Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • រដ្ឋបាលខណ្ឌ៧មករា បានធ្វេីការអប់រំ ដាក់ពិន័យដោយបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល ៦ខែ និងដាក់ពិន័យ ទៅតាមច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមានចំពោះអ្នកវាយបុរសរើសអេតចាយ រួចរាល់ហើយ

    រដ្ឋបាលខណ្ឌ៧មករា បានធ្វេីការអប់រំ ដាក់ពិន័យដោយបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល ៦ខែ និងដាក់ពិន័យ ទៅតាមច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមានចំពោះអ្នកវាយបុរសរើសអេតចាយ រួចរាល់ហើយ

    ភ្នំពេញ ៖ បើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខណ្ឌ៧មករា បានឲ្យដឹងថា ករណីក្រុមរៀបចំសណ្ដាប់ធ្នាប់ វាយបុរសរើសអេតចាយ រហូតដល់បង្ហោះព្រោងព្រាតតាមបណ្តាញទំនាក់ទំនងសង្គម facebook ! តាមរយៈការយកចិត្តទុកដាក់ពី លោកអភិបាល នៃគណៈអភិបាល ខណ្ឌ៧មករា រកឃើញថា, ក្រុមការងារដែលបានប្រព្រឹត្តកំហុសមាន ឈ្មោះ ឆាំ ឆាន ។ ដោយរដ្ឋបាលខណ្ឌ៧មករា បានធ្វើការអប់រំ ដាក់ពិន័យដោយបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល ៦ខែ និងដាក់ពិន័យ ទៅតាមច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមានរួចរាល់ហើយ ។ គួររំលឹកថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៥៖៣០នាទី ក្រុមការងារចំនួន ០៤នាក់ បានចុះរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍លើ កំណាត់ផ្លូវលេខ១៦៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលមានការចតយានជំនិះ រទេះអេតចាយ និងរទេះលក់ទំនិញ ផ្សេងៗលើទ្រូងថ្នល់នៃកំណាត់ផ្លូវនេះ។ ក្នុងកំឡុងពេលនៃការរៀបចំសណ្តាប់ធ្នាប់នេះ ក្រុមការងារបានផ្សព្វផ្សាយ ណែនាំតាមឧគ្ឃោសនសព្ទឱ្យម្ចាស់យានជំនិះ និងរទេះដែលចតលើកំណាត់ផ្លូវ១៦៤ ឱ្យយកយានជំនិះ និងរទេះរបស់ខ្លួនចេញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍បានល្អប្រសើរ រំពេចនោះក៏មានយុវជនម្នាក់ដែលជាម្ចាស់រទេះអេតចាយ បានធ្វើសកម្មភាពជេរប្រមាថមកលើក្រុមការងារដោយមិនព្រមយករទេះចេញពីលើទ្រូងថ្នល់ ហើយក្រុមការងារក៏បានព្យាយាមនាំយករទេះ និងយុវជនម្នាក់នោះមកអប់រំ។ ប៉ុន្តែយុវជនជាម្ចាស់រទេះអេតចាយនោះមិនព្រម…

  • បុរសម្នាក់ជាម្ចាស់រថយន្ត Lexus 570 បានបាញ់យុវជនម្នាក់ស្លាប់នៅខណ្ឌសែនសុខ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

    បុរសម្នាក់ជាម្ចាស់រថយន្ត Lexus 570 បានបាញ់យុវជនម្នាក់ស្លាប់នៅខណ្ឌសែនសុខ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

    ភ្នំពេញ៖ បុរសម្នាក់ដែលជាម្ចាស់រថយន្ត Lexus 570 បានបាញ់យុវជនម្នាក់ដែលជាមុខសញ្ញាសង្ស័យបណ្ដាលឲ្យស្លាប់ភ្លាមៗ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌសហការជាមួយនឹងកម្លាំងមូលដ្ឋានខណ្ឌសែនសុខធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញា ហើយបានឡោមព័ទ្ធផ្ទះជនសង្ស័យ ស្រាប់តែពេលនោះជនសង្ស័យបានចេញមកសារភាពខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ មូលដ្ឋានខណ្ឌទួលគោក ។ តាមចម្លើយសារភាពរបស់បុរសវ័យចំណាស់ជាម្ចាស់រថយន្តLexus 570 ដែលបានបាញ់ប្រហារលើយុវជនម្នាក់នោះបានឲ្យដឹងថា ខ្លួនកំពុងតែបើករថយន្តស្រាប់តែយុវជនដែលជាជនសង្ស័យបានជិះម៉ូតូមកប៉ះរថយន្តរបស់គាត់ហើយមិនព្រមឈប់ទេគឺព្យាយាមគេចបន្ថែមទៀតក៏ឮសំឡេងស្រែកមកថាចោរៗផងនោះ ខ្លួនក៏បានដកកាំភ្លើងខ្លីបាញ់ចេញពីក្នុងរថយន្តពីក្រោយតែម្ដងបណ្ដាលឱ្យស្លាប់តែម្ដង។ បច្ចុប្បន្នបុរសជាជនដៃដល់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានខណ្ឌសែនសុខដើម្បីសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ គួររំលឹកថា នៅវេលាម៉ោងម៉ោង០១និង២០នាទីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ យុវជនម្នាក់ដែលគេសង្ស័យថាជាមុខសញ្ញាគាស់ផ្ទះខណៈដែលកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងតែតាម ភ្លាមនោះប្រហែលជាជនសង្ស័យដឹងមុនឬយ៉ាងណាទេបានព្យាយាមជិះម៉ូតូគេចខ្លួន ស្រាប់តែមានបុរសម្នាក់កំពុងតែបើករថយន្តLexus 570 បានដកកាំភ្លើងខ្លីបាញ់ទៅលើយុវជនដែលគេសង្ស័យជាមុខសញ្ញាចោរពីក្រោយខ្នងបណ្ដាលឱ្យស្លាប់ភ្លាមៗនៅម្ដុំសាលា IU ចំណុចផ្លូវលេខ ១០១១ កែងជាមួយនឹងផ្លូវលេខ១៩៧៨ មូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមមន្រ្តីជំនាញបានឱ្យដឹងថាជនរងគ្រោះ ឈ្មោះ រិទ្ធិ ចិត្ត្រា អាយុ២៤ឆ្នាំ ស្នាក់នៅតាមផ្លូវលំ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញត្រូវ២គ្រាប់ចំខ្នងធ្លាយមកទ្រូងដួលស្លាប់នៅលើចិញ្ចើមផ្លូវ។ បច្ចុប្បន្ននេះ សពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើរកុសល្យវិច័យរួចត្រូវបានយកទៅតម្កល់នៅវត្តទឹកថ្លា ប្រគល់ជូនសាច់ញាតិមកទទួលធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា

  • អ្នកនាង ម៉ូលីកា ទទួលស្គាល់កំហុសនិងបកស្រាយចំពោះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ

    អ្នកនាង ម៉ូលីកា ទទួលស្គាល់កំហុសនិងបកស្រាយចំពោះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ

    ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៨២ ត្រង់ ចំណុចភ្លើងស្តុបទេពផន ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយរថយន្តស៊េរីទំនើបម៉ាក BMW របស់អ្នកនាង ម៉ូលីកា បានបើកបុករថយន្តហាយឡិនឌ័រ។ នេះបើយោងតាម កាំមេរ៉ាសុវត្ថិភាពចាប់បាន។ រថយន្តម៉ាក BMW របស់អ្នកនាង ម៉ូលីកា បានបើកលឿនបំពាន ភ្លើង ស្តុបមិនគោរពច្បាប់ចរាចរណ៍ ជ្រុលទៅបុករថយន្តហាយឡិន ឌ័របើកបត់ឆ្លងផ្លូវចំពាក់កណ្តាលកង់ខាងក្រោយផ្នែកខាងឆ្វេងរងការខូចខាតយ៉ាងដំណំ។ អ្នកនាង ម៉ូលីកា ជាអ្នករកស៊ីអនឡាញដែលមានក្រុមហ៊ុន ជាច្រើន ក្នុងដៃបានផ្តល់ការបកស្រាយតាមទូរស័ព្ទដល់សារព័ត៌មានយើងខ្ញុំឱ្យដឹងថា អ្នកនាងពិតបានបើកបុកពិតមែន ហើយពេលនោះ នាង បើកតែម្នាក់ប៉ុណ្ណោះ។ មូលហេតុដែលបង្កហេតុការណ៍នេះ ដោយ សារតែនាងបើកបរលឿនខ្វះការប្រុងប្រុង ព្រោះអ្នកនាងគិត វាជា ពេលវេលារំលងកណ្តាលអធ្រាត្រទៅហើយ មិននឹកស្មានថា មាន រថយន្តផ្សេងចាំឆ្លង ត្រង់ចំណុច ។ ដោយសារតែខ្វះការ ប្រុង ប្រយ័ត្ន ទើបបង្កជាគ្រោះថ្នាក់។ នាងក៏ព្រមទទួលស្គាល់ផង។ នាងសូមបដិសេធចំពោះការចោទប្រកាន់មកលើរូបនាងផងដែរ ជាពិសេសគឺការចោទប្រកាន់នាងសេពគ្រឿងស្រវឹងផងដែរ។…

  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៦ តុលា ឆ្នាំ២០២២ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៦ តុលា ឆ្នាំ២០២២ (មានវីដេអូ)
  • ប្រតិបត្តិការរុករកសពក្មេង ក្នុងឧបទ្ទវហេតុលិចទូកចម្លង ត្រូវបានបិទបញ្ចប់៖ក្នុងចំណោម១៥នាក់បាត់បង់ជីវិត១១នាក់

    ប្រតិបត្តិការរុករកសពក្មេង ក្នុងឧបទ្ទវហេតុលិចទូកចម្លង ត្រូវបានបិទបញ្ចប់៖ក្នុងចំណោម១៥នាក់បាត់បង់ជីវិត១១នាក់

    ភ្នំពេញ៖នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ប្រតិបត្តិការរុករកសពក្មេងៗក្នុងឧបទ្ទវហេតុលិចទូក​ចម្លងកាលពីថ្ងៃព្រហស្បតិ៍ នៅស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានបិទបញ្ចប់ជាស្ថាពរ បន្ទាប់ពីបានរកឃើញសពក្មេងប្រុស​ចុង​ក្រោយ ដែលមានឈ្មោះថា មាស សុវណ្ណរាជ អាយុ ១៤ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់​សារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៥ ខែតុលានេះ។  សរុបចុងក្រោយក្នុង​ឧប្បតិ្តហេតុ​លិច​ទូកនៅ​ខេត្តកណ្តាលមួយនេះ ទាំងអស់ស្លាប់ចំនួន ១១ នាក់ និងនៅមានជីវិតចំនួន បួននាក់ ក្នុងនោះពីរនាក់ជាសិស្សសាលា និង២នាក់ទៀតជាអ្នកបើកទូកដ។ ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងដែលលិចទូក​នេះ នៅរដូវប្រាំង ទឹករីងគោក ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ទៅមកបានធម្មតា ហើយរដូវវស្សាពីរបីឆ្នាំកន្លងមកនេះ មិនដែលមានលិចបែបនេះឡើយ។ ទើបតែរដូវវស្សាឆ្នាំនេះ ទឹកបានឡើង ទើបលិចបង្កើតជាឧបសគ្គសម្រាប់ការធ្វើដំណើរ​របស់ពលរដ្ឋ​លើលើកោះចម្រើននេះ ជាពិសេសសិស្សសាលាដែលត្រូវឆ្លងទៅវិញទៅមក។ បើតាមប្រជាពលរដ្ឋទីតាំងដែល​ទូកលិច​នោះ មានជម្រៅប្រមាណប្រមាណតែបីម៉ែត្រប៉ុណ្ណោះ។ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង ប្រតិបត្តិការរុករកសពក្មេងៗក្នុងហេតុការណ៍ដ៏តក់ស្លុតមួយនេះ ត្រូវបានចាប់​ផ្ដើមតាំង​ពីយប់កើតហេតុ ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត…

  • ករណីសាកសពចុងក្រោយ កងអន្តរាគមន៍យើងរកឃើញហើយ

    ករណីសាកសពចុងក្រោយ កងអន្តរាគមន៍យើងរកឃើញហើយ

    ខេត្តកណ្តាល ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់នៅព្រឹកថ្ងៃទី១៥ ខែតុលា មុនបន្តិចថា សពជនរងគ្រោះចុងក្រោយក្នុងករណីលិចទូកដចម្លង ត្រូវបានរកឃេីញនៅមុននេះបន្តិច ហេីយរង្វង់ប្រតិ បត្តិការរបស់ក្រុមរុករកត្រូវបានបិទបញ្ចប់នៅព្រឹកព្រលឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ …៕

  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០៨ តុលា ឆ្នាំ២០២២ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០៨ តុលា ឆ្នាំ២០២២ (មានវីដេអូ)
  • មន្ត្រីឧទ្យានុរក្ស និងមន្ត្រីអនុវត្តច្បាប់នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដើម្បីចូលរួមប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលពន្លាតចេញពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិ

    មន្ត្រីឧទ្យានុរក្ស និងមន្ត្រីអនុវត្តច្បាប់នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដើម្បីចូលរួមប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលពន្លាតចេញពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិ

    ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សនិងមន្ត្រីអនុវត្តច្បាប់នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់សរុប ៨៥រូប បានទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដើម្បីចូលរួមប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដែលពន្លាតចេញពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងារប្រឆាំងការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន ដែលបានចូលរួមជាអធិបតីក្នុងពិធីបណ្តុះបណ្តាលកាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំនៃរដ្ឋបាលខេត្តពោធិ៍សាត់ បានជំរុញនិងលើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្ស ជាមន្ត្រីនគរបាលយុត្តិធម៌ បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ និងយកចិត្តទុកដាក់លើការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងហិញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដែលកើតចេញពីបទល្មើសធនធានធម្មជាតិដែលជាបទល្មើសដើម។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីបែបបទនិងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការស៊ើបអង្កេតនិងការរៀបចំសំណុំរឿងសម្អាងបទល្មើសនិងបទល្មើសសម្អាតប្រាក់ក្នុងក្របខណ្ឌដែនសមត្ថកិច្ចក្រសួងបរិស្ថានជាផ្នែកមួយនៃការពង្រឹងយន្តការនិងប្រព័ន្ធការងារអចិន្ត្រៃយ៍របស់ក្រសួងក្នុងការចូលរួមជាមួយស្ថាប័នអង្គភាពពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការប្រឆាំងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម និងប្រឆាំងហិរញ្ញប្បទាននាំឱ្យរីកសាយភាយអាវុធមហាប្រល័យ។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា កិច្ចការប្រឆាំងការសម្អាតប្រាក់ជាការងារដ៏សំខាន់ដែលត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួនដើរដំណាលគ្នាជាមួយការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថាក្រសួងបរិស្ថានបានចូលរួមយ៉ាងសកម្មជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងដកកម្ពុជាចេញពីបញ្ជីប្រផេះ។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មន្ត្រីឧទ្យានុរក្ស និងមន្ត្រីអនុវត្តច្បាប់នៃក្រសួងបរិស្ថានជាប្រតិបត្តិករមួយយ៉ាងសំខាន់ ចូលរួមជាមួយស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តច្បាប់ប្រឆាំងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងច្បាប់ស្តីពីការប្រឆាំងនឹងហិរញ្ញប្បទានដល់ការរីកសាភាយអាវុធមហាប្រល័យ។ ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ក្រសួងបរិស្ថានបានបង្កើតក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងការរៀបចំស្តង់ដារប្រតិបត្តិសម្រាប់មន្ត្រីនគរបាលយុត្តិធម៌របស់ខ្លួនអនុវត្ត។ ឯកឧត្តមបានគូសបញ្ជាក់ថាការបណ្តុះបណ្តាលជាបន្តបន្ទាប់ដល់មន្ត្រីនគរបាលយុត្តិធម៌ជាការពង្រឹងសមត្ថភាពធនធានមនុស្សរបស់ក្រសួងបរិស្ថាន ដែលជាផ្នែកមួយនៃការពង្រឹងយន្តការការងារ និងប្រព័ន្ធការងារក្នុងការប្រឆាំងការសម្អាតប្រាក់ដែលធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ក្នុងក្របខណ្ឌក្រសួងបរិស្ថាន។ មន្ត្រីឧទ្យានុរក្សនិងមន្ត្រីអនុវត្តច្បាប់ដែលចូលរួមវគ្គបណ្តុះបណ្តាលបានទទួលនូវចំណេះដឹងនិងបទពិសោធក៏ដូចជានីតិវិធីបំពេញការងារក្នុងការប្រឆាំងការសម្អាតប្រាក់ពីមន្ត្រីជំនាញនៃក្រុមការងារប្រឆាំងការសម្អាតប្រាក់របស់ក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានជម្រាបថា…

  • អាជ្ញាធរចុះពិនិត្យទីតាំងលេងល្បែងកាសុីណូ news worldក្រុងបាវិតក្រោយមានព័ត៍មានថាមានខ្មែរចូលលេង

    អាជ្ញាធរចុះពិនិត្យទីតាំងលេងល្បែងកាសុីណូ news worldក្រុងបាវិតក្រោយមានព័ត៍មានថាមានខ្មែរចូលលេង

    (ស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង នៅថ្ងៃទី១ខែតុលាឆ្នាំ២០២២នេះបានដឹកនាំក្រុមការងារ រួមមានលោក លឹម សៀងហេង អភិបាលក្រុងបាវិត លោកអភិបាលរងក្រុង លោក ខាំ ណាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធក្រុងបាវិត លោក សូ សារ៉ុន អធិការរងក្រុងបាវិត លោកចៅសង្កាត់រងទី១ លោកនាយប៉ុស្តិ៍នគរបាលសង្កាត់បាវិត និងលោកអនុមេភូមិ បានចុះត្រួតពិនិត្យទីតាំងលេងល្បែងបក្សីកីឡា ក្រោយពីមានព័ត៌មានមួយចំនួនបានចុះផ្សាយថា ” កាស៊ីណូ New World មានបង្កប់ល្បែងជល់មាន់ ល្បែងអនឡាញ បៀរអាប៉ោង ឱ្យពលរដ្ឋខ្មែរចូលលេងយ៉ាងអនាធិបតេយ្យ ” ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោយការចុះត្រួតពិនិត្យក្រុមការងារបានពិនិត្យឃើញថា*១.ទីតាំងល្បែងបក្សីកីឡា (ជល់មាន់) ស្ថិតនៅខាងក្នុងបរិវេណកាស៊ីណូ New World ដែលមានក្រុមហ៊ុនឈ្មោះ ASEAN INTERNATIONAL RESORT Co.,LTD*២. ក្រុមហ៊ុនកាស៊ីណូ New World មានអាជ្ញាបណ្ណកាស៊ីណូត្រឹមត្រូវ ដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៦…

  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២២ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២២ (មានវីដេអូ)