Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៨ខែធ្នូ បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ១៦នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៨ខែធ្នូ បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ១៦នាក់

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៣លើក បណ្ដាលឲ្យមនុស្សស្លាប់ ០៥នាក់និងរងរបួសធ្ងន់ស្រចំនួន ១៦នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈល្មើសល្បឿន ០៧លើក ស្លាប់ ០៤នាក់ មិនគោរពសិទ្ធិ ០៣លើក ស្លាប់ ០១នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់ និងកត្តាផ្លួវ ០១លើក ស្លាប់ ០នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៤ខែធ្នូ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស ៧នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៤ខែធ្នូ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស ៧នាក់

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់និងរងរបួសធ្ងន់ស្រចំនួន៧នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៣លើក ស្លាប់ ០២នាក់ មិនគោរពសិទ្ធិ ០៣លើក ស្លាប់ ០១នាក់ និងស្រវឹង ០១លើក ស្លាប់ ០១នាក់ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ៨៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៣ករណី ថ្ងៃទី២ ខែធ្នូ

    ជនសង្ស័យ ៨៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៣ករណី ថ្ងៃទី២ ខែធ្នូ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៨៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី ទូទាំងប្រទេស នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។ បក្នុងចំណោមជនសង្ស័យចំនួន   ៨៦នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ៣នាក់ស្រី ០នាក់រក្សាទុក ដឹកជញ្ជូន ១៤ករណី ឃាត់ ៣៣នាក់ស្រី ៥នាក់បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៩នាក់ស្រី ០នាក់ប្រើប្រាស់ ៧ករណី ឃាត់ ៤១នាក់ស្រី ៣នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០២ ខែធ្នូ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៨១,៤៦ក្រាម និង១១កញ្ចប់តូច ។ អុិចស្តាសុី(mdma) ស្មើ ១១១៤,៨៦ក្រាម។លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ៣៣១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២ ខែធ្នូ

    យានយន្តល្មើសចំនួន ៣៣១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២ ខែធ្នូ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៥៧គោលដៅ មានយានយន្តចូលគោលដៅចំនួន៥១៣គ្រឿង រថយន្តធំ០គ្រឿង រថយន្តតូច ១៥២គ្រឿង ម៉ូតូ ៣៦១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៣៣១គ្រឿង មាន រថយន្តធំ ០គ្រឿង រថយន្តតូច ៧១គ្រឿង និងម៉ូតូចំនួន ២៦០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • រថយន្តធ្លាក់ពីផ្លូវចុះពីភ្នំគូលែនបណ្តាលឲ្យស្លាប់មនុស្ស ៦នាក់ និងរបួសធ្ងន់ស្រាល ១៦នាក់

    រថយន្តធ្លាក់ពីផ្លូវចុះពីភ្នំគូលែនបណ្តាលឲ្យស្លាប់មនុស្ស ៦នាក់ និងរបួសធ្ងន់ស្រាល ១៦នាក់

    ភ្នំពេញ៖ ព័ត៌មានបឋមបានឱ្យដឹងថា មនុស្សចំនួន៦នាក់បានស្លាប់ (ស្រីចំនួន ០២នាក់ និងប្រុស ០៤នាក់ )និងរងរបួសធ្ងន់ស្រាលចំនួន ១៦នាក់ (ស្រី ១០នាក់ , ប្រុស៦នាក់) ដោយសាររថយន្តបើកធ្លាក់ពីផ្លូវនៅពេលធ្វើដំណើរចុះពីភ្នំគូលែន ស្ថិតក្នុងស្រុកស្វាយលើ ខេត្តសៀមរាប នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកអធិការស្រុកស្វាយលើ យឹប យ៉ុងឈាង បានឲ្យដឹងថា នៅវេលាម៉ោងជាង ៤រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា នេះ មានរថយន្តរបស់ក្រុមឆៃយ៉ាំ ដែលមកពីបុណ្យកឋិន នៅវត្តលើភ្នំគូលែន បានធ្លាក់ចេញពីផ្លូវដែលមានចំណោតខ្លាំង ។ក្នុងហេតុការណ៍នេះបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ៦នាក់ និងរបួសជាង ១០នាក់។ អ្នករងគ្រោះបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ។ចំពោះអត្តសញ្ញាណជនរងគ្រោះពុំទាន់បញ្ជាក់បាននៅឡើយទេ៕ ដោយ៖ ពលជ័យ

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៤ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ០២នាក់ និងរងរបួស១១នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៤ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ០២នាក់ និងរងរបួស១១នាក់

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើត ឡើង ចំនួន ៦លើក បណ្ដាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួស ធ្ងន់ ស្រចំនួន ១១នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យ មានគ្រោះ ថ្នាក់រួមមានៈ ល្មើសល្បឿន ០១លើក ស្លាប់ ០នាក់ មិនគោរពសិទ្ធិ ០៣លើក ស្លាប់ ០២នាក់ បត់គ្រោះថ្នាក់ ១លើក ស្លាប់ ០នាក់ និង ងងុយ ០១លើក ស្លាប់ ០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ៥៩៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៤ខែវិច្ឆិកា ម្សិលមិញ

    យានយន្តល្មើសចំនួន ៥៩៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៤ខែវិច្ឆិកា ម្សិលមិញ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៩៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧៤៨គ្រឿង រថយន្តធំ០៩គ្រឿង រថយន្តតូច ១៨១គ្រឿង ម៉ូតូ ៥៥៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៥៩៦គ្រឿង មាន រថយន្តធំ ០៦គ្រឿង រថយន្តតូច ៧២គ្រឿង និងម៉ូតូចំនួន ៥១៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ១៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន៨ករណី ថ្ងៃទី២៤ខែវិច្ឆិកា

    ជនសង្ស័យ ១៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន៨ករណី ថ្ងៃទី២៤ខែវិច្ឆិកា

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាន នគបាល ជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន ១៧នាក់ ត្រូវបានសមត្ថកិច្ច ជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ៨ករណី ទូទាំងប្រទេស នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ១៧នាក់រួមមាន រក្សាទុក ដឹកជញ្ជូន ៨ករណី ឃាត់ ១៥នាក់ស្រី ០នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែវិច្ឆិកា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៣៩,២៩ក្រាម និង៥កញ្ចប់តូច។អុិចស្តាសុី(mdma) ស្មើ ១០,៣៥ក្រាម។ លទ្ធផលខាងលើ ០៦អង្គភាព បានចូលរួមបង្ក្រាប៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ៥២៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១០ ខែវិច្ឆិកា ម្សិលមិញ

    យានយន្តល្មើសចំនួន ៥២៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១០ ខែវិច្ឆិកា ម្សិលមិញ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មានគោលដៅចំនួនសរុប៧៧គោលដៅ មានយានយន្តចូលគោលដៅចំនួន៦២៩គ្រឿង រថយន្តធំ០៧គ្រឿង រថយន្តតូច ១៧០គ្រឿង ម៉ូតូ ៤៥២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៥២៥គ្រឿង មាន រថយន្តធំ ០៤គ្រឿង រថយន្តតូច ៩២គ្រឿង និងម៉ូតូចំនួន ៤២៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១០ ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស ៨នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១០ ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរងរបួស ៨នាក់

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក បណ្ដាលឲ្យមនុស្សស្លាប់ ៦នាក់និងរងរបួសធ្ងន់ស្រចំនួន ៨នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៤លើក ស្លាប់ ០៣នាក់ មិនគោរពសិទ្ធិ ០២លើក ស្លាប់ ០១នាក់ បត់គ្រោះថ្នាក់ ០២លើក ស្លាប់ ០២នាក់ និងកត្តាយាន ០១លើក ស្លាប់ ០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា