-
រថយន្តបែន Hino ធនធំដឹកដីជាន់ហ្វ្រាំងមិនជាប់បុកគូថរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងការខូតខាត
ភ្នំពេញ៖ រថយន្តបែន Hino ធនធំដឹកដីជាន់ហ្វ្រាំងមិនជាប់ជ្រុលបុកគូថរថយន្តមួយគ្រឿងទៀត ចំពេញទំហឹង បណ្តាលឲ្យរងការខូតខាត ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង១០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីអ្នកបើកបររថយន្ត បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានបើករថយន្តបែន Hino ធនធំដឹកដីមួយគ្រឿង ពណ៌ទឹកខៀវ ពាក់ស្លាក់លេខ តាកែវ 3A-0747 ចេញមកពីកន្លែងចាក់ដី បើកបរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនល្មម ក៏ជិតហួសស្ពាន មកដល់ចំណុចកើតហេតុខាងលើនោះ ក៏រូបគេជាន់ហ្វ្រាំងរថយន្ត ដើម្បីបើកបន្ថយល្បឿនតិចៗ តែរូបគេជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុកគូថរថយន្តមួយគ្រឿងទៀត មិនចាំម៉ាក មិនចាំពណ៌ និងមិនចាំស្លាក់លេខ ដែលធ្វើដំណើរស្រប់ទិសគ្នា ចំពីក្រោយគូថពេញទំហឹង រួចរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលបន្តទៅខាងឆ្វេងដៃឡើងសួនច្បារទ្រូងផ្លូវមួយតង់ទៀត បណ្តាលឲ្យរថយន្តរងការខូចខាតបាក់ដាច់កាងមុខមួយផ្ទាំង និងបែកស្តុបខាងស្តាំ ភ្លាមៗនោះ រថយន្តរងគ្រោះក៏បន្តដំណើរទៅមុខទៀតបាត់តែម្តង។ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅខាងជំនាញចររាចរណ៍ផ្លូវគោកខណ្ឌច្បារអំពៅ មកជួយសម្រួលចររាចរណ៍ ដើម្បីកុំឲ្យមានការកក់ស្ទះ ដោយមើលឃើញមិនខួចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ…
-
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៨តុលា
គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៨តុលាឆ្នាំ២០២០នេះ បានបណ្តាលអោយមានស្លាប់ចំនួន៥នាក់ និងបានបង្កឲ្យ មានអ្នករងរបួសធ្ងន់និងស្រាលចំនួន៣៧នាក់។
-
សមត្ថកិច្ចខណ្ឌច្បារអំពៅ ចាប់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីលួចកញ្ចក់រថយន្តក្នុងបុរី ប៉េងហួត
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ បានចាប់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង១០និង០០នាទីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ករណី លួចកញ្ចក់រថយន្ត នៅចំណុច មុខផ្ទះលេខ០៩ ផ្លូវលេខ៧ (បុរីប៉េងហួត) ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះកុល ប៊ុនថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ សោម សុចិត្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា៖ មុនពេលកើតហេតុ ជនរង គ្រោះទុករថយន្តម៉ាក Lexus-៥៧០ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ ២B-៨៦៧៨ នៅចំណុចកើតហេតុ រួចចូលផ្ទះហូបបាយ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាកហុងដា សេ១០០កូរ៉េ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ១BB-៩២២១ មកឈប់ក្បែរ យកកូនសោគាស់កញ្ចក់រថយន្តមើលក្រោយខាងឆ្វេងរួចជិះគេចខ្លួន ក៏ត្រូវបានជនរងគ្រោះឃើញ ទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចយើង ចុះឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។…
-
រថយន្តលុចស៊ីស RX300 បុកទ្រូងផ្លូវបាក់១កង់ និងបន្តបុកបង្គោលភ្លើងបំភ្លឺផ្លូវបន្ថែមទៅមុខលែងរួច
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់១កង់ ឯរថយន្តបង្កមិនទាន់អស់ល្បឿនក៏រេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យទ្រេត និងកំពិតអស់១ដើមទៀត ធ្វេីឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃអង្គារ ទី២៧ ខែតុលាឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ កែងនិងផ្លូវ៥៦៦ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បេីតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តលុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF 9945 ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ក្នុងទិសដៅពីជើងទៅត្បូងបោះពួយក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្ដាលឲ្យបាក់អស់១កង់ ដោយរថយន្តមិនទាន់អស់ល្បឿនបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវរងការខូចខាតកំពិតអស់មួយដើមទៀត។ រថយន្តដាច់កង់មុខខាងឆ្វេងទៅមុខលែងរួច តែមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុបានទាក់ទងទៅសមត្ថកិច្ចចរាចរណ៍មកវាស់វែង យករថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ ដោយ៖ ជីម ភារ៉ា
-
ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់ នៅខណ្ឌមានជ័យ
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់បានសម្រេច ហេីយជិះម៉ូតូយ៉ាងលឿនទៅដួលនៅមុខពេទ្យរុស្ស៊ី កាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំង២០២០ត្រង់ចំណុចមុខមន្ទីពេទ្យ ខ្មែរ សូវៀត(ហៅពេទ្យរុស្សុី)នៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យដែលសមត្ថកិច្ចចាប់បានមិនត្រូវបានស្គាល់ឈ្មោះនោះទេ ដោយជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេភ្នំពេញ1GZ.2810ជាអ្នក បិតគូទ។ ចំណែកឯជនរងគ្រោះជិះម៉ូតូម៉ាកគុប ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ1CT.1666ជិះតែម្នាក់ឯង។ បេីតាមសម្តីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់ចេញពីស៊ីការគេនៅអ៊ីអន២ ខណ្ឌសែនសុខ ហើយក៏ជិះម៉ូតូទៅផ្ទះវិញតាមបណ្ដោយផ្លូវ២៧១ទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ស្រាប់តែលេចមុខជនសង្ស័យជិះមកពីក្រោយចំនួនម៉ូតូ២គ្រឿង គ្នាបួននាក់ ម៉ូតូទីមួយគឺម៉ាកឌ្រីមសង់ម៉ូតូមួយទៀតមិនស្គាល់ម៉ាកបានធ្វើសកម្មភាពលូកយកទូរស័ព្ទដៃរបស់គាត់នៅក្នុងហោប៉ៅអាវខាងលើ ហើយក៏ជិះរត់គេចយ៉ាងលឿន ខណៈពេលនោះគាត់បានស្រែកឆោឡោដេញតាមពីក្រោយធ្វើឲ្យជនសង្ស័យដែលជាអ្នកបិទគូទ ភិតភ័យក៏ជិះម៉ូតូលឿនទៅ វ៉ាក់អើ និងប្រជាពលរដ្ឋដែលឆ្លងកាត់នៅមុខពេទ្យរុស្ស៊ី បណ្ដាលឲ្យដួលម៉ូតូហើយពេលនោះត្រូវបានប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចាប់បានម្នាក់ រត់រួចម្នាក់ និង២នាក់ទៀតជិះម៉ូតូយកទូរស័ព្ទ របស់ជនរងគ្រោះគេចខ្លួនបាត់។ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានយកជនសង្ស័យទៅសួរនាំ និងឲ្យជនរងគ្រោះដាក់ពាក្យបណ្ដឹងដើម្បីដាក់បន្ទុកទៅលើជនសង្ស័យ ផ្ដន្ទាទោសតាមផ្លូវច្បាប់។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធី៕ ដោយ៖ ជីម ភារ៉ា
-
កងកម្លាំងសង្រ្គោះ របស់កងពលតូចលេខ៧០ បានបន្តប្រមូលសំរាម និងធ្វើអនាម័យ
កងកម្លាំងសង្រ្គោះ របស់កងពលតូចលេខ៧០បានបន្តប្រមូលសំរាមនិងធ្វើអនាម័យនៅក្នុងខណ្ឌង្កោ។
-
ការបង្ក្រាបគ្រឿងញៀននៅក្នុងថ្ងៃទី២៧តុលានេះ
ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី២៧តុលានេះ បានឃាត់ខ្លួនជនសង្ស័យចំនួន៦៤នាក់ ។
-
ក្រុមការងារគ្រូពេទ្យរបស់កងពលតូចលេខ៧០នៅតែបន្តពិនិត្យព្យាបាល និងចែកថ្នាំជូនប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ
ក្រុមការងារគ្រូពេទ្យរបស់កងពលតូចលេខ៧០នៅតែបន្តពិនិត្យព្យាបាល និងចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងខណ្ឌដង្កោ។