-
ស្រ្តីម្នាក់ ជិះម៉ូតូមួយគ្រឿង បុកពីក្រោយគូថរថយន្តពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់
ភ្នំពេញ ៖ ស្ត្រីម្នាក់ ជិះម៉ូតូមួយគ្រឿង ត្រឡប់មកពីផ្សារមិនដឹងយ៉ាងម៉េច ក៏ជ្រុលទៅបុកពីគូថរថយន្តដែលកំពុងឈប់ចតទុកនៅតាមចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៥៥នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយមហាវិថីអូសុីអាយសុី ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ អ្នកបើកបររថយន្តម៉ាក CRV មិនស្គាល់អត្តសញ្ញាណនៅឡើយទេ។ ចំណែកឯ ម៉ូតូរងគ្រោះម៉ាកហុងដាស្កុបពីរ អ្នកបើកបរមានឈ្មោះ ស្រីមុំ អាយុ ៣៧ឆ្នាំ ស្នាក់នៅបុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក CRV មួយគ្រឿង ពណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2E-5603 បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទិសដៅពីត្បូងទៅជើង ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានឈប់រថយន្តអែបចិញ្ចើមផ្លូវ ដើម្បីនិយាយទូរស័ព្ទ ខណៈពេលកំពុងតែនិយាយទូរស័ព្ទ ក៏ស្រាប់តែមានស្ត្រីម្នាក់ ជិះម៉ូតូម៉ាកហុងដាស្កុបពីរមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GT-0595 ត្រឡប់មកពីផ្សារធ្វើដំណើរស្របទិសគ្នា…
-
រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បុកឡេីងខឿនរួចបន្តទៅបុកដេីមឈេីមួយដេីម បណ្តាលឱ្យដួលរាបដល់ដី
ភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍ មួយគ្រឿង ដាច់ហ្វាំងជ្រុលបុកឡេីងខឿនរួចបន្តទៅបុកដេីមឈេីមួយដេីម បណ្តាលឱ្យដួលរាបដល់ដីទៅមុខលែងរួច តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤៥នាទី ព្រឹក ថ្ងៃ ទី ១៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះកែងផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពី កន្លែង កើត ហេតុ បានឱ្យដឹងថា នៅមុនពេល កើត ហេតុ គេឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-0647 បេីកបរធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ជិតដល់ស្តុបកន្លែងផ្លូវកែងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ រួចបានគេចរថយន្តនៅខាងមុខជាច្រេីនគ្រឿង ក៏ស្រាប់តែជាន់ហ្វ្រាំងបន្ថយល្បឿនតែហ្វ្រាំងមិនសុី ក៏ជ្រុលចង្កូតបួងទៅបុកឡេីងខឿនទ្រូងផ្លូវ រួចបន្តទៅបុកដេីមឈេីមួយដេីម បណ្តាលឱ្យដួលរាបដល់ដីតែម្តង។ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ក្រោយពេលកេីតហេតុ សមត្ថកិច្ច មូលដ្ឋាន បាន ចុះមកដល់ ទីតាំងកន្លែង…
-
ស្រណោះខ្លាំងណាស់!! ប្រពន្ធព្រាត់ប្ដី កូនៗព្រាត់ឪពុក ខណៈបុរស ម្នាក់ឡេីងដាក់អំពូលភ្លេីងឲ្យមាន់ដោយមិនបានបិទប៉ារ៉ែតក៏ឆក់ស្លាប់
-
អាណោចអាធម៏ណាស់!! ឪពុកក្មេកចូលទៅឃាត់កូនស្រី និងកូនប្រសារប្រុសឈ្លោះគ្នា បែកជាត្រូវកូនប្រសារជាទាហានជេីងទឹកចាក់ជាច្រេីនកាំបិតបណ្ដាលឲ្យស្លាប់ ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ
ភ្នំពេញ ៖ ប្ដីប្រពន្ធមួយគូរបានឈ្លោះប្រកែកគ្នាស្ទេីររាល់ថ្ងៃ និងកេីតមានហឹង្សាធ្វេីឲ្យបុរសជាឪពុកចូលទៅឃាត់ តែត្រូវកូនប្រសារប្រុសជាទាហានជេីងទឹកចាក់ជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីវេលាម៉ោង ០៣ និង៤០នាទីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ស្ថិតក្នុងផ្ទះល្វែងមួយកន្លែង ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។
-
ទីតាំងតារាងបាល់ទះ បង្កប់ល្បែងស៊ីសងខុសច្បាប់មួយកន្លែងក្នុងខណ្ឌដូនពេញ ត្រូវអាជ្ញាធរឆ្មក់បង្ក្រាប ឃាត់ខ្លួនមនុស្សប្រុសស្រី ៣២នាក់ ដកហូតម៉ូតូ១៤គ្រឿង និងវត្ថុតាងមួយចំនួន
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំផ្ទាល់ដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅវេលាម៉ោង ១៤,៣០នាទី រសៀលថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានឆ្មក់ចុះបង្រ្កាបជាក់ស្ដែងករណីបើកល្បែងស៊ីសងខុសច្បាប់នៅចំណុចតារាងបាល់ទះមួយកន្លែង ស្ថិតនៅដីឡូត៍លេខ០៥ ផ្លូវលេខ៩៨ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
-
ឃាត់ខ្លួនអ្នកសារពត័មានពីរនាក់ក្រោយយកឈ្មោះអភិបាលរាជធានីភ្នំពេញដើរយកលុយគេ
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនបុរស២នាក់ ដែលតាំងខ្លួនជាអ្នកសារព័ត៌មាន ហើយបានយកឈ្មោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើរយកលុយគេនៅក្លិបហាត់ប្រាណមួយកន្លែង។ ការឃាត់ខ្លួនខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១២ ១៦នាទីថ្ងៃត្រង់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំនុចក្លឹបហាត់ប្រាណ MS Gym ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ម៉ន វុធី អធិការនគរបាលខណ្ឌ។ លោក សាយ ចំរើន នាយប៉ុស្តិ៍នគរបាលចោមចៅទី១ បានឲ្យដឹងថា ជនសង្ស័យខាងលើរួមមាន៖ *ទី១៖ ឈ្មោះ ហ៊ីង សុធា*ទី២៖ ឈ្មោះ សំ រ៉ន តាំងខ្លួនជាអ្នកសារព័ត៌មាននៅអង្គភាព «គេហទំព័រអំណាចទាំងបួន»។ លោកបានឲ្យដឹងទៀតថា នៅមុនពេលត្រូវឃាត់ខ្លួន បុរសសង្ស័យទាំងពីរនាក់ បានជិះម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ស ស្លាក់លេខតាកែវ 1Y-7820 ទៅកាន់ក្លិបហាត់ប្រាណខាងលើ។…
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១២ សីហា ២០២១ (មានវីដេអូ)
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១២ សីហា ២០២១
-
ស្រណោះណាស់!! ម្ដាយនិងសាច់ញាតិមកទ្រហោយំយ៉ាងខ្លាំង ខណៈយុវជនវ័យ១៦ឆ្នាំម្នាក់លង់ទឹកស្រះលិចខ្លួនបាត់ ឯមិត្តភ័ក្ត២នាក់ទៀតសង្គ្រោះទាន់
ភ្នំពេញ ៖ យុវជន៦នាក់បាននាំគ្នាមកហែលទឹកស្រះលេងធ្វេីឲ្យម្នាក់លង់ទឹកលិចបាត់ និង២នាក់ទៀតក្នុងចំណោមពួកគេត្រូវបានសង្គ្រោះទាន់ពេល បង្កការភ្ញាក់ផ្អេីលដល់សាច់ញាតិ និងសមត្ថកិច្ចកាលពីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅទឹកស្រះជម្រៅជាងប្រហែល១០ទៅ២០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-
គ្រាប់ម៉ីនជាង១០០គ្រាប់រកឃើញនៅលើដីសង់ផ្ទះប្រជាពលរដ្ឋ
ប្រជាពលរដ្ឋដែលកំពុងតែជីកដីសាងសង់ផ្ទះ បានប្រទះឃើញសំណាល់សង្គ្រាមរហូតដល់ទៅជាង ១០០ គ្រាប់ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឍមណ្ឌលសកម្មភាពម៉ីនកម្ពុជា ស៊ីម៉ាក់ បានអះអាងថាប្រជាពលរដ្ឋបានជីករណ្តៅគ្រឹះសាងសង់ផ្ទះ ហើយប៉ះចំរណ្តៅគ្រាប់ ដែលជាសំណល់ពីសង្គ្រាមជាង១៣៥គ្រាប់ ។ គ្រាប់មិនទាន់ផ្ទុះទាំងនោះ មានប្រភេទដេកា៧៥ គ្រាប់៨០មីលីម៉ែត្រ គ្រាប់៦០មីលីម៉ែត្រ និងគ្រាប់ ១២០មីលីម៉ែត្រ។ បច្ចុប្បន្នកងកម្លាំងស៊ីម៉ាក់បានកំពុងប្រមូលយុទ្ធភ័ណ្ឌទាំងនោះ ដើម្បីកំទេចចោលតាមបច្ចេកទស៕
-
អ្នកឆ្លងជំងឺកូវីដ-១៩បានហក់ឡើងដល់ចំនួន៣៥នាក់ នៅខេត្តមណ្ឌលគីរី
មណ្ឌលគីរី៖ អ្នកឆ្លងជំងឺកូវីដ-១៩បានហក់ឡើងដល់ចំនួន៣៥នាក់ក្នុងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ហើយអត្រាកើនឡើងនេះ គឺជាចំនួនដែលពុំធ្លាប់មាន តាំងតែពីខេត្តមណ្ឌលគិរី ចាប់ផ្តើមរកឃើញការឆ្លងរីករាលដាលជំងឺនេះ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថាក្នុងចំណោមអ្នកឆ្លងទាំង៣៥នាក់មាន៣១នាក់ជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ និង៤នាក់ជាអ្នករស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ទោះបីជាចំនួនអ្នកឆ្លងបានហក់ឡើងជាង៣០នាក់ក្តី ប៉ុន្តែករណីកូវីដប្រភេទដេលតា នៅពុំទាន់មានវត្តមានក្នុងខេត្តនេះនៅឡើយ។ គិតត្រឹមថ្ងៃទី១០ខែសីហានេះ ចំនួនអ្នកឆ្លងសរុបមាន៤២៨នាក់ទៅហើយ ក្នុងនោះដែលបានជាស្បើយចំនួន២៨០នាក់ និងមានអ្នកស្លាប់បីនាក់ផងដែរ។ ខេត្តមណ្ឌលគិរីដែលមានប្រជាជនប្រមាណជាង៩មុឺននាក់ បានទទួលការចាក់វ៉ាក់សាំងចំនួន៤១៩៣០នាក់ ៕