-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី៣០ កញ្ញា ២០២១ (មានវីដេអូ)
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី៣០ កញ្ញា ២០២១
-
រថយន្តទំនេីបម៉ាក KIA បុកម៉ូតូPCXក្បែរផ្សារអូរឬស្សីបណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់
-
រថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតតេងឡាយមួយគ្រឿង បុកម៉ូតូពីក្រោយ បណ្តាលឱ្យបុរសម្នាក់របួសធ្ងន់
ភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូត្រូវបានរថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតតេងឡាយមួយគ្រឿង បេីកបុកពីក្រោយនិងកិន ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៤៥រសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឱ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH -2101 ធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួតតេងឡាយ មួយគ្រឿង ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-1149 បើកមកពីក្រោយជ្រុលទៅបុក និងកិនបណ្តាលឱ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែម្តង។ ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចបានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះយកទៅរក្សាទុក ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ឆៃហួត និងប៊ុនធី
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៩ កញ្ញា ២០២១ (មានវីដេអូ)
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៩ កញ្ញា ២០២១
-
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះបង្ក្រាបបទល្មើសនេសាទ របាំងសាច់អួនចំនួន ៧កន្លែង ក្នុងស្រុកកំពង់លែង និងស្រុកបរិបូណ៌
កំពង់ឆ្នាំង ៖ នៅថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងដឹកនាំដោយ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត បានចុះប្រតិបត្តិការណ៍បង្ក្រាបបទល្មើសជលផល ប្រទះឃើញការធ្វើនេសាទដោយរបាំងសាច់អួននៅក្នុងភូមិសាស្ត្រ ស្រុកកំពង់លែង និង ស្រុកបរិបូណ៌ ចំណុចក្បាលកោះទន្លា ឃុំប្រឡាយមាស ស្រុកកំពង់លែង និងចំណុចកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ បន្ទាប់មកសមត្ថកិច្ចយើងបានធ្វើការចុះរុះរើ និងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង។ ក្នុងករណីបង្ក្រាបបទល្មើសនេសាទរបាំងសាច់អួនខាងលើនេះជាលទ្ធផលកម្លាំងសមត្តកិច្ចយើងសម្រេចបានរួមមាន របាំងសាច់អួនចំនួន ៧កន្លែងប្រវែង ៣៥០ម៉ែត្រ លូសាច់អួនចំនួន ១២ មាត់ បង្គោលចំនួន ១២០ដើម និងចាក់លែងត្រីចម្រុះ ចំនួន ៣០គីឡូក្រាមចូលបឹងទន្លេសាបវិញ ។ ក្នុងការប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះដែរ បានប្រើប្រាស់កម្លាំងសរុប ១០នាក់មធ្យោបាយ ០២ គ្រឿង ។ នៅក្នុងឱកាសនោះផងដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង…
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៨ កញ្ញា ២០២១ (មានវីដេអូ)
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៨ កញ្ញា ២០២១
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៧ កញ្ញា ២០២១ (មានវីដេអូ)
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៧ កញ្ញា ២០២១
-
ម៉ូតូនិងម៉ូតូប៉ះគ្នាបណ្តាលអោយរងរបួសទាំងសង្ខាង
កំពត ៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៨និង៤៥នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងម៉ូតូ និងម៉ូតូ ស្របទិសគ្នា ពីកើតមកលិច លើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ.១០៦. ១០៧. ស្ថិតនៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្ដកំពត។១,អ្នកបើកបរម៉ូតូបង្កឈ្មោះ អុិន ណោះ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិតាឡង់ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត បើកបរម៉ូតូម៉ាកហុងដាឌ្រីសង់C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត.1G.2081 រងរបួសនិងការខូចខាតស្រាល មិនពាក់មួកសុវត្ថិភាព។២,អ្នកបើកបរម៉ូតូរងគ្រោះឈ្មោះ បុល សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិបើន ឃុំល្អាង ស្រុកដងទង់ ខេត្ត កំពត។ បើកបរម៉ូតូម៉ាកហុងដាឌ្រីមសង់C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ.តាកែវ.1V.9646 ពាក់មួកសុវត្ថិភាព រងរបួសនិងការខូចខាតស្រាល។៣,អ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ បេវ មករា អាយុ២៤ឆ្នាំ មានទីលំនៅជាមួយគ្នា រងរបួសស្រាល ពាក់មួកសុវត្ថិភាព សំរាកនៅមន្ទីរពេទ្យរដ្ឋបង្អែកស្រុកឈូក។ ចំណែកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឈូក ៕
-
ប៉ូលីសសេដ្ឌកិច្ចខេត្តសៀមរាប បានបង្រ្កាបចាប់រថយន្តម៉ាក់នីសាន់ណាវិរ៉ាមួយគ្រឿងដែលចេញមករារាំងរំខាន ឬបិទផ្លួវនៅពេលមន្ត្រីជំនាញចុះអនុវត្តច្បាបតាមស្ទាក់ចាប់ឡានដឹកឈើបទល្មើសនោះ
សៀមរាប៖ សមត្ថកិច្ចចម្រុះបានបង្រ្កាបចាប់រថយន្តម៉ាក់នីសាន់ណាវិរ៉ាមួយគ្រឿងដែលចេញមករារាំងរំខាន ឬបិទផ្លួវនៅពេលមន្ត្រីជំនាញចុះអនុវត្តច្បាបតាមស្ទាក់ចាប់ឡានដឹកឈើល្មើសច្បាប់មួយគ្រឿងនោះ ដែលដឹកឆ្លងកាត់តាមស្រុកស្វាយលើហើយចូលមកកាន់ខេត្តសៀមរាបរួចហើយសមត្ថកិច្ចបានតាមស្ទាក់ចាប់មិនបានឡានដឹកឈើល្មើសច្បាប់ ឡាននោះក៏ត្រឡប់ឡើងទៅស្រុកស្វាយលើវិញ លុះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងផ្សេងទៀត គឺរថយន្តនីសាន់ណាវីរ៉ាមានស្លាក់លេខ ភ្នំពេញ ២Q ៧៦៧៥ បានមករារាំងផ្លូវសមត្ថកិច្ចកំពុងធ្វើការ។ ហេតុការបង្រ្កាបនេះ បានធ្វើឡើងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ នៅវេលាម៉ោង ២.០០នាទី ត្រង់ចំណុចភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ លោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឌបាលព្រៃឈើបន្ទាយស្រី បានឲ្យដឹងថា ចំពោះរថយន្តនីសាន់ណាវីរ៉ាមានស្លាក់លេខ ភ្នំពេញ ២Q ៧៦៧៥ បានមករារាំងផ្លូវសមត្ថកិច្ចកំពុងធ្វើការនោះ គឺត្រូវបានមន្ត្រីជំនាញរបស់យើងយកមករក្សាទុកនៅផ្នែករដ្ឌបាលព្រៃឈើស្រុកបន្ទាយស្រី ដើម្បីអនុវត្តទៅតាមនិតិវិធី ដែលមានចែងនៅក្នុងមាត្រា ១០០ ស្តីពីច្បាប់រដ្ឋបាលព្រៃឈើចំពោះបុគ្គលណាម្នាក់ បានរារាំងឬរំខានដល់មន្តី្រកំពុងអនុវត្តច្បាប់នោះ ត្រូវទទួលទោសទណ្ឌពី១ឆ្នាំ ទៅ៥ឆ្នាំ បើផាកពិន័យជាប្រាក់ចាប់ពី១០លានរៀលទៅ១០០លានរៀលផងដែរ។ លោក បន្តថា ដោយឡែកម្ចាស់រថយន្តដែលសមត្ថកិច្ចកំពុងធ្វើការតាមចាប់រថយន្តរារាំងផ្លូវបានរត់គេចខ្លួនបាត់ ពេលនេះយើងរងចាំម្ចាស់ឲ្យចូលខ្លួនមកដោះស្រាយជាបន្តាន់ គឺទុករយ:ពេលឲ្យ៣០ថ្ងៃ បើមិនឃើញម្ចាស់ចូលមកដោះស្រាយទេនោះ យើងនឹងរៀបចំឯកសារសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធីជាធរមាន។ បើយោងតាមប្រភពពីកន្លែងកើតហេតុ បានបង្ហើបឲ្យដឹងថា នៅពេលដែលសមត្ថកិច្ចស្ទាក់ចាប់បានរថយន្តបិទខ្ទប់ផ្លូវនោះ ក្រោយមកក៏មានលោក អុន វ៉ាន់សាក់ ប្រធានក្រុមការងារសមាគមយុវជន១៥៧…
-
ប្រធាន មន្ទីរ កសិកម្ម ខេត្ត កំពង់ធំ ជម្រុញឲ្យ ផ្នែក សង្កាត់ រដ្ឋបាល ជលផល សហការ ជាមួយកងកម្លាំង បង្រ្កាប បទល្មើស នេសាទ ក្នុង រដូវ បិទ
ខេត្ត កំពង់ធំ ៖ លោក ហុក មុន នាយរង សង្កាត់ រដ្ឋបាល ជលផល ពាមបាង សហការ ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលស្រុកតាំងគោក ប៉ុស្តិ៍រដ្ឋបាលឃុំស្រឡៅ សហគមន៍នេសាទដូនស្តើង និងសហព័ន្ធសហគមន៍នេសាទ បន្តសកម្មភាពរុះរើវះកាត់របាំងសាច់អួន និងស្បៃមុង នៅព្រឹក ថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ ២០២១ ។ ឈាន ចូល រដូវ បិទ នេសាទ តាមសារាចរណែនាំ របស់ ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ មន្ទីរ កសិកម្ម ខេត្ត កំពង់ធំ បានមមាញឹក និងយកចិត្តទុកដាក់លើការថែរក្សាអភិរក្យមច្ឆាជាតិ ធ្វើ ការ បិទនេសាទដើម្បីឲ្យត្រីបន្តការពងកូន ។ សកម្មភាព នៃ ការ បង្រ្កាប បទ ល្មើស…