Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • បុរសម្នាក់បេីករថយន្ត LEXUS បុកឃឿនផ្លូវ និងទំលុះជញ្ជាំងផ្ទះពលរដ្ឋ នៅគល់ស្ពានដែកបាឡេរងការខូចខាតយ៉ាងដំណំ

    បុរសម្នាក់បេីករថយន្ត LEXUS បុកឃឿនផ្លូវ និងទំលុះជញ្ជាំងផ្ទះពលរដ្ឋ នៅគល់ស្ពានដែកបាឡេរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្ត LEXUS RX450h ក្នុងល្បឿនលឿន និងមិនប្រយ័ត្នបានជ្រុលទៅបុកឃឿនផ្លូវហេីយផ្លោងទំលុះជញ្ចាំងផ្ទះប្រជាពលរដ្ឋបន្ថែមទៀតរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចគល់ស្ពានដែកបាឡេ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុនោះគឺ មានបុរសម្នាក់បេីករថយន្តបង្កម៉ាក LEXUS RX450h ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AG-9878 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុទំនងអ្នកបេីកបរមានបំណងចង់ឡេីងលេីស្ពានដែកបាឡេ ក៏កាច់ចង្កូតមកស្ដាំដៃ តែមិនទាន់ ទេីបជ្រុលទៅបុកឃឿនផ្លូវនិងផ្លោងបុកទំលុះជញ្ចាំងផ្ទះប្រជាពលរដ្ឋបន្ថែមទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែក្នុងករណីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។ ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញចរាចរណ៍ខណ្ឌឬស្សីកែវបានចុះមកដល់ តែពិនិត្យឃេីញថា រថយន្តបង្កខាងលេីនេះមិនបានធ្វេីឲ្យខូចខាតសម្បត្តិរដ្ឋ ទេីបឲ្យម្ចាស់រថយន្តដោះស្រាយគ្នាជាមួយម្ចាស់ផ្ទះ និងម្ចាស់ក្រុមហ៊ុនឃឿនផ្លូវ ដេីម្បីបញ្ចប់រឿងនៅកន្លែងតែម្ដង ៕ ដោយ ៖ ជីម ភារ៉ា

  • រថយន្ដអាបែនដឹកខ្សាច់ បុក និងកិនម៉ូតូហុងដាឌ្រីម នៅផ្លូវ ៦០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម

    រថយន្ដអាបែនដឹកខ្សាច់ បុក និងកិនម៉ូតូហុងដាឌ្រីម នៅផ្លូវ ៦០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម

    ភ្នំពេញ ៖ បុរសម្នាក់បានបោកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៏ បន្ទាប់ពីជិះម៉ូតូតាមដងផ្លូវ៦០ម៉ែត្រ ត្រូវរថយន្ដដឹកខ្សាច់បុកពីមុខពេញទំហឹងនិងកិនអូសជាង៥០ម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ពៅ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកដឹកជញ្ជូនតាមអនឡាញ មានស្រុកកំណើតនៅខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹកថា មុនពេលកើតហេតុគេឃើញរថយន្ដដឹកខ្សាច់មួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ3F-7419 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណះពេលមកដល់ចំណុចកើតហេតុក៏បុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០២០ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខកណ្ដាល1 -V6274 ជិះដោយបុរសម្នាក់បញ្ច្រាស់ទិសគ្នាពីជើងមកត្បូងពេញទំហឹងនិងកិនម៉ូតូអូសជាង៥០ម៉ែត្ររងការខូចខាតទាំងស្រុង ចំណែកជនរងគ្រោះបានបែកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យបានចុះទៅធ្វើការវាសវែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ។ ចំណែកសពត្រូវបានប្រគល់ឲ្យទៅសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា

  • កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចូលរួមជាមួយកម្លាំងនៃសមត្ថកិច្ចចម្រុះ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ចុះអនុវត្តន៍វិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺរកូវីដ-១៩ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

    កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចូលរួមជាមួយកម្លាំងនៃសមត្ថកិច្ចចម្រុះ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ចុះអនុវត្តន៍វិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺរកូវីដ-១៩ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

    កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចូលរួមជាមួយកម្លាំងនៃសមត្ថកិច្ចចម្រុះ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ចុះអនុវត្តន៍វិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺរកូវីដ-១៩ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

  • សមត្ថកិច្ចនគរបាលបញ្ជូនជនសង្ស័យករណីអំពើលួចមានស្ថានទម្ងន់ទោសម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ

    សមត្ថកិច្ចនគរបាលបញ្ជូនជនសង្ស័យករណីអំពើលួចមានស្ថានទម្ងន់ទោសម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ

    ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យឆក់កាបូបតាមផ្លូវម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។សមត្ថកិច្ចនគរបាល បានអោយដឹងថានៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខវិទ្យាល័យឬស្សីកែវ ផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ) នៅចំណុចមុខសណ្ឋាគារហួងសាន ផ្លូវរដ្ឋសភា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១២ និង ០០ នាទី ក្នុងនោះសមត្ថកិច្ចចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពបាន០១គ្រឿង។ជនសង្ស័យមានឈ្មោះ សុខ ចាន់ធី ហៅ ខេម ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ សិស្សវិទ្យាល័យឬស្សីកែវថ្នាក់ទី៩ ស្នាក់នៅបុរីភ្នំពេញសុខសាន្តផ្ទះលេខ៣ ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ចំណេកជនរងគ្រោះឈ្មោះ សាត់ សុវណ្ណ ភេទ…

  • អ្នកនាំពាក្យក្រសួងការងារប្រាប់ពលករនៅថៃថា កុំអាលឆ្លងព្រំដែនមកខ្មែរព្រោះព្រំដែនបិទហើយ

    អ្នកនាំពាក្យក្រសួងការងារប្រាប់ពលករនៅថៃថា កុំអាលឆ្លងព្រំដែនមកខ្មែរព្រោះព្រំដែនបិទហើយ

    រាជធានីភ្នំពេញ៖តាមរយៈទំព័រហ្វេសប៊ុកនៅព្រលប់ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២១នេះ ឯកឧត្តម ហេងសួរ រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងការងារបានប្រាប់ទៅពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃកុំអាលវិលត្រឡប់មកខ្មែរពីព្រោះថាព្រំដែនបានបិទមួយរយៈហើយ។            បើតាម ឯកឧត្តម ហេងសួរ បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននេះបានបញ្ជាក់ថា”ចាប់ពីម៉ោងនេះតទៅ សូមបងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ កុំចល័តចេញពីកន្លែង ដែលខ្លួនកំពុងស្នាក់នៅឆ្ពោះមកព្រំដែនកម្ពុជា-ថៃ។  បើទោះបីជាបងប្អូន មានធរុៈចាំបាច់ ឬចប់ការងារត្រូវវិលត្រឡប់មកវិញ ក៏ត្រូវពន្យារពេលយ៉ាងហោចណាស់ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ”។ រដ្ឋលេខាធិការក្រសួងការងាររូបនេះបានបញ្ជាក់បន្ថែមថា”ចំពោះមុខ ប្រសិនជាបងប្អូនធ្វើដំណើរមកព្រំដែនកម្ពុជា-ថៃ តាមមធ្យោបាយណាក៏ដោយ គឺបងប្អូននឹងត្រូវអាជ្ញាធរមានសមត្ថកិច្ចថៃតម្រូវឱ្យធ្វើដំណើរវិលត្រឡប់ទៅកន្លែងដើមវិញ។ ម្ចាស់រថយន្ត ឬមេខ្យល់ ដែលដឹកជញ្ជូនពលករ គឺល្មើសនឹងបម្រាមរបស់អាជ្ញាធរថៃ ដូច្នេះត្រូវប្រឈមនឹងការចាត់វិធានការច្បាប់ផងដែរ”។    សូមបញ្ជាក់ថាការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងការងារបែបនេះធ្វើឡើងក្រោយពី រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើដំណើរឆ្លងព្រំដែនកម្ពុជា-ថៃ ចាប់ពីយប់ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហាឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីដែលតា (Delta)រួចមក។ ចំពោះអ្នកដែលអាចអនុញ្ញាត្តិឱ្យចេញចូលបានចំពោះធ្វើដំណើរចាំបាច់និងការចរាចរទំនិញប៉ុណ្ណោះ៕ដោយ៖ម៉ាដេប៉ូ

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៩ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៩ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៩ កក្កដា​ ២០២១

  • បុរសខ្លាំង​ហ្វីលីពីន​​​ព្រួយ​បា​រ​ម្ភ​​ពី​វី​រុ​ស​កូ​វី​ដ​ ​ប​ម្លែ​ង​ខ្លួន​ថ្មី​ ​D​e​l​t​a​

    បុរសខ្លាំង​ហ្វីលីពីន​​​ព្រួយ​បា​រ​ម្ភ​​ពី​វី​រុ​ស​កូ​វី​ដ​ ​ប​ម្លែ​ង​ខ្លួន​ថ្មី​ ​D​e​l​t​a​

    ប្រធានាធិបតី​ហ្វីលីពីន​ ​លោក​ រ៉ូឌ្រីហ្គោ ឌូតឺតេ ​បាន​បញ្ជា​ឱ្យ​មន្ត្រីរដ្ឋាភិបាល​របស់​លោក​ ​ជំរុញ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​ជូន​ដល់​អ្នក​ដែល​ចង់​ចាក់​វ៉ាក់សាំង​ ​ខណៈ​ប្រទេស​របស់​លោក​កំពុង​ព្យាយាម​ការពារ​ប្រជាជន​ ​ពី​ការ​ឆ្លង​រីក​រាលដាល​នៃ​វី​រុ​ស​ ​CO​V​I​D​-19 ​ប​ម្លែ​ង​ខ្លួន​ថ្មី​ ​D​e​l​t​a​ ​ដែល​មាន​សមត្ថភាព​ចម្លង​លឿន​រហ័ស​ ​និង​បង្ក​ឲ្យ​ជំងឺ​ឈឺធ្ងន់​។​ ​លោក​ ​D​u​t​e​r​t​e​ ​បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​មួយ​ ​កាល​ពីម្សិលមិញ​ ​ដោយ​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​វី​រុ​ស​ ​CO​V​I​D​-19 ​ប​ម្លែ​ង​ខ្លួន​ថ្មី​ ​D​e​l​t​a​ ​ដែល​កំពុង​ឆ្លង​រីក​រាលដាល​យ៉ាង​ខ្លាំង​ ​នៅ​ទូទាំង​ពិភពលោក​។​ ​លោក​ ​D​u​t​e​r​t​e​ ​ក៏បាន​បញ្ជា​ឱ្យ​អាជ្ញាធរមូលដ្ឋាន​ ​រារាំង​អ្នក​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ​ ​ដែល​បដិសេធ​មិន​ទទួលការ​ចាក់​វ៉ាក់សាំង​នោះ​ ​មិន​ឲ្យ​ចាកចេញ​ពី​ផ្ទះ​ផង​ដែរ​៕​

  • កម្ពុជាបន្តដុតបំផ្លាញគ្រឿងញៀន ប្រមាណជាង ៦០គីឡូក្រាម ដែលបង្រ្កាបបានពីបទល្មើសក្នុងខេត្តចំនួន ៦ ភាគពាយ័ព្យប្រទេស

    កម្ពុជាបន្តដុតបំផ្លាញគ្រឿងញៀន ប្រមាណជាង ៦០គីឡូក្រាម ដែលបង្រ្កាបបានពីបទល្មើសក្នុងខេត្តចំនួន ៦ ភាគពាយ័ព្យប្រទេស

    អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ នៅព្រឹកថ្ងៃទី២៩កក្កដាឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញគ្រឿងញៀនប្រមាណជិត៦៣គីឡូក្រាម នៃសំណុំរឿងចំនួន១ពាន់៩១ នៅទីលានបាល់ទាត់ ស្ថិតភូមិរំចេក សង្កាត់រតន: ក្រុងបាត់ដំបងខេត្តបាត់ដំបង។ ក្នុងពិធីនោះ មានការអញ្ជើញជាគណ:អធិបតីពីលោក ងួន រតន: អភិបាលខេត្តបាត់ដំបង និងលោកនួន សាន អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ព្រមទាំង ស្ថាប័នតុលាការ និងប្រធាន-តំណាងលេខាធិការដ្ឋានកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តទាំង៦ នៅភាគពាយ័ព្យប្រទេស។ ក្នុងឱកាសនោះ លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងបានឲ្យដឹងថា គ្រឿងញៀនប្រមាណជិត៦៣គីឡូក្រាមដែលមន្ត្រីជំនាញបានដុតបំផ្លាញចោលនោះ គឺបង្រ្កាបបានពីបទល្មើស កាលពីឆ្នាំ២០២០នៅក្នុងខេត្ត ចំនួន៦ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ពោធិសាត់ និងខេត្តប៉ៃលិន។ លោកថា ការដុតបំផ្លាញគ្រឿងញៀននោះ គឺជាសារឆ្លើយតប និងជាសកម្មភាពដែលបង្ហាញឲ្យសារធារណជនទូទៅបានឃើញថា វត្ថុតាងគ្រឿងញៀន ដែលបង្កហានិភ័យ និងនាំឲ្យមានភាពអន្តរាយ ត្រូវបានដុតបំផ្លាញចោលនាឱកាសប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦មិថុនា មកប្រារព្ធនៅថ្ងៃទី២៩កក្កដា ដោយសារបញ្ហាជំងឺកូវីដ-១៩ ។ លោក កែវ សុជាតិ បានបន្ថែមថា បរិមាណគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នោះ ប្រសិនបើសមត្ថកិច្ចបង្រ្កាបមិនទាន់ពេលវេលាទេនោះ…

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៨ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៨ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៨ កក្កដា​ ២០២១

  • រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ជាន់ហ្វ្រាំងមិនស៊ីបុកគូទរថយន្តមួយគ្រឿងទៀត ពេញទំហឹង បណ្តាលឱ្យរងការខូចខាត

    រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ជាន់ហ្វ្រាំងមិនស៊ីបុកគូទរថយន្តមួយគ្រឿងទៀត ពេញទំហឹង បណ្តាលឱ្យរងការខូចខាត

    ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ជាន់ហ្វ្រាំងមិនស៊ីជ្រុលបុកគូទរថយន្តមួយគ្រឿងពេញទំហឹង បណ្តាលឱ្យរងការខូចខាតរថយន្តទាំង២គ្រឿង តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីម្ចាស់តៃកុងរថយន្តក្រឡុកស៊ីម៉ងត៍ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1048 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូងស្រប់ទិសដៅគ្នា ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែជាន់ហ្វ្រាំងមិនស៊ីជ្រុលបុករថយន្តម៉ាក Toyota hillux revo rally ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BE-8525 ពីក្រោយគូទពេញទំហឹង បណ្តាលឱ្យរថយន្តម៉ាក Toyota hillux revo rally រងការខូចខាតកំពិតផ្នែកគូទក្រោយយ៉ាងដំណំ រីឯរថយន្តក្រឡុកស៊ីម៉ង់ត៍ម៉ាក Hyundai វិញរងការខូចខាតត្រង់កាងខាងមុខបន្តិចបន្តួចប៉ុណ្ណោះ។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសទេ។ ក្រោយពេលកើតហេតុ…