Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • ជនសង្ស័យ ៣៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៤ករណី ថ្ងៃទី១០ ខែវិច្ឆិកា

    ជនសង្ស័យ ៣៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៤ករណី ថ្ងៃទី១០ ខែវិច្ឆិកា

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៣៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេស នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន   ៣៣នាក់ រួមមាន រក្សាទុក ដឹកជញ្ជូន ៨ករណី ឃាត់ ១៦នាក់ស្រី ២នាក់ប្រើប្រាស់ ៦ករណី ឃាត់ ១៧នាក់ស្រី ២នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែវិច្ឆិកា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៦,០៤ក្រាម និង៦កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ស្មើ ០,១៤ក្រាម។ កេតាមីន(Ke) ស្មើ ៤,២៦ក្រាម។ អុិចស្តាសុី(mdma) ស្មើ ២,២៣ក្រាម។ លទ្ធផលខាងលើ ០៨អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • អ្នកនាំពាក្យ៖ បណ្តេញជនជាតិជប៉ុនចំនួន២៥នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញចេញពីកម្ពុជា

    អ្នកនាំពាក្យ៖ បណ្តេញជនជាតិជប៉ុនចំនួន២៥នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញចេញពីកម្ពុជា

    ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ធ្វើការបណ្តេញជនជាតិជប៉ុនសរុប ២៥នាក់ ភេទប្រុស ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងប្រកាសរបស់ក្រសួងមហាផ្ទៃ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានបញ្ជាក់ថា ជនជាតិជប៉ុនទាំង២៥នាក់ ត្រូវបានឃាត់ខ្លួនដោយអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារលេខ ៦៩ (D.B.Ly Tower) ផ្លូវលេខ១៥C សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងអំណរគុណចំពោះស្ថានទូតជប៉ុនដែលបានផ្តល់ព័ត៌មានទាន់ពេលវេលា ឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យដោយជោគជ័យ និងសូមអំពាវនាវបណ្តាស្ថានទូតបរទេស និងជនបរទេស បន្តផ្តល់ព័ត៌មានដល់សមត្ថកិច្ច ប្រសិនបើមានព័ត៌មានពាក់ព័ន្ធបទល្មើសនានា ដើម្បីមានវិធានការទាន់ពេលវេលា។ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានលើកឡើងថា កន្លងមក ប្រទេសកម្ពុជាបានក្លាយជាប្រទេសរងគ្រោះ ដោយសារជនបរទេសតែងតែយកកម្ពុជា ជាទីតាំងប្រព្រឹត្តបទល្មើសដោយលួចលាក់ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់…

  • ឃាត់ខ្លួនមនុស្សជាង ១០០នាក់ពាក់ព័ន្ធគ្រឿងញៀន នៅទីតាំង ក្លឹបកម្សាន្តយីហោ NUMBER9 BASSAC LIVE DJS – DANCE FLOOR

    ឃាត់ខ្លួនមនុស្សជាង ១០០នាក់ពាក់ព័ន្ធគ្រឿងញៀន នៅទីតាំង ក្លឹបកម្សាន្តយីហោ NUMBER9 BASSAC LIVE DJS – DANCE FLOOR

    (ភ្នំពេញ)៖ មនុស្សប្រុសស្រីជាង ១០០នាក់ ត្រូវបានកម្លាំង មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាន នគរបាល ជាតិ ធ្វេីការឆ្មក់បង្ក្រាប បានទីតាំងក្លឹបកម្សាន្តមួយកន្លែងស្ថិត នៅក្លឹប ១កន្លែង ដែលមានស្លាកយីហោ NUMBER9 BASSAC LIVE DJS – DANCE FLOOR ស្ថិតនៅផ្លូវលេខ៣០៨ មូលដ្ឋាន សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង២ និង ១០នាទី អធ្រាត្រ ឈាចូលថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ បេីតាមប្រភពព័ត៌មាន បានឲ្យដឹងថា ដោយឃើញមានវត្តមាន របស់នគរបាល មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ សហកាជាមួយសមត្ថកិច្ចមូលដ្ឋានសង្កាត់ ទន្លេបាសាក់ ចុះធ្វើការឡោមព័ទ្ធទីតាំងក្លឹបកម្សាន្តខាងលើ ព្រមទាំងបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ក្នុងនោះមានជនបរទេសផងដែរ ក្នុងនោះសមត្ថកិច្ចបានដកហូត គ្រឿងសម្ភារៈដូចជា៖ ប៉ោងប៉ោងរីករាយទំហំធំចំនួន០៤ និងតូចៗ ផ្សេងជាច្រើន និងបំពង់ខ្យល់សម្រាប់បញ្ចូលទៅក្នុង HAPPY BALLONS ចំនួន ១២បំពង់…

  • យានយន្តល្មើសចំនួន ៣៧៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងបាន ផាកពិន័យ នៅថ្ងៃទី២៧ ខែតុលា ម្សិលមិញនេះ

    យានយន្តល្មើសចំនួន ៣៧៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងបាន ផាកពិន័យ នៅថ្ងៃទី២៧ ខែតុលា ម្សិលមិញនេះ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញ បានឱ្យដឹងថា មានគោលដៅសារុបចំនួន៩៤គោលដៅ មានយាន យន្តចូលគោលដៅចំនួន ៧០៣គ្រឿង រថយន្តធំ០២គ្រឿង រថយន្ត តូច ៥៣គ្រឿង ម៉ូតូ ៦៤៨គ្រឿង ក្នុងនោះរកឃើញយានយន្ត ល្មើសសរុប ចំនួន ៣៧៥គ្រឿង មានរថយន្តធំ ០២គ្រឿង រថយន្តតូច ៣២គ្រឿង និងម៉ូតូចំនួន ៣៤១គ្រឿង ត្រូវបានផាកពិន័យតាម អនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុង ការផាក ពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូល រួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ៨២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៣៩ករណី ថ្ងៃទី២៧ ខែតុលា

    ជនសង្ស័យ ៨២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៣៩ករណី ថ្ងៃទី២៧ ខែតុលា

    (ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៨២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៩ករណី ទូទាំងប្រទេស នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៤៧នាក់ស្រី ៣នាក់ប្រើប្រាស់ ១៤ករណី ឃាត់ ៣៥នាក់ស្រី ១នាក់វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែតុលា រួមមាន ៖មេតំហ្វេតាមីន(Ice) ស្មើ ១៣៦,៤២ក្រាម និង៤៣កញ្ចប់តូច។លទ្ធផលខាងលើ ១៥អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ២៧ តុលា បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ និងរងរបួស ៥នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ២៧ តុលា បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ និងរងរបួស ៥នាក់

    (ភ្នំពេញ) ៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាន នគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ មានករណី គ្រោះ ថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៤លើក បណ្ដាលឲ្យ មនុស្សស្លាប់ ០១នាក់និងរងរបួសធ្ងន់ស្រាចំនួន ៥នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមាន គ្រោះថ្នាក់ រួមមានៈ ល្មើសល្បឿន ២លើក ស្លាប់ ១នាក់ និង មិនគោរពសិទ្ធិ ២លើក ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន៦៥៤គ្រឿង ត្រូវបានត្រួតពិនិត្យ និង បានផាកពិន័យ នៅថ្ងៃទី២០ ខែតុលា ម្សិលមិញនេះ

    យានយន្តល្មើសចំនួន៦៥៤គ្រឿង ត្រូវបានត្រួតពិនិត្យ និង បានផាកពិន័យ នៅថ្ងៃទី២០ ខែតុលា ម្សិលមិញនេះ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញបានឱ្យដឹងថា មាន គោលដៅសារុបចំនួន១១០គោលដៅ មានយានយន្តចូលគោលដៅចំនួន១០៧៩គ្រឿង រថយន្តធំ៣០គ្រឿង រថយន្តតូច២៦៤គ្រឿង ម៉ូតូ ៧៨៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន៦៥៤គ្រឿង មានរថយន្តធំ ០៣គ្រឿង រថយន្តតូច១២៦គ្រឿង និងម៉ូតូចំនួន ៥២៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ៦៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៣១ករណី ថ្ងៃទី២០ ខែតុលា

    ជនសង្ស័យ ៦៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៣១ករណី ថ្ងៃទី២០ ខែតុលា

    (ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣១ករណី ទូទាំងប្រទេស នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ប្រើប្រាស់ ១១ករណី ឃាត់ ២៦នាក់ស្រី ៣នាក់វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែតុលា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ២៩,១០ក្រាម និង៣៥កញ្ចប់តូចកេតាមីន(Ke) ស្មើ ២កញ្ចប់តូចកញ្ឆា  ស្មើ ១៣,២៣ក្រាម ។ លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប Police: ១២អង្គភាព៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២០ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរងរបួស ២២នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២០ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរងរបួស ២២នាក់

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់និងរងរបួសធ្ងន់ស្រាចំនួន ២២នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៣នាក់ ស្រី ០នាក់ របួសធ្ងន់ ១៣នាក់ស្រី ០២នាក់  និងរបួសស្រាល ០៩នាក់ ស្រី ០៣នាក់  គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១២លើក យប់ ០៤លើក រួមមាន ៖ កត្តាល្បឿន ០៨លើក ស្លាប់ ០១នាក់ មិនគោរពសិទ្ធ ០១លើក ស្លាប់ ០១នាក់ មិនប្រកាន់ស្តាំ ០២លើកស្លាប់ ០១នាក់និង ប្រជែងគ្រោះថ្នាក់ ០១លើក៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ប្តីជាឃាតកអារ កសម្លាប់ប្រពន្ធនិងកូននៅខេត្តកណ្តាលត្រូវនគរបាល ចាប់ខ្កួននៅក្រុងប៉ោយប៉ែតមុនគេព្យាយាមរត់គេចខ្លួនទៅប្រទេសថៃ

    ប្តីជាឃាតកអារ កសម្លាប់ប្រពន្ធនិងកូននៅខេត្តកណ្តាលត្រូវនគរបាល ចាប់ខ្កួននៅក្រុងប៉ោយប៉ែតមុនគេព្យាយាមរត់គេចខ្លួនទៅប្រទេសថៃ

    (បន្ទាយមានជ័យ)៖ ដោយអនុវត្តបទបញ្ជារ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងកម្លាំងនគរបាព្រហ្មទ័ណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីនូ ជីវ័ន្ត ស្នងការរងទទួលផែនព្រហ្មទណ្ឌបានសហការជាមួយកំលាំងនាយកដ្ឋានព្រហ្មទណ្ឌនិងកម្លាំងនគរបាលជំនាញខេត្តកណ្តាល បានធ្វើការស្រាវជ្រាវតាមចាប់បានជនសង្ស័យឈ្មោះម៉ែន សំអាង ភេទប្រុសអាយុ៣៦ឆ្នាំ នៅចំនុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ វេលាម៉ោង១៤និង៤៥នាទីរសៀល ។ ជននេះជាឃាតករដែលបានអារ កសម្លាប់ប្រពន្ធឈ្មោះ ឃឿន ស្រីវលក្ខ័ណ អាយុ៣២ឆ្នាំ និងកូនស្រីឈ្មោះ អឿន ចន្ទសីម៉ា អាយុ២ឆ្នាំនៅនៅភូមិពោធិស្មាត ឃុំ ជើងកើប ស្រុក កណ្តាលស្ទឹងខេត្តកណ្តាលកាលពីថ្ងៃទី៦ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៦និង៣០នាទីព្រឹកកន្លងមក ។ ជនដៃដល់នេះ បានប្រាប់សមត្ថកិច្ចនគរបាលថា : ក្រោយធ្វើសកម្មភាពរួច ខ្លួនបានប្រញាប់រត់គេចខ្លួនសំដៅមកកាន់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ ខ្លួនសម្ងំលាក់ខ្លួនបន្តិច ដើម្បីរកវិធីនិងច្រករត់ឆ្លងដែនបន្តទៅកាន់ប្រទេសថៃឯណោះទេ ។ បានស្រាវជ្រាវបានឃាត់ខ្លួនជនសង្ស័យនាំយកមកសារសួរនៅអធិការដ្ឋានគរបាលក្រុងប៉ោយប៉ែតនិងនៅនគរបាលព្រហ្មទ័ណ្ឌកម្រឹតធ្ងន់ខេត្តដើម្បីអនុវត្តន៍តាមនីតិវិធីបន្ត។ក្នុងនោះត្រូវប្រគល់បន្តទៅនាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ៕ ដោយ៖ឃិន គន្ធា