Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • អភិបាលខេត្តកំពង់ស្ពឺ ផ្អាកចរាចរណ៍បណ្តោះ អាសន្នលើផ្លូវជាតិលេខ៤១ កែងនឹងផ្លូវជាតិលេខ៤

    អភិបាលខេត្តកំពង់ស្ពឺ ផ្អាកចរាចរណ៍បណ្តោះ អាសន្នលើផ្លូវជាតិលេខ៤១ កែងនឹងផ្លូវជាតិលេខ៤

    ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ បានជូនដំណឹងដល់សាធារណជនអំពីការផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន នៅលើផ្លូវជាតិលេខ៤១ កែងនឹងផ្លូវជាតិលេខ៤ ព្រោះក្រុមការងារជំនាញ កំពុងតែជួសជុលផ្លូវជាបន្ទាន់ បន្ទាប់ពីរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកន្លងមក។ អាស្រ័យហេតុនេះ សូមសាធារណជនដែលមានបំណងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤១ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ឬក៏ទៅកាន់ខេត្តព្រះសីហនុ សូមមេត្តារកផ្លូវវាងជាបណ្ដោះអាសន្ន៕

  • ការបង្ក្រាបគ្រឿងញៀននៅក្នុងថ្ងៃទី២៩តុលានេះ

    ការបង្ក្រាបគ្រឿងញៀននៅក្នុងថ្ងៃទី២៩តុលានេះ

    ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី២៩តុលានេះ បានឃាត់ខ្លួនជនសង្ស័យចំនួន៤៤នាក់ ។

  • គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៩តុលា

    គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៩តុលា

    គ្រោះថ្នាក់ចរាចរណ៍នៅ​​​​ថ្ងៃទី២៩តុលាឆ្នាំ២០២០នេះ បានបណ្តាលអោយមានស្លាប់ចំនួន៦នាក់ និងបាន​បង្ក​ឲ្យ មានអ្នករងរបួសធ្ងន់និងស្រាលចំនួន៥នាក់។

  • នគរបាលខណ្ឌច្បារអំពៅ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន

    នគរបាលខណ្ឌច្បារអំពៅ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន

    ក្រាមពណ៌សថ្លា(សង្សយ័គ្រឿងញៀន) ០១ កញ្ចប់ថង់តូច។ ឧបករណ៍ជក់ គ្រឿង ញៀន ០១កំប្លេ។ និងថង់ប្លាស្ទីក មួយចំនួន។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីអនុវត្តន៍បន្តតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • ប្អូនថ្លៃកាប់បងថ្លៃរងរបួសធ្ងន់ ក្រោយពីជនរងគ្រោះ​ប្រេីហិង្សាលេីប្រពន្ធកូន

    ប្អូនថ្លៃកាប់បងថ្លៃរងរបួសធ្ងន់ ក្រោយពីជនរងគ្រោះ​ប្រេីហិង្សាលេីប្រពន្ធកូន
  • ជនសង្ស័យ២នាក់ឆក់ទូរស័ព្ទដៃមិនបានសម្រេច ត្រូវជាប់ខ្នោះសមត្ថកិច្ចខណ្ឌឬស្សីកែវ

    ជនសង្ស័យ២នាក់ឆក់ទូរស័ព្ទដៃមិនបានសម្រេច ត្រូវជាប់ខ្នោះសមត្ថកិច្ចខណ្ឌឬស្សីកែវ

    ភ្នំពេញ  ៖  កាលពីវេលាម៉ោង ៦:៤០នាទីព្រឹកថ្ងៃ២៨  ខែតុលា  ឆ្នាំ ២០២០ មានករណី លួចមានស្ថានទម្ងន់ទោស ( ឆក់ទូរសព្ទ័ ) ត្រូវបានកម្លាំងជំនាញខណ្ឌឬស្សីកែវ  បានសហការជាមួយនគរបាលប៉ុស្ដិ៍ទួលសង្កែ១ ធ្វើកាបង្រា្កបជាក់សែ្តងឃាត់ខ្លួនជនសង្ស័យ២នាក់នៅចំណុចផ្លូវ២៧៣ក្រុម១ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ខណ្ឌឬស្សីកែវ ។ សមត្ថកិច្ចបានឲ្យដឹងថា  ជនសង្ស័យចំនួន០២ នាក់រួមមាន៖ ទី១– ឈ្មោះឡាក់ ទីន ភេទប្រុស អាយុ២០ឆ្នាំជនជាតិខែ្មរ មានទីលំនៅផ្ទះ២២៤ក្រុម១០ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។ទី២– ឈ្មោះសៀ វណ្ណះ  ភេទប្រុស អាយុ២០ឆ្នាំជនជាតិខែ្មរ មានទីលំនៅក្រុម១៣ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។ជនរងគ្រោះមិនដាក់ពាក្យបណឹ្តង។ សំភារះដកហូតរូមមានៈ  ម៉ូតូ០១គ្រឿងម៉ាកហុងដាSCOOPYពណ៍ខ្មៅ សា្លកលេខកំពង់ស្ពឺ1H2626របស់ជនសង្ស័យ។      សមត្ថកិច្ចបានឲ្យដឹងទៀតថា  នៅថៃ្ងខែឆាំ្នខាងលើជនសង្ស័យបានធ្វើសកម្មភាពលួច( ឆក់ទូរសព័្ទ ) នៅចំណុចផ្លូវ២៧៣ក្រុម១ភូមិទួលសំពៅសងា្កត់ទួលសងែ្ក១ខណ្ឧឫស្សីកែវមិនបានសំរេចក៏ព្យាយាម​ជិះម៉ូតូរត់តែត្រូវប្រជាពលរដ្ធបាន​ស្រែកចោរៗត្រូវជួប និងសមត្ថកិច្ចកំពុងល្បាតក៏ ឃាត់ខ្លួនជនសង្ស័យ០២នាក់យកមកប៉ុសិ្តទួលសងែ្ក១ដើម្បីអនុវត្តន៍តាមនិតិវិធី៕  ដោយ៖  ភារ៉ា  និងប៊ុនធី

  • រថយន្ត Toyota Prius ពន្លះបង្គោលភ្លេីងស្ទុបវត្តលង្កា បណ្ដាលឲ្យរងការខូចខាត យ៉ាងដំណំ

    រថយន្ត Toyota Prius ពន្លះបង្គោលភ្លេីងស្ទុបវត្តលង្កា បណ្ដាលឲ្យរងការខូចខាត យ៉ាងដំណំ

    ភ្នំពេញ៖ យុវជនម្នាក់បានបេីករថយន្ត Toyota Prius ពន្លះបង្គោលភ្លេីងស្ទុបវត្តលង្កា បណ្ដាលឲ្យរងការខូចខាត យ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០  តាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវប៉ាស្ទ័រ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេឃេីញរថយន្តបង្កម៉ាក Toyota Prius ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ  2AO-1480 បេីកបរដោយយុវជនម្នាក់វ័យប្រហែល២០ឆ្នាំ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះសីហនុ  ទិសដៅពីកេីតមកលិចក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកេីតហេតុដែលផ្លូវកោង  ហេីយមិនបន្ថយល្បឿនក៏ជ្រុលទៅបុកបង្គោលភ្លេីងស្ទុប វត្តលង្កា បណ្ដាលឲ្យកំប៉ិតបន្តិចបន្ទួច  ចំណែករថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនធ្វេីឲ្យអ្នកបេីកបរ ឬនរណាម្នាក់រងរបួសឡេីយ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់  រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយតាមច្បាប់៕ ដោយ៖ ជីម ភារ៉ា

  • បុរសអនាថាម្នាក់ដេកស្លាប់មុខផ្ទះប្រជាពលរដ្ឋឡេីងហេីមស្អុយ ទេីបដឹងដល់អាជ្ញាធរចុះពិនិត្យ

    បុរសអនាថាម្នាក់ដេកស្លាប់មុខផ្ទះប្រជាពលរដ្ឋឡេីងហេីមស្អុយ ទេីបដឹងដល់អាជ្ញាធរចុះពិនិត្យ

    ភ្នំពេញ៖ មានបុរសអនាថាម្នាក់បានដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣  ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ និងសមត្ថកិច្ច កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២០។ សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ដែលជាមនុស្សសតិមិនសូវល្អ ឬជនអនាថា។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ៤ ទៅ៥ថ្ងៃ  គេសង្កេតឃេីញជនរងគ្រោះដេីរចុះឡេីងម្ដុំកន្លែងកេីតហេតុ ដោយសំលៀបបំពាក់ចាស់ៗហេីយចរិកមិនសូវល្អ  សង្ស័យជាជនអនាថាគ្មានទីពឹង ក្រោយមកក៏មិនឃេីញគាត់ដេីរឆ្លងកាត់ដូចសព្វដង។ បន្ទាប់មកក៏មានប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់កន្លែងកេីតហេតុបានធំក្លិនស្អុយ ទេីបដឹងថា  ជនរងគ្រោះបានស្លាប់ទៅហេីយក៏រាយការណ៍អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចឲ្យចុះមកពិនិត្យជាក់ស្ដែងតែម្ដង។ ក្រោយពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទទួលបានដំណឹងនេះភ្លាម ក៏បានចុះមកដល់ហេីយទាក់ទងទៅជំនាញកោសល្យវិច័យឲ្យពិនិត្យបន្ថែមទេីបសន្និដ្ឋានថា   ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គ ឬគាំងបេះដូង ដោយខ្លួនឯងពុំមានពាក់ព័ន្ធករណីអត្តឃាត ឬឃាតកម្ម នោះទេ។ បន្ទាប់មកក៏ធ្វេីឯកសារប្រគល់សពឲ្យទៅខាងរថយន្តសង្គ្រោះ ដឹកយកតំកល់នៅវត្តទឹកថ្លា ដេីម្បីបូជាតាមប្រពៃណី៕ ដោយ៖ ជីម  ភារ៉ា

  • បុរសម្នាក់ត្រូវរថយន្ត HINO បុក និងកិនអូសជាង៥០ម៉ែត្រស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសស្រាល

    បុរសម្នាក់ត្រូវរថយន្ត HINO បុក និងកិនអូសជាង៥០ម៉ែត្រស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសស្រាល

    ភ្នំពេញ៖ រថយន្តម៉ាក HINO ប្រភេទសណ្ដោងកុងតឺន័រ មួយគ្រឿង បានបេីកបុកម៉ូតូ មួយគ្រឿងកំពុងធ្វេីដំណេីរ  បណ្ដាលឲ្យកិនបុរសម្នាក់អូសជាង៥០ម៉ែត្រ ស្លាប់ក្នុងថ្លុកឈាម និងបុរសម្នាក់ទៀតរងរបួសស្រាល  បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តាញផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងម៉ូតូម៉ាក HONDA BEAT ពណ៌ក្រហម (ស) ពាក់ផ្លាកលេខ ភ្នំពេញ 1HI-4409 អ្នកបេីកបរឈ្មោះ នីម ឃឿន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ (រងរបួសស្រាល) ។ ឯអ្នករួមដំណេីរឈ្មោះ វ៉ាន់ នីរិទ្ធបញ្ញាសិដ្ឋ ភេទប្រុស  អាយុ ៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ សង្កាត់ ជាមួយគ្នា (ស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងកេីតហេតុ)…

  • សេចក្ដីណែនាំដល់ សមាគមដឹកជញ្ជូនអ្នកដំណើរ ម្ចាស់ក្រុមហ៊ុន ម្ចាស់យានយន្តធ្វើអជីវកម្មដឹកជញ្ជូនអ្នកដំណើរ អ្នកបើកបរ និងអ្នកបម្រើភ្ញៀវលើរថយន្តដឹកអ្នកដំណើរ ព្រមទាំងប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ ស្ដីពី វិធានការការការពារជំងឺកូវីដ-១៩ អំឡុងពេលឈប់សម្រាក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក

    សេចក្ដីណែនាំដល់ សមាគមដឹកជញ្ជូនអ្នកដំណើរ ម្ចាស់ក្រុមហ៊ុន ម្ចាស់យានយន្តធ្វើអជីវកម្មដឹកជញ្ជូនអ្នកដំណើរ អ្នកបើកបរ និងអ្នកបម្រើភ្ញៀវលើរថយន្តដឹកអ្នកដំណើរ ព្រមទាំងប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ ស្ដីពី វិធានការការការពារជំងឺកូវីដ-១៩ អំឡុងពេលឈប់សម្រាក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក

    សេចក្ដីណែនាំដល់ សមាគមដឹកជញ្ជូនអ្នកដំណើរ ម្ចាស់ក្រុមហ៊ុន ម្ចាស់យានយន្តធ្វើអជីវកម្មដឹកជញ្ជូនអ្នកដំណើរ អ្នកបើកបរ និងអ្នកបម្រើភ្ញៀវលើរថយន្តដឹកអ្នកដំណើរ ព្រមទាំងប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ ស្ដីពី វិធានការការការពារជំងឺកូវីដ-១៩ អំឡុងពេលឈប់សម្រាក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី ២៩ តុលា ដល់ ០១ វិច្ឆិកា ២០២០។