-
ក្រសួងសុខាភិបាល ប្រកាសឱ្យប្រជាពលរដ្ឋការពារខ្លួនពីជំងឺហ្ស៊ីកា បន្ទាប់ពីបានរកឃើញករណីជំងឺនេះដំបូងនៅក្នុងឆ្នាំ២០២៣ លើកុមារី អាយុ ៧ឆ្នាំ ម្នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសក្រើនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវការពារខ្លួនពីជំងឺហ្ស៊ីកា (Zika Virus) បន្ទាប់ពីបានរកឃើញករណីជំងឺហ្ស៊ីកាដំបូងនៅក្នុងឆ្នាំ២០២៣ លើកុមារីអាយុ ៧ឆ្នាំ ម្នាក់ដែលបានឆ្លងជំងឺហ្ស៊ីកា ក្នុងខេត្តកំពង់ធំ ដែលលទ្ធផលបង្ហាញដោយវិទ្យាស្ថានប៉ាស្ទ័រកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ ខែកញ្ញា បានឱ្យដឹងថា ក្រសួងបានរកមានករណីជំងឺហ្ស៊ីកាចំនួន១ករណី កើតលើកុមារីអាយុ៧ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ដែលបានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក កាលពីថ្ងៃទី១៨ ខែកញ្ញានៅផ្នែកសង្គ្រោះបន្ទាន់កុមារ ដោយមានរោគសញ្ញា ក្តៅខ្លួនខ្លាំង មានក្អួត និងរាក។បន្ទាប់ពីគ្រូពេទ្យបានព្យាបាល កុមារី បានធូរស្បើយលែងមានក្អួតទៀត គ្រូពេទ្យបានធ្វើតេស្តរហ័សរកជំងឺគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។ ក្រសួងបន្តថា នៅថ្ងៃទី១៩ ខែកញ្ញាគ្រូពេទ្យបានបន្តយកវត្ថុវិភាគ និងបានផ្ញើទៅវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២០ ខែកញ្ញាបន្ទាប់មក លទ្ធផលបង្ហាញនៅថ្ងៃទី២១ ខែកញ្ញា គឺវិជ្ជមានវីរុសហ្ស៊ីកា។ សេចក្តីប្រកាសបានបន្តថា ៖ «ក្រសួងសុខាភិបាល សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា វីរុសហ្ស៊ីកា ឆ្លងមកមនុស្ស តាមរយៈ មូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ។ ប្រភេទមូសខ្លានេះគឺដូចគ្នានិងមូសខ្លាដែលផ្ទុកវីរុសជំងឺគ្រុនឈាមនិងគ្រុនឈីក»។ ជំងឺហ្ស៊ីកា អាចឆ្លងតាមការរួមភេទជាមួយអ្នកដែលផ្ទុកវីរុសហ្ស៊ីកាពីព្រោះវីរុសនេះមាន នៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ…
-
ចាប់ពីស្អែកថ្ងៃទី២៣ កញ្ញាទៅ កម្លាំងនគរបាលចរាចររាជធានីភ្នំពេញ នឹងចុះអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ហេីយ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឱ្យកម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ នឹងចាប់ផ្ដើមអនុវត្តរឹងបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី២៣ ខែកញ្ញាស្អែកនេះតទៅ ។ លោកស្នងការរាជធានីភ្នំពេញ បានថ្លែង ឱ្យដឹងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះយ៉ាងដូច្នេះថា៖ មុនឈានដល់ការអនុវត្តវិធានការច្បាប់ចំពោះអ្នកបើកល្មើសច្បាប់ចរាចរណ៍នេះ កម្លាំងនគរបាលចរាចរណ៍បានប្រើប្រាស់ពេល១សប្ដាហ៍ ដើម្បីធ្វើការអប់រំចំពោះអ្នកល្មើសច្បាប់ និងជូនដំណឹងពីការអនុវត្តនេះជាមុនផងដែរ។ បេីយោងតាមរបាយការណ៍អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ពីមន្ត្រីជំនាញ ក្នុងរយៈពេល០៦ខែ នៃឆ្នាំ២០២៣ និងរយៈពេល០៦ខែ ក្នុងឆ្នាំ២០២២ បើប្រៀបធៀបទៅមានការថយចុះ គួរឲ្យកត់សម្គាល់ ប៉ុន្តែកិច្ចការងារពង្រឹងច្បាប់ចរាចរណ៍នេះនៅតែបន្ត ដើម្បីកុំឲ្យប្រជាពលរដ្ឋ នៅតាមបណ្តារាជធានី-ខេត្ត មានការស្រពិចស្រពិល យល់ច្រឡំហើយអនុវត្តខុស ព្រោះថាការរៀបចំច្បាប់ចរាចរណ៍ គឺក្នុងន័យដើម្បីលុបបំបាត់នូវគ្រោះថ្នាក់ចរាចរណ៍ បង្កើននូវសណ្តាប់ធ្នាប់គ្រប់ពេលធ្វើដំណើរក្នុងក្របខណ្ឌទូទាំងប្រទេស៕ ដោយ ៖ ជីម ភារ៉ា
-
ស្នងការថ្មី នៃនគរបាលរាជធានីភ្នំពេញ បញ្ចេញកម្លាំងល្បាត ក្នុងភូមិសាស្ត្រ ដើម្បីការពារសន្ដិសុខជូនប្រជាពលរដ្ឋ
(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យបញ្ចេញកម្លាំងអន្ដរាគមន៍ពិសេស ដើម្បីចេញល្បាតក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដោយប្ដូរវេន២៤ម៉ោង លើ២៤ម៉ោង ដើម្បីរក្សា សន្តិសុខសណ្ដាប់ធ្នាប់ សុខសុវត្ថិភាពជូនពលរដ្ឋ។ បេីតាមអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានឲ្យដឹងថា នាល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះថា ក្រោយមានបទបញ្ជារបស់ ឯកឧត្តមស្នងការ ឲ្យបញ្ចេញកម្លាំងអន្ដរាគមន៍ពិសេសនេះ គឺដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាដែលអាចកើតមានឡើង និងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបមុខរបរផ្សេងៗ ដោយគ្មានការភ័យខ្លាច។ គួរបញ្ជាក់ផងដែរ ប៉ុន្មានថ្ងៃចុងក្រោយ ពាក់ព័ន្ធក្រុមក្មេងទំនើងដែលអុកឡុកក្នុងសង្គម លោកបានបញ្ជាក់អំពីវិធានការក្ដៅយ៉ាងម៉ឺងម៉ាត់បំផុត និងស្រាវជ្រាវបង្ក្រាបជាបន្ដបន្ទាប់ ដោយមិនបណ្ដោយឲ្យក្មេងទំនើងទាំងអស់នោះ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋទៀតនោះឡើយ។ លោកបានបន្ថែមថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់វិធានការជំនាញផ្សេងៗជាច្រើនទៀត ដើម្បីទប់ស្កាត់ បង្ការកុំឲ្យមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទកើតមានឡើងនៅក្នុងរាជធានីភ្នំពេញ៕ ដោយ ៖ ជីម ភារ៉ា
-
មនុស្សប្រុសស្រីជាង ២០នាក់ដួលសន្លប់ ក្នុងករណីផ្ទុះធុងឧស្ម័នអាម៉ូញ៉ាក់ ពីក្នុងរោងចក្រផលិតទឹកកក មួយកន្លែងនៅខណ្ឌឬស្សីកែវ
(ភ្នំពេញ )៖ ផ្ទុះធុងឧស្ម័នអាម៉ូញ៉ាក់ ពីក្នុងរោងចក្រផលិតទឹកកក មួយកន្លែង យីហោ ឈាង មួ នៅជាប់បណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ បណ្ដាលឱ្យមនុស្សប្រុសស្រីជាង ២០នាក់បានដួលសន្លប់ជាបន្ដបន្ទាប់ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះបន្ទាន់ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ។ តាមប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញរោងចក្រផលិតទឹកកកមួយកន្លែងយីហោ ឈាង មួ ខាងលេីកំពុងដំណើរការផលិតទឹកកក និងមានកម្មករធ្វើការជាធម្មតា ។ លុះក្រោយមកស្រាប់តែផ្ទុះធុងឧស្ម័នអាម៉ូញ៉ាក់ បង្កឱ្យសាយភាយពេញតំបន់ក្បែរៗនោះតែម្ដង ដោយបង្កឱ្យមានអ្នកដួលសន្លប់ជាច្រើននាក់ ខណៈអ្នកខ្លះដឹងខ្លួនទាន់ក៏រត់ចេញពីតំបន់នោះ ដេីម្បីរកកន្លែងមានសុវត្ថិភាពព្រោះធំក្លិនចំហាយមិនបាន នឹងអ្នកខ្លះរត់ចេញមិនទាន់ហូរទឹកភ្នែកពិបាកដកដង្ហើមដួលសន្លប់ផងដែរ ។ ក្រោយពីទទួលបានព័ត៌មានខាងលេីនេះភ្លាម លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ បានដឹងនាំកម្លាំងគណៈបញ្ជាកាឯកភាពខណ្ឌ ចុះអន្តរាគមន៍និងមានការចូលរួមពីរថយន្ដសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យសម្ដេចឪសម្ដេចម៉ែ នឹងរថយន្ដពន្លត់អគ្គីភ័យ មកត្រៀមនិងជួយដឹកប្រជាពលរដ្ឋរងគ្រោះមកកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះអាយុជីវិតភ្លាមៗ ។ រីឯរោងចក្រផលិតទឹកកកដែលធ្លាយចេញនូវឧស្ម័នបណ្ដាលឱ្យប្រជាពលរដ្ឋដួលសន្លប់នោះ អាជ្ញាធរជំនាញបានចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ជីម ភារ៉ា
-
ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស នៅតំបន់សមុទ្រអាចមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ពីបង្គួរទៅច្រើនលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់
(ភ្នំពេញ)៖ ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០១ – ០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់សមុទ្រអាចមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ពីបង្គួរទៅច្រើនលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។ នេះបេីយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ។ ក្រសួងបានបញ្ជាក់ថា៖ ដោយយោងតាមការតាមដានស្ថានភាពវិវត្តនៃធាតុអាកាស និងព្យាករណ៍បន្ត ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបដល់សាធារណជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ពីបង្គួរទៅច្រើនលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោកនិងរលកសមុទ្រខ្ពស់ៗ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានាដែលអាចកើតមានជាយថាហេតុ៕ ដោយ ៖ ជីម ភារ៉ា
-
ជនសង្ស័យចំនួន ៤៥នាក់ ពាក់ព័ន្ធ បទល្មើសគ្រឿងញៀនចំនួន ៩ករណី នៅទូទាំងប្រទេស ត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួនកាល ពីថ្ងៃទី៣១ សីហា ម្សិលមិញ
(ភ្នំពេញ)៖ ជនសង្ស័យចំនួន ៤៥នាក់ (ស្រី ១០នាក់) ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៩ករណី ទូទាំងប្រទេសកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៣ ម្សិលមិញ ។ នៅក្នុងចំណោមជនសង្ស័យចំនួន ៤៥នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ២៧នាក់ (ស្រី ៩នាក់)។ និងប្រើប្រាស់ ១ករណី ឃាត់ ១៤នាក់ (ស្រី ១នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣១ ខែសីហា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ៦៤,៨២ក្រាម និង ៥កញ្ចប់តូច។ កេតាមីន (Ke) ស្មេីនិង ៦,១០ក្រាម និង២៦កញ្ចប់។ អុិចស្តាសុី (mdma) ស្មេីនិង ៧៩គ្រាប់។…
-
ជនសង្ស័យ ៤៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៦ករណី ថ្ងៃទី២៦ ខែសីហា
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន ៤៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេស នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៤៥នាក់ រួមមាន ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ៣៥នាក់ (ស្រី ១នាក់)។ ប្រើប្រាស់ ២ករណី ឃាត់ ៩នាក់ (ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែសីហា រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មើ ៧៣,៥៣ក្រាម និង ២១កញ្ចប់តូច។លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប គឺនគរបាល ទាំង ៨អង្គភាព ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៦ សីហា បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស ១៨នាក់
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក បណ្ដាលឲ្យមនុស្ស ៦ស្លាប់និងរបួសធ្ងន់ស្រាល ១៨នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៤នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១២លើក មាន កត្តាល្បឿន ៥លើក មិនគោរពសិទ្ធ ៥លើក បត់គ្រោះថ្នាក់ ១លើក និងមិនប្រកាន់ស្តាំ ១លើក៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ករណីរំដោះអ្នកទោសនៅខេត្តសៀមរាប៖ សមត្ថកិច្ចចាប់ខ្លួនក្រុមប្រដាប់អាវុធចំនួន៧នាក់ និងបន្តតាមចាប់មេក្លោង
ភ្នំពេញ៖ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនក្រុមមេក្លោងដែលជាអង្គការចាត់តាំង និងទណ្ឌិតដែលក្រុមជនប្រដាប់អាវុធរំដោះនៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិកធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ការតាមចាប់មេក្លោង គឺបន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនក្រុមប្រដាប់អាវុធចំនួន៧នាក់ ដែលជាអ្នកធ្វើសកម្មភាពរំដោះអ្នកទោស។ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ធ្វើសន្និសីទកាសែតបង្ហាញមុខក្រុមប្រដាប់អាវុធរំដោះអ្នកទោសនៅខេត្តសៀមរាប។ សន្និសីទកាសែតនេះ ធ្វើនៅមន្ទីរប្រឆាំងគ្រឿងញៀននៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការសមត្ថកិច្ចបង្ក្រាបបានចំនួន៧នាក់ ក្នុងនោះមានខ្មែរអាមេរិកចំនួន៦នាក់ និងចិន ១នាក់ កាន់ប៉ាស្ព័រអាមេរិក ហើយកំពុងតាមស្រាវជ្រាវចាប់មេក្លោង និងទណ្ឌិត ដែលរំដោះឱ្យបានក្នុងពេលដ៏ខ្លីខាងមុខនេះ។ ក្រុមនេះមានអង្គការចាត់តាំងច្បាសលាស់។ ដោយឡែក នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS ថា ក្រុមជនប្រដាប់អាវុធដែលរំដោះអ្នកទោសជាឧក្រិដ្ឋជនគ្រឿងញៀន នៅខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានហើយ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែតាមចាប់ឧក្រិដ្ឋជនដែលកំពុងរត់រួច។ នាយឧត្តមសេនីយ៍…
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៨ សីហា បណ្តាលឲ្យមនុស្សស្លាប់៨នាក់ និងរងរបួស ១៤នាក់
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៧លើក បណ្ដាលឲ្យមនុស្ស ៨ស្លាប់និងរបួសធ្ងន់ស្រាល ១៤នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២២នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៧លើក មាន កត្តាល្បឿន ៧លើក មិនគោរពសិទ្ធ ៣លើក មិនប្រកាន់ស្តាំ ៣លើក បត់គ្រោះថ្នាក់ ៣លើក និងស្រវឹង ១លើក៕ ដោយ៖ ប៊ុនធី និង ភារ៉ា