-
មនុស្ស០៤នាក់ស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ធ្លាក់ទឹកប្រឡាយនៅខេត្តបន្ទាយមានជ័យ
្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ចូលប្រឡាយទឹកនៅតាមផ្លូវ បានសម្លាប់មនុស្សចំនួន០៤នាក់ នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅចំណុចលើផ្លូវអភិវឌ្ឍ ចម្ងាយ២គីឡូម៉ែត្រ ពីខាងលិចភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។យោតាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋាន ជនរងគ្រោះទាំង៤នាក់ខាងលើ រួមមាន ១-ឈ្មោះ គឹម ហេង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិយាងថ្មី ឃុំគប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ២-ឈ្មោះ គង់ វណ្ណា ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។ ៣-ឈ្មោះ ហេង រតនា ភេទស្រី អាយុ០៦ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា និង៤-ឈ្មោះ គឹម ធា ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។ ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ រថយន្តខាងលើបានធ្វើដំណើរពីទិសខាងកើតទៅលិច លុះពេលមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោងផងនោះ ក៏បានរេចង្កូតធ្លាក់ពីលើផ្លូវ រួចចូលទៅក្នុងទឹកប្រឡាយ ធ្វើឱ្យផ្ងារជើងរថយន្តឡើងទៅលើ បណ្តាលឲ្យស្លាប់អ្នកជិះក្នុងរថយន្តទាំងអស់។ សូមបញ្ជាក់ថា សមត្ថកិច្ចនិងប្រជាពលរដ្ឋបានអន្តរាគមន៍ស្រង់សាកសពជនរងគ្រោះ និងរថយន្តចេញពីកន្លែងកើតហេតុមកលើដីគោក៕
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២១ សីហា ២០២១ (មានវីដេអូ)
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២១ សីហា ២០២១
-
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធខុនដូមួយកន្លែង ឃាត់ខ្លួនបានជនសង្ស័យជាង ១០០នាក់
ភ្នំពេញ ៖ នៅមុននេះបន្តិច នាវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធខុនដូមួយកន្លែង ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ១០៤នាក់ ក្នុងនោះស្រីចំនួន ២៤នាក់ សង្ស័យថាពាក់ព័ន្ធនឹងហ្គេមអនឡាញ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិត ក្រុមការងារនឹងធ្វើការផ្សាយជាបន្តបន្ទាប់ទៀត។ ដោយ/ ឆៃហួត
-
មនុស្សជាង១ពាន់៨០០នាក់ត្រូវបានឃាត់ខ្លួន ក្នុងនោះម្នាក់ត្រូវបានបញ្ជូនទៅតុលាការ ចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី២០សីហា
គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅថ្ងៃទី២១សីហាបានជូនដំណឹងថា លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២០សីហា ឆ្នាំ២០២១ គឺគេបានអនុវត្តវិធានការច្បាប់មានចំនួន៨៣៩ករណី។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន១ពាន់៨១៥នាក់ ដើម្បីអប់រំ និងផាកពិន័យ។ ក្នុងការអនុវត្តច្បាប់នោះ សមត្ថកិច្ចបានឃាត់រថយន្តចំនួន២៥៧គ្រឿង,ម៉ូតូ៦២៤ និង ពិន័យជាប្រាក់ចំនួ១២លានរៀលផងដែរ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
-
ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ប្រដាប់អាវុធ២នាក់ជាមួយថ្នាំញៀនជាង២៨គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាបនៅរាជធានីភ្នំពេញ ក្រោយបាញ់តដៃជាមួយសមត្ថកិច្ច
ប្រតិបត្តិការនោះ ធ្វើឡើងនៅម៉ោង១និង១៣នាទីរសៀលថ្ងៃទី១៨សីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរ និងមានការចូលរួមពីកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស៊ើបអង្កេត និងស្រាវជ្រាវបង្រ្កាប លើ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ដោយគោលដៅទី១-បណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀបខ័ណ្ឌ ជ្រោយចង្វារ រាជធានី ភ្នំពេញ និងគោលដៅទី២-ផ្ទះលេខ៣២ ផ្លូវC ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងអំឡុងពេលកិច្ចប្រតិបត្តិការបង្រ្កាប ជនល្មើសបានបាញ់តដៃ មកលើកម្លាំងសមត្ថកិច្ច ដែលធ្វើអោយសមត្ថកិច្ចត្រូវបាញ់តបត ដើម្បីការពារខ្លួនវិញ និងបានធ្វើអោយជនល្មើសទម្លាក់អាវុធប្រគល់ខ្លួនអោយសមត្ថកិច្ច។ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមានទី១-ឈ្មោះ គីម តាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ, និងទី២-ឈ្មោះ ប្រាក់ សឺត ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិ ថៃ។ ជាមួយគ្នានោះ សមត្ថកិច្ចចាប់យកវត្ថុតាងសារធាតុញៀនជាង២៨គីឡូក្រាម ក្នុងនោះប្រភេទម៉តំហ្វេតាមីន(ICE) ចំនួន២៤កញ្ចប់ធំ ទម្ងន់ប្រមាណជាង២៤គីឡូក្រាម,…
-
អាសូរខ្លាំងណាស់!! កូនស្រីអាយុ២ខួបស្លាប់ រីឯកូនបងនិងឪពុករបួសស្រាល បន្ទាប់ពីជិម៉ូតូត្រឡប់មកពីលេងជីតាមកជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ
ភ្នំពេញ ៖ ក្មេងស្រីអាយុ២ខួបបានស្លាប់និងក្មេងប្រុសអាយុ៥ឆ្នាំម្នាក់រួមទាំងឪពុករងរបួសស្រាល បន្ទាប់ពីជិះម៉ូតូលឿនល្មមអកហ្សឺ និងរថយន្តកុងតឺន័រ ក៏ចាប់ហ្វាំងបណ្តាលឲ្យដួលខ្ទាតក្មេងស្រីចូលក្រោមរថយន្តកុងតឺន័រ ក៏កិន ស្លាប់ រួចរថយន្តបង្កបេីកគេចខ្លួនបាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩យប់ថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១ត្រង់ចំណុចខាងលិចស្តុបបឹងទំពុន ប្រមាណ៦០ម៉ែត្រ តាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុហើយក៏ធ្វើកំណត់ហេតុប្រគល់សពឲ្យទៅឪពុកម្តាយដឹកតាមម៉ូតូយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២០ សីហា ២០២១ (មានវីដេអូ)
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២០ សីហា ២០២១
-
រាជធានីភ្នំពេញ សម្រេចបិទបញ្ចប់បម្រាមគោចរពេលរាត្រីចាប់ពី ថ្ងៃទី ២០ ខែសីហា ប៉ុន្តែ វិធានការ រដ្ឋបាលផ្សេងៗទៀតនៅរក្សាដដែល
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបិទបញ្ចប់ ទាំងស្រុងនូវបម្រាមគោចរពេលរាត្រីដែល បានដាក់ចេញឱ្យអនវុត្តនៅក្នុងរាជធានីភ្នំពេញ រយៈពេល២១ថ្ងៃកន្លងមកក្នុងគោលបំណង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលបំប្លែងខ្លួនថ្មីឈ្មោះដែលតា (Delta)។នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅយប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០២១នេះ។ ជាមួយគ្នានោះដែរឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថាសម្រាប់រាជធានីភ្នំពេញអាជ្ញាធរបិទបញ្ចប់តែបម្រាមគោចរ មួយប៉ុណ្ណោះដោយឡែក វិធានការផ្សេងៗទៀតដូចជាការផ្អាកនូវអាជីវកម្មដែលមានហានិភ័យខ្ពស់ និងហាមជួបជុំដែលមានមនុស្សច្រើនចាប់ពី១៥នាក់ឡើងទៅនៅតែរក្សាដដែល៕
-
ផ្ទុះអាវុធចំនួន៧គ្រាប់ ខណៈកម្លាំងមន្ទីរប្រយុទ្ធ ប្រឆាំងគ្រឿង ញៀន(ក៧) ចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ឃាត់ខ្លួនជន សង្ស័យចំនួន២នាក់
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៩ សីហា ២០២១ (មានវីដេអូ)
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៩ សីហា ២០២១