-
អាជ្ញាធរក្រុងស្វាយរៀង ប្រើធម៌ក្តៅរឹបអូសសម្ភារៈដែលលក់ដូរនៅលើផ្លូវគ្មានសណ្ដាប់ធ្នាប់ នៅផ្សារវាលយន្ត

ស្វាយរៀង៖ អាជ្ញាធរក្រុងស្វាយរៀងនៅព្រឹកថ្ងៃទី២៧ ខែតុលាឆ្នាំ២០២០នេះ បានបន្តប្រើធម៌ក្តៅចំពោះអាជីវករលក់ដូរដែលរំលោភយកផ្លូវសាធារណៈធ្វើជាកន្លែងលក់ដូរ ដែលបណ្តាលឲ្យបាត់សោភ័ណភាពក្រុង និងមានការកស្ទះចរាចរណ៍នៅតាមបណ្តាយផ្លូវជុំវិញផ្សារវាលយន្ត ខណៈដែលរដ្ឋបាលក្រុងស្វាយរៀង បានចុះណែនាំជាច្រើនលើកច្រើនសារមកហើយតែអាជីវករនៅតែមិនស្ដាប់។ ការចុះរៀបចំសណ្តាប់ធ្នាប់នេះដឹកនាំដោយលោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង ដោយមានការសហការជាមួយ អាជ្ញាធរសង្កាត់ក្រុង កងម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ កម្លាំងប្រជាការពារបានធ្វើការដកហូត សម្ភារៈបានមួយចំនួនយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀង។ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងបានឲ្យដឹងថាការចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមបណ្តាផ្លូវជំុវិញផ្សារវាលយន្តព្រមទាំងមានការរឹបអូសសម្ភារៈ ដែលអាជីវកដាក់លក់នៅលើដងផ្លូវសាធារណៈគឺ រដ្ឋបាលក្រុងស្វាយរៀង បានជូនដំណឹងជាច្រើនលើកច្រើនសារមកហើយតែបងប្អូនអាជីករហាក់មិនស្តាប់តាមការណែនាំ របស់រដ្ឋបាលក្រុងដដែលដូច្នេះអាជ្ញាធរក្រុងត្រូវតែបង្ខំចិត្តរឹបអូសសម្ភារៈដែលលក់ដូរគ្មានសណ្ដាប់ធ្នាប់យកមកអធិការដ្ឋាន នគរបាលក្រុងតែម្តង។ លោកបន្តទៀតថាក្នុងនាមរដ្ឋបាលក្រុងស្វាយរៀង និងបន្តធ្វើរហូតបើសិនជាអាជីករនៅតែបំពានលក់ដូរតាមដងផ្លូវសាធារណៈជុំវិញផ្សារវាលយន្ត ដែលបង្កការកស្ទះចរាចរណ៍ និងបាត់សោភ័ណភាពតាមទីប្រជុំជនហើយក្នុងនាមរដ្ឋបាលក្រុងស្វាយរៀង សូមអំពាវនាវទៅដល់បងប្អូនអាជីវករទាំងអស់សូមមេត្តាចូលរួម សហការជាមួយរដ្ឋបាលក្រុងសំដៅធ្វើយ៉ាងណាឲក្រុងស្វាយរៀង ជាក្រុងមួយមានសណ្ដាប់ធ្នាប់ល្អ និងកាត់បន្ថយការកស្ទះចរាចរណ៍ ដើម្បីជាផលប្រយោជន៍រួមទាំងអស់គ្នាជាពិសេសជាមុខមាត់របស់ខេត្តស្វាយរៀង ទាំងមូលដែលមានទីប្រជុំជនផ្សារវាលយន្តក្រុងស្វាយរៀង ប្រកបដោយសោភ័ណភាពល្អ និងមានសណ្ដាប់ធ្នាប់ត្រឹមត្រូវ៕
-
សិស្សសាលាចំនួន ១៧ នាក់ បានពុលប្រហិតកញ្ចប់ តែត្រូវបានគេសង្គ្រោះទាន់ពេលវេលានៅខេត្តកំពង់ស្ពឺ

-
កងកម្លាំងសង្រ្គោះរបស់កងពលតូចលេខ៧០ នៅតែបន្តដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារះជាដដែល

-
ទឹកជំនន់ផ្សារព្រែកជ្រៃក្នុងខណ្ឌដង្កោបានបន្តស្រកអស់ចំនួន១តឹក៦ហ៊ុន

-
ថ្នាំញៀនជិត១គីឡូក្រាម រួមនិងជនសង្ស័យជាតិចិន២នាក់ត្រូវបានសមត្ថកិច្ចបង្ក្រាប

-
បុរសម្នាក់ដេកស្លាប់ក្បែរម៉ូតូសង្ស័យករណីគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ៦០ម៉ែត្របានប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្បែរម៉ូតូទាំងក្បាលសុទ្ធតែឈាម ចំណែកម៉ូតូរងការខូចខាតខ្ទេចមួយកំណាត់មុខ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៧ ខែតុលាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា មុនកើតហេតុប្រជាជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់កន្លែងហ្នឹងហើយបានប្រទះឃើញបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុប្រហែល៣០ឆ្នាំជាងដេកស្លាប់ក្បែរម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-4819ទាំងក្បាលសាកសពមានឈាម។ ចំណែកម៉ូតូជនរងគ្រោះខ្ទេចមួយកំណាត់មុខទាំងស្រុង។ ឃើញបែបនេះអ្នកដំណើរក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានក៏ដូចជាជំនាញចុះមកដល់កន្លែងកើតហេតុ។ក្រោយពេលពិនិត្យរួចសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថាអាចជាករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបើកលឿនហើយបុករថយន្តពីក្រោយបណ្ដាលឲ្យដួលបោកក្បាលស្លាប់តែម្ដង។ ដោយឡែកសព សមត្ថកិច្ចមូលដ្ឋានបានហៅរថយន្តដឹកសាកសពបុរសខាងលើយកទៅដាក់វត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកករណីខាងលើនេះសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្ត៕ ដោយ៖ ជីម ភារ៉ា
-
កម្លាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃសៀមប៉ាង ដកហូតបានសត្វត្រកួតរស់១ក្បាល និងអន្ទាក់ជ្រូកព្រៃចំនួន២៧ខ្សែ

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ កម្លាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃសៀមប៉ាង បានចុះល្បាតដល់ចំណុចត្រពាំងពុំសែន ដកហូតបានសត្វត្រកួតរស់១ក្បាល និងអន្ទាក់ជ្រូកព្រៃចំនួន២៧ខ្សែ ដែលជនសង្ស័យទម្លាក់ចោល។ ក្រុមការងារ បានបន្តល្បាតទៅដល់ចំណុចជិតអូរតាណេល ដកហូតបានស្បៃបម្រុងដាក់យកត្រីខុសច្បាប់ ដែលជនសង្ស័យទម្លាក់ចោលហើយរត់គេចខ្លួន។ ចំពោះវត្ថុតាង ក្រុមការងារ បានយកមករក្សាទុកនៅស្នាក់ការ រីឯសត្វត្រកួត បានដោះលែងចូលព្រៃវិញ។ដោយឡែក ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្នាក់ការរងស្ពង់ បានចុះល្បាតក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់ ភូមិសាស្រ្តខេត្តស្ទឹងត្រែង ដល់ចំណុចខាងកើតអូរដំណាក់ស្រឡៅ បានជួបប្រទះការកាប់រានព្រៃថ្មី ទំហំប្រមាណ០២ហិកតា។ ក្រុមការងារកំពុងបន្តស្រាវជ្រាវដោយសហការជាមួយអាជ្ញាធរភូមិស្ពង់ ដើម្បីស្វែងរកជនល្មើស និងបានដាក់ស្លាកសញ្ញាដកហូតដីព្រៃដាក់ជាសម្បត្តិរដ្ឋនៅនឹងកន្លែងកាប់រានផងដែរ។ តមក ក្រុមការងារ បន្តល្បាតដល់ចំណុចខាងត្បូងអូរស្លឹក ជាប់ព្រៃសហគមន៍តំបន់ការពារធម្មជាតិភូមិអន្លង់ភេ ដកហូតខ្សែអន្ទាក់សត្វព្រៃ ដែលជនសង្ស័យបានដាក់បង្កប់ក្នុងព្រៃចំនួន៣៤ខ្សែ។ ចំណែកនៅចំណុចអូរស្លឹក ក្រុមការងារ បានប្រទះដានជើងសត្វទន្សោង និងដានសត្វជ្រូកព្រៃផងដែរ៕ ប្រភព៖ ទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន


