Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីរជួញដូគ្រឿងញៀន ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌចំការមនឆ្មក់បង្រ្កាប

    ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីរជួញដូគ្រឿងញៀន ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌចំការមនឆ្មក់បង្រ្កាប

    ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌខណ្ឌចំការមន បានឲ្យដឹងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២១នេះ មានជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌចំការមន សហការជាមួយនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ចុះឃាត់ ខ្លួន រួមនឹងថ្នាំញៀនចំនួន១កញ្ចប់ធំល្មមដែលកិបនឹងលុយក្រដាសមួយរយរៀលទុកចែកចាយកាលពីវេលាម៉ោង៣និ៥០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នៅចំណុចខាងមុខផ្ទះលេខ៩ ផ្លូវលេខ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គង់ ឌីម៉ង់ ភេទ ប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោក ផន អូន អធិការរងខណ្ឌចំការមន បានឱ្យដឹងថា ដោយមានប្រជាពលរដ្ឋល្អរាយការណ៍ថាមានមនុស្សប្រុសម្នាក់អង្គុយនៅលើម៉ូតូធ្វើឱ្យមានការសង្ស័យ ក៏បានរាយការណ៍មកសមត្ថកិច្ចហើយសមត្ថកិច្ចខណ្ឌក៏បានសហការជាមួយមេភូមិ នគរបាលប៉ុស្តិ៍តាមបទបញ្ជារបស់លោក យិន សាន អធិការ ខណ្ឌចំការមន រហូតឃាត់បានជនសង្ស័យរួមនឹងថ្នាំញៀនចំនួន១កញ្ចប់ធំល្មមកិបនឹងលុយក្រដាសមួយរយរៀលនាំមកផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ ៖ ភារ៉ា និងប៊ុនធី

  • បុរសម្នាក់បើករថយន្តកូរ៉ឡា ទៅកៀររថយន្តមួយគ្រឿង ចតស្ងៀមរងការខូចខាត រួចព្យាយាមបើករត់ ត្រូវប្រជាពលរដ្ឋដេញឃាត់ជាប់

    បុរសម្នាក់បើករថយន្តកូរ៉ឡា ទៅកៀររថយន្តមួយគ្រឿង ចតស្ងៀមរងការខូចខាត រួចព្យាយាមបើករត់ ត្រូវប្រជាពលរដ្ឋដេញឃាត់ជាប់

    ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកូរ៉ូឡាមួយគ្រឿងមិនប្រយ័ត្នបានរេចង្កូតទៅកៀរនឹងរថយន្តហុីយ៉ាន់ដាយស្តារិច មួយគ្រឿងទៀតដែលម្ចាស់ចតនៅមុខផ្ទះបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច កាលពីវេលាម៉ោង០៩ និង១០ នាទីយប់ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២១ នៅខាងកើតមន្ទីរពេទ្យកុមារជាតិតាមបណ្ដោយផ្លូវ ២៥៣ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ហើយរថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់រហូតដល់ផ្លូវ៥៩៨កែងនិងផ្លូវរថភ្លើងត្រឡោកបែក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ត្រូវជនរងគ្រោះនិងបងប្អូនប្រជាពលរដ្ឋដេញឃាត់ជាប់។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តទំនើបម៉ាកហ៊ីយ៉ាន់ដាយស្តារិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BJ-1865ចតនៅមុខផ្ទះ ខណៈនោះក៏មានរថយន្តកូរ៉ូឡា មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AX-4864ធ្វើដំណើរតាមបណ្តោយផ្លូវ ២៥៣ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ដោយមិនប្រយ័ត្នបានរេចង្កូតមកខាងស្ដាំកៀរផ្នែករថយន្តខាងមុខបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច ។ ភ្លាមនោះរថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេបានព្យាយាមបើករត់ ត្រូវបានជនរងគ្រោះជិះដេញពីក្រោយទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នេះនាំគ្នាជួយដេញរហូតដល់ចំណុចផ្លូវ៥៩៨ កែងនឹងផ្លូវរថភ្លើងត្រឡោកបែក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បាននាំគ្នាឃាត់ជាប់ ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានធ្វើការឃាត់អ្នកបើកបរនិងរថយន្ត រួចឱ្យភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោងទើបខាងភាគីបង្កបានចេញសំណងចំនួន១៥០ដុល្លារទៅឲ្យភាគីខាងរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោយ ៖ ជីម ភារ៉ា

  • ជនដៃដល់ជាប្ដី យកកាំបិតចាក់ជនរងគ្រោះឲ្យរបួសធ្ងន់ធ្ងរ បន្ទាប់ពីខឹងជនរងគ្រោះ យកកញ្ច្រែងជ័រវ៉ៃក្បាលប្រពន្ធខ្លួន

    ជនដៃដល់ជាប្ដី យកកាំបិតចាក់ជនរងគ្រោះឲ្យរបួសធ្ងន់ធ្ងរ បន្ទាប់ពីខឹងជនរងគ្រោះ យកកញ្ច្រែងជ័រវ៉ៃក្បាលប្រពន្ធខ្លួន

    ភ្នំពេញ ៖ បេីយោងតាម របាយការណ៍ របស់ លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២១នេះ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតចាក់) បង្កឡេីងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទីព្រឹក ត្រង់ចំណុចសិប្បកម្មធ្វើប្រហិត ស្ថិតនៅភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់យកមកសួរនាំ ។ លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងទៀតថា ជនរងគ្រោះឈ្មោះ ស្រ៊ឺ ម៉េងហៀង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើប្រហិត ស្នាក់នៅភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រីឯជនសង្ស័យម្នាក់ឈ្មោះ លី ហុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើប្រហិត ស្នាក់នៅក្នុងសិប្បកម្ម ស្ថិតនៅភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ…

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៧ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៧ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៧ កក្កដា​ ២០២១

  • កិច្ចប្រជុំ ប្រធានអង្គភាពជំនាញអាស៊ាន លើកទី៣៥ ស្ដីពី ការប្រឆាំងការជួញដូរមនុស្ស

    កិច្ចប្រជុំ ប្រធានអង្គភាពជំនាញអាស៊ាន លើកទី៣៥ ស្ដីពី ការប្រឆាំងការជួញដូរមនុស្ស

    ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា ផែនការងារ ប្រឆាំងការជួញដូរមនុស្ស ចូលរួមកិច្ចប្រជុំ ប្រធានអង្គភាពជំនាញអាស៊ាន លើកទី៣៥ ស្ដីពី ការប្រឆាំងការជួញដូរមនុស្ស ៕

  • លោក Lu Qingwei ជាភ្នាក់ងារពន្លត់អគ្គិភ័យម្នាក់នៅប្រទេសចិន (វីដេអូ)

    លោក Lu Qingwei ជាភ្នាក់ងារពន្លត់អគ្គិភ័យម្នាក់នៅប្រទេសចិន (វីដេអូ)

    លោក Lu Qingwei បានធ្វើការហ្វឹកហាត់ច្រើនរាប់មិនអស់គឺ ដើម្បីទៅដល់កន្លែងកើតហេតុបានកាន់តែឆាប់រហ័ស ។ លំហាត់ហ្វឹកហ្វឺនខាងជំនាញវិជ្ជាជីវៈច្រើនរាប់មិនអស់ គឺ ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយអគ្គិភ័យឱ្យកាន់តែឆាប់រហ័ស ។

  • បញ្ឆេះរថយន្តចោលរួចចុះទៅដកលុយទូអេធីអឹម ពេលចេញមកវិញចោរលួចរថយន្តបាត់

    បញ្ឆេះរថយន្តចោលរួចចុះទៅដកលុយទូអេធីអឹម ពេលចេញមកវិញចោរលួចរថយន្តបាត់

    ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិចិន បានបេីករថយន្តម៉ាក Lexus RX300 មកចូលដកលុយនៅទូអេធីអឹមដោយមិនបានពន្លត់ម៉ាស៊ី លុះចេញមកវិញស្រាប់តែបាត់រថយន្តទេីបបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ម្ចាស់រថយន្តរងគ្រោះមានឈ្មោះ Wei Shuangma អាយុ៧៩ឆ្នាំ។ យោងតាមប្រភពព័ត៌មានពីអ្នកបកប្រែបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់រថយន្តខាងលេី បានបេីករថយន្តមួយគ្រឿងម៉ាក Lexus RX300 ពាក់ស្លាកលេខ 2S-6160 ពណ៌ប្រផេះ បានចតរថយន្តបញ្ឆេះចោល នៅមុខធនាគារ ឈីហ្វ គោលបំណងចូលទៅដកលុយ។ ក្រោយពេលដកលុយរួច ចេញមកវិញស្រាប់តែបាត់រថយន្តតែម្តង។ ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត បានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌច្បារអំពៅ២ ដេីម្បីសុំការអន្តរាគមន៍តាមរកផងដែរ៕ដោយ៖ ជីម ភារ៉ា

  • គយ​ចាប់​សាច់​ក្របី ៣​កុងតឺន័រ នាំចូល​មកពី​ឥណ្ឌា មាន​ផ្ទុកមេរោគ​កូ​វីដ​១៩

    គយ​ចាប់​សាច់​ក្របី ៣​កុងតឺន័រ នាំចូល​មកពី​ឥណ្ឌា មាន​ផ្ទុកមេរោគ​កូ​វីដ​១៩

    ​​ខេត្តកំពង់ស្ពឺ​៖ សមត្ថកិច្ច​គ​យ​កម្ពុជា ចាប់បាន​សាច់​ក្របី​ក្លាស្សេ ចំនួន៣​កុងតឺន័រ ដែលមាន​ផ្ទុកមេរោគ​កូ​វីដ​១៩ នាំចូល​មកពី​ប្រទេស​ឥណ្ឌា​។ សាច់​ក្របី​ទាំងនោះ នឹងត្រូវ​នាំយកទៅ​ដុតបំផ្លាញ​ចោល នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ក្នុង​រយៈពេល ២-៣​ថ្ងៃ​ខាងមុខ​។ នេះ​បើតាមឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​។​ ឯកឧត្តម ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ណែនាំ​ទៅកាន់​អភិបាលស្រុក​ឱ​រ៉ា​ល់ នៅ​ព្រលប់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ ឲ្យ​ត្រៀមលក្ខណៈ​សហការ​ជាមួយ​ខាង​គយ ដើម្បី​ដុតបំផ្លាញ​សាច់​ក្របី​ទាំងនោះ កុំ​ឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ព្រោះថា បើតាមឯកឧត្តម​អភិបាលខេត្ត ទោះបីជា​កប់ ក៏​អាច​មិនមាន​សុវត្ថិភាព​ឡើយ​។​ ​ឯកឧត្តម​អភិបាលខេត្ត បានប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ទិញ​សាច់គោ សាច់​ក្របី ត្រូវ​ប្រុងប្រយ័ត្ន ហើយ​សួរនាំ​ឲ្យ​បានច្បាស់លាស់​ពី​ប្រភព​នៃ​សាច់​ទាំងនោះ ខ្លាច​ប៉ះ​សាច់​ក្លាស្សេ ដែល​នាំចូល​ពី​ឥណ្ឌា មាន​ផ្ទុកមេរោគ​កូ​វីដ​១៩ ដូច​អ្វីដែល​គយ ចាប់បាន​នាពេលនេះ​។​ កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ព្រោះ​មេរោគ​កូ​វីដ​១៩ អាច​នៅរស់​នៅលើ​សាច់​កកៗ ដូច​ករណី​សាច់គោ សាច់​ក្របី ដែល​នាំចូល​ពី​ប្រទេស​ឥណ្ឌា ហើយ​គយ​ចាប់បាន​នាពេលនេះ។ ​ថ្មីៗនេះ ស្ថានទូត​ឥណ្ឌា ប្រចាំ​កម្ពុជា…

  • រថយន្តបែនដឹកថ្មរ៉េចង្កូតឡើងសួនទ្រូងផ្លូវ២១៧ បុករះកូនឈើនឹងបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ

    រថយន្តបែនដឹកថ្មរ៉េចង្កូតឡើងសួនទ្រូងផ្លូវ២១៧  បុករះកូនឈើនឹងបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ
  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៦ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៦ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៦ កក្កដា​ ២០២១