Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • ពលរដ្ឋសាទរអធិការរងគ្រឿងញៀន ដឹកនាំបង្ក្រាបករណីគ្រឿងញៀន ដូចភ្លៀងរលឹម

    ពលរដ្ឋសាទរអធិការរងគ្រឿងញៀន ដឹកនាំបង្ក្រាបករណីគ្រឿងញៀន ដូចភ្លៀងរលឹម

    កណ្តាល៖ប្រជាពលរដ្ឋនៅស្រុកស្អាង ហាក់លាន់មាត់គ្រប់គ្នា ខណះដែលឃើញវត្តមានលោវរសេនីយ៌ទោ ពុយ ទ្រ៉ី មកកាន់ជាអធិការរងទទួលផែនគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកស្អាងមក បានដឹកនាំកម្កាំងចុះបង្ក្រាបករណីគ្រឿងញៀនដូចភ្លៀងរលឹម ។ ជាក់ស្តែងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង0៩ និង០០នាទី នៅចំណុច រោងចិញ្ជឹមមាន់របស់ឈ្មោះ ង៉ែត សំណាងស្ថិតនៅភូមិ ព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល បានឃាត់ខ្កួនជនសង្ស័យ ៖ចំនួន០២នាក់ ទី១ឈ្មោះ ង៉ែតសំណាង ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ទី២ឈ្មោះ អឿចាន់ដាន់ (ក្តាន់)ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកកែវឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។ដោយធ្វើការដកហូតវត្ថុតាងចាប់យករួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ៣៦កញ្ចប់(ធំ០១កញ្ចប់តូច៣៥កញ្ចប់) និងសំភារះ…

  • ផ្គើននិងបំរាមអាជ្ញាធរ ដែលកំពុងទប់ស្កាត់ការឆ្លងកូវីដ១៩ ពីប្រទេសជិតខាង ខណៈឈ្មួញកំពុងនាំសត្វក្របី ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀង យ៉ាងរំភើយ

    ផ្គើននិងបំរាមអាជ្ញាធរ ដែលកំពុងទប់ស្កាត់ការឆ្លងកូវីដ១៩ ពីប្រទេសជិតខាង ខណៈឈ្មួញកំពុងនាំសត្វក្របី ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀង យ៉ាងរំភើយ

    (ខេត្តស្វាយរៀង)៖មានឈ្មួញលួចនាំសត្វក្របីរស់ជាច្រើនក្បាល ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀងក្រឡោងខុស ខណៈដែលអាជ្ញាធរខេត្តកំពុងមមារញឹកទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ក្នុងសហគមន៍ជាពិសេស បញ្ហាមនុស្សចំណាកស្រុកចេញចូលប្រទេសជិតខាង ដែលប្រឈមនិងការឆ្លងវីរូសកូវីដ១៩ ចូលមកសហគមន៍។ ករណីឈ្មួញនាំសត្វក្របីរស់ឆ្លងដែនទៅប្រទេសវៀតណាមនេះកើតឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចព្រំដែនច្រករបៀងក្រឡោងខុស ស្ថិតក្នុងភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៌ ជាប់ច្រកព្រំដែនក្រឡោខុស ស្រុកយិនហ៊ឹងខេត្តឡុងអាន ប្រទេសវៀតណាម។ បើតាមបុរសម្នាក់ដែលជាអ្នកដឹកក្របីតាមរ៉ឺម៉កបានឲ្យអ្នកយកព័ត៍មានយើងដឹងថា: ខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នួលដឹកសត្វក្របី ឲ្យដង្ខៅ ក្របីឈ្មោះ អាន រស់នៅភូមិពោធិក្រូច ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៌ ឆ្លងដែនទៅប្រទេសវៀតណាម ចំពោះតម្លៃ ក្របី លក់ឲ្យវៀតណាម១ក្បាលប៉ុន្មានខ្លួនមិនដឹងទេ។ ប្រភពបន្តទៀតថា ក្នុងមួយថ្ងៃជាមធ្យមឈ្មួញដឹកក្របីទៅប្រទេសវៀតណាមប្រមាណ១០ទៅ២០ក្បាល ហើយមានក្រុមហ៊ុនចំនួនពីរទីបីក្រុមហ៊ុនផ្សេងទៀត ក៏មាននាំសត្វក្របីរស់ រាប់សិបក្បាលឆ្លងដែនទៅប្រទេសវៀតណាមតាមច្ររបៀងក្រឡោងខុស នេះដែរ គឺនាំចេញនៅពេលយប់ក្នុងកំឡុងម៉ោង៧ម៉ោងឬ៨យប់ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចការឆ្លងជម្ងឺកូវីដ១៩ មកសហគមន៍ ដោយបច្ចប្បន្ននៅខេត្តឡុងអាន ប្រទេសវៀតណាម កំពុងមានផ្ទុះជម្ងឺកូវីដ១៩ គួរឲ្យព្រួយបារម្ភៈ។ ហើយប្រជាពលរដ្ឋរស់នៅទីនោះ ក៏បានលើកឡើងដែរថា មានអ្នកដឹកសាច់ជ្រូក ពោះគោ ពោះជ្រូក គ្រឿងក្នុងមាន់ទា ត្រីសាច់ចូលពីប្រទេសវៀតណាម តាមម៉ូតូ ចូលមកតាមច្រករបៀងក្នុងស្រុកកំពង់រោទ៌ជាច្រើនដែររាល់ថ្ងៃ។ ទាក់ទិនករណីនេះ មន្ត្រីនគបាលវរៈការពារព្រំដែន ប៉ុស្ត៍ច្រករបៀងក្រឡោងខុស បានប្រាប់អ្នកសារព័ត៌មានអោយដឹងដែរថា:…

  • បុគ្គលិកបម្រើការងារ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាម្នាក់ ត្រូវក្រុមចោរឆក់ ឆក់ការបូបបានសម្រេច

    បុគ្គលិកបម្រើការងារ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាម្នាក់  ត្រូវក្រុមចោរឆក់ ឆក់ការបូបបានសម្រេច

    បុគ្គលិកបម្រើការងារនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ផ្នែកបកប្រែភាសាសញ្ញា គរ ថ្លង់ម្នាក់ ត្រូវបានក្រុមចោលឆក់ដែលមានគ្នាចំនួនពីរម៉ូតូ ស្មើនឹង៤នាក់ ធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេចកាលពីវេលាម៉ោង ៥៖៣០នាទី ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នំា២០២១ ជិតស្តុបវិទ្យាល័យបឹងកេងកង ស្ថិតនៅក្នងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។ នារីរងគ្រោះមានឈ្មោះគឹម ស្រីពៅ អាយុឆ្នាំ៤០ រស់នៅសង្កាត់បឹងជំពុន។ សម្ភារៈបាត់បង់រួមមាន៖ កាតATM ប័ណ្ណចាក់វ៉ាក់សាំង គ្រឿងអលង្ការ ទូរស័ព្ទដៃ២គ្រឿងប្រាក់រៀល១៣ម៉ឺនរៀល  ប្រាក់ដុល្លារ៦០ដុល្លា រួមនឹងសម្ភារៈជាច្រើនទៀត។ បន្ទាប់ពីកើតហេតុរួចនារីជនរងគ្រោះខាងលើបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចដែលនៅជិតទីតាំងកើតហេតុផងដែរ៕

  • ប្រមូលផ្តុំគ្នាផឹកស៊ីគ្រឿងស្រវឹង ឈានដល់ កម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួន មនុស្ស០៨នាក់ ស្រី០១នាក់ !

    ប្រមូលផ្តុំគ្នាផឹកស៊ីគ្រឿងស្រវឹង ឈានដល់ កម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួន មនុស្ស០៨នាក់ ស្រី០១នាក់ !

    ភ្នំពេញ៖ ទាំងកណ្ដាលយប់អាធ្រាត ឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ កងកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួន មនុស្ស០៨នាក់ ស្រី០១នាក់ ! ប្រមូលផ្តុំគ្នាផឹកស៊ីគ្រឿងស្រវឹង ។ នេះបើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅយប់រំលងអធ្រាត្រ បានបញ្ជាក់ឲ្យដឹងមុននេះបន្តិច។សូមបញ្ជាក់ថា, អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា, កងរាជអាវុធហត្ថខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនមនុស្សជួបជុំពិសារគ្រឿងស្រវឹងចំនួន ០៨នាក់ ស្រី០១នាក់ នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ដែលធ្វើការជួបជុំពិសាគ្រឿងស្រវឹង មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលដាក់ចេញវិធានការរដ្ឋបាល ១៤ថ្ងៃ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩។បច្ចុប្បន្នបានបញ្ជូនមនុស្ស និងម៉ូតូ០៤គ្រឿង ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធី។ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអរគុណ កំលាំងល្បាតរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌទាំង ១៤ខណ្ឌក្នុងរាជធានីភ្នំពេញ មានការយកចិត្តទុកដាក់បំផុតក្នុងការ អនុវត្តតាមតួនាទីភារកិច្ច នៃវិធានការរដ្ឋបាលរាជធានីភ្នំពេញក្នុងអំឡុង ១៤ថ្ងៃ មិនអាចធ្វើចរាចរណ៍ចាប់ពីម៉ោង៩និង០០នាទី យប់រហូតដល់ម៉ោង ៣ ភ្លឺ ដល់ថ្ងៃ១២ ខែសីហា ឆ្នាំ២០២១៕ ដោយ៖ តុង សីហា

  • អគ្គិភ័យកំពុងឆេះឃ្លាំងដាក់រថយន្តក្រុងវិរៈប៊ុនថាំមួយកន្លែង នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

    អគ្គិភ័យកំពុងឆេះឃ្លាំងដាក់រថយន្តក្រុងវិរៈប៊ុនថាំមួយកន្លែង នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

    ភ្នំពេញ៖ គណៈពេលនេះមានអគ្គីភ័យមួយកំពុងតែឆេះរថយន្តក្នុងចំណតរបស់ក្រុមហ៊ុនវីរះប៊ុនថាំ ដែរមានទីតាំងស្ថិតនៅខាងកើតគល់ស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ យោងតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ពេលនេះរថយន្តពន្លត់អគ្គីភ័យជាច្រើនកំពុងជួយអន្តរាគមន៍ពន្លត់អគ្គីភ័យយ៉ាងសកម្ម៕

  • គណៈពេលនេះមានអគ្គិភ័យមួយកំពុងតែឆេះរថយន្តក្នុងចំណតរបស់ក្រុមហ៊ុនវីរះប៊ុនថាំ ដែរមានទីតាំងស្ថិតនៅខាងកើតគល់ស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

    គណៈពេលនេះមានអគ្គិភ័យមួយកំពុងតែឆេះរថយន្តក្នុងចំណតរបស់ក្រុមហ៊ុនវីរះប៊ុនថាំ ដែរមានទីតាំងស្ថិតនៅខាងកើតគល់ស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

    យោងតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិពេលនេះរថយន្តពន្លត់អគ្គីភ័យជាច្រើនកំពុងជួយអន្តរាគមន៍ពន្លត់អគ្គីភ័យយ៉ាងសកម្ម។ ព័ត៌មានលំអិត AMS និងរាយការន៍ជូននៅពេលក្រោយជាបន្តបន្ទាប់ទៀត។

  • គណៈពេលនេះមានអគ្គីភ័យមួយកំពុងតែឆេះរថយន្តក្នុងចំណតរបស់ក្រុមហ៊ុនវីរះប៊ុនថាំ ដែរមានទីតាំងស្ថិតនៅខាងកើតគល់ស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

    គណៈពេលនេះមានអគ្គីភ័យមួយកំពុងតែឆេះរថយន្តក្នុងចំណតរបស់ក្រុមហ៊ុនវីរះប៊ុនថាំ ដែរមានទីតាំងស្ថិតនៅខាងកើតគល់ស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

    គណៈពេលនេះមានអគ្គីភ័យមួយកំពុងតែឆេះរថយន្តក្នុងចំណតរបស់ក្រុមហ៊ុនវីរះប៊ុនថាំ ដែរមានទីតាំងស្ថិតនៅខាងកើតគល់ស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ យោងតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិពេលនេះរថយន្តពន្លត់អគ្គីភ័យជាច្រើនកំពុងជួយអន្តរាគមន៍ពន្លត់អគ្គីភ័យយ៉ាងសកម្ម។ ព័ត៌មានលំអិត AMS និងរាយការន៍ជូននៅពេលក្រោយជាបន្តបន្ទាប់ទៀត។

  • កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ចុះបង្ក្រាបទីតាំងលេងល្បែងមាន់ online មួយកន្លែង និងដកហូតសម្ភារៈមួយចំនួន

    កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ចុះបង្ក្រាបទីតាំងលេងល្បែងមាន់ online មួយកន្លែង និងដកហូតសម្ភារៈមួយចំនួន

    ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ពានថ្ម នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងប្រជាការពារសាលាសង្កាត់ស្ពានថ្ម ចុះបិទទីតាំងដែលលួចបើកល្បែងមាន់ online ស្ថិតនៅភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដោយដកហូតបានសម្ភារៈមួយចំនួន ។ សមត្ថកិច្ចជំនាញបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានបានភ្លាមៗ លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បញ្ជាឱ្យលោកវីរ:សេនីយ៍ត្រី ឈឹម រ៉ា មេប៉ុស្តិ៍ស្ពានថ្ម ដឹកនាំកម្លាំងមូលដ្ឋាន និងសហការជាមួយលោកចៅសង្កាត់ស្ពានថ្ម រួមនិងកម្លាំងប្រជាការពារ ចុះបិទទីតាំងខាងលើ ដោយដកហូតវត្ថុតាងមួយចំនួននិងនាំខ្លួនម្ចាស់ទីតាំងយកទៅអប់រំ ណែនាំ ឱ្យឈប់ កុំឱ្យបើកលេងល្បែងស៊ីសងតាមអនឡាញ យ៉ាងអនាធិបតេយ្យទៀត។ ក្នុងប្រតិបត្តិការណ៍ ខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ ទូរទស្សន៍ .តុ .ជើងម៉ា .និងសម្ភារៈមួយចំនួនទៀត បញ្ជូនមកកាន់នគរបាលប៉ុស្តិ៍រដ្ឋបាលស្ពានថ្ម ដេីម្បីរក្សាទុក រង់ចាំអនុវត្តន៍តាមនីតិវិធីបន្តទៀត ៕ដោយ ៖ ភារ៉ា និងប៊ុនធី

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី៣០ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី៣០ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី៣០ កក្កដា​ ២០២១

  • កម្លាំងខណ្ឌទួលគោក ចុះអនុវត្តន៍បំរាមគោចរ និងណែនាំដល់អាជីវករដែលប្រកបអាជីវកម្មលក់ដូរ តាមចញ្ចេីមផ្លូវ ភោជនីយដ្ឋាន អាហារដ្ឋាន

    កម្លាំងខណ្ឌទួលគោក ចុះអនុវត្តន៍បំរាមគោចរ និងណែនាំដល់អាជីវករដែលប្រកបអាជីវកម្មលក់ដូរ តាមចញ្ចេីមផ្លូវ ភោជនីយដ្ឋាន អាហារដ្ឋាន

    ភ្នំពេញ ៖ បន្ទាប់ពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន)ថ្ងៃ គិតចាប់ពីម៉ោង ២៣៖ ៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌទួលគោក នៅវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ បានចុះធ្វេីការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលប្រកបអាជីវកម្មលក់ដូរតាមចញ្ចេីមផ្លូវ និងភោជនីយដ្ឋាន អាហារដ្ឋាន ហាងលក់ដូរទំនិញ លក់គ្រឿងស្រវឹង ឲ្យចូលរួមអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ។ ក្នុងសកម្មភាពចុះអនុវត្តន៍សេចក្ដីសម្រេចខាងលេី គេសង្កេតឃេីញថា មានបងប្អូនប្រជាពលរដ្ឋភាគីច្រេីនអនុវត្តន៍តាមបានយ៉ាងល្អប្រសេីរ និងមួយចំនួនតូចមិនស្ដាប់ការណែនាំ របស់អាជ្ញាធរ ទេីបមានការរឹបអូសយកសម្ភារៈទៅរក្សាទុក ផងដែរ ។គួរបញ្ចាក់ថា ការអនុវត្តន៍វិធានការបម្រាមគោចរក្នុងរាជធានីភ្នំពេញ នៅយប់នេះត្រូវអនុវត្តពីម៉ោង១១៖៥៩នាទី ដល់ម៉ោង៣ទៀបភ្លឺ ហើយចាប់ពីយប់ស្អែកទី៣០ នឹងអនុវត្តចាប់ពីម៉ោង៩យប់រហូតដល់ម៉ោង៣ទៀបភ្លឺ ៕ ដោយ…