Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃ ត្រូវសមត្ថកិច្ចចាប់បញ្ចូនទៅតុលាការ

    ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃ  ត្រូវសមត្ថកិច្ចចាប់បញ្ចូនទៅតុលាការ

    ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានបញ្ចូនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកOPPO RENO3 ពណ៌ខ្មៅ ដែលត្រូវឃាត់ខ្លួនបានកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០០ និង ៣០ នាទី ដោយកម្លាំងជំនាញរបស់ការិយាល័យ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ស្រាវជ្រាវឃាត់ខ្លួនបាននៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ -ម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ ខៀវ សេរីឆ្នាំ ២០២១ ពាក់ស្លាកលេខ ភ្នំពេញ ១IL៩៣៥៧ -ទូរសព្ទ័ដៃម៉ាកOPPO RENO3 ពណ៌ខ្មៅ មួយគ្រឿងមានស៊ីម កាតពីរលេខ ។

  • កងកម្លាំងសង្រ្គោះរបស់កងពលតូចលេខ៧០ បានបន្តប្រមូលសំរាម និងធ្វើអនាម័យ

    កងកម្លាំងសង្រ្គោះរបស់កងពលតូចលេខ៧០ បានបន្តប្រមូលសំរាម និងធ្វើអនាម័យ

    កងកម្លាំង​សង្រ្គោះ​​របស់កងពលតូចលេខ៧០ បានបន្ត​ប្រមូលសំរាម និងធ្វើ​អនាម័យ​នៅល្ងាចថ្ងៃទី២៦ ខែ​តុលា​ ឆ្នាំ២០២០នេះ បន្ទាប់​ពី​បំពេញ​ការងារ​សង្គ្រោះ​រយៈពេល​ពេញ​មួយ​ថ្ងៃ​ ក្នុងខណ្ឌដង្គោ​ ។

  • ការបង្ក្រាបគ្រឿងញៀននៅក្នុងថ្ងៃទី២៦តុលានេះ

    ការបង្ក្រាបគ្រឿងញៀននៅក្នុងថ្ងៃទី២៦តុលានេះ

    ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី២៦តុលានេះ បានឃាត់ខ្លួនជនសង្ស័យចំនួន៥១នាក់ ។

  • ស្លាប់ម្នាក់ របួសធ្ងន់ ស្រាល១០នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត

    ស្លាប់ម្នាក់ របួសធ្ងន់ ស្រាល១០នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត

    ព្រះវិហារ៖ កាលពីយប់ថ្ងៃទី២៥  ខែតុលា ឆ្នាំ ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និងរថយន្ត ក្នុងទិសដៅបញ្ច្រាសគ្នា ត្រង់ចំណុចបង្គោលគីឡូលេខ១៨ ក្នុងភូមិសាស្រ្ត ភូមិតេជោស្ទឹងខៀវ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។  ដែលបង្កឡើងដោយរថយន្តម៉ាក lexus RX ៣៣០ ពណ៌ស្ករ ពាក់ស្លាកលេខ ព្រះវិហារ 2A ២២.២៦ ក្នុងទិសដៅពីលិចទៅកើត បើកបរ«ក្នុងស្ថានភាពស្រវឹង » អ្នកបើកបរមានឈ្មោះ ឆេង វី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរលក់ស៊ុបហាង១៦៨ ភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។  ចំណែករថយន្តរងគ្រោះម៉ាក Mitsubishi   triton ពណ៌ស ជារថយន្ត របស់វត្តជ័យរុក្ខារាម(ហៅវត្តថ្លាត) ក្នុងស្រុកអន្លង់វែង  ខេត្តឧត្ដរមានជ័យ ក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ប្រាក់ ឆាន់ ភេទប្រុស អាយុ ៦៨ឆ្នាំ ទីលំនៅភូមិថ្នល់កែង…

  • តុលាការបញ្ជូន «ស្អែកស្លាប់ ស្អែកស្លាប់» ទៅឃុំខ្លួនក្នុងពន្ធនាគារ

    តុលាការបញ្ជូន «ស្អែកស្លាប់ ស្អែកស្លាប់» ទៅឃុំខ្លួនក្នុងពន្ធនាគារ

    កណ្តាល៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នេះ ឈ្មោះ ប៉ូ ចាន់នី ជាអ្នកសារព័ត៌មាន «សាន្ត ព្រំ ព័ត៌មាន» និង មានរហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តនីតិវិធី។ គួររំលឹកថា នគរបាលស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានចាប់ខ្លួនឈ្មោះ ប៉ូ ចាន់នី ជាអ្នកសារព័ត៌មាន «សាន្ត ព្រំ ព័ត៌មាន» និង មានរហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» នៅចំណុចភូមិតាជ័យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ។ ឈ្មោះ ប៉ូ ចាន់នី រហស្សនាម «ស្អែកស្លាប់ ស្អែកស្លាប់» ពាក់ព័ន្ធបទល្មើស «គំរាមកំហែង , បរិហាកេរ្តិ៍ជាសាធារណៈ ,…

  • កងកម្លាំងសង្រ្គោះរបស់កងពលតូចលេខ៧០នៅតែបន្តសកម្មភាពជួយប្រជាពលរដ្ឋជាដដែលក្នុងខណ្ឌដង្កោ

    កងកម្លាំងសង្រ្គោះរបស់កងពលតូចលេខ៧០នៅតែបន្តសកម្មភាពជួយប្រជាពលរដ្ឋជាដដែលក្នុងខណ្ឌដង្កោ

    នេះគឺជាថ្ងៃទី១៣ហើយនៃការជួយដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារៈ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។​

  • រថយន្តម៉ាក hilux vigo ពាក់ស្លាកលេខនគរបាល បុកបង្គោលភ្លើងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ នៅខណ្ឌច្បារអំពៅ

    រថយន្តម៉ាក hilux vigo ពាក់ស្លាកលេខនគរបាល បុកបង្គោលភ្លើងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ នៅខណ្ឌច្បារអំពៅ

    ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្ត hillux vigo ពាក់ស្លាកលេខ នគរបាល មួយគ្រឿង ជ្រុលទៅបុកបង្គោលភ្លើងថ្មនៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យបាក់អស់១ដើម កាលពីវេលាម៉ោង០១ និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចខាងត្បូងស្ពានច្បារអំពៅប្រមាណ៧០ម៉ែត្រ ផ្លូវបេតុង ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បេីតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តមួយគ្រឿងម៉ាក hillux vigo ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល 2.8988 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦៩ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរេចង្កូតមកខាងស្ដាំដៃទៅបុកនឹងបង្គោលភ្លើងថ្មបណ្ដាលឲ្យបាក់១ដើម ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំពោះអ្នកបើកបរ រងរបួសស្រាល ។ ហើយចុះពីលើរថយន្តទាក់ទងទៅសាច់ញាតិមកដឹកយកទៅមន្ទីរពេទ្យព្យាបាលខ្លួនឯង។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានទំនាក់ទំនងទៅជំនាញចរាចរណ៍ក្រុងចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំ ម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕ ដោយ៖  ជីម  ភារ៉ា

  • ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវ ចាប់ខ្លួនពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀន

    ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវ ចាប់ខ្លួនពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀន

    ទី២-ឈ្មោះ ម៉ុម ធារ៉ា ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុមទី៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ទី៣-ឈ្មោះ ភី សំណាង ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកអូររាំងឪ ខេត្តកំពង់ចាម មុខរបរមិនពិតប្រាកដ។សម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន១០កញ្ចប់តូចនិងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន២។

  • រុឺម៉ក PassApp បេីកគេចម៉ូតូបណ្ដាលឲ្យក្រឡាប់កិនស្ត្រីម្នាក់ស្លាប់នៅក្បែរទីស្នាក់ការកងរាជអាវុធហត្ថខណ្ឌមានជ័យ

    រុឺម៉ក PassApp បេីកគេចម៉ូតូបណ្ដាលឲ្យក្រឡាប់កិនស្ត្រីម្នាក់ស្លាប់នៅក្បែរទីស្នាក់ការកងរាជអាវុធហត្ថខណ្ឌមានជ័យ

    ភ្នំពេញ ៖ រុឺម៉ក PassApp មួយគ្រឿងគេចពីម៉ូតូក៏ក្រឡាប់សង្កត់ទៅលើអ្នករួមដំណើរ២នាក់បណ្ដាលឲ្យស្រ្ដីម្នាក់ស្លាប់និងចៅស្រីរងរបួសស្រាល កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្បែរទីបញ្ចាការកងរាជអាវុធហត្ថខណ្ឌមានជ័យ ក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

  • រថយន្ត TUNDRA បើកបរលឿនពេកដល់ផ្លូវកោងមិនបង្អង់ល្បឿនបានជ្រុលទៅបុកខឿនចែកទ្រូងផ្លូវបាក់ជាច្រើនកង់ ឯរថយន្តធ្លាក់ផ្លូវបន្តទៅបុករបងថ្មបន្ថែមរងការខូចខាត

    រថយន្ត TUNDRA បើកបរលឿនពេកដល់ផ្លូវកោងមិនបង្អង់ល្បឿនបានជ្រុលទៅបុកខឿនចែកទ្រូងផ្លូវបាក់ជាច្រើនកង់  ឯរថយន្តធ្លាក់ផ្លូវបន្តទៅបុករបងថ្មបន្ថែមរងការខូចខាត

    ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក TUNDRA មួយគ្រឿងក្នុងល្បឿនលឿន ខណះដល់ផ្លូវ កោងបួងចង្កូតមិនទាន់ជ្រុលទៅបុកខឿនចែកទ្រូងផ្លូវបាក់អស់ជាច្រើនកង់ រថយន្តរ៉េចង្កូតមកខាងស្តាំដៃវិញ បន្តទៅបុករបងថ្ម បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ផ្អើលសន្តិសុខក្នុងបឹងកក់ចុះមកអន្តរាគមន៏ កាលពីវេលា ម៉ោង៧និង៥០នាទីយប់ ថ្ងៃសុក្រ ទី២៣ ខែតុលាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវR11កែង នឹងផ្លូវR5 ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។