួត បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើ សួរ សុខ ទុក្ខពីសំណាក់ សម្តេច អគ្គ មហាសេនាបតី តេជោ ហ៊ុន សែ ន នាយក រដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រ កម្ពុជា និងជាប្រធាន គណបក្សប្រជាជន កម្ពុជា ជូនដល់បង ប្អូនសមាជិក បក្សដែល ទើបនឹង ចូលថ្មីក្នុង ឱកាសនោះ ផង ដែរ។ លោក បានលើក ឡើងអំពីប្រវត្តិ របស់គណបក្សប្រជាជនកម្ពុជា ថាជាគណបក្សដែលមានវ័យចំណាស់ មានគោលនយោបាយដឹក នាំត្រឹម ត្រូវ ដោយ យក ផល…

  • រាជរដ្ឋាភិបាលកម្ពុជាផ្តល់ម៉ាសចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួនជូនរដ្ឋាភិបាល និងប្រជាជនឡាវ

    រាជរដ្ឋាភិបាលកម្ពុជាផ្តល់ម៉ាសចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួនជូនរដ្ឋាភិបាល និងប្រជាជនឡាវ

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើលិខិតផ្លូវការពិសេសមួយជូនឯកឧត្តម ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយថ្លែងអំណរគុណចំពោះការហៅទូរស័ព្ទសួរសុខទុក្ខរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងស្ថិតនៅក្នុងការធ្វើចត្តាឡីស័ក។ នៅក្នុងលិខិត សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់អំពីការជួយឧបត្ថម្ភរបស់កម្ពុជា ជូនមិត្តឡាវ នូវម៉ាសចំនួន២លាន និងបរិក្ខាពេទ្យមួយចំនួន។នៅក្នុងលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា «តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន២លាន និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ទន្ទឹមនេះខ្ញុំក៏សូមចាត់តាំងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដើម្បីនាំយកអំណោយខាងលើ ទៅទីក្រុងវៀងច័ន្ទ នាព្រឹកថ្ងៃច័ន្ទសប្តាហ៍ក្រោយ តាមជើងយន្តហោះពិសេស។ជាមួយគ្នានេះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានបញ្ជាក់ពីជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា»។

  • គ្រួសាររងផលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ដោយសារតែជម្ងឺឆ្លងកូវីដ-19 និងទឹកជំនន់កន្លងមក ចំនួន១០០គ្រួសារ ក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបងទទួលបាន នូវអំណោយ ពីក្រុមការងារមនុស្សធម៌សម្តេចក្រឡាហោម ស ខេង

    គ្រួសាររងផលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ដោយសារតែជម្ងឺឆ្លងកូវីដ-19 និងទឹកជំនន់កន្លងមក ចំនួន១០០គ្រួសារ ក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបងទទួលបាន នូវអំណោយ ពីក្រុមការងារមនុស្សធម៌សម្តេចក្រឡាហោម ស ខេង

       គ្រួសារដែលទទួលរងនូវផលប៉ះពាល់ ដោយសារតែការរាតត្បាតជាសកល នូវ ជម្ងឺឆ្លងកូវីដ-19និងជំនន់ទឹកភ្លៀងរហ័សកន្លងមកក្នុងខេត្តនិងជួបបញ្ហាខ្វះខាតជីវភាពប្រចាំថ្ងៃ ចំនួន ១០០គ្រួសារ ក្នុងសង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង បានទទួលនូវអំណោយជាស្បៀងមនុស្សធម៌ ពីសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង តាមរយៈនៃក្រុមការងារមនុស្សធម៌សម្តេចក្រឡាហោម ដឹកនាំដោយ ឯកឧត្តម ខាន់ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ហើយពិធីនេះបានធ្វើឡើងក្នុងបរិវេណវត្តគរ សង្កាត់វត្តគរ ក្រុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២០ចុងសប្តាហ៍នេះ។       ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានក្រុមការងារមនុស្សធម៌ សម្តេចក្រឡាហោម បានថ្លែងថា៖តាមរយៈសំណូមពរពីអាជ្ញាធរសង្កាត់ និងឯកឧត្តម អ៊ុត ក្លឹង ទីប្រឹក្សាសម្តេចក្រឡាហោម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់វត្តគរ បានទទួចស្នើសុំដល់សម្តេចក្រឡាហោម ដើម្បីផ្តល់នូវស្បៀងជួយដល់គ្រួសារដែលកំពុងតែជួបការលំបាកខ្លាំងក្នុងជីវភាពប្រចាំថ្ងៃដោយសារតែបញ្ហានៃការរាតត្បាតពីជម្ងឺឆ្លងកូវីដ-19ផងនិងគ្រោះទឹកជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ កន្លងមកនេះ។      ឯកឧត្តមប្រធានក្រមការងារមនុស្សធម៌សម្តេចក្រឡាហោម សខេង បានថ្លែងគូសបញ្ជាក់ទៀតថាដោយសារតែមានការយកចិត្តទុកដាក់ពីអាជ្ញាធរនិងក្រុមការងារថ្នាក់ជាតិនៅទីនេះទើបបញ្ហាប្រឈមនានា ដែលកើតមានកន្លងមកនេះ ត្រូវបានប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាពិសេសពីសម្តេចក្រឡាហោមសខេង…