-
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលបេឡាជាតិរបបសន្តិសុខសង្គម លើកទី៨ អាណត្តិទី១
ឯកឧត្តម អ៊ិត សំហេង ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលបេឡាជាតិរបបសន្តិសុខសង្គម លើកទី៨ អាណត្តិទី១៕
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៥ កញ្ញា ២០២១ (មានវីដេអូ)
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៥ កញ្ញា ២០២១
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៤ កញ្ញា ២០២១ (មានវីដេអូ)
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៤ កញ្ញា ២០២១
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៣ កញ្ញា ២០២១ (មានវីដេអូ)
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៣ កញ្ញា ២០២១
-
ជនសង្ស័យ ករណីលួចម៉ូតូ ម្នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃនេះ
បន្ទាយមានជ័យ ៖ បើយោងតាមការឆ្លើយបំភ្លឺរបស់ដើមបណ្ដឹងឈ្មោះ វង់ ឈុននី ភេទប្រុស អាយុ ២២ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បារៀបរាប់ប្រាប់សមត្ថកិច្ចថា ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ខ្លួនបានជិះម៉ូតូ ០១គ្រឿងម៉ាកហុងដាឃ្លិច ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1P-2501 ចេញពីផ្ទះរបស់ខ្លួនទៅទិញឥវ៉ាន់ ពេលទៅដល់មុខហាងលក់ទំនិញមួយកន្លែងម្ដុំវត្តថ្មី ខ្លួនគេបានឈប់ហើយចតម៉ូតូនៅមុខហាងនោះ ហើយមិនបានដកកូនសោរចេញពីម៉ូតូនោះទេ ។ បន្ទាប់មកខ្លួនគេក៏ដើរចូលទៅក្នុងហាងដើម្បីរកទិញទំនិញ ភ្លាមនោះស្រាប់តែឃើញបុរសម្នាក់បានឡើងជិះលើម៉ូតូរបស់ខ្លួន ហើយបញ្ឆេះបម្រុងជិះចេញទៅ តែរូបខ្លួនបានរត់ចេញមកទាន់ ហើយបានឃាត់បុរសម្នាក់នោះ រួចរាយការណ៍ឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្ដង ។ បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ ៕ ដោយ ៖ ឃិន គន្ធា
-
រថយន្តហ៊ីយ៉ាន់ដាយដឹកទ្រុងមាន់ប្រលះជាមួយម៉ូតូនិចពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់មួយរំពេច
-
រថយន្តធុនដ្រាប្រលះគូទរថយន្តឡិចស៊ីសពេញទំហឹងបណ្តាលឲ្យរងការខូតខាតយ៉ាងដំណំ
-
បុរសម្នាក់ ផឹកថ្នាំពុលសម្លាប់ខ្លួនឯង ដោយសារមានជំងឺប្រចាំកាយរាំរ៉ៃ
កំពត ៖ បុរសម្នាក់ សម្រេចចិត្តផឹកថ្នាំពុល សម្លាប់ខ្លួនឯង ហេតុការណ៍នេះ កើតហេតុនៅម៉ោង ៧នឹង៣០នាទី ថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២១នៅចំណុច ព្រៃឫស្សីខាងជើងផ្ទះចំងាយ៦០ម៉ែត្រស្ថិតក្នុងភូមិស្វាយផ្អែម ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាសខេត្តកំពត ។សពឈ្មោះ ស៊ូ ស៊ីនី ភេទប្រុសអាយុ ៣០ឆ្នាំ មុខរបរ ជាងម៉ូតូរស់នៅ ភូមិ ឃុំ កើតហេតុខាងលើ ។តាមការបំភ្លឺរបស់ឈ្មោះ យឹម ស៊ីយិ ភេទស្រីអាយុ ២៨ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះមានជំងឺប្រចាំកាយ (ឈឺក្រពះរាំរ៉ៃ) និងមានសរសេរពាក្យបន្តាំទុកនៅផ្ទះថា ជូនចំពោះបងបង្កើតទាំងបួន ប្អូនសូមលាបងទាំងអស់ហើយ ប្អូនមានជំងឺប្រចាំកាយព្យាបាលមិនជា ប្អូនសុំទោសដែលជ្រុលធ្វើទង្វើមិនល្អទៅលើបងទាំងអស់ លើកលេងឱ្យខ្ញុំផង សូមទោសកូនប្រុសជាទីស្រលាញ់ ប៉ាមិនល្អ ដែលធ្វើឱ្យកូននឹងម៉ាក់ពិបាក រស់មិនបានស្រួលដូចគេ កូនត្រូវខំរៀនកុំឱ្យល្ងង់ដូចប៉ា ម៉ាក់ថៃឡេង ចាក់សំលេងនៅក្នុងទូរសព្វ័ស្តាប់ផងចុះ ។ កុំអាឡៃបងអី បងលាអូនហើយ ពីខ្ញុំ នីឆ្លងតាមការពិនិត្យសាកសព និងការបញ្ជាក់របស់ក្រុមគ្រូពេទ្យ ឈ្មោះ គិន រតនា អនុប្រធានមណ្ឌលសុខភាពវត្តអង្គ ធ្វើកោសលវិច័យ…
-
ខាងស្រីប្ដឹងខាងប្រុសចូលប៉ុស្ដិ៍នគរបាល ពីបទចាប់រំលោភ ក្រោយពីរស់នៅជាមួយគ្នា១១ខែ
ភ្នំពេញ ៖ នារីម្នាក់បានប្ដឹងទៅលេីបុរសម្នាក់ ដែលជាគូរស្នេហ៍និងគ្នា ចោទពីបទចាប់រំលោភ ក្រោយពីរស់នៅជាមួយគ្នាដូចប្តីប្រពន្ធអស់រយះពេល១១ខែទៅ ។ បុរសខាងលេីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីព្រឹកថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២១ នៅបន្ទប់ជួលមួយកន្លែងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ភាគីខាងស្រីឈ្មោះញ ស ភ អាយុ២៥ឆ្នាំ ចំណែកភាគីខាងប្រុសឈ្មោះថោង សុថា អាយុ២៦ឆ្នាំ អ្នកទាំង២ស្នាក់នៅបន្ទប់ជួលភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញរស់នៅជាមួយគ្នារយះពេល១១ខែមកហេីយ ។តាមប្រភពព័ត៌មានបានឱ្យដឹងថា អ្នកទាំង២បានស្រលាញ់និងរស់នៅជាមួយគ្នាអស់រយះពេល១១ខែមកហេីយ លុះមកដល់ថ្ងៃកេីតហេតុស្រាប់តែភាគីខាងស្រីចោទថាខាងប្រុសចាប់រំលោទខ្លួននិងប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។បេីតាមភាគីខាងប្រុសបានឱ្យដឹងថា ពួកគេបានស្រលាញ់គ្នាចិត្តនិងចិត្តដោយរស់នៅជាមួយគ្នាដូចប្តីប្រពន្ធទៅហេីយតែមិនទាន់រៀបការទេ មួយរយះក្រោយនេះគាត់បានសុំនារីជាសង្សាររៀបការតាមប្រពៃណីតែភាគីខាងស្រីមិនព្រម។ ប្រភពដដែលបានបន្តថា មួយរយះពេល៤ថ្ងៃចុងក្រោយនេះ នារីជាសង្សារបានបាត់ខ្លួន មិនដឹងទៅណាទេតែពេលគាត់ខលសួរនារីជាសង្សារប្រាប់ថានៅដេកផ្ទះមីង។ រហូតមកដល់ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ គាត់ក៏បានខលសួរមីង ថារយៈពេល៤ថ្ងៃនេះសង្សារខ្លួនមានទៅដេកទីនោះរឺអត់? តែមីងប្រាប់ថាមិនបានឃេីញនារីជាសង្សារគាត់ទៅទីនោះទេ ទេីបធ្វេីឱ្យគាត់ខឹងសប្បារនិងទៅរកដល់រោងចក្រហៅមកបន្ទប់ជួលដេីម្បីសួរនាំ។ ខណៈមកដល់បន្ទប់ជួលគាត់បានទាញដៃចូលក្នុងបន្ទប់ជួលដេីម្បីនិយាយគ្នា ពេលនោះនារីជាសង្ស័យក៏បានចោទថាចាប់រំលោភទៅវិញនិងប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។បច្ចុប្បន្ននេះ បុរសខាងលេីត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនីតិវិធី ៕ដោយ៖ ភារ៉ា និងប៊ុនធី
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១០ កញ្ញា ២០២១ (មានវីដេអូ)
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១០ កញ្ញា ២០២១