Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • ជនជាតិចិន ២នាក់ ត្រូវបានសមត្ថកិច្ច បង្ក្រាបពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន រឹបអូសថ្នាំញៀនជិត១គីឡូក្រាម, ដកហូតកាំភ្លើង២ដើម

    ជនជាតិចិន ២នាក់ ត្រូវបានសមត្ថកិច្ច បង្ក្រាបពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន រឹបអូសថ្នាំញៀនជិត១គីឡូក្រាម, ដកហូតកាំភ្លើង២ដើម

    ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាប ជនជាតិចិន ជួញដូរគ្រឿងញៀន ២នាក់ ជាមួយនឹងថ្នាំញៀនជិត ១គីឡូក្រាម ព្រមទាំងកាំភ្លើងខ្លី២ដើម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ មន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រាប់អ្នកសារព័ត៌មានថា ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ ពីឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, កម្លាំងជំនាញ (ក៨) នៃមន្ទីរប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវចាប់បានជនជាតិចិន២នាក់ និងបានបញ្ជូនទៅកាន់តុលាការកាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។ ជនជាតិចិនទី១មានឈ្មោះ Chen Lei និងទី២មានឈ្មោះ Yu Cheng Hao ។ ប្រភពដដែលបន្តថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោយពេលឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ចូលមកដឹកនាំការងារ គឺបង្ក្រាបបានបទល្មើសគ្រឿងញៀនធំៗ ជាច្រើនករណីជាបន្តបន្ទាប់ជាប់ៗគ្នា ដោយ១ខែៗ មិនតិចជាង ១០ករណីទេ ខណៈឧត្តមសេនីយ៍ឯក ឃឹង…

  • យានយន្តល្មើសចំនួន ៥គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី១៦ ខែមិថុនា ម្សិលមិ ញ

    យានយន្តល្មើសចំនួន ៥គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី១៦ ខែមិថុនា ម្សិលមិ ញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប៧៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ១២គ្រឿង ម៉ូតូ ២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥គ្រឿង មានម៉ូតូចំនួន២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ភារ៉ា ប៊ុនធី

  • ស្លាប់ ១នាក់របួស ១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១៦ ខែមិថុនា ម្សិលមិញ

    ស្លាប់ ១នាក់របួស ១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១៦ ខែមិថុនា ម្សិលមិញ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់១នាក់ របួសធ្ងន់ស្រាល១០នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទិ្ធ ប្រជែងគ្រោះថ្នាក់ និងស្រវឹង៕ដោយ៖ភារ៉ានិង ប៊ុនធី

  • ជនសង្ស័យ ៦១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៦ករណី ថ្ងៃទី១៦ ខែមិថុនា ម្សិលមិញ

    ជនសង្ស័យ ៦១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៦ករណី ថ្ងៃទី១៦ ខែមិថុនា ម្សិលមិញ

    ភ្នំពេញ៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៦១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៦ករណី ទូទាំងប្រទេស នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៦១នាក់ រួមមាន ៖ +ជួញដូរ ៤ករណី ឃាត់ ៧នាក់(ស្រី ១នាក់)+ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ៤០នាក់(ស្រី ២នាក់)+ប្រើប្រាស់ ៨ករណី ឃាត់ ១៤នាក់(ស្រី ១នាក់)វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែមិថុនា រួមមាន ៖  -មេតំហ្វេតាមីន(Ice) = ៣៤១,៣០ក្រាម និង៤កញ្ចប់តូច ។-មេតំហ្វេតាមីន(Wy) = ០,៥៤ក្រាម ។-កញ្ឆា = ១៤២០០,០ក្រាម ។លទ្ធផលខាងលើ ១៧អង្គភាព បានចូលរួមបង្ក្រាបនគរបាល ៖ ១៣អង្គភាព  ៕ ដោយ ភារ៉ា និងប៊ុនធី

  • អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ឆ្មក់បង្ក្រាបទីតាំងល្បែងស៊ី២កន្លែង ឃាត់ខ្លួនមនុស្ស២០នាក់និងដកហូតវត្ថុតាងមួយចំនួន

    អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ឆ្មក់បង្ក្រាបទីតាំងល្បែងស៊ី២កន្លែង ឃាត់ខ្លួនមនុស្ស២០នាក់និងដកហូតវត្ថុតាងមួយចំនួន

    ភ្នំពេញ ៖ មនុស្សប្រុសស្រី មានទាំងជនជាតិចិន និងខ្មែរ ចំនួន២០នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលខណ្ឌ ឆ្មក់បង្ក្រាបនូវទីតាំងល្បែងស៊ីសងខុសច្បាប់ចំនួន២កន្លែង ដោយឃាត់ខ្លួន និងដកហូតសម្ភារមួយចំនួន។ ក្នុងប្រតិបត្តិការ ខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៤និង៣០នាទី រសៀល ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២៣ នៅក្នុងបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីអាជ្ញាធរបានឱ្យដឹងថា ក្រោយពីទទួលព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍សម្ងាត់មកថា ទីតាំងខាងលេីបានលួចបេីកល្បែងស៊ីសង ប្រភេទកាស៊ីណូ ដោយថៅកែជាជនជាតិចិន។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមលោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យបានដឹកនាំកម្លាំងចុះពិនិត្យជាក់ស្តែងឃេីញថាទីតាំងខាងលេីពិតជាមានបង្កប់ល្បែងស៊ីសងពិតប្រាកដមែនទេីបធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២០នាក់ ស្រី១១នាក់ជាជនជាតិខ្មែរ និងដកហូតសម្ភារមួយចំនួន។ ក្រោយពីឃាត់ខ្លួនមនុស្សប្រុសស្រីទាំង២០នាក់ខាងលេីរួច អាជ្ញាធរមូលដ្ឋានបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំចាត់ការតាមនិតិវិធី ។ ដោយឡែនទីតាំងខាងលេី ត្រូវបានបិទជាបណ្តោះអាសន្នផងដែរ ៕ ដោយ៖ ភារ៉ា និងប៊ុនធី

  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០១ ឧសភា ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី០១ ឧសភា ឆ្នាំ២០២៣ (មានវីដេអូ)
  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៩ មេសា ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២៩ មេសា ឆ្នាំ២០២៣ (មានវីដេអូ)
  • កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២១ មេសា ឆ្នាំ២០២៣ (មានវីដេអូ)

    កម្មវិធី៖ សន្តិសុខមាតុភូមិប្រចាំថ្ងៃទី២១ មេសា ឆ្នាំ២០២៣ (មានវីដេអូ)
  • ស្លាប់ ៣នាក់ និងរបួស ១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២០ ខែមេសាម្សិលមិញ

    ស្លាប់ ៣នាក់ និងរបួស ១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២០ ខែមេសាម្សិលមិញ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល ១០នាក់ ។ តាមប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ បត់/គ្រោះថ្នាក់, ប្រជែងគ្រោះថ្នាក់ និងស្រវឹង ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់មាន ៩៥,៥២% ហេីយ គិតត្រឹមថ្ងៃទី២០ មេសា ម្សិលមិញ

    លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់មាន ៩៥,៥២% ហេីយ គិតត្រឹមថ្ងៃទី២០ មេសា ម្សិលមិញ

    ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា , កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៨៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,៨០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨២,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៥២%។ សូមជម្រាបថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩…