Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • ករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់៖ សមត្ថកិច្ចកម្ពុជាចាប់មេក្លោង ២នាក់ និងរំដោះជនបរទេស ៥៦នាក់

    ករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់៖ សមត្ថកិច្ចកម្ពុជាចាប់មេក្លោង ២នាក់ និងរំដោះជនបរទេស ៥៦នាក់

    ភ្នំពេញ៖ ដោយអនុវត្តតាមបណ្ដឹងអន្តរគមន៍ជួយសង្គ្រោះពីជនជាតិបង់ក្លាដេស កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនបរទេសចំនួន៥៨នាក់ ចំនួន២ទីតាំងក្នុង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយក្នុងនោះជនបរទេស៥៦នាក់ ជាជនរងគ្រោះ និងជនបរទេសបង់កា្លដេស២នាក់ សង្ស័យជាមេខ្លោង ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់។ ជនបរទេសដែលជាជនរងគ្រោះ ៥៦នាក់ នោះ មាន៣សញ្ជាតិ (បង់ក្លាដេស ៥១នាក់, ឥណ្ឌា ៤នាក់ និងស្រីលង្កា ១នាក់) ដោយត្រូវបានមេខ្សល់អូសទាញមកកម្ពុជា ដើម្បីស្វែងរកការងារធ្វើ ដោយឡែកសម្រាប់អ្នកមិនចេះអង់គ្លេស និងកុំព្យូទ័រ ត្រូវបញ្ជូនបន្តទៅប្រទេសថៃ និងម៉ាឡេស៊ី។ បច្ចុប្បន្នជនបរទេសដែលរងគ្រោះទាំង៥៦នាក់ ដោយមានការសម្របសម្រួលពីក្រសួងសង្គមកិច្ច បានប្រគល់ឲ្យអង្គការ ការីតាសកម្ពុជា-ខេត្តកណ្តាល ចំពោះជនជាតិបង់ក្លាដេស ២នាក់ ដែលសង្ស័យជាមេក្លោង ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់ ដោយមានគោលដៅ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យជាជនបរទេស៤នាក់ទៀត ដែលបានរត់គេចខ្លួនដើម្បីយកមកអនុវត្តតាមនីតិវិធី។ ការបង្ក្រាបនេះ ដោយមានការឯកភាពពីឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចង្អុលបង្ហាញពីថា្នក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមករា បណ្តាលឲ្យមនុស្សស្លាប់ ០៣នាក់ និងរងរបួស ១៣នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមករា បណ្តាលឲ្យមនុស្សស្លាប់ ០៣នាក់ និងរងរបួស ១៣នាក់

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៨លើក បណ្ដាលឲ្យមនុស្សស្លាប់ ០៣នាក់ និងរងរបួសធ្ងន់ស្រចំនួន ១៣នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០២លើក ស្លាប់ ០នាក់ មិនគោរពសិទ្ធិ ០២លើក ស្លាប់ ០នាក់ មិនប្រកាន់ស្តាំ ០២លើក ស្លាប់ ០៣នាក់ និងប្រជែងគ្រោះថ្នាក់ ០២លើក ស្លាប់ ០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ៥៩២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១២ ខែមករា

    យានយន្តល្មើសចំនួន ៥៩២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១២ ខែមករា

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១២ ខែមករាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៩៧គោលដៅ មានយានយន្តចូលគោលដៅចំនួន៨៦៣គ្រឿង រថយន្តធំ២៧គ្រឿង រថយន្តតូច ២២២គ្រឿង ម៉ូតូ ៦១៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៥៩២ គ្រឿងមានរថយន្តធំ០៧គ្រឿង រថយន្តតូច ៩៦គ្រឿង និងម៉ូតូចំនួន ៤៨៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ៣៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១៧ករណី ថ្ងៃទី១២ ខែមករា

    ជនសង្ស័យ ៣៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១៧ករណី ថ្ងៃទី១២ ខែមករា

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យ ដឹងថា ជនសង្ស័យចំនួន ៣៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុង ប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៧ករណី ទូទាំងប្រទេស នៅ ថ្ងៃ ទី១២ ខែមករា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៣៧នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៣នាក់ ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៥នាក់ ស្រី ០នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ១៩នាក់ស្រី ១នាក់វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ៣៨,៤១ក្រាម និង២៥កញ្ចប់តូច។ មេតំហ្វេតាមីន (Wy) ស្មើ១,៦២ក្រាម។ លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • អភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងឆ្មក់បង្ក្រាបទីតាំង ល្បែងហ្គេម អនឡាញខុសច្បាប់ ឃាត់ខ្លួនមនុស្សប្រុសស្រី១១នាក់ និងដកហូ តវត្ថុតាងមួយចំនួនធំ

    អភិបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងឆ្មក់បង្ក្រាបទីតាំង ល្បែងហ្គេម អនឡាញខុសច្បាប់ ឃាត់ខ្លួនមនុស្សប្រុសស្រី១១នាក់ និងដកហូ តវត្ថុតាងមួយចំនួនធំ

    ភ្នំពេញ ៖ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានដឹកនាំ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ឆ្មក់ចុះ បង្ក្រាប ល្បែងហ្គេមអនឡាញមួយកន្លែងស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដោយឃាត់ខ្លួនមនុស្សប្រុសស្រី១១នាក់ (ស្រី២នាក់ ) ដកហូតកុំព្យូទ័រ ១១គ្រឿង និងវត្ថុតាងមួយចំនួន ។ ក្នុងប្រតិបត្តិការ នេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋ ក៏ដូចជា បណ្ដាញ ព័ត៌មានជាច្រេីនធ្វេីការផ្សព្វផ្សាយ។ក្រោយពីកម្លាំងជំនាញធ្វេីការបង្ក្រាបរួចរាល់ ទីតាំងខាងលេី ត្រូវបានបិទទ្វាជាបណ្ដោះអាសន្ន ។ រីឯមនុស្សចំនួន១១នាក់ និងវត្ថុតាងទាំងប៉ុន្មានដែលដកហូតបាន ត្រូវបានបញ្ចូនទៅ កាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីចាត់ការបន្តតាម នីតិវិធី ៕ ដោយ ៖ ជីម ភារ៉ា និងប៊ុនធី

  • ជនសង្ស័យ ៣៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១២ករណី ថ្ងៃទី២៩ ខែធ្នូ

    ជនសង្ស័យ ៣៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១២ករណី ថ្ងៃទី២៩ ខែធ្នូ

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៣៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១២ករណី ទូទាំងប្រទេស នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងចំណោមជនសង្ស័យចំនួន ៣៦នាក់ រួមមាន ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ២៤នាក់ស្រី ៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១២នាក់ស្រី ០នាក់វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែធ្នូ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២៣,៣៦ក្រាម និង១៣កញ្ចប់តូច។ លទ្ធផលខាងលើ ១១អង្គភាព បានចូល រួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ៤៨៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៨ ខែធ្នូ

    យានយន្តល្មើសចំនួន ៤៨៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៨ ខែធ្នូ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៧០គោលដៅ មានយានយន្តចូលគោលដៅចំនួន៥៣០គ្រឿង រថយន្តធំ១គ្រឿង រថយន្តតូច ៧៣គ្រឿង ម៉ូតូ ៤៥៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៤៨៤ គ្រឿងមានរថយន្តធំ ១គ្រឿង រថយន្តតូច ៤៦គ្រឿង និងម៉ូតូចំនួន ៤៣៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែធ្នូ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស ១៦នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែធ្នូ បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរងរបួស ១៦នាក់

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ១៣លើក បណ្ដាលឲ្យមនុស្សស្លាប់ ៤នាក់និងរងរបួសធ្ងន់ស្រចំនួន ១៦នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ៧លើក ស្លាប់ ៣នាក់នមិនគោរពសិទ្ធិ ៣លើក ស្លាប់ ១នាក់ បត់គ្រោះថ្នាក់ ១លើក ស្លាប់ ០នាក់ និងកត្តយាន ២លើក ស្លាប់ ០នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • មេធាវីតំណាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បំភ្លឺជាសាធារណៈចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ទំព័រហ្វេសប៊ុក VOD Khmer

    មេធាវីតំណាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បំភ្លឺជាសាធារណៈចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ទំព័រហ្វេសប៊ុក VOD Khmer

    មេធាវីតំណាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បំភ្លឺជាសាធារណៈចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ទំព័រហ្វេសប៊ុក VOD Khmer ដែលបានបង្ហោះផ្សាយវីដេអូ និងធ្វើបទអត្ថាធិប្បាយបំផ្លើសពីការពិត និងគ្មានមូលដ្ឋាន។ ការផ្សាយបំផ្លើសក្នុងវីដេអូនេះ ត្រូវបានផលិតក្រោមកិច្ចសហការដោយចេតនាទុច្ចរិតគិតទុកជាមុនរវាងសារព័ត៌មានក្រៅច្បាប់ VOD Khmer និងទណ្ឌិត អ៉ឹង លីប៉េង ដើម្បីទម្លាក់កំហុសដោយអសុទ្ធចិត្តក្នុងគោលបំណងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តម អ៊ាង សុផល្លែត និងធ្វើឱ្យសាធារណជនភាន់ច្រឡំ ព្រមទាំងជាំអំពើនៃការញុះញង់ឱ្យមានសាធារណៈមតិអវិជ្ជមាន។ នេះបើយោងតាមសេចក្តីបំភ្លឺជាសាធារណៈរបស់មេធាវីតំណាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។សូមជូនសេចក្តីបំភ្លឺរបស់មេធាវីតំណាងឯកឧត្តម អ៊ាង សុផល្លែត ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

  • យានយន្តល្មើសចំនួន ២២៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៨ ខែធ្នូ

    យានយន្តល្មើសចំនួន ២២៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៨ ខែធ្នូ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅចំនួនសរុប ៣៩គោលដៅ មានយានយន្តចូលគោលដៅចំនួន៣២៧គ្រឿង រថយន្តធំគ្រឿង រថយន្តតូច ១៤៧គ្រឿង ម៉ូតូ ១៨០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប២២៩ ចំនួន គ្រឿង មាន រថយន្តធំ ០គ្រឿង រថយន្តតូច ៦៤គ្រឿង និងម៉ូតូចំនួន ១៦៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា