-
កិច្ចសន្ទនាការពារជាតិ ទីក្រុងសេអ៊ូល ២០២១ និងកិច្ចប្រជុំអនុរដ្ឋមន្ត្រី ការពារជាតិ អាស៊ាន កូរ៉េ-អាស៊ាន
នាយឧត្តមសេនីយ៍ នាង ផាត ចូលរួមកិច្ចសន្ទនាការពារជាតិ ទីក្រុងសេអ៊ូល ២០២១ និងកិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិអាស៊ាន កូរ៉េ-អាស៊ាន តាមប្រព័ន្ធវីដេអូ ៕
-
ជនសង្ស័យម្នាក់ធាក់យកម៉ូតូពីបុរសម្នាក់បានសម្រេចនៅខណ្ឌច្បារអំពៅ តែមកជាប់ខ្នោះសមត្ថកិច្ចខណ្ឌចំការមន
-
កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួនអ្នកកាន់កាតសារព័ត៌មាន ៩នាក់ ក្នុងបទចោទ ទាលុយ ៤ពាន់ដុល្លារ ពីម្ចាស់រថយន្តដឹកឈើគ្រឿងផ្ទះចាស់
ខេត្តស្ទឹងត្រែង ៖ ក្រុមអ្នកកាន់កាតសារព័ត៌មានមកពី ៩អង្គភាពផ្សេងៗគ្នា ៩នាក់ បានរងការឃាត់ខ្លួន ពីកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្នុងបទចោទ ទាលុយ ៤ពាន់ដុល្លារ ពីម្ចាស់រថយន្តដឹកឈើ គ្រឿងផ្ទះចាស់ ១គ្រឿង សង្ស័យបង្កប់ឈើថ្មីពីក្រោម ។ រីឯការឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី៧ កញ្ញាឆ្នាំ២០២១ ស្ថិតនៅផ្លូវចូលភូមិជាំធំ ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ មន្ត្រីអាវុធហត្ថបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនក្រុមអ្នកសារព័ត៌មានទាំង ៩នាក់នោះ ក្រុមនេះមានគ្នា ១០នាក់ ទៅទាលុយពីម្ចាស់រថយន្តដឹកឈើគ្រឿងផ្ទះចាស់ចំនួន ៤ពាន់ដុល្លារ បន្ទាប់មកបានប្តឹងសមត្ថកិច្ច នៅពេលកម្លាំងអាវុធហត្ថចុះទៅដល់ក្រុមនេះបាននាំគ្នារត់គេចខ្លួន ដោយពុំដឹងពីមូលហេតុ ។ ប៉ុន្តែត្រូវបានឃាត់ខ្លួនបាន ៩នាក់ បញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីធ្វើការសាកសួរ ។ មន្ត្រីដដែលបានអះអាងថា ឈើនៅលើរថយន្តនោះ សុទ្ធសឹងជាឈើគ្រឿងផ្ទះចាស់ ដែលឈ្មួញប្រមូលទិញពីប្រជាពលរដ្ឋ ហើយនៅមុនពេលលើកដាក់រថយន្ត មានមន្ត្រីរដ្ឋបាលព្រៃឈើ បានចុះត្រួតពិនិត្យត្រឹមត្រូវ គឺពុំមានបង្កប់ឈើឆៅអត់ច្បាប់នោះទេ ។ លោកថា នៅពេលឈើគ្រឿងផ្ទះចាស់ លើកដាក់លើរថយន្តរួចរាល់ហើយ គ្រោងនឹងចេញដំណើរ ស្រាប់តែគេឃើញ ក្រុមអ្នកកាន់កាតសារព័ត៌មានទាំងនោះ មកទាលុយ…
-
គ្រឿងញៀនជិត ១០ គីឡូក្រាមនិងជនជាតិចិន ២នាក់ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន នៅរាជធានីភ្នំពេញ
ការបង្រ្កាបនោះគឺបានធ្វើឡើងកាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុច ផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឺងកេងកង២ ខណ្ឌបឹងកេងកង ។ សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យជាតិចិនទាំង២នាក់នោះរួមមានឈ្មោះ YE YU SONG ភេទប្រុស អាយុ៤០ឆ្នាំ និងឈ្មោះ លីង វេ(LIN WEI) ភេទស្រី អាយុ ៣៦ឆ្នាំ និងដកហូតគ្រឿងញៀនចំនួន៩គីឡូ៩៧៣,១០ក្រាម រួមមាន ប្រភេទ អ៊ិចស្តាស៊ី (MDMA) ៦គីឡូ៥៤៦,៦៥ក្រាម ,មេតំហ្វេតាមីន (ICE) 1គីឡូ ០៨៥,៣៥ក្រាម, អំហ្វេតាមីន ៦០៨,៣៣ក្រាម, កេតាមីន២២៨,៨៩ក្រាម, នីមេតាហ្សេប៉ាម១គីឡូ ៥០៣,៨៨ក្រាម និងសារធាតុគីមី ៤គីឡូ ៦៨៤,៧០ក្រាម និងទូរស័ព្ទ ២គ្រឿង និងឧបករណ៍កែច្នៃមួយចំនួន ។បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
-
ជនចិនម្នាក់ត្រូវបានឃាត់ខ្លួន ពីបទល្មើសសេដ្ឋកិច្ច
ភ្នំពេញ៖ ជនបរទេសម្នាក់ ដែលត្រូវបានគេដឹងថា ជាជនជាតិចិន ត្រូវបានប៉ូលីសឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសសេដ្ឋកិច្ច ប្រព្រឹត្តនៅចំណុច មុខផ្ទះលេខ២៣ ផ្លូវ P05 ភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ភ្នំពេញ។ នេះបើតាមប្រភពពីពលរដ្ឋ ជាអ្នករស់នៅជិតខាងបានឃើញហេតុការណ៍ជាក់ស្តែង នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងអំឡុងថេរវេលាម៉ោងប្រហែលជាង១រសៀល។ នៅក្នុងហេតុការនេះ ត្រូវបានគេមើលឃើញ មានមន្ត្រីប៉ូលីសអន្តោប្រវេស្តន៍ ដឹកនាំដោយឧត្តមសេនីទោ ផន ផល្លី រួមនឹងសមត្ថកិច្ចមូលដ្ឋាន បានសហការចុះសួរនាំ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនរូបនេះ ។ ប្រភពបន្តថា ជនសង្ស័យរូបនេះ មានឈ្មោះ Zhang Ruyou ភេទប្រុស កើតថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៧៤ កាន់លិខិតឆ្លងដែនលេខ EE4930012 ជាប់សង្ស័យថា ពាក់ព័ន្ធនឹងបទល្មើសសេដ្ឋកិច្ច ប្រព្រឹត្តិខុសត្រង់បញ្ញត្តិតាមមាត្រា៩៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ បើតាមប្រភពពីមន្ត្រីប៉ូលីសបានឲ្យដឹងថា៖ លោកផ្កាយពីរ ផន ផល្លី ជាអនុប្រធាននាយកដ្ឋានអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេស្តន៍ ក្រោមកិច្ចសហការសម្របសម្រួលពីព្រះរាជអាជ្ញារង សាលដំបូងរាជធានីភ្នំពេញ លោក ស៊ិត…
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៧ កញ្ញា ២០២១ (មានវីដេអូ)
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៧ កញ្ញា ២០២១
-
ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវនគរបាលខណ្ឌឬស្សីកែវចាប់ដាក់ខ្នោះ
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៦ កញ្ញា ២០២១ (មានវីដេអូ)
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៦ កញ្ញា ២០២១
-
កងសង្រ្គោះគ្រោះមហន្តរាយលេខ៩១១ នៃបញ្ជាការដ្ឋានទ័ពពិសេសចុះជួយមុជទឹករាវយកសាកសពក្មេងប្រុសដែលលង់ទឹកស្លាប់នៅស្រះទឹកក្រោយផ្ទះ
នៅវេលាម៉ោង ១៦:០៥ នាទី ល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ កងសង្រ្គោះគ្រោះមហន្តរាយលេខ៩១១ នៃបញ្ជាការដ្ឋានទ័ពពិសេស បានសហការជាមួយសមាគមជួយសង្រ្គោះប្រជាជនកម្ពុជា ចំនួន ១៥ នាក់ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ស៊ុ សំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស ចុះជួយមុជទឹករាវយកសាកសពក្មេងប្រុស ឈ្មោះ សំអាង មេត្តា អាយុ១០ឆ្នាំ ដែលលង់ទឹកស្លាប់នៅស្រះទឹកក្រោយផ្ទះ ស្ថិតនៅក្នុងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រុមជំនាញបានរកឃេីញ សាកសពកុមារងគ្រោះនៅវេលាម៉ោង ១៦:១៥នាទី និងបានប្រគល់ជូនគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៥ កញ្ញា ២០២១ (មានវីដេអូ)
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៥ កញ្ញា ២០២១