Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • តុលាការឃុំខ្លួន ម្ចាស់ហាងគោលដៅចាស់ ខណះមនុស្ស១៣នាក់ ពិន័យ និងធ្វើការអប់រំ

    តុលាការឃុំខ្លួន ម្ចាស់ហាងគោលដៅចាស់ ខណះមនុស្ស១៣នាក់ ពិន័យ និងធ្វើការអប់រំ

    កណ្តាល៖លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នេះ បានចេញដីកាឃុំខ្លួន លោក ឡៅ អ៊ូ ហៅខេន អាយុ៣៥ឆ្នាំ ជាម្ចាស់ហាង «គោលដៅចាស់» ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ពីបទ «រារាំងដល់ការអនុវត្តវិធានការ» របស់អាជ្ញាធរ ពាក់ព័ន្ធការព្រហើនហ៊ានបើកហាងផឹកស៊ី ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ជាពិសេស គឺ បានប្រឆាំងនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល តែម្ដង ។ ដោយឡែកមនុស្ស១៣នាក់ ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលធ្វើការពិន័យតាមច្បាប់កូវីឌ និងធ្វើការអប់រំ អោយវិលត្រឡប់ទៅផ្ទះវិញ ។ គួររំលឹកថា ហាង«គោលដៅចាស់» ត្រូវបានចុះបង្ក្រាប កាលពីព្រលប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធការព្រហើនហ៊ានបើកហាងផឹកស៊ី ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ពិសេស គឺ ប្រឆាំងនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល តែម្តង ។ ការចុះបង្ក្រាបទ្រង់ទ្រាយធំ នេះ គឺ បន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល…

  • កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌចំការមន បន្តដាក់គោលដៅបម្រាមគោចរ នៅរង្វង់មូលនាងមច្ឆា ដេីម្បីអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ទប់ស្កាត់ជម្ងឺកូវីដ-១៩

    កម្លាំងចម្រុះ  នៃគណៈបញ្ចាការឯកភាពខណ្ឌចំការមន  បន្តដាក់គោលដៅបម្រាមគោចរ នៅរង្វង់មូលនាងមច្ឆា  ដេីម្បីអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ  ទប់ស្កាត់ជម្ងឺកូវីដ-១៩

    ភ្នំពេញ ៖ ដោយមានការអនុញ្ញាត និងចង្អុលបង្ហាញពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន នៅវេលាម៉ោង៩យប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២១ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌ បន្តដាក់គោលដៅបម្រាមគោចរ នៅរង្វង់មូលនាងមច្ឆា ទល់មុខសាលាសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ដេីម្បីអនុវត្តន៍តាមសេចក្ដីសម្រេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

  • កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌបឹងកេងកង ចុះបង្ក្រាបល្បែងសុីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ

    កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌបឹងកេងកង ចុះបង្ក្រាបល្បែងសុីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ

    ១-ទូរទស្សន៍ចំនួន០៥គ្រឿង២-កុំព្យូទ័រCPUចំនួន០២គ្រឿង៣-តុចំនួន០២និងកៅអីចំនួន២៦។ក្រៅពីសម្ភារខាងលើ សមត្ថកិច្ចយើងមិនបានដកហូតទេ។ ចំពោះសម្ហារដែលដកហូតត្រូវបានយកទៅរក្សាទុកនៅគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង។ សមត្ថកិច្ចបានឱ្យដឹងទៀតថា ទីតាំងខាងលើត្រូវបានបិទប្លុមបេ(សៀល)ចប់សព្វគ្រប់នៅវេលាម៉ោង១៦និង៣០នាទីថ្ងៃខែឆ្នាំដដែល៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៦ សីហា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៦ សីហា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៦ សីហា​ ២០២១

  • កម្លាំងសមត្ថកិច្ចចម្រុះចុះឃាត់ខ្លួនមនុស្សប្រុសស្រីជាង២០នាក់ ប្រមូលផ្ដុំគ្នាផឹកស៊ីនៅភោជនីយដ្ឋានមួយកន្លែង ល្មើសវិធានការសុខាភិបាល

    កម្លាំងសមត្ថកិច្ចចម្រុះចុះឃាត់ខ្លួនមនុស្សប្រុសស្រីជាង២០នាក់ ប្រមូលផ្ដុំគ្នាផឹកស៊ីនៅភោជនីយដ្ឋានមួយកន្លែង ល្មើសវិធានការសុខាភិបាល

    ភ្នំពេញ ៖ ក្រុមអ្នកផឹកស៊ីប្រុសស្រីចំនួន២២នាក់ រួមទាំងរថយន្តជាច្រើនគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះសហការគ្នាជាមួយគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួន ដ្វើម្បីយកសំណាក និងដកហូតទាំងរថយន្ត ខណៈពេលដែលកំពុងតែជួបជុំប្រមូលផ្តុំគ្នាផឹកស៊ីនៅភោជនីយដ្ឋាន តាសេត ល្មើសនិងវិធានការសុខាភិបាល និងសេចក្តីជួនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ១៩។ ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣ និង៣៥នាទីរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចភោជនីដ្ឋាន តា សេត ស្ថិតនៅតាមផ្លូវកែវចិន្តា ក្នុងភូមិទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យយដឹងថា រថយន្តសេរីទំនើបៗចំនួន១៣គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះធ្វើការហ៊ុព័ទ្ធ ខណៈពេលដែលម្ចាស់រថយន្តកំពុងតែអង្គុយផឹកស៊ីសប្បាយនៅខាងក្នុងភោជនីយដ្ឋាន តាសេត ល្មើសនិងវិធានការសុខាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងនោះ មនុស្សប្រុសស្រីចំនួន២២នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពឃាត់ទុករួចហៅក្រុមគ្រូពេទ្យឱ្យចុះទៅយកសំណាកនៅក្នុងភោជនីដ្ឋានតែម្តង។ គួរបញ្ជាក់ថា តាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតចំពោះតែភោជនីយដ្ឋាន អាហារដ្ឋាន ដែលធានាបាននូវវិធានសុវត្តិភាពផ្នែក សុខាភិបាល ជាពិសេសការរក្សាបាននូវគម្លាតសុវត្តិភាពបុគ្គល និងសង្គមអាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអោយភ្ញៀវចូលទទួលទានបានក្នុងបរិវេណទីតាំង ប៉ុន្តែចាំបាច់ត្រូវកំណត់ចំនួនអតិថិជន ក្នុងបរិវេណសមរម្យសមាមាត្រទៅនឹងទំហំទីតាំង ដើម្បីរក្សារអោយបានជាដាច់ខាតនូបគម្លាតសុវត្តិភាព បុគ្គលនិងសង្គម និងដើម្បីធានាអោយមានខ្យលចេញចូលគ្រប់គ្រាន់ ដោយត្រូវចៀសវាងប្រជ្រៀតគ្នាឬប្រមូលផ្តុំមនុស្សច្រើន ដែលជាហានិភ័យ នៃការចម្លងវីរុសកូវីដ១៩។ ភោជនីយដ្ឋាន…

  • លទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃ កិច្ចប្រជុំកំពូល អាស៊ី-បូព៌ា លើកទី១១

    លទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃ កិច្ចប្រជុំកំពូល អាស៊ី-បូព៌ា លើកទី១១

    ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន​ជាមួយសហរដ្ឋអាមេរិក អូស្រាលី​ សហព័ន្ធរុស្ស៊ី និងឥណ្ឌា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១ តាមប្រព័ន្ធវីដេអូ ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២១ ។ សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន​ជាមួយសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំ អាស៊ានបានសម្តែងនូវការកោតសរសើរចំពោះការសន្យារបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់ជំនួយដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្នុងទំហំទឹកប្រាក់ជាង៨៧លានដុល្លារអាមេរិក ទៅដល់ប្រទេសជាសមាជិកអាស៊ាន និងចំពោះការរួមចំណែករបស់សហរដ្ឋអាមេរិកក្រោមគំនិតផ្តួចផ្តើមស្តីពីអនាគតនៃសុខុមាលភាពអាស៊ាន-សហរដ្ឋអាមេរិក។ កិច្ចប្រជុំបានសម្តែងនូវការប្តេជ្ញាចិត្តដ៏មុតមាំ ដើម្បីសហការដោះស្រាយផលប៉ះពាល់លើសេដ្ឋកិច្ច-សង្គម ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ដោយធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយជំងឺកូវីដ-១៩។ សម្រាប់ទិសដៅនាពេលអនាគតនៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-សហរដ្ឋអាមេរិក ឆ្នាំ២០២០-២០២៤ អាស៊ានបានស្វាគមន៍សំណើរបស់សហរដ្ឋអាមេរិក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៤ រួមមាន ការដឹកជញ្ជូន សមភាពយេនឌ័រនិងការផ្តល់អំណាចដល់ស្រ្តី ថាមពល ការការពារបរិស្ថាននិង បម្រែបម្រួលអាកាសធាតុ នឹងរំពឹងដល់ការរិះរកកិច្ចសហប្រតិបតិ្តការរឹងមាំនៅក្នុងវិស័យទាំងនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនឱកាសនៃទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន ជាពិសេស តាមរយៈការអនុវត្តកិច្ចព្រមព្រៀង ក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្មអាស៊ាន-សហរដ្ឋអាមេរិក (TIFA) ឆ្នាំ២០២០-២០២១ និងផែនការការងារដើម្បីពង្រីកទំនាក់ទំនងផ្នែកសេដ្ឋកិច្ច (E3)។ ក្នុងន័យនេះ…

  • ល្មើសបម្រាមគោចរ:មនុស្សជិត២ពាន់នាក់ ត្រូវបានឃាត់ខ្លួនធ្វើការអប់រំ ណែនាំ និងមនុស្ស១៨នាក់ បញ្ជូនទៅតុលាការ

    ល្មើសបម្រាមគោចរ:មនុស្សជិត២ពាន់នាក់ ត្រូវបានឃាត់ខ្លួនធ្វើការអប់រំ ណែនាំ  និងមនុស្ស១៨នាក់ បញ្ជូនទៅតុលាការ

    ភ្នំពេញៈ នៅក្នុងរយៈពេលនៃការអនុវត្តបម្រាមគោចរគិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ មានមនុស្សជិត២ពាន់នាក់ ត្រូវបានឃាត់ខ្លួនធ្វើការអប់រំ ណែនាំ និងមនុស្សចំនួន ១៨នាក់ ត្រូវបានបញ្ជូនទៅតុលាការពាក់ព័ន្ធករណីល្មើសបម្រាមគោចរ និងផឹកស្រវឹងជេរប្រមាថមន្ត្រីសាធារណៈ។ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យនៃអនុគណៈកម្មការអនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី៤ ខែសីហានេះថា នៅក្នុងរយៈពេលនៃការអនុវត្តបម្រាមគោចរគិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់អនុគណៈកម្មអនុវត្តច្បាប់ ក៏ដូចជាប្រធានគណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់រាជធានី-ខេត្ត បានបង្កើននូវសកម្មភាពអប់រំ ផ្សព្វផ្សាយនូវវិធានការនានារបស់រដ្ឋាភិបាលដល់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីអនុវត្តនៅវិធានការសុខាភិបាល វិធានការនានាដែលរដ្ឋអំណាចមូលដ្ឋានបានដាក់ចេញ និងបានធ្វើការផ្សព្វផ្សាយអប់រំអំពីច្បាប់ និងបទដ្ឋានគតិយុត្តនានាបានចំនួន២១១០ទីតាំង។ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បានបញ្ជាក់ថា “ក្នុងនោះការអនុវត្តវិធានការច្បាប់ បាន១១៩៤ករណី និងបានឃាត់ខ្លួនមនុស្សចំនួន១៩០២នាក់ ធ្វើការអប់រំ និងពិន័យ, និងធ្វើការឃាត់រថយន្តដែលល្មើសវិធានការបានចំនួន៩៤៩គ្រឿង, ធ្វើការពិន័យជាប្រាក់បាន ៦២លាន ៧០០ពាន់រៀល និងបានរៀបចំកសាងសំណុំរឿងតាមនីតិវិធីទៅលើបុគ្គលដែលល្មើសទៅ និងវិធានការរដ្ឋបាល ជាពិសេសក្នុងរយៈពេលបម្រាមគោចរ ដែលបុគ្គលនោះមានការផឹកស្រវឹងជេរប្រមាថមន្ត្រីសាធារណៈ គឺមានចំនួន១៨នាក់…

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៥ សីហា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៥ សីហា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៥ សីហា​ ២០២១

  • អាជ្ញាធររាជធានីភ្នំពេញ អនុវត្តបម្រាមគោចរឃាត់បានយានយន្តចំនួន ១២១គ្រឿង និងឃាត់ខ្លួនមនុស្សចំនួន ១៦នាក់

    អាជ្ញាធររាជធានីភ្នំពេញ អនុវត្តបម្រាមគោចរឃាត់បានយានយន្តចំនួន ១២១គ្រឿង និងឃាត់ខ្លួនមនុស្សចំនួន ១៦នាក់

    ភ្នំពេញ៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ បញ្ជាក់ថា ថ្ងៃទី០៤ ខែសីហា អាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានអនុវត្តបម្រាមគោចរ ដោយសារឃាត់ម៉ូតូ រថយន្តចំនួន ១២១គ្រឿង ក្នុងនោះរថយន្ត ៣៩គ្រឿង និងម៉ូតូ ៨២គ្រឿង។ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ថ្ងៃទី០៥ ខែសីហា ថា «សម្រាប់ការអនុវត្តនូវបំរាមគោចរនេះដែរ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ១៦នាក់ដែលល្មើសនឹងបំរាម»។ អាជ្ញាធរបានប្រើប្រាស់យន្តការផាកពិន័យ អប់រំ និងរក្សាទុកយានយន្ត ចំពោះម្ចាស់ឃាត់យានយន្ត ដែលល្មើសបម្រាមគោចរ។ សាលារាជធានីភ្នំពេញ ដាក់ចេញបម្រាមគោចរ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣៖៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានឃាត់យានយន្តសរុបចំនួន ១,៣២៦គ្រឿង…

  • រថយន្តធុនធំបេីកថយក្រោយបុករថយន្ត Ford Ranger ពីចំហៀងនៅផ្លូវ៥០ម៉ែត្រ រងការខូចខាត យ៉ាងដំណំ

    រថយន្តធុនធំបេីកថយក្រោយបុករថយន្ត  Ford Ranger ពីចំហៀងនៅផ្លូវ៥០ម៉ែត្រ រងការខូចខាត យ៉ាងដំណំ

    ភ្នំពេញ ៖ រថយន្តស៊េរីទំនេីបម៉ាក Ford Ranger មួយគ្រឿងបានធ្វេីដំណេីរតាមដងផ្លូវសុខៗស្រាប់តែរថយន្តធុនធំបេីកថយក្រោយមកបុកពីចហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។