-
ជនសង្ស័យ ៤៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៤ករណី ថ្ងៃទី១៨ខែសីហា
(ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៤៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៤ករណី ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៤៧នាក់ រួមមាន ៖ +ជួញដូរ ២ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។ +ដឹកជញ្ជូន រក្សាទុក ១៩ករណី ឃាត់ ៣២នាក់ (ស្រី ០នាក់)។ +ប្រើប្រាស់ ៣ករណី ឃាត់ ១២នាក់ (ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែសីហា រួមមាន ៖ -មេតំហ្វេតាមីន (Ice) = ១៣០,៦៥ក្រាមនិង ៤កញ្ចប់តូច។លទ្ធផលខាងលើ ១៦អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ៖ ១១អង្គភាព ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
យានយន្តល្មើសចំនួន១គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប ៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ១គ្រឿង ម៉ូតូ ០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១គ្រឿង ម៉ូតូចំនួន ០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ភារ៉ា ប៊ុនធី
-
ជនសង្ស័យ ២៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៩ករណី ថ្ងៃទី ១៥ ខែកក្កដា ម្សិលមិញ
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន២៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៩ករណី ទូទាំងប្រទេស នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ២៧នាក់ រួមមាន ៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។ ប្រើប្រាស់ ៣ករណី ឃាត់ ១៧នាក់ (ស្រី ០នាក់)។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែកក្កដា រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មើ ៧៣,៨៨ក្រាម និង២៨កញ្ចប់តូច។ កញ្ឆា ស្មើ ១២០០០,០ក្រាម ។លទ្ធផលខាងលើ ៦អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ៖ ៥អង្គភាព ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី
-
ស្លាប់ ៤នាក់របួស ១៥នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៥ ខែកក្កដា ម្សិលមិញ
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក បណ្ដាលឲ្យមនុស្សស្លាប់ ៤នាក់ របួសធ្ងន់ស្រាល ១៥នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៩នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១២លើក មាន កត្តាល្បឿន ៧លើក ប្រជែងគ្រោះថ្នាក់ ២លើក បត់គ្រោះថ្នាក់ ១លើក កត្តាយាន ១លើក និងកត្តាអាកាសធាតុ ១លើក ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី
-
យានយន្តល្មើសចំនួន៣គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប៥គោលដៅ មានយានយន្តចូលគោលដៅចំនួន៣គ្រឿង ម៉ូតូ០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៣គ្រឿង ម៉ូតូចំនួន០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី
-
ជនសង្ស័យ៤៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន១៥ករណី ថ្ងៃទី៨ ខែកក្កដា ម្សិលមិញ
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៤៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៤៥នាក់ រួមមាន ៖ +ជួញដូរ ២ករណី ឃាត់ ១៦នាក់ (ស្រី ០នាក់)។ +ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១២នាក់ (ស្រី ២នាក់)។ +ប្រើប្រាស់ ៦ករណី ឃាត់ ១៧នាក់ (ស្រី ៣នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៨ ខែកក្កដា រួមមាន ៖ -មេតំហ្វេតាមីន (Ice) = ៩២,២៧ក្រាម និង២កញ្ចប់តូច។លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ៖ ១០អង្គភាព ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី
-
គ្រោះអគ្គិភ័យឆាបឆេះ អតីតខារ៉ាអូខេ មួយកន្លែង បណ្តាលឲ្យមនុស្សប្រុសស្រី៦នាក់បានស្លាប់
(ភ្នំពេញ)៖ មានករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះទីតាំងអតីតខារ៉ាអូខេ មួយកន្លែង យ៉ាងសន្ធោសន្ធៅ បានបណ្ដាលឲ្យមានមនុស្សប្រុសស្រីចំនួន ០៦នាក់ បានស្លាប់ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចអតីតខារ៉ាអូខេមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០៦ កែងផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សមត្ថកិច្ចបានបញ្ជាក់ថា មនុស្សប្រុសស្រី ៦នាក់ (ស្រី២) ដែលបានស្លាប់នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។ បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងចេញពី អតីតខារ៉ាអូខេ មិនមានស្លាកយីហោនោះ យ៉ាងសន្ធោសន្ធៅ នៅជាន់ទី៣ និង ទី៤ ហើយក្នុងនោះមានមនុស្សមួយចំនួនបានជាប់គាំង នៅក្នុងបន្ទប់មួយនៅជាន់ទី៤ ចេញមិនរួចដោយសារស្ថានភាពភ្លើងឆាបឆេះខ្លាំងពេក។ ទើបប្រជាពលរដ្ឋបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ច ជំនាញ នៃការិយាល័យបង្ការ និង ពន្លត់អគ្គិភ័យដើម្បីជួយអន្តរាគមន៍។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យ ជាច្រើនគ្រឿង រួមទាំងរថយន្តជំនួយផ្សេងទៀត បានចេញមកអន្តរាគមន៍ និងប្រើប្រាស់ជួយបាញ់ពន្លត់ភ្លាមៗ ដោយក្នុងប្រតិបត្តិការណ៍សង្គ្រោះនេះ កម្លាំងសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យរបស់…
-
យានយន្តល្មើសចំនួន៥គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី២៤ ខែមិថុនា ម្សិលមិ ញ
ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប៥គោលដៅ មានយានយន្តចូលគោលដៅចំនួន៥គ្រឿង ម៉ូតូ០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥គ្រឿង មានម៉ូតូចំនួន០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ភារ៉ា , ប៊ុនធី
-
ជនសង្ស័យ ២៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១២ករណី ថ្ងៃទី២៤ ខែមិថុនា ម្សិលមិញ
ភ្នំពេញ៖គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន២៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១២ករណី ទូទាំងប្រទេស នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ២៨នាក់ រួមមាន ៖ +ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ២០នាក់ (ស្រី ០នាក់)។ +ប្រើប្រាស់ ៤ករណី ឃាត់ ៨នាក់ (ស្រី ០នាក់)។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែមិថុនា រួមមាន ៖ -មេតំហ្វេតាមីន (Ice) = ៥,២១ក្រាម និង១៣កញ្ចប់តូច។លទ្ធផលខាងលើ ៦អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ៖ ៦អង្គភាព ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី
-
យកលុយក្លែក្លាយទៅទិញទូរស័ព្ទ អ្នកលក់រវល់ពិនិត្យលុយ ឆក់ទូរស័ព្ទ គេចខ្លួបាន៤ថ្ងៃ ត្រូវសមត្ថកិច្ចឃាត់បាន
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានយកលុយក្លែងក្លាយ មកទិញ ទូរស័ព្ទ ឆ្លៀតពេលដែលអ្នកលក់រវល់ពិនិត្យលុយ ឃើញឪកាសល្អ ក៏ឆក់ ទូរស័ព្ទរត់គេចខ្លួនបាន៤ថ្ងៃ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន ការឃាត់ខ្លួន នៅចំណុចផ្លូវជាតិ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ កាលពីយប់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣។ លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានអោយ ដឹងថា ៖ ជនរងគ្រោះឈ្មោះមាស សុផានិត អាយុ៣៩ឆ្នាំ ស្នាក់នៅ កន្លែងកើតហេតុ មុខរបរទិញលក់ទូរស័ព្ទ។ ចំណែកជនសង្ស័យ ឈ្មោះ លី ជាងយូ អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ផ្ទះជួល ផ្លូវជាតិ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។ ចំពោះ សំភារៈដកហូតបានរួមមាន ក្រដាសប្រាក់៥០ដុល្លារ ក្លែងក្លាយចំនួន៤សន្លឹក។ ទូរសព្ទដៃម៉ាកVIVO Y22s ០១គ្រឿង។…