Category: ការងារមូលដ្ឋាន

  • អាជ្ញាធររាជធានី និងខណ្ឌមានជ័យសន្យាស្តារប្រឡាយលូជាច្រើននៅក្នុងមូលដ្ឋានរបស់ខ្លួននារដូវ ប្រាំងខាងមុខ

    អាជ្ញាធររាជធានី និងខណ្ឌមានជ័យសន្យាស្តារប្រឡាយលូជាច្រើននៅក្នុងមូលដ្ឋានរបស់ខ្លួននារដូវ ប្រាំងខាងមុខ

    ភ្នំពេញ៖ អភិបាលខណ្ឌមានជ័យបានឲ្យដឹងថា រដ្ឋបាលខណ្ឌបានលើកផែនការរួចរាល់ហើយក្នុងការស្តារប្រឡាយ លូ មួយចំនួននៅក្នុងភូមិសាស្រ្តសង្កាត់ចាក់អង្រែលើ ចាក់អង្រែក្រោម បឹងទំពុនទី២ និងស្ទឹងមានជ័យ នាឆ្នាំ២០២១ ខាងមុខ ដើម្បីបើកផ្លូវមុខទឹកឲ្យកាន់តែធំ ដែលរំដោះការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សាខាង មុខ ដើម្បីសម្រាលការលំបាក និងការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ការសន្យារបស់អភិបាលខណ្ឌមានជ័យគឺបានឆ្លើយតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋដែលបាន លើកឡើងពីក្តីកង្វល់របស់ខ្លួននៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣នៅខណ្ឌមានជ័យនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។ ក្រុមប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងរដូវវស្សានេះពួកគាត់បានប្រឈមការលិចលង់ជាច្រើនដោយជំនន់ទឹកភ្លៀង ដោយពិបាកក្នុងការ រស់នៅ និងការធ្វើដំណើរជាដើម ដោយសារបញ្ហាស្ទះលូ។ លោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យបានលមានប្រសាសន៍ថា តំបន់ខណ្ឌមានជ័យមាន ការខ្វះខាតច្រើននៅប្រព័ន្ធរំដោះទឹក ប៉ុន្តែអាជ្ញាធរខណ្ឌបានលើកផែនការក្នុងការស្តារប្រឡាយលូ និង អភិវឌ្ឍន៍ប្រព័ន្ធរំដោះទឹកថ្មីៗបន្ថែមទៀតនាឆ្នាំ២០២១ខាងមុខនេះ ដើម្បីជួយដោះស្រាយការលំបាករបស់ ប្រជាពលរដ្ឋ។ លោកបានឱ្យដឹងថា មូលហេតុដែលធ្វើឲ្យតំបន់នោះជនន់លិចដោយសារទឹកភ្លៀង គឺភាគ ច្រើនបណ្តាមកពីកក្តាមនុស្សដោយចោលសំរាមពុំបានត្រឹមត្រូវ ដាក់នៅមាត់លូ និងការបិទមាត់លូ ធ្វើឲ្យស្ទះចរន្តទឹកហូរ។ ម្យ៉ាងវិញទៀតប្រឡាយមេមួយចំនួនត្រូវបានរំលោភដោយប្រជាពលរដ្ឋ សង់លំនៅ ដ្ឋាននៅលើប្រឡាយ កក់ស្ទះសំរាម និងកំណកដី ហើយអាជ្ញាធរពិបាកចូលទៅស្តារ ដែលនាំឲ្យប្រឈម ការជន់លិច។ លោកបន្ថែមទៀតថាបញ្ហាលូស្ទះនេះធាតុពិតគឺរដ្ឋបាលខណ្ឌក៏បានធ្វើគម្រោងដើម្បីស្តារនៅក្នុងឆ្នាំ២០២០នេះហើយ ប៉ុន្តែយឹតយ៉ាវដោយសារបញ្ហាតម្រង់ទិសថវិកាថវិកាទៅមួយផ្នែកទៀត។…

  • អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្តម ឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ ឧកញ៉ា គៀន ស្រីនាង ជូនដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះ និងចុះត្រួតពិនិត្យមេីលផ្លូវព្រមទាំងសាលារៀនដែលស្ថិតនៅក្នុងឃុំត្បែង ដែលរងការខូចខាតដោយសារគ្រោះទឹកជំនន់

    អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្តម ឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ ឧកញ៉ា គៀន ស្រីនាង ជូនដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះ និងចុះត្រួតពិនិត្យមេីលផ្លូវព្រមទាំងសាលារៀនដែលស្ថិតនៅក្នុងឃុំត្បែង ដែលរងការខូចខាតដោយសារគ្រោះទឹកជំនន់

    ខេត្តកណ្តាល៖ ឯកឧត្តម ឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងជាប្រធានគណៈកម្មាធិការ សាខាបក្ស «ខ៦» និងលោកជំទាវ ឧកញ៉ា គៀន ស្រីនាង ព្រមទាំង ក្រុមការងារ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែល កំពុងទទួលរងគ្រោះដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ចំនួន១.១២០ គ្រួសារ ក្នុងឃុំទាំង៧ នៃស្រុកកណ្តាលស្ទឹង  និងចុះត្រួតពិនិត្យមេីលផ្លូវព្រមទាំងសាលារៀនស្ថិតនៅក្នុងឃុំត្បែងដែលរងការខូចខាតដោយសារគ្រោះទឹកជំនន់  ដេីម្បីរៀបចំផែនការក្នុងការជួសជុលស្ថាបនាឡេីងវិញ ។ អំណោយចែកជូនប្រជាពលរដ្ឋចំនួន ១.១២០គ្រួសារ ក្នុង១ គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូ, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ,ទឹកបរិសុទ្ធ ១យួរ, ភួយ១, ក្រមា ១  និងថវិកា ៤០.០០០ ម៉ឺនរៀល។-ឧបត្ថម្ភសាលាស្រុក៖ ៤.០០០.០០០រៀល-ឧបត្ថម្ភឃុំទាំង…

  • ក្រសួងសេដ្ឋកិច្ច៖ ការចំណាយថវិការជាតិមកលើការសាងសង់មជ្ឈមណ្ឌលនេះ ពិតជាបានប្រកបដោយការពេញចិត្ត និងមានប្រសិទ្ធភាពក្នុងការចាយវាយ ប្រព្រឹត្តទៅតាមផែនការ មានគុណភាពខ្ពស់ មានស្ដង់ដារល្អ

    ក្រសួងសេដ្ឋកិច្ច៖ ការចំណាយថវិការជាតិមកលើការសាងសង់មជ្ឈមណ្ឌលនេះ ពិតជាបានប្រកបដោយការពេញចិត្ត និងមានប្រសិទ្ធភាពក្នុងការចាយវាយ ប្រព្រឹត្តទៅតាមផែនការ មានគុណភាពខ្ពស់ មានស្ដង់ដារល្អ

    (កំពងឆ្នាំង)៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំប្រតិភូចុះពិនិត្យដំណើរការសាងសង់នេះ បានវាយតម្លៃថា ការយកថវិការបស់រដ្ឋសម្រាប់ប្រើប្រាស់ ចំណាយលើការសាងសង់នេះ មានតម្លាភាពត្រឹមត្រូវ ហើយសំណង់ក៏ធ្វើឡើងតាមស្ដង់ដារកំណត់។ ឯកឧត្តម បានបង្ហាញនូវក្ដីសប្បាយរីករាយ នៅពេលឃើញដំណើរការសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺនដ៏ធំមួយនេះ តាមសម្រេចទៅតាមផែនការ ដែលបានគ្រោងទុក។ ឯកឧត្តម  មិនអាចបញ្ជាក់បានទេថា ដំណើរការសម្រេចបានប៉ុន្មានភាគរយហើយ ព្រោះក្នុងមជ្ឈមណ្ឌលនេះ មានទីតាំងហ្វឺកហ្វឺនផ្សេងៗគ្នា រហូតដល់៧ទីតាំង។ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី វង្សី វិស្សុត បានបញ្ជាក់ថា ក្នុងនាមជាអ្នកផ្ដល់ថវិកាផង និងក្នុងនាមជាអ្នកជួយផង យើងខ្ញុំទាំងអស់គ្នាពិតជាមានក្ដីរីករាយជាមួយសមិទ្ធផលការងារថ្ងៃនេះ។ យើងបានឃើញថា អ្វីដែលយើងបានចំណាយមកលើការសាងសង់ មជ្ឈមណ្ឌលនេះ ពិតជាបានប្រកបដោយការពេញចិត្ត និងមានប្រសិទ្ធភាពក្នុងការចាយវាយ ហើយការសាងសង់ប្រព្រឹត្តទៅតាមផែនការ មានគុណភាពខ្ពស់ មានស្ដង់ដារល្អ»។ ការថ្លែងបែបនេះ គឺធ្វើឡើងនៅក្នុងឱកាស ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានចុះបំពេញទស្សនកិច្ច និងត្រួតពិនិត្យដំណើរការសាងសង់ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជម្រាយ នៅខេត្តកំពង់ឆ្នាំង ដើម្បីវាយតម្លៃអំពីការប្រើប្រាស់ថវិការបស់រដ្ឋ ដែលបានទម្លាក់ជូនចាប់តាំងពីដំណើរការសាងសង់ដំបូង។ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមពី , ឯកឧត្តម…

  • អភិបាលខេត្តស្ទឹងត្រែង បានដាក់ចេញភារកិច្ចថ្មីៗ ដល់សមាគមន៍អតតីតយុទ្ធជនកម្ពុជាខេត្ត ដើម្បីបន្តដឹកនាំសមាគមន៍ឲ្យកាន់តែមានភាពរីកចម្រើន និងល្អប្រសើរ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល

    អភិបាលខេត្តស្ទឹងត្រែង បានដាក់ចេញភារកិច្ចថ្មីៗ ដល់សមាគមន៍អតតីតយុទ្ធជនកម្ពុជាខេត្ត ដើម្បីបន្តដឹកនាំសមាគមន៍ឲ្យកាន់តែមានភាពរីកចម្រើន និងល្អប្រសើរ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល

    ខេត្តស្ទឹងត្រែង៖ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ អនុប្រធានសមាគមន៍ អតីតយុទ្ធជន ខេត្តស្ទឹងត្រែង នៅល្ងាចថ្ងៃទី២៦តុលាឆ្នាំ២០២០ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង។ ពិធីនោះទៀត បានអញ្ជើញចូលរួម ពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ,មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ,ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងកងកម្លាំងទាំង៣ ប្រមាណ ១០០នាក់។ នៅក្នុងពិធីនេះ គណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនខេត្តស្ទឹងត្រែង បានប្រកាសទទួលស្គាល់ អនុប្រធានគណៈកម្មាធិការ និងជាអនុប្រធានគណៈអចិន្ត្រៃ គណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនខេត្តស្ទឹងត្រែង ចំនួន ៣រូប គឺលោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ដែលជាស្នងការនគរបាលខេត្ត, លោក ហ៊ាង ប៉ូលី ដែលជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និង…

  • អភិបាលខេត្តពោធិ៍សាត់ឯកឧត្តម ម៉ៅ ធនិន បានថ្លែងអំណរគុណចំពោះកងទ័ពដែលបានជួយបំពេញភារកិច្ចសង្គ្រោះពលរដ្ឋដោយសារគ្រោះធម្មជាតិទឹកជំនន់កន្លងទៅ

    អភិបាលខេត្តពោធិ៍សាត់ឯកឧត្តម ម៉ៅ ធនិន បានថ្លែងអំណរគុណចំពោះកងទ័ពដែលបានជួយបំពេញភារកិច្ចសង្គ្រោះពលរដ្ឋដោយសារគ្រោះធម្មជាតិទឹកជំនន់កន្លងទៅ

    ខេត្តពោធិ៍សាត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នារសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅបរិវេណសាលាខេត្ត បាន អញ្ជើញ ជួប សំណេះសំណាលត្រូវគេមើលឃើញថាបានថ្លែងអំណរគណ ចំពោះកងកម្លាំងប្រដាប់អាវុធ  នៃកងពលតូចអន្តរាគមន៍លេខ១៤ ដែលបានជួយច្រកដីទប់ទឹក និងចូលរួម ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ ទឹកភ្លៀង កាលពីពេលកន្លងទៅ។ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន ក្នុងនាមរដ្ឋបាលខេត្ត និងជាតំណាងឱ្យប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះកងកម្លាំង ទាំងអស់ក្នុងខេត្ត  ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះ ដោយសារ ទឹកជំនន់នេះនិងបាន ពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា ដែលសម្តេចតែងគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា។ នាឱកាសនោះដែត ឯកឧត្តម ម៉ៅ ធនិន ក៏បាននាំយកសម្ភារៈ និងថវិការបស់សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ នៃកងពលតូចអន្តរាគមន៍លេខ១៤…

  • ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃ ត្រូវសមត្ថកិច្ចចាប់បញ្ចូនទៅតុលាការ

    ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃ  ត្រូវសមត្ថកិច្ចចាប់បញ្ចូនទៅតុលាការ

    ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានបញ្ចូនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកOPPO RENO3 ពណ៌ខ្មៅ ដែលត្រូវឃាត់ខ្លួនបានកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០០ និង ៣០ នាទី ដោយកម្លាំងជំនាញរបស់ការិយាល័យ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ស្រាវជ្រាវឃាត់ខ្លួនបាននៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ -ម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ ខៀវ សេរីឆ្នាំ ២០២១ ពាក់ស្លាកលេខ ភ្នំពេញ ១IL៩៣៥៧ -ទូរសព្ទ័ដៃម៉ាកOPPO RENO3 ពណ៌ខ្មៅ មួយគ្រឿងមានស៊ីម កាតពីរលេខ ។

  • សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០

    សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០

    សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

  • រដ្ឋបាលរាជធានីភ្នំពេញទទួលបានអំណោយ គ្រឿងឧបភោគបរិភោគ ពីសប្បុរសជាបន្តបន្ទាប់ ដើម្បីបន្តចាត់ចែងជួយទៅដល់ជនរងគ្រោះនិងជនងាយរងគ្រោះដោយជំនន់ទឹកភ្លៀង

    រដ្ឋបាលរាជធានីភ្នំពេញទទួលបានអំណោយ គ្រឿងឧបភោគបរិភោគ ពីសប្បុរសជាបន្តបន្ទាប់  ដើម្បីបន្តចាត់ចែងជួយទៅដល់ជនរងគ្រោះនិងជនងាយរងគ្រោះដោយជំនន់ទឹកភ្លៀង

    ភ្នំពេញ៖ អំណោយជាអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ រាប់រយកេសរបស់សប្បុរសជនចំនួន២ក្រុម បានប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញជាបន្តទៀត ដើម្បីអោយរដ្ឋបាលរាជធានីបានបន្តចាត់ចែងជួយទៅដល់ជនរងគ្រោះនិងជនងាយរងគ្រោះដោយជំនន់ទឹកភ្លៀងដែលបាននឹងកំពុងប្រឈមរហូតមកដល់ពេលនេះ។   ពិធីប្រគល់និងទទួលខាងលើបានធ្វើឡើងនារសៀលថ្ងៃទី២៦តុលានេះ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។  អំណោយរួមមាន សប្បុរសជនទី១ ផ្តល់ជូនអង្កចំនួន១០តោន មី៥០០កេស ត្រីខ ៥០០យូ ទឹកត្រី៥០០យួទឹកស៊ីអ៊ីវ៥០០យួរ និងសប្បុរសជនទី២ ផ្តល់ជូនទឹកបរិសុទ្ធ៥០០0កេសដែរ ។   ការចូលរួមផ្តល់អំណោយមនុស្សធម៌នាពេលនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ស្របពេលដែលប្រជាពលរដ្ឋមួយចំនួនក្នុរាជធានីភ្នំពេញកំពុងជួបនូវគ្រោះធម្មជាតិ ដោយទឹកជំនន់ ដែលត្រូវការជំនួយឧបត្ថម្ភពីសប្បុរសជននានាដើម្បីសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ។ឯកឧត្តមអភិបាលរាជធានីក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ដែលបានផ្តាច់ពីមាត់ពី ក យកអំណោយ ជាអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ជួយសង្រ្គោះដល់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា ក្នុងគ្រាដ៏លំបាក់នេះ ហើយឯកឧត្តម សន្យាថា រាល់អំណោយរបស់សប្បុរសជនទាំងអស់ នឹងនាំយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះពិតប្រាកដ ហើយបើនៅសេសសល់នឹងយកទៅជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានដោយមិនធ្វើអោយម្ចាស់អំណោយខកបំណងឡើយ៕

  • មន្ទីរសារធារណៈការ, មន្ទីរកសិកម្ម រុក្ខាប្រមាញ់, មន្ទីរអភិវឌ្ឍន៍ជនបទ, និងមន្ទីរធនធានទឹក នៃខេត្តស្វាយរៀង ត្រូវសហការគ្នាឲ្យល្អក្នុងការជំរុញជួយដល់ប្រជាពលរដ្ឋ និងហេដ្ឋរចនាសម្ព័ន្ធ នៅពេលដែលទឹកបានស្រកទៅវិញ

    មន្ទីរសារធារណៈការ, មន្ទីរកសិកម្ម រុក្ខាប្រមាញ់, មន្ទីរអភិវឌ្ឍន៍ជនបទ, និងមន្ទីរធនធានទឹក នៃខេត្តស្វាយរៀង ត្រូវសហការគ្នាឲ្យល្អក្នុងការជំរុញជួយដល់ប្រជាពលរដ្ឋ និងហេដ្ឋរចនាសម្ព័ន្ធ នៅពេលដែលទឹកបានស្រកទៅវិញ

    ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ ១១អង្គភាព ដែលជាកម្លាំងអន្តរាគមជួយប្រជាពលរដ្ឋ និងប្រជាពលរដ្ឋចំនួន ៥២គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង នៅខេត្តស្វាយរៀង នារសៀល ថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវខ្ញុំក៏បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក និងការគិតគូរយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ។ ជាពិសេស សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត…

  • មន្ត្រីសំខាន់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញពីការបារម្ភចំពោះសិក្ខាកាមដែលទទួលការបណ្ដុះបណ្ដាលថ្ងៃនេះ និងទទួលបាននូវចំណេះដឹងយកទៅអនុវត្តការងារមានប្រសិទ្ធភាពឬក៏អត់ប្រសិទ្ធភាព

    មន្ត្រីសំខាន់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញពីការបារម្ភចំពោះសិក្ខាកាមដែលទទួលការបណ្ដុះបណ្ដាលថ្ងៃនេះ និងទទួលបាននូវចំណេះដឹងយកទៅអនុវត្តការងារមានប្រសិទ្ធភាពឬក៏អត់ប្រសិទ្ធភាព

         ថ្លែងទៅកាន់សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលស្តីពីនីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ នៅក្នុងថ្ងៃបើកវគ្គព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួននៅពេលដែលរៀបចំ នូវវគ្គបណ្ដុះបណ្ដាលអ្វីមួយ ជូនទៅកាន់សិក្ខាកាមដែលជាមន្ត្រីរាជការ ហើយពួកគេជាសិក្ខាកាមទាំងនោះ បែរជាទទួលយកនូវចំណេះដឹងមិនបាន គឺពិតជាបានធ្វើឲ្យខាតបង់នូវពេលវេលា ថវិកានិងខណៈដែលពួកគេវិលត្រលប់ទៅកាន់អង្គភាពរបស់គេនិងនៅពេលដែលមន្ត្រីទាំងនេះ ពេលយកទៅអនុវត្តការងាររបស់ខ្លួនបែរជាអត់មានប្រសិទ្ធភាពដែលកើតឡើងដោសារតែមិនយកចិត្តទុកដាក់ក្នុងការសិក្សាស្វែងយល់ក្នុងពេលដែលខ្លួនទទួលបានពីការបណ្តុះបណ្តាល…។        នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពីនីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដែលនិងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ(ចាប់ពីថ្ងៃទី២៦-២៧ខែតុលា)នេះ ឯកឧត្តម ពេជ្រ សម្បត្តិ បានថ្លែងគូសបញ្ជាក៎ទៀតថា ក្នុងវគ្គបណ្ដុះបណ្ដាលនានាកន្លងមកនេះ ក្រសួងតែងមានការព្រួយបារម្ភខ្លាំងណាស់ ខ្លាចពេលមករៀនសិក្ខាកាមអត់មានការយកចិត្តទុកដាក់? អត់បានចែករំលែកបទពិសោធន៍ទៅកាន់អ្នកធ្វើការជាមួយខ្លួន? ដែលបញ្ហានេះនិងធ្វើឲ្យក្រសួងខាតបង់ទាំងពេវេលា និងថវិកាជាតិយ៉ាងច្រើន ។        ឯកឧត្តមអនុរដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសង្កត់ធ្ងន់បន្ថែមទៀតថា៖  ជាក់ស្ដែងនៅថ្ងនេះ តាមរយៈនៃវគ្គបណ្ដុះបណ្ដាលនេះ ដែលក្រសួងបានរៀបចំជាមួយនិងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនេះ គឺ៖វាទាមទារឲ្យសិក្ខាកាមក្នុងវគ្គទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រូវខិតខំត្រងត្រាប់ស្តាប់នូវវាគ្មិន ដែលជាគ្រូឧទ្ទេស ពោរពេញដោយទេពកោសល្យនិងចំណេះដឹងជំនាញ។ហើយវគ្គនេះពិតជាមានសារៈសំខាន់ផ្តល់នូវចំណេះដឹង និង ដើម្បីឲ្យគ្រប់អង្គភាពរដ្ឋចេះគ្រប់គ្រងថវិកា,ការទូទាត់ថវិកាឲ្យមានប្រសិទ្ធភាព ច្បាស់លាស់។ដូចនេះរាល់សិក្ខាកាមដែលមានចម្ងល់ ក៏ត្រូវហ៊ានសួរ ហ៊ានឆ្ងល់ផ្តោតជាសំណួរសួរទៅគ្រូគ្រូឧទ្ទេស…