Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • ឈើខុសច្បាប់ជាង៣០មែត្រគូប ត្រូវបានសមត្ថកិច្ចធ្វើការបង្រាប ស្ថិតនៅ ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ

    ឈើខុសច្បាប់ជាង៣០មែត្រគូប ត្រូវបានសមត្ថកិច្ចធ្វើការបង្រាប ស្ថិតនៅ ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ

    ឈើខុសច្បាប់ជាង៣០មែត្រគូប ត្រូវបានសមត្ថកិច្ចបង្រាប កាលពីរសៀលថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ និងដឹកនាំសម្របសម្រួលពីលោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ បានដឹកនាំកម្លាំងចម្រុះ មាន៖ អភិបាលរងស្រុក កងរាជអាវុធហត្ថស្រុក អធិការស្រុក និងជំនាញរដ្ឋបាលព្រៃឈើស្រុក ចុះបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់មួយកន្លែង រឹបអូសគោយន្ត១គ្រឿង ឈើប្រមាណ៣០ម៉ែត្រគូប ដែលឈ្មួញទិញឈើថ្មីយកមកហាលអោយចាស់ ដើម្បីបន្លំភ្នែកសមត្ថកិច្ចថា ឈើផ្ទះចាស់ រួចដឹកយកទៅលក់អោយឈ្មួញបន្ត   ស្ថិតនៅ ភូមិឆែប២ ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ។ ឈើខុសច្បាប់ទាំងនោះត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកឆែប ដើម្បីចាត់ការទៅតាមច្បាប់ ។ លោក វុធ សាវី បានថ្លែងបញ្ជាក់ឱ្យដឹងទៀតថា ទីតាំងស្តុកឈើខុសច្បាប់ ដែលលោកដឹកនាំកម្លាំងចម្រុះទៅបង្រ្កាបនោះ គឺក្រុមឈ្មួញតែងតែធ្វើសកម្មភាពដើរប្រមូលទិញ និងកាប់ខ្លួនឯងខ្លះ ហើយដឹកជញ្ជូនឈើ ចេញពីក្នុងព្រៃតាមគោយន្តមកស្តុកទុកនៅក្រោយផ្ទះ ដើម្បីលើកដាក់រថយន្ត យកទៅលក់បន្ត          អោយឈ្មួញ ។ យោងតាមប្រភពពីប្រជាពលរដ្ឋនៅភូមិឆែបកើតបានអោយដឹងថា ឈើខុសច្បាប់ជាង៣០មែត្រគូបដែលត្រូវបានក្រុមសមត្ថកិច្ចបង្ក្រាបនេះ ជាឈើរបស់ឈ្មួញដុះស្លែឈ្មោះតា ឡាំ ដែលបានរកស៊ីខុសច្បាប់យូរមកហើយ…

  • កម្លាំងការិយាល័យបទល្មេីសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បង្រ្កាបជនសង្ស័យចំនួន ២នាក់ ក្នុងករណីរក្សាទុកជួញដូរនូវសារធាតុញៀនដោយខុសច្បាប់

    កម្លាំងការិយាល័យបទល្មេីសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បង្រ្កាបជនសង្ស័យចំនួន ២នាក់ ក្នុងករណីរក្សាទុកជួញដូរនូវសារធាតុញៀនដោយខុសច្បាប់

    ខេត្តកំពង់ឆ្នាំង ៖ នៅវេលាម៉ោងប្រមាណ ១៥.០០នាទីកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងចំនួន ០៩នាក់ រថយន្ដចំនួន ០២គ្រឿង ដឹកនាំដោយ លោក វរសេនីយ៍ត្រី ព្រំ ស៊ីណេ ប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងបានទទួលបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ។ ក្នុងនោះកម្លាំងកងរាជអាវុធហត្ថខេត្ថកំពង់ឆ្នាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ព្រមទាំងមានការសម្របសម្រួលនីតិវិធី ពី ឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដពោធិ៍សាត់ បានចុះបង្ក្រាប ករណីរក្សារទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនចំនួន ០១ករណីស្ថិតនៅត្រង់ចំណុចភូមិពោធិ៍តាកួយ ឃុំលលកស ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ក្នុងករណីបង្រ្កាប់គ្រឿងញៀនខាងលើនេះកម្លាំងកងរាជអាវុធហត្ថយើងបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០២នាក់១.ឈ្មោះ ផែង សុផាន.ភេទ ប្រុស អាយុ ២១ ឆ្នាំមុខរបរ…

  • សមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់ ដោយចោទថា Live ផ្សាយព័ត៌មានបំពានសិទ្ធិបុគ្គល

    សមត្ថកិច្ចខណ្ឌសែនសុខ  ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់ ដោយចោទថា Live ផ្សាយព័ត៌មានបំពានសិទ្ធិបុគ្គល

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វើការ ឃាត់ខ្លួនអ្នកសារព័ត៌មាន ចំនួន២នាក់ ដោយចោទប្រកាន់ថាបានថតរូបឡាយរូបភាពលំនៅដ្ឋានបំពានលើសិទ្ធបុគ្គល(ផ្ទះស្ត្រីបកប្រែភាសាចិន) នៅចំណុចផ្ទះលេខ១២០២ ផ្លូវ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៣:៣០នាទីរសៀលម្សិលមុិញ ។ ១-ឈ្មោះ ស៊ិន ឡូត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័តិ៍មាន (កម្ពុជាតេជោសន្តិភាព) ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ច្រាំងចំរេះ៣ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន) ។២-ឈ្មោះ ប៉ាន់ ផល្លា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័តិ៍មាន(អាស៊ានTV) ស្នាក់នៅភូមិកម្មករ ឃុំឯកភាព ក្រុងបាត់ដំបង ខេត្តបាត់ដំបង (គ្មានសារធាតុញៀន) ។ ជនទាំងពីរនេះដែលជាអ្នកសារព័ត៌មាន ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បានធ្វើសកម្មភាពថត Live វីដេអូ ផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ទឹម ស្រីតូច ភេទស្រី អាយុ៣២ឆ្នាំ…

  • បុរសម្នាក់ តូចចិត្តជាមួយនឹងប្រពន្ធលះលែងបាន៧ថ្ងៃ បេីកម៉ូតូកង់បីមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា តែសំណាងល្អមិនស្លាប់

    បុរសម្នាក់ តូចចិត្តជាមួយនឹងប្រពន្ធលះលែងបាន៧ថ្ងៃ បេីកម៉ូតូកង់បីមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា តែសំណាងល្អមិនស្លាប់

    ភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ ខូចចិត្តមកលោតទឹកសម្លាប់ខ្លួនបន្ទាប់ពីប្រពន្ធសុំលែងជាច្រេីនដងខ្លួន ក៏ព្រមលែងលុះលែងបាន៧ថ្ងៃសុំត្រូវគ្នាវិញតែប្រពន្ធមិនព្រម ក៏សម្រេចចិត្តធ្វេីបែបនេះតែម្តង។ ហេតុការណ៍ នេះ បាន កើត ឡើង កាល ពី វេលា ម៉ោង ២ និង៤០នាទី រសៀល ថ្ងៃ ទី ៣០ ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅចំណុចលេីស្ពានជ្រោយចង្វារ(ស្ពានមិត្តភាពកម្ពុជាជប៉ុន) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។ បុរសរងគ្រោះឈ្មោះ សូរ គឿ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបររត់កង់បីឥណ្ឌា មានស្រុុកកំណេីតនៅខេត្តកំពង់ធំ មានប្រពន្ធនៅខេត្តព្រៃវែង ជាកម្មការិនីរោងចក្រអ្នកទាំងពីរមានកូនប្រុសស្រី២នាក់ ក្នុងបន្ទុកស្នាក់នៅម្តុំកាណាឌី ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែង កើត ហេតុ បានឲ្យដឹងថា នៅមុនពេល កើត ហេតុ មុននឹងមកលោតទឹកនេះ បុរសរងគ្រោះខាងលេី បានព្យាយាមសម្លាប់ខ្លួនចំនួន២ដងរួចមកហេីយ ដោយលេីកទី១ព្យាយាមចងកសម្លាប់ខ្លួន លេីកទី២ព្យាយាមលេបថ្នាំសម្លាប់ខ្លួន…

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី៣០ សីហា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី៣០ សីហា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី៣០ សីហា​ ២០២១

  • ផឹកសុីស្រវឹង កើតជាជម្លោះ កាប់គ្នាផ្អើល អ្នកភូមិ ហេតុការណ៍នេះ កើតឡើងនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប

    ផឹកសុីស្រវឹង កើតជាជម្លោះ កាប់គ្នាផ្អើល អ្នកភូមិ ហេតុការណ៍នេះ កើតឡើងនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប

    នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ មានករណីហឹង្សាកាប់គ្នា ដែលបង្កឱ្យមានការភ្ញាក់ផ្លើល នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ ជនបង្កឈ្មោះ កឺ បាវ ហៅប៊ៀវ រស់នៅភូមិ ត្រពាំងជ្រៃ ឃុំដំណាក់កន្តួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។ចំណែកជនរងគ្រោះឈ្មោ រី ជាជនពិការ រស់នៅភូមិចំការបី ឃុំពង់ទឹកស្រុកដំណាក់ចង្អើរ ខេត្តកែប ។ សូមបញ្ជាក់ថា ជនរងគ្រោះខាងលើ មុនកើតហេតុត្រូវបានបងប្រុសបង្កើត ឈ្មោះ ប៉ូឡូ នាំជនដៃដល់មកផឹកស៊ី រួចបង្ករឿងបែបនេះ ។ ជនរួមគំនិត និងជនដៃដល់បច្ចុប្បន្ន ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅ អធិការដ្ឋាននគរបាល ស្រុកដំណាក់ ចង្អើរ ខេត្តកែប រងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៨ សីហា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៨ សីហា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៨ សីហា​ ២០២១

  • បុរសអ្នករត់ម៉ូតូឌុបម្នាក់ត្រូវរថយន្តកុងតឺន័របុកអូសជាច្រើនបណ្ដាលឲ្យស្លាប់នៅផ្លូវថៃហ្គឺរ

    បុរសអ្នករត់ម៉ូតូឌុបម្នាក់ត្រូវរថយន្តកុងតឺន័របុកអូសជាច្រើនបណ្ដាលឲ្យស្លាប់នៅផ្លូវថៃហ្គឺរ

    ភ្នំពេញ ៖ បុរសម្នាក់ជាអ្នក់រត់ម៉ូតូឌុបបានបែកក្បាលស្លាប់ចោលប្រពន្ធនិងកូនឲ្យកំព្រា ខណះជិះម៉ូតូទៅទិញផ្លែឈើត្រូវរថយន្តកុងតឺន័របើកមកបុកអូសជាច្រើនម៉ែត្រ កាលពីវេលា ម៉ោង ៩និង ១០នាទី យប់ ថ្ងៃ ទី ២៧ ខែ សីហា ឆ្នាំ ២០២១ នៅជិតភោជនីយដ្ឋាន បឹងឈូក ផ្លូវថៃហ្គឺរ ស្ថិតក្នុងសង្កាត់ ព្រែកថ្មី ខណ្ឌ ច្បារ អំពៅ រាជធានីភ្នំពេញសពជនងគ្រោះ ឈ្មោះ មាន បាន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅ ភូមិ ម្លប់ឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេរី ឆ្នាំ ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1V 1362 ជាមធ្យោបាយ ធ្វើដំណើរ ។ ចំណែក រថយន្តបង្ករ ម៉ាកនីសាន់ ពណ៌បៃតង…

  • រថយន្ដក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន ជីប ម៉ុង បើកបត់ឆ្លងផ្លូវទៅបុកម៉ូតូកិនបុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៏

    រថយន្ដក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន  ជីប ម៉ុង បើកបត់ឆ្លងផ្លូវទៅបុកម៉ូតូកិនបុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៏
  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៧ សីហា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៧ សីហា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៧ សីហា​ ២០២១