Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • អគ្គិភ័យលេបត្របាក់ផ្ទះអាជីកម្មរបស់ប្រជាពលរដ្ឋ ១ខ្នង ក្នុងក្រុងបានលុង ខេត្តរតនគិរី

    អគ្គិភ័យលេបត្របាក់ផ្ទះអាជីកម្មរបស់ប្រជាពលរដ្ឋ ១ខ្នង ក្នុងក្រុងបានលុង ខេត្តរតនគិរី

    (រតនគិរី)៖ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង១០នាទីយប់ ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ ផ្ទះអាជីកម្មដែលរងការឆាបឆេះដោយអគ្គិភ័យខាងលើ មានស្លាកយីហោ ឃាង ហ៊ួ មានលក់សំបកកង់ និងយ៉ាន់រថយន្តគ្រប់ប្រភេទ ស្ថិតក្នុងភូមិ អូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ ឃើញមានវត្តមាន ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដឹកនាំបញ្ជា ក្នុងការអន្តរាគមជួយពន្លត់អគ្គិភ័យ ដោយប្រើប្រាស់រថយន្តពន្លត់អគិគីភ័យ ចំនួន ៧គ្រឿង ធ្វើការបាញ់ពន្លត់អស់ទឹក ៣០ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ ចំពោះ មូលហេតុនាំអោយកើតមានអគ្គិភ័យខាងលើនេះ គេនៅមិនទាន់ដឹងនោះឡើយ ៕ ដោយ ៖ គតិយុត្ត

  • NATO ធ្វើសមយុទ្ធយោធាដ៏ធំបំផុត មិនធ្លាប់មាន អំឡុងច្រើនទសវត្សរ៍

    NATO ធ្វើសមយុទ្ធយោធាដ៏ធំបំផុត មិនធ្លាប់មាន អំឡុងច្រើនទសវត្សរ៍

    បរទេស៖ អង្គការយោធាអន្តរជាតិ «ណាតូ» បាននិងកំពុងធ្វើសមយុទ្ធយោធា មានរយៈពេលរាប់ខែ ដ៏ធំបំផុតរបស់ខ្លួន មិនធ្លាប់មាន ពោលគឺចាប់តាំងពីសង្គ្រាមត្រជាក់ កាលពីរាប់សិបឆ្នាំមុន។ សមយុទ្ធ «Steadfast Defender 24» នេះ បានចាប់ផ្តើម តាំងពីថ្ងៃពុធ សប្តាហ៍នេះ ហើយគ្រោងនឹងបញ្ចប់ នៅខែឧសភា។ នាថ្ងៃសៅរ៍នេះ រូបភាពខ្លះៗ នៃសមយុទ្ធ ត្រូវបានបង្ហាញ ជាមួយនឹងនាវាចម្បាំងអាមេរិក ធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ទៅកាន់ទឹកដីសម្ព័ន្ធមិត្ត នៅអឺរ៉ុប។ នាវាកងទ័ពជើងទឹកចំនួន ៥០ គ្រឿង, យន្តហោះ ៨០ គ្រឿង និងរថយន្តប្រយុទ្ធជាង ១១០០ គ្រឿងត្រូវចូលរួម។ ទាហានប្រហែល ៩ម៉ឺននាក់ មានវត្តមាន ក្នុងសមយុទ្ធ។ សមយុទ្ធនេះត្រូវចាត់ទុកថា ជាការសាកល្បងការការពាររបស់ខ្លួន ក្នុងការប្រឈមមុខនឹងសង្គ្រាមរបស់រុស្ស៊ី លើអ៊ុយក្រែន។ សមយុទ្ធនេះលាតសន្ធឹងពីអាមេរិកខាងជើង ទៅកាន់ផ្នែកខាងកើតរបស់បណ្តាប្រទេសសមាជិកអង្គការណាតូ ដែលនៅជិតព្រំដែនរុស្ស៊ី។ ឧត្តមសេនីយ Christopher Cavoli មេបញ្ជាការសម្ព័ន្ធមិត្តកំពូលរបស់អង្គការណាតូ បាននិយាយថា «សម័ន្ធយោធានេះនឹងបង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការពង្រឹងតំបន់អឺរ៉ុប-អាត្លង់ទិក តាមរយៈចលនា…

  • ជនសង្ស័យ ៥៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿង ញៀនទូទាំងប្រទេសចំនួន ២៥ករណី ថ្ងៃទី២៣ ខែកុម្ភៈ

    ជនសង្ស័យ ៥៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿង ញៀនទូទាំងប្រទេសចំនួន ២៥ករណី ថ្ងៃទី២៣ ខែកុម្ភៈ

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបាន ឲ្យដឹងថា ជនសង្ស័យចំនួន៥៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៥ករណី ទូទាំងប្រទេស នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៥៤នាក់ រួមមាន ជួញដូរ ៥ករណី ឃាត់ ៩នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ២៧នាក់ស្រី ៥នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៨នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១០៤,៣២ក្រាម។ មេតំហ្វេតាមីន(Wy) ស្មើ ៣៤,៦៧ក្រាម។ កេតាមីន(Ke) ស្មើ ៤,៥៩ក្រាម។ លទ្ធផលខាងលើ ១៥អង្គភាពបានចូលរួមបង្ក្រាប៕ ដោយ ៖ ប៊ុនធី/ភារ៉ា

  • យានយន្តល្មើសចំនួន ៣២៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៣ខែកុម្ភៈ

    យានយន្តល្មើសចំនួន ៣២៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៣ខែកុម្ភៈ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៣ ខែកុម្ភៈធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៨៩គោលដៅ មានយានយន្តចូលគោលដៅចំនួន៣៣៤គ្រឿង រថយន្តធំ០៣គ្រឿង រថយន្តតូច ៦៧គ្រឿង ម៉ូតូ ២៦៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣២៦គ្រឿ ងមានរថយន្តធំ០៣គ្រឿង រថយន្តតូ៦៧ គ្រឿង និងម៉ូតូចំនួន ២៥៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួស ១៣នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួស ១៣នាក់

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្តាលអោយមនុស្សស្លាប់០៤ នឹងរងរបួសធ្ងន់ស្រាលចំនួន១៣នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៩លើក ស្លាប់ ០៤នាក់ ធ្ងន់ ០៧នាក់ ស្រាល ០៦នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ៥៨៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៦ ខែកុម្ភៈ

    យានយន្តល្មើសចំនួន ៥៨៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៦ ខែកុម្ភៈ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៦ ខែកុម្ភៈធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៩៥គោលដៅ មានយានយន្តចូលគោលដៅចំនួន៧៩២គ្រឿង រថយន្តធំ ១៤គ្រឿង រថយន្តតូច ១៨០គ្រឿង ម៉ូតូ ៥៩៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើស សរុបចំនួន ៥៨៤គ្រឿងមានរថយន្តធំ ០៩គ្រឿង រថយន្តតូច ១០៤ គ្រឿង និងម៉ូតូចំនួន ៤៧១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៦ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ០១នាក់ និងរងរបួស១៥នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៦ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ០១នាក់ និងរងរបួស១៥នាក់

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៧លើក បណ្តាលអោយមនុស្សស្លាប់ ០១នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១៥នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ មិនគោរពសិទ្ធិ ០៥លើក ស្លាប់ ០នាក់ ធ្ងន់ ០៥នាក់ ស្រាល ០៤នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់ និងកត្តាយាន ០១លើក ស្លាប់ ០នាក់ធ្ងន់ ០៤នាក់ ស្រាល ០២នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ៤៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿង ញៀន ទូទាំងប្រទេសចំនួន ២៧ករណី ថ្ងៃទី១៦ ខែកុម្ភៈ

    ជនសង្ស័យ ៤៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿង ញៀន ទូទាំងប្រទេសចំនួន ២៧ករណី ថ្ងៃទី១៦ ខែកុម្ភៈ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹង ថា ជនសង្ស័យចំនួន៤៩នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុង ប្រតិ បត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេស នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ៤៩នាក់ រួមមាន ជួញដូរ ៧ករណី ឃាត់ ១២នាក់ដឹកជញ្ជូន រក្សាទុក ១៨ករណី ឃាត់ ២៨នាក់ស្រី ១នាក់ បើកបរ ក្រោម ឥទ្ធិពល ១ករណី ឃាត់ ១នាក់ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ វត្ថុតាងដែលចាប់ យក សរុប ក្នុងថ្ងៃទី១៦ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១៥០៩,០២ក្រាម។អុិចស្តាសុី(mdma) ស្មើ ២៤៤១,៧៨ក្រាម។ លទ្ធផលខាងលើ ១១អង្គភាពបាន ចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី/ភារ៉ា

  • លោក ម៉ាក្រុង ថ្កោលទោសការសម្លាប់បុគ្គលិកផ្តល់ជំនួយបារាំងនៅអ៊ុយក្រែន

    លោក ម៉ាក្រុង ថ្កោលទោសការសម្លាប់បុគ្គលិកផ្តល់ជំនួយបារាំងនៅអ៊ុយក្រែន

    ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃសុក្រសប្តាហ៍នេះថ្លែងថា បុគ្គលិកផ្តល់ជំនួយបារាំង ២នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ដោយលោកបានថ្កោលទោស និងហៅការវាយប្រហារនេះថា ជា “អំពើព្រៃផ្សៃ”។ មន្ត្រីអ៊ុយក្រែននិយាយថា បុគ្គលិកផ្តល់ជំនួយបារាំង ២នាក់ត្រូវបានសម្លាប់ និងជនបរទេស ៣នាក់ផ្សេងទៀតបានរងរបួស នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងទីក្រុង Beryslav ក្បែរទីក្រុង Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ ប៉ូលិសអ៊ុយក្រែនបាននិយាយថា ពួកគេបានស្លាប់ដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។ ទីក្រុង Beryslav ដែលមានទីតាំងស្ថិតនៅតាមបណ្តោយដងទន្លេ Dnipro ជិតសមរភូមិជួរមុខ តែងតែទទួលរងការវាយប្រហារដោយយន្តហោះដ្រូន និងកាំភ្លើងធំរបស់រុស្ស៊ី។ ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសបារាំង លោក Stephane Sejourne ថ្លែងថា រុស្ស៊ីនឹងទទួលការឆ្លើយតបវិញ ចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន។ ដោយឡែកនៅក្នុងទីក្រុងប៉ារីស ការិយាល័យប្រឆាំងភេរវកររបស់រដ្ឋអាជ្ញាបារាំង បានប្រកាសក្នុងថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួនបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម ជាពិសេសការវាយប្រហារលើបុគ្គលិកផ្តល់ជំនួយ ដែលជាអ្នកមិនប្រយុទ្ធនៅក្រោមច្បាប់អន្តរជាតិ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ជើងមាន់ ៤កុងតឺន័រ ត្រូវបានសមត្ថកិច្ចជំនាញសម្រេចធ្វើការដុតកម្ទេចចោលនៅថ្ងៃស្អែក

    ជើងមាន់ ៤កុងតឺន័រ ត្រូវបានសមត្ថកិច្ចជំនាញសម្រេចធ្វើការដុតកម្ទេចចោលនៅថ្ងៃស្អែក

    (ស្វាយរៀង)៖ ជើងមាន់ទាំង ៤កុងតឺន័រ ដែលត្រូវបានសមត្ថកិច្ចឃាត់បានកាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ ត្រូវបាននាំមកទីលានចាក់សំរាមដែលមានគ្រឿងចក្រអេស្កាវាទ័រ ជីករណ្ដៅចាក់ជើងមាន់ចូល ដើម្បីត្រៀមដុតកម្ទេចចោល ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយសារពុំមានឯកសារគ្រប់គ្រាន់ ។ យោងតាមមន្ត្រីជំនាញបានឲ្យដឹងនៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យទៅលើទំនិញទាំង៤កុងតឺន័រដែលផ្ទុកជើងមាន់នេះ ដោយពិនិត្យឃើញថាពុំមានឯកសារគ្រប់គ្រាន់ទើបនៅថ្ងៃទី៣ កុម្ភៈនេះ បាននាំទំនិញទាំងនេះយកមកទីលានចាក់សំរាម ដើម្បីត្រៀមដុតកំទេចចោលនៅថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២៤ ។ ជាមួយគ្នានេះ នៅកន្លែងជីករណ្ដៅត្រៀមដុតជើងមាន់កំទេចចោល ក៏មានវត្តមានមន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធ ការពារយ៉ាងតឹងរឹងផងដែរ ។ សូមបញ្ជាក់ថា យោងតាមរបាយការណ៍ពីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខា ក.ប.ប ខេត្តស្វាយរៀងបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករា វេលាម៉ោង ២១៖២០នាទី មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង សហការជាមួយកម្លាំងអាវុធហត្ថ ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានឃាត់កុងទីន័រចំនួន ៤គ្រឿង…