-
កំលាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ត្រួតពិនិត្យ អាវុធជាតិផ្ទុះ នៅចំណុចផ្លូវលេខ ៤៣០ សង្កាត់ផ្សារដើមថ្កូវ
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ នៅចំណុចគោលដៅ ផ្លូវលេខ ៤៣០ មុខសាលារៀនអារីណា សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ររាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២ ។ លោក កៀង ល័ក្ស អភិបាលខណ្ឌ និងជាព្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានឱ្យដឹងថា លោកបានដឹកនាំកំលាំងរួមចំនួន ២៨នាក់ ក្នុងនោះ មាន៖ នគរបាលខណ្ឌចំការមន ១៣នាក់ មន្ត្រីសាលាខណ្ឌ ០២ នាក់, ប្រជាការពារ ០៨នាក់ និងកងរាជអាវុធហត្ថខណ្ឌ ០៥នាក់។ ជាលទ្ធផល ត្រួតពិនិត្យយានយន្តបានចំនួន ៧៨គ្រឿង ក្នុងនោះមានរថយន្តចំនួន ៣៧គ្រឿង និងម៉ូតូ ៤១គ្រឿង ។ ជាមួយគ្នានេះដែរ កំលាំងរួមបានរកឃើញ អាវុធឆ្លងកាត់គោលដៅចំនួន ០១ដើម និងមានលិខិតបេសកកម្មត្រឹមត្រូវ គ្មានការដកហូតនោះទេ…
-
រថយន្តចំនួន ១០គ្រឿងត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាខ្លាំង
ភ្នំពេញ ៖ គ្រោះអគ្គីភ័យមួយឆាបឆេះឃ្លាំង ទិញ លក់ រថយន្តអស់ចំនួន ១០គ្រឿងទាំងស្រុង ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវទំនប់៧០ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនោះគេឃើញមានផ្សែងហុយចេញពីរថយន្តនៅក្នុងឃ្លាំងដែលម្ចាស់បានចាក់សោររបងត្រឹមត្រូវដូចរាល់ថ្ងៃ ។បន្ទាប់មកក៏មានអណ្ដាតភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅ និងរាលដាលពីរថយន្តមួយទៅរថយន្ត ព្រមទាំងឆ្លងទៅឃ្លាំងមួយទៀតដែលនៅជាប់គ្នា បណ្ដាលឲ្យខូចខាតរថយន្តទាំងស្រុងសរុប ១០គ្រឿង ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានតំបូងគឺ បណ្ដាលមកពីឆ្លងប្រព័ន្ធភ្លើងពីអាគុយក្នុងរថយន្ត ទើបមានការឆាបឆេះបែបនេះ ។ ហើយក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស ឬគ្រោះថ្នាក់អ្វីឡើយ ដោយប្រើពេលជាង ១ម៉ោងក៏ពន្លត់ភ្លើងឲ្យរលត់ទៅវិញជាស្ថាពរ ៕ ដោយ ៖ ជីម ភារ៉ា
-
ស្នងការនគរបាលខេត្តកោះកុង៖ ពុំឃើញករណីបង្ខាំងជនជាតិហ្វីលីពីន៤នាក់ នៅក្នុងកាស៊ីណូឡុងបេនោះទេ
លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់ប្រាប់ AMS នៅមុននេះបន្តិចថា ពុំមានករណីបង្ខាំងជនជាតិហ្វីលីពីនចំនួន០៤នាក់ នៅក្នុងកាស៊ីណូឡុងបេ ស្ថិតនៅតំបន់តារាសាគរ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង នោះទេ។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានចុះត្រួតពិនិត្យនៅក្នុងទីតាំងកាស៊ីណូឡុងបេ និងក្រុមហ៊ុន Shi Lin គឺមិនមានករណីនេះ ដូចជាការផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួននោះទេ។
-
សន្តិសុខសង្គម ថ្ងៃទី១៤ សីហា ២០២២ (Video Inside)
-
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀន ជាង ២៦ គីឡូក្រាម
គ្រឿងញៀន សរុបជាង ២៦ គីឡូក្រាម ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាបជាក់ស្តែងកាលពីវេលាម៉ោង ២០:៤៥ នាទី ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ A6-1577 ផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ និង ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២ នាក់ គឺ ឈ្មោះ ហ៊ីម ឆេងហ៊ួរ សុដាវីដ ភេទ ប្រុស អាយុ២៣ ឆ្នាំ និង ឈ្មោះ ហ៊ាត រ៉ូ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ។
-
ជនសង្ស័យ ០២នាក់ ជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិពីប្រជាពលរដ្ឋ យ៉ាងសកម្ម ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ
ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងជំនាញ ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ បានបញ្ជូនខ្លួន ជនសង្ស័យចំនួន ០២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទដៃ ០១គ្រឿង