-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១១ ធ្នូ ឆ្នាំ២០២២ (មានវីដេអូ)
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១០ ធ្នូ ឆ្នាំ២០២២ (មានវីដេអូ)
-
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ មនុស្ស ៤៨នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន
ភ្នំពេញ ៖ជនសង្ស័យចំនួន ៤៨នាក់ ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេស កម្ពុជា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ ដល់បណ្តាញព័ត៌មាននៅថ្ងៃទី១៩ ខែវិច្ឆិកា នេះ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៤៨នាក់នោះ មាន ១៦នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើស ព្រហ្មទណ្ឌ ០៨ករណី និងជនសង្ស័យ ៣២នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ១៤ករណី។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះ ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ ជាចុយក្រោយនោះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក “៣កុំ ១រាយការណ៍” មានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗ”…
-
អ្នកនាំពាក្យ៖ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺទទួលបានជោគជ័យដ៏ត្រចេះត្រចង់
អ្នកនាំពាក្យ៖ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺទទួលបានជោគជ័យដ៏ត្រចេះត្រចង់ ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានបញ្ជាក់នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកានេះថា ការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពទូទៅ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ គឺទទួលបានជោគជ័យដ៏ត្រចេះត្រចង់។ ក្នុងនាមអ្នកនាំពាក្យ ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណដ៏ថ្លៃថ្លាចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ដោយទទួលបានជោគជ័យដ៏ត្រចះត្រចង់។ នេះគឺជាមហាកិត្តិយសសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់។ លោក សាន សុខសីហា បានបន្តថា ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋដែលបានចូលរួមសហការយ៉ាងល្អ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរយៈពេលដ៏មមាញឹកនេះ។ ប្រជាពលរដ្ឋបានចូលរួមគោរព និងស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ដែលញាំងឱ្យកិច្ចប្រជុំនេះទទួលបានភាពជោគជ័យល្អបំផុត និងមិនមានបាតុភាពអ្វីណាមួយកើតឡើងនោះទេ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅក្នុងកិច្ចកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ…
-
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ៖ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ គឺល្អប្រសើរ
ភ្នំពេញ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ជារួមនៅក្នុងរយៈពេលប៉ុន្មានថ្ងៃ នៃដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ចាប់ពីថ្ងៃទី៨ រហូតមកដល់ថ្ងៃទី១១ ខែវិច្ឆិកានេះ គឺមានលក្ខណៈល្អប្រសើរ និងគ្មានហេតុការណ៍អ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ កងកម្លាំងដែលមានភារកិច្ចពាក់ព័ន្ធនឹងការការពារកិច្ចប្រជុំ គឺបានបញ្ចេញដាក់ពង្រាយតាមគ្រប់គោលដៅ និងតាមផែនការដែលបានកំណត់ និងបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកានេះថា សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ នៃដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ចាប់ពីថ្ងៃទី៨ រហូតមកដល់ថ្ងៃទី១១ ខែវិច្ឆិកានេះ គឺមានលក្ខណៈល្អប្រសើរ។ កងកម្លាំងដែលមានភារកិច្ចពាក់ព័ន្ធនឹងការការពារកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ គឺបានបញ្ចេញដាក់ពង្រាយតាមគ្រប់គោលដៅ និងតាមផែនការដែលបានកំណត់ និងបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គិតត្រឹមលល្ងាចថ្ងៃទី១១ ខែវិច្ឆិកានេះ ប្រតិភូដែលបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ គឺមានចំនួន២៣ប្រតិភូ ដោយក្នុងនោះមានទាំងប្រតិភូនាំមុខ ទាំងប្រតិភូជាន់ខ្ពស់ បើគិតសមាសភាពគណៈប្រតិភូមានចំនួនជាង១ពាន់នាក់ ហើយបានការពារប្រតិភូ…
-
អ្នកនាំពាក្យ៖ សន្តិសុខ សណ្តាប់ធ្នាប់ នៃដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ គឺមានស្ថានភាពល្អ
ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានបញ្ជាក់នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកានេះថា ទាក់ទងសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ជារួមនៅក្នុងរយៈពេលប៉ុន្មានថ្ងៃ នៃដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ចាប់ពីថ្ងៃទី៨ រហូតមកដល់ថ្ងៃទី១១ ខែវិច្ឆិកានេះ គឺសភាពការណ៍ល្អ មិនមានអ្វីគួរឱ្យកត់សម្គាល់ទេ ដោយសារតែមានការចូលរួមសហការគ្នាបានយ៉ាងល្អដោយកម្លាំងចម្រុះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់។ លោកបានបញ្ជាក់ថា ដូចដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់រួចហើយ គឺកម្លាំងសរុបដែលការពារកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ប្រើប្រាស់កម្លាំងសរុបជាង១ម៉ឺននាក់។ ដោយឡែកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមផែនការ និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺបានប្រើប្រាស់កម្លាំងសរុបជាង២៣០០នាក់ ដោយត្រូវបានបែងចែង និងតួនាទីយ៉ាងច្បាស់លាស់ ដោយទទួលខុសត្រូវក្នុងគោលដៅសំខាន់ៗ ហើយកម្លាំងដែលប្រើរួមមានកម្លាំងអន្តរាគមន៍ពិសេស កម្លាំងតាមការិយាល័យជំនាញ កម្លាំងចរាចរណ៍សណ្តាប់ធ្នាប់ និងដាក់ពង្រាយតាមដងផ្លូវសំខាន់ៗទាំងអស់ក្នុងការជួយរៀបចំសណ្តាប់ធ្នាប់ ដើម្បីជួយសម្រួលចរាចរណ៍ដើម្បីកុំឱ្យមានការកកស្ទះ ជាពិសេសកម្លាំងអគ្គិភ័យ គឺត្រៀម២៤ម៉ោងលើ ២៤ម៉ោង ក្នុងករណីមានបាតុភាពអគ្គិភ័យកើតមានឡើង។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា សរុបជារួម គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែវិច្ឆិកានេះ…
-
ឧត្តមសេនីយ៍ឯក ស ថេត ត្រួតពិនិត្យកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងចរាចរណ៍ ក្នុងការការពារសន្តិសុខ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញត្រួតពិនិត្យកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងចរាចរណ៍ ដោយបានណែនាំបន្ថែមឱ្យយយកចិត្តទុកខ្ពស់ក្នុងការបំពេញ តួនាទីភារកិច្ច ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍តាមគ្រប់គោលដៅ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ជាពិសេសក្នុងឱកាសនោះដែរ ឯកឧត្តមស្នងការ បានផ្តល់ជូន និងបំពាក់អាវពន្លឺចរាចរណ៍ថ្មីចំនួន១០០០អាវ ដែលខាងមុខមានដាក់អក្សរ ន.ប.ភ.ព ពិលពន្លឺបំពាក់លើស្មាចំនួន ៣៧០ និងស្រោមដៃសចំនួន ៣០០គូផងដែរ។ គួរបញ្ជាក់ថា កម្លាំងសមត្ថកិច្ចប្រមាណជាង១ម៉ឺននាក់ មកពី១៤ ស្ថាប័នពាក់ព័ន្ធ រួមទាំងរថយន្តការពារគ្រាប់ និងមានទាំងការពារផ្លូវអាកាស ផ្លូវទឹក ដើម្បីត្រៀមការពារប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕ដោយ៖ពលជ័យរូបភាព៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
អាវុធហត្ថរាជធានីភ្នំពេញ ៖ ដំណឹងស្វែងរកម្ចាស់ម៉ូតូ ដែលបានបាត់កន្លងមក
ភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ សូមធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿង ដែលមានភិនភាគដូចខាងក្រោម៖-ម៉ូតូទី១ ម៉ាក Dream 125 ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1T-7338 ។-ម៉ូតូទី២ ម៉ាក Dream 125 ពណ៌ខ្មៅ ស្លាកលេខ ពោធិ៍សាត់ 1E-4879។ម៉ូតូទី៣ ម៉ាកស្គុបពី ពណ៌ស លាយពណ៌ផ្កាឈូក គ្មានស្លាកលេខ។ អាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងថា ម៉ូតូទាំង០៣គ្រឿងខាងលើនេះ ជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម ហើយបានយកមកទុក នៅចំណុចកន្លែងផ្ញើម៉ូតូ ២៤ម៉ោង/២៤ម៉ោង មុខផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីយកមករក្សាទុកស្រាវជ្រាវស្វែងរកម្ចាស់។ បច្ចុប្បន្ននេះ ម៉ូតូទាំង០៣គ្រឿង កំពុងរក្សាទុកនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ អាស្រ័យហេតុដូចនេះ បើម្ចាស់ម៉ូតូឬបងប្អូនណា បានស្គាល់ម៉ូតូដូចភិនភាគខាងលើ សូមមកទំនាក់ទំនង មកកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយសូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមកជាមួយផង ដើម្បីទទួលយកម៉ូតូត្រឡប់ទៅវិញតាមការគួរ៕ដោយ ៖ ជីម ភារ៉ា
-
សមត្ថកិច្ចជំនាញ ចុះបង្ក្រាបទីតាំងមួយកន្លែង បើកលេងល្បែងស៊ីសងដោយខុសច្បាប់ (ចាក់ភ្នាល់មាន់ជល់) ឃាត់ខ្លួនមុនស្ស ៥នាក់
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង១៣ និង៥០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យចំនួន ៥នាក់ រួមទាំងបានដក់ហូតសម្ភារៈមួយចំនួន ក្នុងបទល្មើសជាក់ស្តែង ទីតាំងមួយកន្លែង បើកលេងល្បែងស៊ីសងដោយខុសច្បាប់ (ចាក់ភ្នាល់មាន់ជល់) ប្រព្រឹត្តនៅចំណុចក្នុងដីឡូតិ៍គ្មានលេខ ផ្លូវបេតុង នៅភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ឱ្យដឹងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំងចំនួន ៥នាក់ ដែលឃាត់ខ្លួនបាន រួមមាន៖ ១-ឈ្មោះ សេម សាវី ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។ ២-ឈ្មោះ មឿន ប៊ុនធា ភេទ ប្រុស…
-
អគ្គនាយកដ្ឋានគយ ៖ រយៈពេល ១សប្ដាហ៍ មន្ត្រីជំនាញឃាត់រថយន្តគ្មានពន្ធសរុបចំនួន ១៩គ្រឿង
ភ្នំពេញ៖ យោង តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែវិឆ្ឆិកា ឆ្នាំ២០២២នេះ បេីគិតចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញ មន្រ្តី ជំនាញ បានចាប់ឃាត់រថយន្តគ្មានពន្ធនៅទូទាំងប្រទេសមានចំនួន ១៩គ្រឿង (ចង្កូតឆ្វេង១៦គ្រឿង និងចង្កូតស្តាំ៣គ្រឿង)។ ក្នុងរបាយការណ៍ដដែល បានបញ្ចាក់ថា ចំពោះ រថយន្តទាំង ១៩គ្រឿងដែលមន្រ្តីជំនាញចាប់ឃាត់បាននោះរួមមាន ដូចខាងក្រោម ៖ 1-រថយន្តម៉ាក SUZUKI SWITCH ចង្កូតស្ដាំ ពណ៍ក្រហម សេរីឆ្នាំ2018 ស្លាកលេខ ចង្កូតស្ដាំ KK-1936 2-រថយន្តម៉ាក TOYOTA PRIUS ចង្កូតស្ដាំ ពណ៍ទឹកប្រាក់ សេរីឆ្នាំ2012 ស្លាកលេខ ភ្នំពេញ 2M-8386 3-រថយន្តម៉ាក TOYOTA VIOS ពណ៌ស ចង្កូតស្តាំ ឆ្នាំម៉ូដែល 2015 និងទំហំស៊ីឡាំង 1497 CC 4-រថយន្តម៉ាក LEXUS…