-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៤ មេសា ឆ្នាំ២០២៣ (មានវីដេអូ)
-
ជនល្មេីសចំនួន ៤៨នាក់ ពាក់ព័ន្ធ បទល្មើសគ្រឿងញៀនចំនួន ១៥ករណី បង្ក្រាបបាននៅទូទាំងប្រទេសថ្ងៃទី១១ ខែមេសា ម្សិលមិញ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ៤៨នាក់ (ស្រី ៨នាក់) ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ ។ ក្នុងចំណោមជនសង្ស័យចំនួន ៤៨នាក់ រួមមាន៖ ជួញដូរ ៥ករណី ឃាត់ ២៨នាក់ (ស្រី ៧នាក់) ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៥នាក់ (ស្រី ០នាក់) ,ប្រើប្រាស់ ៦ករណី ឃាត់ ១៥នាក់ (ស្រី ១នាក់)។ ចំណែក វត្ថុតាងដែលចាប់យកបានរួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ១១,០៨ក្រាម និង១៣កញ្ចប់តូច ,មេតំហ្វេតាមីន (Wy) ស្មេីនិង ៦៨,៣៧ក្រាម ,កេតាមីន (Ke) ស្មេីនិង ១៩៥២,២៥ក្រាម ។ ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលមានចំនួន ១១អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ…
-
នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស ( គាស់សោទ្វារបន្ទប់លួចទ្រព្យសម្បត្តិ)
ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា កម្លាំងនគរបាលខណ្ឌ បានធ្វើការស្រាវជ្រាវបង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស ( គាស់សោទ្វារបន្ទប់លួចទ្រព្យសម្បត្តិ) នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៩ និង ៣០នាទី នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ក្រុមទី០៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះចំនួន០២នាក់ ទី១-ជនរងគ្រោះឈ្មោះ ស៊ីម លី ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ក្រុមទី០៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ២-ជនរងគ្រោះឈ្មោះ ដារ៉ា ពិសី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅផ្លូវបេតុង ក្រុមទី០៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ…
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១៩ មីនា ឆ្នាំ២០២៣ (មានវីដេអូ)
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី១២ មីនា ឆ្នាំ២០២២ (មានវីដេអូ)
-
ស្នងការរាជធានីភ្នំពេញបកស្រាយបំភ្លឺ បន្ទាប់ពីបានឃើញផេកហ្វេសប៊ុកមួយមានឈ្មោះ One Player បានចុះផ្សាយព័ត៌មានមិនពិតលើបណ្តាញសង្គមហ្វេសប៊ុក
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៣នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការសេចក្តីបកស្រាយបំភ្លឺ និងបដិសេធព័ត៌មាន បន្ទាប់ពីបានឃើញផេកហ្វេសប៊ុកមួយមានឈ្មោះ One Player បានចុះផ្សាយព័ត៌មានមិនពិត លើបណ្តាញសង្គមហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់ផេកខាងលើ ដែលមានគោលបំណងអាក្រក់ បំពុលបរិយាកាសសង្គម ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។ តាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញ ចំពោះព័ត៌មានខាងលើគឺជាព័ត៌មានមិនពិត ដែលមានចរិតបំភ្លៃ បំពុលបរិយាកាសសង្គមដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។ ពេលនេះសមត្ថកិច្ចជំនាញ កំពុងធ្វេីការស្រាវជ្រាវ ស្វែងរកម្ចាស់ផេកហ្វេសប៊ុកខាងលើ ដើម្បីឲ្យចូលខ្លួនមកបកស្រាយបំភ្លឺចំពោះការចុះផ្សាយផ្សាយព័ត៌មានមិនពិត ។ សូមចូលរួមសហការចែកចាយតែព័ត៌មានពិត ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៦ កុម្ភៈ ២០២៣ (មានវីដេអូ)
-
(ព័ត៌មានបឋម)៖ ខណៈនេះ មានករណី អគ្គិភ័យកំពុងឆាបឆេះរោងចក្រ មួយកន្លែង ដែលស្ថិតនៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ករណី អគ្គិភ័យ នេះ បង្កការភ្ញាក់ផ្អេីលនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ ផងដែរ ។ ព័ត៌មាន លម្អិត និងជម្រាបនៅពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា
-
អគ្គិភ័យឆេះអគារខុនដូរ ECC-EASTVIEW ក្បែរអាគារព្រីនស៍ផ្លាហ្សា បណ្តាលឲ្យរងការខូចខាតសម្ភារមួយចំនួនធំ
ភ្នំពេញ ៖ ករណីអគ្គិភ័យមួយបានឆាបឆេះអគារខុនដូរ ECC-EASTVIEW មួយន្លែង យ៉ាងសន្ធោសន្ធៅ នាវេលាម៉ោង ១៣និង៤០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលស្ថិតនៅក្បែរមជ្ឈមណ្ឌល ព្រីនស៍ផ្លាហ្សា ជាប់មហាវិថីផ្លូវព្រះនរោត្តម ក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបណ្តាលឲ្យរងការខូចខាតសម្ភារៈមួយចំនួនធំ ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានករណីអគ្គិភ័យឆេះ អគារខុនដូរខាងលេី លោកបានបញ្ជាកម្លាំងជំនាញចេញអន្ដរាគមន៍ជួយសង្គ្រោះភ្លាមៗ ហើយពន្លត់ទាន់ពេលវេលាមិនឲ្យឆេះរាលដល់អគារនៅក្បែរនោះឡើយ។ លោកវរសេនីយ៍ឯក បានបន្តថា ដោយនៅក្នុងប្រតិបត្តិការសង្គ្រោះកម្លាំងជំនាញ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១២គ្រឿង ប្រេីប្រាស់ទឹកអស់ទឹកចំនួន ០២ឡាន ស្មេីនឹង ០៨ម៉ែត្រគូប , រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង មិនបានប្រើប្រាស់ទឹក, រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មេីរនឹង ៦ម៉ែត្រគូប ។ លោក…
-
ឆ្មក់បង្ក្រាបទីតាំងម៉ាស្សា កោសជប់មួយកន្លែងនៅក្បែរស្ទុបក្បាលថ្នល់ ឃាត់ខ្លួនមនុស្ស៥នាក់ និងដកហូតវត្ថុតាងមួយចំនួន
ភ្នំពេញ ៖ ទីតាំងម៉ាស្សា និងកោសជប់មួយកន្លែងយីហោ456 ដែលលួចបេីកសេវាកម្មផ្លូវភេទ ត្រូវបានកម្លាំង នគរបាលជំនាញ ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការនគរបាលជាតិ ធ្វេីការឆ្មក់ បង្រ្កាបដោយឃាត់មនុស្ស០៥នាក់និងដកហូតវត្ថតាងពាក់ព័ន្ធមួយចំនួន ។ ក្នុងប្រតិបត្តិការ ខាងលេីនេះ បានធ្វេីឡេីងកាលពីវេលា ម៉ោង ៨យប់ ថ្ងៃសុក្រ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ ស្ថិត នៅក្បែរស្ទុបក្បាលថ្នល់ តាម បណ្ដោយ ផ្លូវ ២៧១ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបទីតាំងម៉ាស្សា កោសជប់ ខាងលេីបានឱ្យដឹងថា ទីតាំងនេះត្រូវបានកម្លាំងនគរបាលជំនាញបេីកការស្រាវជ្រាវ ជាច្រេីនថ្ងៃមកហេីយ ទេីបដឹងច្បាស់ថា មានលួចទទួលបម្រើសេវាកម្មផ្លូវភេទ ក៏រាយការណ៍ទៅថ្នាក់លេី សុំគោលការណ៍ ដាក់កម្លាំងចុះបង្ក្រាបតែម្ដង ដោយឃាត់មនុស្សស្រី០៥នាក់ ក្នុងនោះមានមេការម្នាក់ និងដកហូតវត្ថុតាងដែលពាក់ព័ន្ធបានមួយចំនួនផងដែរ ។ ក្រោយពីបញ្ចប់ប្រតិបត្តិការណ៍នេះរួច ទីតាំងខាងលេីត្រូវបានបិតជាបណ្ដោះអាសន្ន ។ រីឯមនុស្សស្រីចំនួន០៥នាក់ រួមនិងវត្ថុតាង…