-
តំបន់ប្រតិបត្តិការសឹករងកណ្តាល ទទួលនូវអំណោយគ្រឿងឧបភោគបរិភោគពីកងរាជអាវុធហត្ថខេត្តដើម្បីបន្តយកទៅចែកជូនដល់សមាជិកអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត

កណ្តាល៖ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានទទួលអំណោយជាសម្ភារៈគ្រឿងឧបភោគបរិភោគ ដើម្បីធ្វើកម្មភាពមនុស្សធម៌ចែកជូនបន្តទៅដល់បងប្អូនជាសមាជិកសមាជិការសមាគមនអតីយុទ្ធជនកម្ពុជាខេត្តកណ្តាល ។ ពិធីប្រគល និងទទួល នូវសម្ភារៈជាគ្រឿងឧបភោគបរិភោគ ធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹងរងកណ្តាលដឹកនាំដោយ លោកវរៈសេនីយ៍ឯក ចាន់ រ៉ាដែន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ឧត្តមសេនីយ៍ត្រី គង់ សវុត្ថា មេបញ្ចាការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធាសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល។ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធាសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី គង់ សវុត្ថា មេបញ្ចាការរង សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ដែលបានឧបត្ថម្ភនូវសម្ភារៈជាគ្រឿងឧបភោគបរិភោគនេះ គឺជាការចូលរួមចំណែកក្នុងសកម្មភាពយ៉ាងសំខាន់សមាគមនអតីយុទ្ធជនកម្ពុជាខេត្តកណ្តាល ដែលមានជីវភាពខ្វះខាត…
-
ការបង្ក្រាបគ្រឿងញៀននៅក្នុងថ្ងៃទី២២តុលានេះ

-
អភិបាលខេត្តកណ្តាលស្នើរឱ្យរដ្ឋបាលស្រុកល្វាឯមត្រូវលើកកម្ពស់វប្បធម៌សេវាសាធារណៈឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិកាវិជ្ជាជីវៈរាជការ

កណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ បានស្នើឱ្យរដ្ឋបាលស្រុកល្វាឯម ត្រូវលើកកម្ពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្ដីភាព និងមនសិកាវិជ្ជាជីវៈរបស់មន្ត្រីរាជការ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈ ឱ្យទៅជាអ្នកផ្ដល់សេវាសាធារណៈដ៏មានប្រសិទ្ធភាព និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។ ឯកឧត្តម អភិបាលខេត្ត ស្នើឡើងបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតី នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារច្រកចេញតែមួយរបស់រដ្ឋបាលស្រុក និងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកល្វាឯម នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅសាលាស្រុកល្វាឯម។ ឯកឧត្តមអភិបាលខេត្ត សង្កត់ធ្ងន់បន្តថា មន្ត្រីគ្រប់លំដាប់ថ្នាក់របស់ស្រុក ត្រូវបន្តខិតខំប្រមូលផ្ដុំព័ត៌មានស្ដីពីតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ ខិតខំដោះស្រាយសំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋ ជាពិសេសគ្រោះទឹកជំនន់ឱ្យបានទាន់ពេលវេលា សំដៅធានាលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចការគ្រប់វិស័យក្នុងសង្គម។ ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បង្ក្រាបល្បែងស៊ីសង ក្រុមក្មេងទំនើង ខិតខំដោះស្រាយបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសគ្រប់រូបភាព និងយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕
-
បង្ក្រាបគ្រឿងញៀនជាងមួយគីឡូក្រាមនិងមេក្លោងជួញដូរគ្រឿងញៀនជាជនជាតិចិនចំនួន៣នាក់

-
សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ ជួញដូរអាវុធតាមបណ្តាញសង្គម និងការកាន់កាប់អាវុធខុសច្បាប់

-
សមត្ថកិច្ចចាប់បានបុរសជាប្តីដែលបាញ់ប្រហារទៅប្រពន្ធនៅស្រុកក្រឡាញ់ ខេត្តសៀមរាប

-
ស្លាប់ដោយការលង់ទឹកកើនដល់៥១នាក់

-
ខេត្តតាកែវបានប្រកាសបើកចរាចរណ៍យានយន្តគ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ៣ឡើងវិញក្នុងភូមិសាស្ត្រខេត្តតាកែវ


