Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៣ កញ្ញា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៣ កញ្ញា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៣ កញ្ញា​ ២០២១

  • បុរសម្នាក់ជិះម៉ូតូលឿនធ្លាក់ជង្ហុកដួលអូសជាង៥០ម៉ែត្រនិងបែកក្បាលស្លាប់ ភ្លាមៗ ហេីយមានម្សៅសថ្លា២កញ្ចប់តូចនៅក្បែរ

    បុរសម្នាក់ជិះម៉ូតូលឿនធ្លាក់ជង្ហុកដួលអូសជាង៥០ម៉ែត្រនិងបែកក្បាលស្លាប់ ភ្លាមៗ  ហេីយមានម្សៅសថ្លា២កញ្ចប់តូចនៅក្បែរ

    ភ្នំពេញ ៖ បុរសម្នាក់បានបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនហេីយធ្លាក់ជង្ហុកដួលអូសជាង៥០ម៉ែត្រ សង្ស័យភ័យគេជិះម៉ូតូដេញពីក្រោយ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចស្តុបផ្សារមាន់អាំង តាមបណ្ដោយផ្លូវ៣១៥ កែងនឹង៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ធំ1O-6876ធ្វើដំណើរតាមបណ្តោយផ្លូវ៣១៥ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈនោះក៏មានជនសុីវិលក្រុមជិះម៉ូតូធំនិងតូចចំនួន២ទៅ៣គ្រឿងធ្វើដំណើរមកពីក្រោយ លុះមកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះក៏បានរេចង្កូតធ្លាក់ជង្ហុកបណ្តាលឲ្យដួលអូសម៉ូតូជាង៥០ម៉ែត្រនិងធ្វេីឲ្យជនរងគ្រោះដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ពិនិត្យនៅកន្លែងកើតហេតុក៏ប្រទះឃើញម្សៅសថ្នាចំនួន២កញ្ចប់តូចនៅក្បែរខ្លួនសពជនរងគ្រោះ ដោយមិនដឹងថាជារបស់ជនរងគ្រោះឬរបស់អ្នកផ្សេង ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានជំនាញចរាចរណ៍ខណ្ឌទួលគោក បានមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន រីឯសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា

  • រថយន្ត Fordបុករុឺម៉កសណ្ដោងកំពុងប៉ះកង់នៅចញ្ចេីមផ្លូវហេីយរុញទៅបុកបុរសម្នាក់ជាម្ចាស់រុឺម៉កបន្ថែមទៀតបណ្ដាលឲ្យរបួសធ្ងន់

    រថយន្ត Fordបុករុឺម៉កសណ្ដោងកំពុងប៉ះកង់នៅចញ្ចេីមផ្លូវហេីយរុញទៅបុកបុរសម្នាក់ជាម្ចាស់រុឺម៉កបន្ថែមទៀតបណ្ដាលឲ្យរបួសធ្ងន់
  • សិប្បកម្មកែឆ្នៃផលអនុផលព្រៃឈើ អនាធិបតេយ្យ នឹងគ្មានច្បាប់​អនុញ្ញាត្ត​ចំនួន​៤កន្លែង ស្ថិតនៅក្នុងស្រុកត្បែងមានជយ័ ត្រូវបាន​សមត្ថកិច្ចចម្រុះបង្ក្រាប​(មានវីដេអូ)

    សិប្បកម្មកែឆ្នៃផលអនុផលព្រៃឈើ អនាធិបតេយ្យ នឹងគ្មានច្បាប់​អនុញ្ញាត្ត​ចំនួន​៤កន្លែង ស្ថិតនៅក្នុងស្រុកត្បែងមានជយ័ ត្រូវបាន​សមត្ថកិច្ចចម្រុះបង្ក្រាប​(មានវីដេអូ)
  • សម្តេចក្រឡាហោម ស ខេង ឱ្យសមត្ថកិច្ចបន្តរឹតបន្តឹង ការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក

    សម្តេចក្រឡាហោម ស ខេង ឱ្យសមត្ថកិច្ចបន្តរឹតបន្តឹង ការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក

    សម្តេចក្រឡាហោម ស ខេង ឱ្យសមត្ថកិច្ចបន្តរឹតបន្តឹង ការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដោយគ្មានការលើកលែង ៕

  • ភ្លៀងធ្លាក់ខ្លាំង បានធ្វេីឲ្យស្ថានភាពផ្លូវក្រោមដី ស្ពានអាកាសចោមចៅ លិចទឹក និងមានការកកស្ទះចរាចរណ៍ នាល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ

    ភ្លៀងធ្លាក់ខ្លាំង បានធ្វេីឲ្យស្ថានភាពផ្លូវក្រោមដី  ស្ពានអាកាសចោមចៅ  លិចទឹក  និងមានការកកស្ទះចរាចរណ៍ នាល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ

    ភ្នំពេញ ៖ មួយរយៈពេលពីរទៅបីថ្ងៃនេះ អាកាសធាតុនៃភ្លៀងធ្លាក់ក្នុងរាជធានីភ្នំពេញ ឬបណ្ដាលខេត្ត បានបង្កឲ្យទឹកដក់និងជំនន់ទឹកភ្លៀងលិចលំនៅដ្ឋាន ផ្លូវជាតិ ឬទីទំនាបដែលងាយនិងជន់លិច ។ ជាក់ស្ដែងនៅរសៀលថ្ងៃទី១ កញ្ញា ២០២១នេះ ក៏មានភ្លៀងធ្លាក់ខ្លាំងក្នុងរាជធានីនាតំបន់មួយចំនួន និងបានធ្វេីឲ្យផ្លូវក្រោមស្ពានអាកាសរង្វង់មូលចោមចៅបានលិច បង្កការកក់ស្ទះចរចារណ៍ដល់បងប្អូនប្រជាពលរដ្ឋផងដែរ ។

  • រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកវ៉ាជែងជ្រុងបុករះឡើងសួនច្បារ បណ្តាលឱ្យបាក់បង្គោលភ្លើងអស់១ដើម

    រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកវ៉ាជែងជ្រុងបុករះឡើងសួនច្បារ បណ្តាលឱ្យបាក់បង្គោលភ្លើងអស់១ដើម

    ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានវ៉ាប្រជែងរថយន្តមួយគ្រឿងទៀត ក៏ជ្រុលចង្កូតទៅបុករះឡើងសួនច្បារខណ្ឌពុះចែកទ្រូងផ្លូវជាតិលេខ៦ បណ្តាលឱ្យបែកផើងកូនឈើ២ផើង និងបង្គោលភ្លើង១ដើមរលើងទាំងគ្រឹះបាក់រាបដល់ដី តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង១៥រសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៦ ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តៃកុងរថយន្តបង្កមាន ឈ្មោះ ឈឹង សាល ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តតក្រឡុកស៊ីម៉ង់តិ៍មួយគ្រឿង ម៉ាក HINO ពណ៌ស ស្លាក់លេខ ភ្នំពេញ 5A-3327 បើកបរដោយបុរម្នាក់ បានធ្វើដំណើរតាមផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏បានវ៉ាប្រជែងគ្នាជាមួយរថយន្តមួយគ្រឿងទៀត ដែលកំពុងតែធ្វើដំណើរស្របទិសគ្នា ក៏ស្រាប់តែជ្រុលចង្កូតទៅឆ្វេងដៃបុករះឡើងសួនច្បារខណ្ឌពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបែកផើងកូនឈើអស់២ផើង និងបាក់បង្គោលភ្លើងបំភ្លឺផ្លូវអស់១ដើមរលើងទាំងគ្រឹះបាក់រាបដល់ដី រីឯរថយន្តវិញរងការខូចខាតត្រង់កាងបន្តិចបន្តួចប៉ុណ្ណោះ។…

  • រថយន្តធុនធំកិនម៉ូតូមួយគ្រឿង បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

    រថយន្តធុនធំកិនម៉ូតូមួយគ្រឿង បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

    ភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូស្របគ្នាជាមួយរថយន្តម៉ាក FUSO ធុនធំមួយគ្រឿងហេីយបានទាក់ដៃចង្កូតដួលចូលក្រោមរថយន្ត ។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចខាងត្បូងកងពលតូច៧០ ប្រហែល២០០ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុ បានឱ្យដឹងថា នៅមុនពេលកេីតហេតុ គេឃេីញមានរថយន្តម៉ាក FUSO មួយគ្រឿង ជាប្រភេទរថយន្តសណ្តោង ក្បាលពណ៌ខៀវខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 3C-5869 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនយឺតល្មម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានបុរសម្នាក់ បើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-9267 ធ្វេីដំណេីរស្របគ្នា ទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនលឿន ក៏បានទាក់ដៃចង្កូតម៉ូតូ បណ្តាលឱ្យដួលចូលក្រោមរថយន្តកិនធ្វេីឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ម្នាក់។ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗតែម្ដង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចបានធ្វើការវាស់វែងយករថយន្ត…

  • ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ ដឹកនំាកម្លំាងចុះបង្ក្រាបគ្រឿងញៀនបានចំនួន៨៦៤គ្រាប់

    ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ ដឹកនំាកម្លំាងចុះបង្ក្រាបគ្រឿងញៀនបានចំនួន៨៦៤គ្រាប់

    គ្រឿងញៀនចំនួន៨៦៤គ្រាប់ ត្រូវបានលោក វុធ សាវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ សហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត ធ្វើការបង្រ្កាបបាន នៅផ្ទះជនសង្សយ័ ឈ្មោះ អ៊ិត ណាងណយ ជនជាតិគួយ ភេទស្រី អាយុ២៧ឆ្នាំ ស្ថិតនៅភូមិកំពង់សាមី ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ។ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ។ លោក វុធ សាវី បានអោយដឹងថា ក្រោយពីមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ទី សុវណ្ណថាល់ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះវិហារ អោយដឹកនាំកម្លាំជំនាញ នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្ត នឹងយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសម្ងាត់ផងនោះ កម្លាំងរបស់យើង បានចុះទៅដល់ទីតាំងផ្ទះជនសង្សយ័ខាងលើ ឆែកឆេររកវត្ថុតាង ឃើញមានគ្រឿងញៀនដែលជនសង្សយ័ខាងលើបានលាក់ទុក ឈានទៅដល់ឃាត់ខ្លួនជនសង្សយ័ នឹងវត្ថុតាង នាំយកមកស្នងការនគរបាលខេត្ត ដើម្បីហែកកញ្ចប់ពិនិត្យមើល ឃើញមានគ្រឿងញៀនចំនួន៨៦៤ ប្រភេទមេតំហ្វេតាមីន ជនសង្សយ័ ត្រូវបានក៍សាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការបន្តទៅតាមនិតិវិធី ៕ ដោយ ឈឿង ចាន់

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០១ កញ្ញា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០១ កញ្ញា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០១ កញ្ញា​ ២០២១