Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • អគ្គិភ័យឆាបឆេះបន្ទប់ជួលនៃអគារខុនដូ លី ហ៊ួត ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា បង្កការភ្ញាក់ផ្អេីលជាខ្លាំង

    អគ្គិភ័យឆាបឆេះបន្ទប់ជួលនៃអគារខុនដូ លី ហ៊ួត ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា  បង្កការភ្ញាក់ផ្អេីលជាខ្លាំង

    ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបបន្ទប់ជួលនៃអគារខុនដូ លី ហ៊ួត លេខ៣៦A ផ្លូវលេខ២៤២កែងផ្លូវលេខ១១១ ក្រុម១៣ ភូមិ២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង៤ ៖១០នាទីទៀបភ្លឺថៃ្ងអាទិត្យ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ។តាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ម្ចាស់ទីតាំងខុនដូឈ្មោះ លី ហ៊ួតភេទប្រុស អាយុ៧២ឆាំ្ន ។ ចំណែកអ្នកជួលបន្ទប់ស្នាក់នៅឈ្មោះ Xu HuiFa ជនជាតិចិន ភេទប្រុស អាយុ៣៤ឆាំ្ន មានមុខរបរ ថត Tik Tok បង្ហោះ ។ប្រភពដដែលបានឱ្យដឹងទៀតថាមូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះកើតឡើងគឺបណ្តាលមកពីការចោលកន្ទុយបារីទៅលើរបស់ដែលងាយឆាបឆេះ។បន្ទប់ដែលជនជាតិចិនខាងលើជួលស្នាក់នៅនេះជាប្រភេទថ្មបេតុង មានទំហំ ៤ម៉ែត្រx ៤ម៉ែត្រ ។ចំពោះការខូចខាតវិញគឺឆេះសម្ភារក្នុងបន្ទប់ស្នាក់នៅលេខ១៧C ជាន់ទី១៧ តែពុំបានឆេះរាលដាលដល់បន្ទប់និងផ្ទះអ្នកជិតខាងឡើយ ហើយក៏ពុំមានអ្នកស្លាប់និងអ្នករបួសដែរ។ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនាពេលនោះកម្លាំងសមត្ថកិច្ចជំនាញបង្ការ ពន្លត់ និងសង្គ្រោះអគ្គិភ័យបានប្រើប្រាស់ រថយន្តការិយាល័យបង្ការ ពន្លត់និងសង្គ្រោះអគ្គិភ័យចំនួន១២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន២២ឡាន ស្មេីនឹង ៨៨ម៉ែត្រគូប ។ ក្រៅពីនេះក៏មានរថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម៖ រថយន្តទីក្រុងអូឡាំព្យ៉ា…

  • បុរសជិះម៉ូតូតាមផ្លូវជាតិលេខ១សុខៗត្រូវរថយន្តបេីកឆ្លងផ្លូវជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យស្លាប់រំពេច

    បុរសជិះម៉ូតូតាមផ្លូវជាតិលេខ១សុខៗត្រូវរថយន្តបេីកឆ្លងផ្លូវជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យស្លាប់រំពេច
  • ជនសង្ស័យពីរនាក់ លួចកាច់សោ ក ម៉ូតូមិនបានសម្រេច ត្រូវជាប់ខ្នោះសមត្ថកិច្ចខណ្ឌឬស្សីកែវ

    ជនសង្ស័យពីរនាក់  លួចកាច់សោ ក ម៉ូតូមិនបានសម្រេច  ត្រូវជាប់ខ្នោះសមត្ថកិច្ចខណ្ឌឬស្សីកែវ

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្វាយប៉ាក នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានធ្វេីការឃាត់ខ្លួនជនសង្ស័យពីរនាក់ កាលពីវេលាម៉ោង១១,០០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២១ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ពាក់ព័ន្ធ ករណី លួច (លួចកាច់សោ ក ម៉ូតូមិនបានសម្រេច) ។សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យាប ណៃយាង ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅកន្លែងកើតហេតុខាងលើ មុខរបរលក់ដូរ ។ ចំណែកជនសង្ស័យ០២នាក់ រួមមាន ៖ ទី១ ឈ្មោះ លន សុខចាន់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) អវិជ្ជមានកូវីត១៩។ ទី២ ឈ្មោះ សេង វណ្ឌី ភេទប្រុស…

  • ជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន ត្រូវនគរបាលខណ្ឌសែនសុខឃាត់ខ្លួន

    ជនសង្ស័យ៣នាក់  ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន  ត្រូវនគរបាលខណ្ឌសែនសុខឃាត់ខ្លួន

    ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ នេះបេីយោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២១នេះ ។

  • ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចយកម៉ូតូសណ្ដោងរុឺម៉ក ត្រូវសមត្ថកិច្ចឃាត់ខ្លួន

    ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចយកម៉ូតូសណ្ដោងរុឺម៉ក  ត្រូវសមត្ថកិច្ចឃាត់ខ្លួន

    ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១១ និង០០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២១ ករណីលួចយកម៉ូតូសណ្តោងរ៉ីម៉ក នៅចំណុចមុខឃ្លាំងស្តុកសម្ភារៈអគ្គីសនី ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

  • ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន ពាក់ព័ន្ធ ករណីលួចកាច់កយកម៉ូតូ

    ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវនគរបាលខណ្ឌសែនសុខ  ឃាត់ខ្លួន ពាក់ព័ន្ធ ករណីលួចកាច់កយកម៉ូតូ
  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៤​ កញ្ញា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៤​ កញ្ញា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៤​ កញ្ញា​ ២០២១

  • សមត្ថកិច្ចខណ្ឌឬស្សីកែវ បង្ក្រាបករណីបើកលេងល្បែងសុីសងខុសច្បាប់ ឃាត់ខ្លួនអ្នកលេងល្បែងសរុប១៣នាក់

    សមត្ថកិច្ចខណ្ឌឬស្សីកែវ បង្ក្រាបករណីបើកលេងល្បែងសុីសងខុសច្បាប់ ឃាត់ខ្លួនអ្នកលេងល្បែងសរុប១៣នាក់

    ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌឬស្សីកែវ បានបង្ក្រាបជាក់ស្តែងករណីបើកលេងល្បែងសុីសងខុសច្បាប់(លេងបៀរ) នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១២ និង ១០នាទី នៅចំនុចដីឡូគ្មានលេខ ផ្លូវបេតុងក្រុម៩ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលនៃគណះអភិបាលខណ្ឌឬស្សីកែវ បានបង្ក្រាបជាក់ស្តែងករណីអ្នកលេងល្បែងសុីសងសារុប១៣នាក់ប្រុស៨នាក់រួមមាន៖១/ឈ្មោះជា សុគុនភេទស្រីអាយុ៤២ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិ+ឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្តាល(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ (អ្នកលេង)។២/ឈ្មោះមួន បុំភេទប្រុសអាយុ៣៨ឆ្នាំមុខរបរជាងដែកស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងភូមិលូសង្កាតស្វាយប៉ាកខណ្ឌឬស្សីកែវ(គ្មានសារធាតុញៀន)អវិជ្ជមានកូវិត (អ្នកលេង)។៣/ឈ្មោះឡៃ បុលភេទប្រុសអាយុ៤០ឆ្នាំមុខរបរកម្មករស្នាក់នៅផ្ទះជួលភូមិ៩សង្កាត់ទឹកល្អក៣ខណ្ឌទួលគោក(គ្មានសារធាតុញៀន)អវិជ្ជមានកូវិត(អ្នកលេង)។៤/ឈ្មោះផុន សុធីភេទប្រុសអាយុ៣៥ឆ្នាំមុខរបរកម្មករផ្ទះគ្មានលេខផ្លូវបេតុងភូមិ៩សង្កាត់ទឹកល្អក់៣ខណ្ឌទួលគោក(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ(អ្នកលេង)។៥/ឈ្មោះអុីវ ជាបភេទប្រុសអាយុ៥៦ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះគ្មានលេខផ្លូបេតុងភូមិទំនប់សង្កាត់សែនសុខខណ្ឌសែនសុខ(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ(អ្នកលេង)។៦/ឈ្មោះឃិត ឌីណាភេទប្រុសអាយុ២៤ឆ្នាំមុខរបរជាងដែកស្នាក់នៅក្នុងឃ្លាំងគ្មានលេខភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ(អ្នកលេង)។៧/ឈ្មោះលី ហុងភេទស្រីអាយុ៥២ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងក្រុម៧ភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ(គ្នាសារធាតុញៀន)អវិជ្ជមានកូវិដ(អ្នកលេង)។៨/ឈ្មោះវ៉ា ពិសាលភេទប្រុសអាយុ២០ឆ្នាំមុខរបរជាងដែកស្នាក់នៅក្នុងឃ្លាំងគ្មានលេខផ្លូវបេតុងភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ(អ្នកលេង)។៩/ឈ្មោះគឹម ឈានភេទប្រុសអាយុ៤០ឆ្នាំមុខរបរលក់ត្រីស្នាក់នៅភូមិអញ្ជេងឃុំពុកឬស្សីស្រុកខ្សាច់កណ្តាលខេត្តកណ្តាល(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ(អ្នកលេង)។១០/ឈ្មោះហង្ស ហីភេទប្រុសអាយុ៤២ឆ្នាំមុខរបរលក់ដូរស្នាក់នៅផ្ទះលេខ១០៤ភូមិព្រៃសសងកាត់ព្រៃសខណ្ឌដង្កោ(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ(អ្នកលេង)។១១/ឈ្មោះហាក់ នាងតូចភេទស្រីអាយុ៥៩ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងក្រុម៤ភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ(អ្នកលេង)។១២/ដុង ចន្តាភេទស្រីអាយុ៥៥ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិរការកោងស្រុកខ្សាច់កណ្តាល(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ(អ្នកលេង)។១៣/ឈ្មោះអ៊ូ ចុងភេទប្រុសអាយុ៣០ឆ្នាំមុខរបរអ្នកបើកបរស្នាក់នៅភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ(អ្នកលេង)។ ដកហូតវត្ថុតាងមាន÷ បៀរ១កេះមាន១២សុងសារុប១៤៤ហូ, ភួយក្រាល១, ធុងសំរាប់យកតុង១។ បច្ចុប្បន្ន កម្លាំងនគរបាលខណ្ឌ បានកសាងសំណុំរឿង ចាត់ការបន្តតាមនិតិវិធី ៕ ដោយ ប៊ុនធី និងវណ្ណលុក

  • សមត្ថកិច្ចអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២១

    សមត្ថកិច្ចអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២១

    សមត្ថកិច្ចអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២១៖កាអនុវត្តវិធានការច្បាប់មានចំនួន ១៥៤ ករណី ៖១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ៣៤៩នាក់ (បញ្ជូនទៅតុលាការ) ៤នាក់២.ឃាត់យានយន្ត (រថយន្ត ៥គ្រឿង និងម៉ូតូ ៥៣គ្រឿង)៣.ពិន័យជាប្រាក់ ចំនួន ១,៦០០,០០០រៀល។

  • លួចបេីកកន្លែងផឹកសុីរាំលេងកម្សាន្តល្មេីសវិធានការរដ្ឋបាលរាជធានី ត្រូវអាជ្ញាធរខណ្ឌដូនពេញចុះឃាត់ខ្លួនមនុស្សប្រុសស្រីជាង៥០នាក់ និងដកហូតសម្ភារៈមួយចំនួនធំ

    លួចបេីកកន្លែងផឹកសុីរាំលេងកម្សាន្តល្មេីសវិធានការរដ្ឋបាលរាជធានី ត្រូវអាជ្ញាធរខណ្ឌដូនពេញចុះឃាត់ខ្លួនមនុស្សប្រុសស្រីជាង៥០នាក់  និងដកហូតសម្ភារៈមួយចំនួនធំ