Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • រដ្ឌបាលក្រុងកំពង់ឆ្នាំងប្រើវិធានការក្តៅ លើអាជីវករ លក់ដូរខាងក្រៅផ្សារ គ្មានសណ្ដាប់ធ្នាប់

    រដ្ឌបាលក្រុងកំពង់ឆ្នាំងប្រើវិធានការក្តៅ លើអាជីវករ លក់ដូរខាងក្រៅផ្សារ គ្មានសណ្ដាប់ធ្នាប់

    កំពង់ឆ្នាំង៖ រដ្ឌបាលក្រុងកំពង់ឆ្នាំងប្រើវិធានការក្តៅ លើអាជីវករលក់ដូរខាងក្រៅផ្សារ គ្មានសណ្ដាប់ធ្នាប់ ព្រោះមិនព្រមចូលលក់ខាងក្នុងវិញបន្ទាប់ពីបើក ដំណើរការ ឡើង វិញកំពង់ឆ្នាំង រដ្ឋបាល ក្រុងកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 2021 បានចេញវិធានការក្តៅ ដោយប្រើប្រាស់សមត្ថកិច្ចចម្រុះ ចុះរុះរើ ការលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅបរិវេណជុំវិញផ្សារលើ និងខាងក្រោយផ្សារ  ការចេញប្រតិបត្តិការនេះធ្វើឲ្យអាជីវករមួយចំនួនមិនសប្បាយចិត្ត ហើយមួយចំនួនក៏សប្បាយចិត្ត ព្រោះតែ ពួកគាត់ជាអាជីវករ អ្នកលក់ដូរខាងក្នុងផ្សារលក់មិនដាច់ ។ លោក បេ សារុំ អភិបាលរងក្រុងកំពង់ឆ្នាំង ថ្លែងថា មុនឈានដល់វិធានការព្រឹកមិញនេះគឺរដ្ឋបាលក្រុងកំពង់ឆ្នាំងបាន ជូនដំណឹងជម្រាបជូនបងប្អូនអាជីវករដែលលក់ដូរជុំវិញផ្សារ សូមចូលទៅលក់ក្នុងផ្សារវិញ បើពុំនោះទេនឹងមានការធ្វើរដ្ឋបាលតាមនីតិវិធី ។ បន្ទាប់ពីជូនដំណឹងហើយអាជីវករ នៅតែ មិនព្រមចូលទៅលក់ក្នុងផ្សារ ទើបរដ្ឋបាលក្រុងចេញអនុវត្តវិធានការ គឺដើម្បីពង្រឹងសណ្តាប់ធ្នាប់ សន្តិសុខជុំវិញផ្សារ ដោយចាប់ផ្ដើមរុះរើ ពីខាងមុខផ្សារទៅចំហៀងខាងត្បូងផ្សារ រហូតដល់ក្រោយផ្សារផ្លូវបំបែកទៅ ភូមិត្រពាំងបី នឹងភូមិកំពង់អុស ហើយនៅព្រឹកនេះធ្វើមិនហើយនឹងបន្តធ្វើនៅថ្ងៃស្អែកទៀត ។ ក្នុងចំណាត់ការខាងលើដែរសមត្ថកិច្ចនគរបាលក៏បានដកហូតនូវសម្ភារៈដូចជាឆ័ត្រ គ្រែ តុ និងសម្ភារៈមួយចំនួន ទៀតយកមកទុកនៅ សាលា…

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២០ កញ្ញា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២០ កញ្ញា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២០ កញ្ញា​ ២០២១

  • សាហាវព្រៃផ្សៃម្លេះយកដែកថ្នាំងអំពៅវាយលើប្រពន្ធរហូតរងរបួសធ្ងន់ធ្ងរ

    សាហាវព្រៃផ្សៃម្លេះយកដែកថ្នាំងអំពៅវាយលើប្រពន្ធរហូតរងរបួសធ្ងន់ធ្ងរ

    ខេត្តកំពត ៖ ករណីផ្ទុះអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងកាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៤ ទៀបភ្លឺស្ថិតនៅក្នុងភូមិព្រែកគគី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។ បើយោងតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុឈ្មោះឯម ស្រីទូច ជាជនរងគ្រោះ ត្រូវជាប្រពន្ធជនបង្កបានក្រោកឡើងពីដំណេកម៉ោង៤ ទៀបភ្លឺ រៀបចំទៅធ្វើការរោងចក្រដូចសព្វមួយដង តែត្រូវបានឈ្មោះ ឌឹមចាយ ជាប្ដី និងជាជនបង្កបានឃាត់មិនឲ្យជនរងគ្រោះទៅធ្វើការតែជនរងគ្រោះនៅតែចចេះទៅធ្វើការទើបធ្វើឲ្យជនបង្កឈ្មោះ ឌឹម ចាយ ដែលត្រូវជាប្ដីខឹងសម្បារយ៉ាងខ្លាំងក៏បានទាញដែកថ្នាំងអំពៅវាយសន្ធាប់ទៅលើប្រពន្ធរបស់ខ្លួន រហូតបាត់បង់ស្មារតីដេកនៅក្នុងឈាម ។ ឃើញកូនប្រសាប្រើអំពេីហិង្សាទៅលើកូនស្រីបង្កើតដូចនេះ លោក ឯម ធុង ដែលត្រូវជាឪពុកក្មេកជនបង្កបានស្ទុះទៅចាប់ជនបង្កដើម្បីកុំឲ្យប្រើអំពេីហិង្សាទៅលើកូនស្រីរបស់ខ្លួនតែបែជាត្រូវកូនប្រសាចិត្តអប្រិយ វាយនិងច្របាច់កគាត់ស្ទើរស្លាប់ស្ទើររស់ ។ ជនបង្កត្រូវជាប្ដីមានឈ្មោះ ឌឹម ចាយ អាយុ ៣៩ឆ្នាំ មុខរបរជាអ្នកចុះទូកនៅកំពង់សោមចំណែកជនរងគ្រោះមានឈ្មោះ អែម ទូច ត្រូវជាប្រពន្ធរងរបួសធ្ងន់ត្រង់ក្បាលដេរអស់ចំនួន ៥០សិបថ្នេរ និងរងរបួសត្រង់ដៃត្រង់ជើងបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យចំណែកជនបង្កត្រូវជាប្ដីបន្ទាប់ពី ប្រេីអំពេីហិង្សាលើប្រពន្ធ លើឪពុកក្មេកហើយបានគេចខ្លួនបាត់ស្រម៉ោល ។ នៅក្នុងសាច់រឿងនេះដែរសាច់ញាតិជនរងគ្រោះសំណូមពរឲ្យសមត្ថកិច្ចខេត្តកំពត មេត្តាចាប់ជនបង្កដើម្បីអនុវត្តតាមច្បាប់ព្រោះបច្ចុប្បន្ននេះបន្ទាប់ពីជនបង្កបានគេចខ្លួនបាត់ពួកគាត់មិនហ៊ានសម្រាកនៅផ្ទះទេព្រោះខ្លាចជនបង្កលបមកស្ងាត់ៗធ្វើបាបមកលើក្រុមគ្រួសារគាត់ទៀត ។ ចំណែក លោក ហីង…

  • ចៅប្រុសញៀនថ្នាំដុតផ្ទះលោកយាយបណ្ដាលឲ្យឆេះស្លាប់នៅក្នុងផ្ទះយ៉ាងអណោចអធម៌

    ចៅប្រុសញៀនថ្នាំដុតផ្ទះលោកយាយបណ្ដាលឲ្យឆេះស្លាប់នៅក្នុងផ្ទះយ៉ាងអណោចអធម៌

    ភ្នំពេញ ៖ លោកយាយអាយុ ៧៥ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានចៅប្រុសដែលញៀនថ្នាំទៅជាវិកលចរិកបានដុតផ្ទះខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលអ្នកជិតខាងនិងសមត្ថកិច្ចចុះទៅអន្តរាគមន៍កាលពីវេលាម៉ោង១១និង៤០នាទីយប់ ត្រង់ចំណុចផ្លូវលំ ក្នុងភូមិដំណាក់ធំ២ ក្រុម៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

  • អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រេីនខ្នងនៅមុខក្រសួងការពារជាតិ បង្កការភ្ញាក់ផ្អេីលជាខ្លាំង

    អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រេីនខ្នងនៅមុខក្រសួងការពារជាតិ បង្កការភ្ញាក់ផ្អេីលជាខ្លាំង

    ភ្នំពេញ ៖ មានគ្រោះអគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រេីនយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់អ្នករស់នៅជិតខាងព្រមទាំងសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទល់មុខក្រសួងការពារជាតិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

  • រថយន្ត ទំនេីបReang roverប្រលះរបាំងថ្មពុះចែកទ្រូងផ្លូវនៅស្តុបបន្ទាយអាវុធហត្ថលើផ្ទៃប្រទេស ដាច់កង់ម្ខាង

    រថយន្ត ទំនេីបReang roverប្រលះរបាំងថ្មពុះចែកទ្រូងផ្លូវនៅស្តុបបន្ទាយអាវុធហត្ថលើផ្ទៃប្រទេស ដាច់កង់ម្ខាង

    ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនឹងនារីពីរនាក់ទៀតបើករថយន្តម៉ាកReang rover មួយគ្រឿងបោះពួយក្នុងល្បឿនលឿនមិនប្រយ័ត្នក៏រេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យវៀចអស់ចំនួនពីរកង់ ឯរថយន្តដាច់កង់ម្ខាងខូចខាតយ៉ាងដំណំ ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧ នឹង១០យប់ថ្ងៃទី១៩ ខែកញ្ញាឆ្នាំ ២០២១ នៅចំណុចស្តុប បន្ទាយអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្ដោយផ្លូវ ២៨៩ កែងនិងផ្លូវ៥២៨សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកRang rover មួយគ្រឿងពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AG-0097រួមដំណើរនឹងនារីពីរនាក់ទៀតដោយធ្វើដំណើរតាមបណ្តោយផ្លូវ ២៨៩ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើកែងផ្លូវ ៥២៨ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងដ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យវៀចអស់ចំនួនពីរកង់ ឯរថយន្តបង្កដាច់កង់មុខផ្នែកខាងឆ្វេងរងការខូចខាតយ៉ាងដំណំ។ចំណែកតែកុងរងរបួសតិចតួច ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ ៖ ជីម ភារ៉ា

  • វិធានការចាំបាច់ត្រូវបានអនុវត្ត ក្នុងតំបន់ក្រហមនៃក្រុងសៀមរាបជាបន្តបន្ទាប់ហើយ

    វិធានការចាំបាច់ត្រូវបានអនុវត្ត ក្នុងតំបន់ក្រហមនៃក្រុងសៀមរាបជាបន្តបន្ទាប់ហើយ

    សៀមរាប ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប ប្រើវិធានការចាំបាច់មួយចំនួន ចំពោះបុគ្គលមិនគោរពច្បាប់ ក្នុងពេលដែលរដ្ឋបាលខេត្តសម្រេចបិទខ្ទប់ភូមិសាស្ត្រភូមិ-សង្កាត់មួយចំនួនជាតំបន់ក្រហម បញ្ហាប្រឈមចំពោះមុខ គឺការបំពានធ្វើដំណើរនៃបុគ្គល ដោយផ្អែកលើបញ្ហា ដោះស្រាយម្ហូបនិងស្បៀងអាហារ ។ សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប បានកំណត់ដាក់ជាតំបន់ក្រហមជាបណ្តោះអាសន្ន រួមមានសង្កាត់ស្លក្រាម ,ស្វាយដង្គំ , គោកចក , សង្កាត់ជ្រាវ ភូមិតាវៀននៃសង្កាត់សាលាកំរើក ភូមិព្រៃធំនិងភូមិស្រង៉ែក្នុងសង្កាត់ស្រង៉ែ នៃក្រុងខេត្តសៀមរាប ដើមី្បទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវិដ១៩។ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង សៀមរាប បានអនុវត្តវិធានការចាំបាច់មួយចំនួន ចំពោះបុគ្គលដែលមិនគោរពតាមបម្រាម ដែលរដ្ឋបាលខេត្តបានដាក់ចេញ។ ការអនុវត្តវិធានការ “តំបន់ក្រហម” នេះ គឺត្រូវបានហាមឃាត់ប្រជាពលរដ្ឋមិនឲ្យមានការធ្វើដំណើរចេញពីលំនៅដ្ឋាន ទីសំណាក់របស់ខ្លួន រួមទាំងការមិនអនុញ្ញាតឲ្យធ្វើសកម្មភាពផ្សេងៗ ចេញក្រៅពីលំនៅដ្ឋានរបស់ខ្លួននោះឡើយ។ យ៉ាងណាក៏ដោយ ក៏មានការលើកលែងផងដែរ ដូចជាការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ការដំណើរទៅធ្វើសំណាក ទៅទទួលការចាក់វ៉ាក់សាំង ការធ្វើដំណើរក្នុងសកម្មភាពចែកអំណោយសង្គ្រោះ និងការធ្វើដំណើររបស់មន្រ្តីបុគ្គលិកសុខាភិបាលជាដើម។ ការបិទខ្ទប់ជាបណ្តោះអាសន្តតំបន់ក្រហម មានរយៈពេលមួយសប្តាហ៍ គិតចាប់ពីរសៀលថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។ អ្វីដែលក្រុមការងារនិងសមត្ថកិច្ចជួបជាបញ្ហាប្រឈមនោះ គឺការអនុវត្តវិធានការបញ្ឈប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋតាមដងផ្លូវ។ នៅតាមគោលដៅបិទខ្ទប់ និងតាមដងផ្លូវនានាមួយចំនួនក្នុងតំបន់ក្រហម គេឃើញមានបុគ្គលអ្នកធ្វើដំណើរបំពានបំរាម ត្រូវបានសមត្ថកិច្ចចាប់ឃាត់ទុកមធ្យោបាយធ្វើដំណើរ…

  • នារីជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប ខ្វះការប្រុងប្រយ័ត្ន បុកបុរសម្នាក់ បណ្តាលឱ្យស្លាប់ភ្លាមៗ រួចជ្រុលទៅបុករះរថយន្ត៤គ្រឿង

    នារីជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប ខ្វះការប្រុងប្រយ័ត្ន បុកបុរសម្នាក់ បណ្តាលឱ្យស្លាប់ភ្លាមៗ រួចជ្រុលទៅបុករះរថយន្ត៤គ្រឿង

    ភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ បណ្ដាលមកពីស្រ្តីជនជាតិចិនម្នាក់ បើកបររថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកបុរសម្នាក់ កំពុងដើរតាមផ្លូវ រួចបន្តទៅបុករះរថយន្តចតនៅចិញ្ជើមផ្លូវចំនួន៤គ្រឿងបន្ថែមទៀត ទើបរថយន្តទៅមុខលែងរួច។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៥៥នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្បែរក្រសួងអភិវឌ្ឍន៍ជនបទថ្មី ស្ថិតនៅតាមបណ្ដោយមហាវិថី ព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ សពបុរសជាជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកលតហេតុ គេឃើញមានបុរសម្នាក់ កំពុងតែដើរតាមបណ្ដោយផ្លូវមហាវិថីព្រះមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះ ក៏ស្រាប់តែមានស្រ្តីវ័យក្មេងម្នាក់ បើកបររថយន្តស៊េរីទំនើប ម៉ាក Rangrover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-2013 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស ស្របទិសគ្នាជាមួយអ្នកដើរ ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បុកអ្នកដើរពីក្រោយយ៉ាងពេញទំហឹង រួចរថយន្តរ៉េចង្កូតទៅបុករះរថយន្តចតនៅចិញ្ជើមផ្លូវចំនួន៤គ្រឿង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះ រថយន្តបង្កថយក្រោយបម្រុងបើករត់គេច មកកិនបុរសរងគ្រោះបន្ថែមទៀត ទើបបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងហេតុតែម្ដង។ សូមបញ្ជាក់ផងដែរថា ក្រោយពេលកើតហេតុភ្លាមៗនគរបាលចរាចរណ៍នៅប្រចាំការគោលដៅក្បែរទីតាំងកើតហេតុ បានឃាត់ខ្លួនស្រ្តីជនជាតិចិនអ្នកបើកបរនោះប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលបឹងត្របែក…

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៩ កញ្ញា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៩ កញ្ញា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៩ កញ្ញា​ ២០២១

  • ក្រុមក្មេងទំនើងប្រុស ស្រី ២៣នាក់ ផឹកស៊ីល្មើសវិធានសុខាភិបាល និងបង្កឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានកម្លាំងនគរបាលខេត្តកែប ចាប់ឃាត់ខ្លួន

    ក្រុមក្មេងទំនើងប្រុស ស្រី ២៣នាក់ ផឹកស៊ីល្មើសវិធានសុខាភិបាល និងបង្កឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានកម្លាំងនគរបាលខេត្តកែប ចាប់ឃាត់ខ្លួន

    ខេត្តកែប ៖ ក្រុមក្មេងទំនើងប្រុស ស្រីចំនួន ២៣នាក់ ជិះម៉ូតូ៩គ្រឿង មកពីរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងទៀត នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបានកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងប្រចាំការតំបន់ឆ្នេរ ចាប់ឃាត់ខ្លួនក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ។ ក្រុមក្មេងទំនើងទាំងនោះកំពុងប្រមូលផ្តុំគ្នាផឹកស៊ីល្មើសវិធានការសុខាភិបាល និងបានដុតផាវផ្ទុះលាន់លឺបង្កការភ្ញាក់ផ្អើល និងបណ្តាលឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនៅតំបន់ទេសចរណ៍ឆ្នេរកែប ។ ក្រោយឃាត់ខ្លួន យើងបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអប់រំ ធ្វើកិច្ចសន្យាបញ្ឍប់ការប្រមូលផ្តុំគ្នាផឹកសុីតទៅទៀត នឹងហៅអាណាព្យាបាលមកធានាយកទៅអប់រំបន្តនៅផ្ទះ ៕