-
ជនសង្ស័យ ៧នាក់ ជាមុខសញ្ញាគាស់ផ្ទះប្រជាពលរដ្ឋ លួចទ្រព្យសម្បត្តិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

-
នគរបាលខណ្ឌឬស្សីកែវ បង្ក្រាបករណី លួចកាត់ខ្សែរភ្លើង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងវត្ថុតាងមួយចំនួន

-
រថយន្ត ស៊េរី ទំនើប ALPHARD មួយគ្រឿងដែលទុកចោលក្នុង ឃ្លាំង ជាប់ផ្លូវ២១៧ ខណ្ឌដង្កោ ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង

ភ្នំពេញ ៖ មានអគ្គីភ័យមួយបានឆាបឆេះ រថយន្ត ស៊េរី ទំនើប ម៉ាកALPHARD មួយ គ្រឿង នៅក្នុងឃ្លាំងបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចេញរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង ១និង ២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២១ ចំណុចឃ្លាំងទុកចោលមួយកន្លែងជិត និងសាលាខណ្ឌដង្កោ ផ្លូវ ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-
រថយន្តFORD RANGER ពាក់ស្លាកលេខ កម្ពុជា HAN LYTY បុករថយន្តមួយគ្រឿងទៀតពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្ត FORD RANGER ពាក់ស្លាកលេខ កម្ពុជា HAN LYTYក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្សីុ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
-
រថយន្ត Morning បុកគូទកាមរីហាយព្រីតបណ្ដាលឲ្យរេចង្កូចទៅបុករះរបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតអស់៥ ផ្ទាំង

-
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី គាំទ្រក្រសួងការពារជាតិកម្ពុជា រៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

ភ្នំពេញ៖ លោក DATO’ SERI HISHAMMUDDIN TUN HUSSEIN ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសម៉ាឡេស៊ី បានសម្តែងការគាំទ្រដល់ក្រសួងការពារជាតិកម្ពុជា រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។ ការសម្តែងការគាំទ្ររបស់រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិរកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ។ លោករដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បង្ហាញពីសុទិដ្ឋិនិយម និងត្រៀមខ្លួនរួចជាស្រេច ធ្វើការជាមួយក្រសួងការពារជាតិកម្ពុជា ពាក់ព័ន្ធកិច្ចការយោធាអាស៊ាន។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសទាំងពីរ ចែករំលែកទស្សនៈ និងសម្តែងការគាំទ្រគ្នាទៅវិញទៅមកលើកិច្ចការតំបន់ពាក់ព័ន្ធវិស័យសន្តិសុខការពារជាតិ ដើម្បីរួមគ្នាធានាថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់។ សម្តេចពិជ័យសេនា ប្រកាសពីជំហរកម្ពុជា ក្នុងឋានៈជាប្រធានរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ខាងមុខនេះ ប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការជាមួយភាគីពាក់ព័ន្ធ រួមគ្នាដោះស្រាយបញ្ហាតំបន់ និងវិបត្តិនានា ដើម្បីឆ្ពោះទៅរកតំបន់មួយប្រកបដោយសន្តិភាព សន្តិសុខ បរិយាប័ន្ន និងវិបុលភាព។ លោក Hussein ជម្រាបជូនសម្តេចពិជ័យសេនា អំពីវឌ្ឍនភាពនៃទំនាក់ទំនង ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី…
-
រថយន្ត Toyota ស៊េរីចាស់ទៅបុករថយន្តស្ទួចពីក្រោយពេញទំហឹងបណ្ដាលឲ្យរងរបួស យ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តToyota ស៊េរីចាស់មួយបាំងកន្លះទៅបុករថយន្តហុីយ៉ាន់ដាយ ប្រភេទរថយន្តស្ទួចពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងធ្វេីឲ្យខ្លួនឯងរងរបួសហូរឈាមពេញខ្លួន បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១១ តុលា ២០២១ (មានវីដេអូ)

-
កុំចេះតែហ៊ាន!! ហែកជញ្ជាំរបងស័ង្កសីចូលលួចទ្រព្យសម្បត្តិ ក្នុងហាង8888 ត្រូវនគរបាលខណ្ឌដង្កោឃាត់ខ្លួនម្នាក់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល ជេីងឯក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វេីការបង្ក្រាបជាក់ស្តែងករណី លួចមានស្ថានទម្ងន់ទោស ដោយការគាស់ទំលុះទំលាយ (ហែកជញ្ជាំរបងស័ង្កសីចូលលួចទ្រព្យសម្បត្តិ) កាលពីវេលាម៉ោង០១និង០០នាទី រំលងអាធ្រាត ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភោជនីយដ្ឋានសែនសប្បាយ៨៨៨៨ ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-
មនុស្ស ១២នាក់ ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី៩ ខែតុលា

ភ្នំពេញ ៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ១២នាក់ទៀត បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ១១ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ២លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្ស ត្រូវបានបញ្ជូនទៅតុលាការទេ។ នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ។ខាងក្រោមនេះជាសេចក្តីប្រកាស