-
មនុស្ស៥៧នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើស គ្រឿងញៀន នៅថ្ងៃទី០២ ខែកញ្ញា

ភ្នំពេញ ៖ ជនសង្ស័យ៥៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង៥៧នាក់នោះ មាន ២៧នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១៧ករណី និងជនសង្ស័យ ៣០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន១៣ករណី។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច ៕
-
ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន (AMM)

ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន (AMM) ដែលនឹង ប្រព្រឹត្ត ទៅ តាម ប្រព័ន្ធ វីដេអូ នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០ ២ ១ ៕ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២៤ (APSC) និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣០ (ACC) ដែលនឹង ប្រព្រឹត្ត ទៅ តាម ប្រព័ន្ធ វីដេអូ នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០ ២…
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០២ តុលា ២០២១ (មានវីដេអូ)

-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០១ ខែតុលាម្សិលមិញ ស្លាប់៧នាក់ និងរបួស៦នាក់

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន៩ករណី បណ្តាលឲ្យមានអ្នកស្លាប់៧នាក់ និងអ្នករបួសចំនួន ៦នាក់។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ។ ជាទូទៅគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាកើតឡើងដោយមូលហេតុ ល្បឿន មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ ប្រជែង ស្រវឹង និងមិនគោរពសិទ្ធិ ៕
-
មនុស្ស ១០នាក់ ត្រូវបានអប់រំ និងពិន័យ ខណ: ១នាក់បញ្ជូនទៅតុលាការ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី០១ ខែតុលា

-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសថា មនុស្ស៧៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០១ ខែកញ្ញា ម្សិលមិញ

-
រថយន្តម៉ាស្តាបុកម៉ូតូប៊ីតអូសជាច្រើនបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ ហេីយបេីករត់ទៅបុកជញ្ជាំងហាងលក់ម៉ូតូរងការខូចខាតយ៉ាងដំណំ

-
រថយន្តកុងតឺន័រមួយគ្រឿង បុកម៉ូតូពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ស្លាប់ យ៉ាងណាណោចអាធ៌ម

-
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំមន្រ្តីជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន

-
សាលាដំបូងខេត្តព្រះវិហារ ឃុំខ្លួនបុរសម្នាក់ ក្នុងបទចោទ រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន មានទម្ងន់ជាង ៣១ក្រាម !

ដោយ ៖ ឡុង សំបូរ ខេត្តព្រះវិហារ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ បានចេញដីកាបញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទម្នាក់ ពីបទ «រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន» ទៅពន្ធនាគារខេត្តព្រះវិហារ ដោយអនុវត្តឲ្យបានត្រឹមត្រូវ តាមនីតិវិធីច្បាប់ នាល្ងាចថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២១ ។ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកវរសេនីយ៍ទោ ជួរ ប៊ុនសុង បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃ៣០កញ្ញានេះថា ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ឈ្មោះ ជាត ភា ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ក្រោយសវនាការអស់ពេល ១ថ្ងៃ ដែលជននេះត្រូវបានចោទពីបទ «រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន»។ លោកវរសេនីយ៍ទោ ជួរ ប៊ុនសុង បានបញ្ជាក់ថា…