-
សមត្ថកិច្ចឃាត់ខ្លួនម្ចាស់ ក្រុមហ៊ុនអចលនទ្រព្យម្នាក់ ក្រោយពីស៊ីដាច់លុយជាង ១០ម៉ឺនដុល្លារ

-
ជូនប្រពន្ធទៅសម្រាលកូនពេលបើករថយន្តតាម ផ្លូវស្រាប់តែ ជួបគ្រោះថ្នាក់ចរាចរណ៍ដោយបុកគ្នាជាមួយរថយន្តមួយ គ្រឿងទៀតពេញទំហឹង

-
រថយន្តទំនើប VOLVEGAN បុករថយន្ត lexus 570 រួចបន្តទៅបុករថយន្ត Ford មួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ មានរថយន្តស៊េរីទំនើបម៉ាកVOLVEGAN មួយគ្រឿងបើកបរក្នុងល្បឿនលឿនដល់ចំណុចផ្លូវបំបែកជាបួនមិងបន្ថយល្បឿនក៏ជ្រុលទៅបុករថយន្ត lexus 570 ពីចំហៀងខាងក្រោយពេញទំហឹង រួចបន្តទៅបុករថយន្ត Ford rancher មួយគ្រឿងទៀតចតស្ងៀមនៅមុខផ្ទះបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២២ នៅត្រង់ចំណុចផ្សារតាប៉ាង តាមបណ្តោយផ្លូវ១៣៦ កែងផ្លូវ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុឃើញរថយន្ត lexus lx570 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BN-9506 ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៣៦ទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម លុះមកដល់ចំណុចផ្លូវបំបែកជាបួនកន្លែងកើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកVOLVEGANពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2AL-9788ធ្វើដំណើរតាមបណ្ដោយផ្លូវ៥១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនក៏ជ្រុលទៅបុករថយន្ត lexus 570 ពីចំហៀងខាងឆ្វេងផ្នែកខាងក្រោយពេញទំហឹង ហើយរថយន្តមិនទាន់ល្បឿនបានបន្តទៅមុខប្រមាណជិត ២០ ម៉ែត្រ ក៏រេចង្កូតទៅខាងឆ្វេងដៃជ្រុលបុករថយន្តស៊េរីទំនើបម៉ាក Ford Ranger មួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ2BO-3069ដែលម្ចាស់ចតស្ងៀមនៅមុខផ្ទះបណ្ដាលឱ្យរងការខូចខាត។ចំណែករថយន្តបង្ករងការខូចខាតខ្ទេចមួយកំណាត់មុខ ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តទាំងបីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ៖ ជីម ភារ៉ា
-
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៧នាក់ ទៅតុលាការ

-
ក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC)-កម្ពុជា ដឹកនាំកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៩ SOMTC+៣





