Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • ឆេះផ្សារដំបូលខៀវអស់ចំនួន៦តូបយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលទាំងកណ្ដាលអាធ្រាត្រ

    ឆេះផ្សារដំបូលខៀវអស់ចំនួន៦តូបយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលទាំងកណ្ដាលអាធ្រាត្រ

    ភ្នំពេញ៖ មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង ១២និង១០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្សារដំបូលខៀវ តាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ព្រមទាំងបំផ្លាញតូបលក់ដូរអសើចំនួន ៦តូប និងសម្ភារៈក្នុងតូបអស់ទាំងស្រុង។

  • ផ្ទុះកំប៉ុងហ្គាសឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឱ្យខូចខាត អស់ទាំងស្រុង

    ផ្ទុះកំប៉ុងហ្គាសឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឱ្យខូចខាត អស់ទាំងស្រុង

    ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់អគ្គិភ័យមួយកន្លែង បានផ្ទុះកំប៉ុងហ្គាសឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឱ្យខូចខាត អស់ទាំងស្រុង តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង០០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅផ្ទះជួសជុលម៉ូតូ ស្ថិត នៅតាម បណ្តោយ ផ្លូវ ជាតិលេខ១ ភូមិ ជ្រាយអំពិល២ សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះឈ្មោះ: អ៉ិត សាវឿន ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅកន្លែងកើតហេតុ។ របាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា មូលហេតុ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ខូចខាតសម្ភារៈឆេះ ថ្ម ប្រក់ ស័ង្កសី ទំហំ ៤.៥ម៉ែត្រ គុណ ៩ម៉ែត្រ អស់ទាំងស្រុង ឆេះ សម្ភារៈ ក្នុងផ្ទះអស់ទាំងស្រុង នឹងពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់…

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៨ កញ្ញា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៨ កញ្ញា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៨ កញ្ញា​ ២០២១

  • នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីជួញដូរថ្នាំញៀន

    នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីជួញដូរថ្នាំញៀន

    ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ពាក់ព័ន្ធពីបទជួញដូរថ្នាំញៀន ត្រូវសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន កាលពីម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទី១-ឈ្មោះ ផល សុខចាន់ ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។២-ឈ្មោះ អៀម ដុល្លា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ ៣-ឈ្មោះ ពៅ សារឿន ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។សម្ភារដកហូតរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០២កញ្ចប់ធំ និង០១កញ្ចប់តូច (ជារបស់ជនសង្ស័យឈ្មោះ ពៅ សារឿន…

  • ចាប់ក្មួយស្រីថ្លៃអាយុ១៦ឆ្នាំរំលោភតែមិនបានសម្រេចត្រូវនគរបាលខណ្ឌឬស្សីកែវចាប់វ៉ៃខ្នោះ

    ចាប់ក្មួយស្រីថ្លៃអាយុ១៦ឆ្នាំរំលោភតែមិនបានសម្រេចត្រូវនគរបាលខណ្ឌឬស្សីកែវចាប់វ៉ៃខ្នោះ

    ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប៉ុនប៉ងចាប់រំលោភសេពសន្ថវៈទៅលើក្មេងស្រីអាយុ១៦ឆ្នាំតែមិនបានសម្រេច កាលពីថៃ្ងទី១៧ ខែកញ្ញា ឆាំ្ន២០២១ វេលាម៉ោង១៧:៣០នាទីល្ងាច នៅចំណុចផ្ទះជួល ក្នុងក្រុម៨ ផ្លូូវលេខ៦០ ភូមិផ្សារតូចសង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ក្មេងស្រីរងគ្រោះអាយុ១៦ឆាំ្ន ជនជាតិខែ្មរ មានទីលំនៅផ្ទះជួល ក្នុងភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ មុខរបរនៅផ្ទះ ។ចំណែកជនសង្ស័យឈ្មោះយឿន ជា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅផ្ទះជួលកន្លែងកើតហេតុខាងលើ មុខរបរ មិនពិតប្រាកដ ( មានសារធាតុញៀន ) អវិជ្ជមានកូវីដ-១៩ ។សម្ភារដែលសមត្ថកិច្ចដកហូតមានកាំបិតបុ័ងតោចំនួន០១ និងទួណឺវីស០១។លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា នៅថៃ្ងទី១៧ ខែកញ្ញាឆាំ្ន២០២១ វេលាម៉ោង១៦:២០នាទី ជនរងគ្រោះកំពុងតែដេកនៅក្នុងបន្ទប់ជួលជាន់ឡៅតឿ ស្រាប់តែជនសង្ស័យត្រូវជាពូថៃ្ល បានទាញទា្វរចាក់សោ រួចឡើងទៅចាប់ជនរងគ្រោះរំលោភ និងយកកាំបិតបុ័ងតោគំរាមជនរងគ្រោះមិនឱ្យស្រែក តែត្រូវជនរងគ្រោះចាប់កាំបិតបានប្រតាយប្រតប់គ្នាធ្វើឱ្យជនសង្ស័យខឹងក៏បានវាយនិងចាប់ហែកខោជនរងគ្រោះប្រុងធ្វើសកម្មភាពរំលោភ តែមិនបានសម្រេច ហើយជនរងគ្រោះបានស្រែកឱ្យគេជួយផ្អើលដល់អ្នកជិតខាងនិងសមត្ថកិច្ចមកជួយធ្វើអន្តរាគមន៍ធាក់ទ្វារចូលទៅចាប់ជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ ៖ ភារ៉ា និងប៊ុនធី

  • ផ្ទះឆ្នៃពីទូកុងតឺន័រដ៏ធំមួយកន្លែងជាប់ផ្លូវថៃហ្គរ ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង

    ផ្ទះឆ្នៃពីទូកុងតឺន័រដ៏ធំមួយកន្លែងជាប់ផ្លូវថៃហ្គរ ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង

    ភ្នំពេញ ៖ មានករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះឆ្នៃពីទូកុងតឺន័រដ៏ធំ ដែលនៅជាប់ផ្លូវថៃហ្គរ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អេីលប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោង១ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ ។សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ទិត្យ ភក្តី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបប បុកគ្រិះ ។តាមសម្ដីបុរសជាម្ចាស់ផ្ទះរងគ្រោះបានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃកេីតហេតុ រូបគាត់និងប្រពន្ធកូន បានសម្រាកក្នុងផ្ទះដូចសព្វដង ។ ក្រោយមកស្រាប់តែមានផ្សែងហុយពីខាងក្រៅផ្ទះ រួចគាត់ក៏ចេញមកមេីលស្រាប់តែភ្លេីងឆាបឆេះសម្ភារៈមួយចំនួន ទេីបបុរសជាម្ចាស់ផ្ទះបានយកបំពង់ពន្លត់អគ្គីភ័យមកបាញ់អស់ចំនួន៣បំពង់ តែមិនរលត់ ក៏ទាក់ទងទៅអាជ្ញាធរមូលដ្ឋានឲ្យជួយចេញរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់ ។បន្ទាប់ពីទទួលបានព័ត៌មានខាងលេីនេះភ្លាមៗ រដ្ឋបាលខណ្ឌច្បារអំពៅ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន១គ្រឿង និងមានរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងទៀតរបស់ក្រុមហ៊ុនបុរីប៉េងហួត ចុះមកជួយបាញ់ទឹកពន្លត់ដែរ តែក្នុងករណីអគ្គីភ័យខាងលេីនេះ អាជ្ញធរមូលដ្ឋានខណ្ឌចំការមនបានប្រេីពេលតែកន្លះម៉ោង និងប្រេីប្រាស់ទឹកតែ១ឡានប៉ុណ្ណោះ ក៏រលត់ទៅវិញជាស្ថាពរ ដោយមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។ម្ចាស់ផ្ទះរងគ្រោះបានប្រាប់ឲ្យដឹងដែរថា មូលហេតុនៃការឆាបឆេះនោះគឺ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហេីយបានបាត់បង់សម្ភារៈមានតម្លៃជាច្រេីន និងសុទ្ធមួយចំនួនទៀត សរុបជាទឹកប្រាក់ជិត១មុឺនដូល្លារ ៕ដោយ ៖ ជីម ភារ៉ា

  • កម្លាំងចម្រុះខណ្ឌចំការមនចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីក្បែរស្ពានហង្ស(កោះពេជ្រ) ឃាត់មនុស្ស៧នាក់ រួចបិតទីតាំងចោលបណ្ដោះអាសន្ន

    កម្លាំងចម្រុះខណ្ឌចំការមនចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីក្បែរស្ពានហង្ស(កោះពេជ្រ)  ឃាត់មនុស្ស៧នាក់  រួចបិតទីតាំងចោលបណ្ដោះអាសន្ន

    ភ្នំពេញ ៖ មនុស្សប្រុសស្រី៧នាក់ ដែលជាអ្នកមេីលការខុសត្រូវនិងអ្នកលេងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងក្នុងមជ្ឈមណ្ឌល ជីន សុឺម៉ៅ ក្បែរស្ពានហង្ស កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងខាងលេីនេះបានលួចលាក់បេីកលេងហ្គេមបាញ់ត្រីជាច្រេីនថ្ងៃ ខែមកហេីយ ទេីបនៅយប់ថ្ងៃទី១៧ កញ្ញា នេះ កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌចំការមនធ្វេីការចុះបង្ក្រាបឃាត់ខ្លួនមនុស្សប្រុសស្រី៧នាក់បញ្ចូនទៅកានអធិការដ្ឋាននគរបាលខណ្ឌចំការមន ដេីម្បីអនុវត្តន៍តាមនីតិវិធី ច្បាប់ ។ ចំណែកវត្ថុតាងទាំងប៉ុន្មាននៅក្នុងទីតាំងខាងលេី គឺអាជ្ញាធរបិតទ្វាចាក់សោរទុកចោលជា បណ្ដោះអាសន្ន ។គួរបញ្ចាក់ផងដែរថា ទីតាំងហ្គេមបាញ់ត្រីខាងលេីនេះ មិនត្រឹមតែជាល្បែងខុសច្បាប់នោះទេ ថែមទាំងល្មេីសនិងសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ផងដែរ ៕ ដោយ ៖ ជីម ភារ៉ា

  • រថយន្តឃ្លុបមួយគ្រឿង ដឹកទឹកបរិសុទ្ធធ្ងន់ពេកផុងកង់ក្រោយ បណ្តាលឲ្យជាប់ទៅមុខលែងរួច

    រថយន្តឃ្លុបមួយគ្រឿង ដឹកទឹកបរិសុទ្ធធ្ងន់ពេកផុងកង់ក្រោយ បណ្តាលឲ្យជាប់ទៅមុខលែងរួច

    ភ្នំពេញ ៖ រថយន្តឃ្លុបម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ដឹកទឹកបរិសុទ្ធដោយសាដឹកធ្ងន់ពេកបើកសុខៗ ក៏ស្រាប់តែផុងកង់ក្រោយ បណ្តាលឲ្យជាប់ទៅមុខលែងរួច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង ៤០នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៣៦ កែងនឹងផ្លូវលេខ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តឃ្លុបមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2B-2434 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៣៦ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយឺតល្មម ខណៈពេលកំពុងតែបើកបរសុខៗ ក៏ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែដឹកធ្ងន់ពេកផុងកង់ក្រោយផ្នែកខាងស្ដាំ បណ្តាលឲ្យជាប់ទៅមុខលែងរួច។ ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានហៅរថយន្តមួយគ្រឿងទៀត មកសាងដឹកទឹកសុទ្ធ រួចហើយបានអូសរថយន្តចេញពីកន្លែងកើតហេតុ ដើម្បីយកទៅជួសជុលដោយខ្លួនឯង៕ ឆៃហួត និងប៊ុនធី

  • ឆេះផ្ទះលក់គុយទាវមួយកន្លែង ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍បានទាន់ពេល

    ឆេះផ្ទះលក់គុយទាវមួយកន្លែង ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍បានទាន់ពេល

    ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆ្លង់ចរន្តអគិ្គសនីឆេះផ្ទះលក់គុយទាវមួយកន្លែង ដែលមានផ្លាកយីហោ គុយទាវ ឡូសឺ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍បានទាន់ពេល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង២៥នាទីល្ងាច ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវភ្លីសឺ ផ្ទះលេខP៦៣ នៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងឈ្មោះ: ទី និមល ភេទប្រុស អាយុ ៤២ឆាំ្ន មុខរបរម្ចាស់ផ្ទះជួល។ រីឯ អ្នកជួលឈ្មោះ: ZHANG PENG ជនជាតិចិន ភេទប្រុស អាយុ ៣២ឆាំ្ន មុខរបររម្ចាស់ហាងគុយទាវ ឡូសឺ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឱ្យដឹងថា ករណីគ្រោះថ្នាក់អគ្គិភ័យខាងលេីនេះ គឺផ្ដេីម មកពីឆ្លងចរន្តអគ្គិសនីឆេះផ្ទះលេខP៦៣ ក្នុងបន្ទប់គេងនៅជាន់ខាងលើទី២ ទេីបបង្កឱ្យមានការឆាបឆេះអស់ទាំងស្រុង និងសំភារះប្រើប្រាស់មួយចំនួន និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ សមត្ថកិច្ចបានបញ្ចាក់ថា ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យនេះ មិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួស ឬបាត់បង់ជីវិតនោះឡេីយ ដោយប្រេីប្រាស់រថយន្តការិយាល័យបង្ការ និងសង្គ្រោះអគ្គិភ័យ ចំនួន ៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន…

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៦ កញ្ញា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៦ កញ្ញា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៦ កញ្ញា​ ២០២១