-
បុរសម្នាក់ បើករថយន្ត Ford មួយគ្រឿង បុកស្លាកប៉ាណូពេញទំហឹង បណ្ដាលឱ្យរងការខូចខាត យ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្ត ម៉ាក Ford Ranger មួយគ្រឿង ក្នុងល្បឿនលឿន បានរ៉េចង្កូតបុកបង្គោលស្លាកប៉ាណូពេញទំហឹងបាក់ដាច់អស់មួយដើម បណ្ដាលឱ្យរថយន្តរងការខូចខាត យ៉ាងដំណំ តែសំណាងល្អ មិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Ford Ranger មួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BN-8386 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ដោយសង្ស័យថាងងុយដេកងោកមួយភាំង ក៏ស្រាប់តែបានរ៉េចង្កូតទៅខាងឆ្វេងដៃបុកឡើងឃឿនទ្រូងផ្លូវហោះទៅបុកបង្គោលស្លាកប៉ាណូពេញទំហឹងបាក់ដាច់អស់មួយដើម បណ្ដាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែម្តង។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ដោយមើលឃើញថាខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ទើបធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងយករថយន្តបង្ក យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕…
-
រថយន្តបែនដឹកដីមួយគ្រឿង បើកបរខ្វះប្រុងប្រយ័ត្ន បានរ៉េចង្កូតបុករះចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ រថយន្តបែនដឹកដីខ្សាច់ធុនធំមួយគ្រឿង បេីកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានរ៉េចង្កូតជ្រុលទៅបុករះរថយន្ត មួយគ្រឿង ហេីយបន្តទៅបុកចូលផ្ទះលក់ដូររបស់ប្រជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡេីង កាលពីវេលាម៉ោង ២ និង៣៥នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅចំណុចមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញរថយន្តបែនដឹកខ្សាច់ធុនធំមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-1679 បេីកបរធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន រួចក៏បានរ៉េចង្កូតទៅខាងឆ្វែងដៃ បុករះឡើងរំលងសួរច្បារពុះចែងទ្រូងផ្លូវ រួចបន្តទៅបុកជាមួយរថយន្ត មួយគ្រឿង ម៉ាក Sports ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-5262 ដែលបើកបរតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ពេញទំហឹង បណ្តាលឱ្យរថយន្តម៉ាក Sports រងការខូចខាតផ្នែកខាងក្រោយចំហៀងខាងឆ្វេងយ៉ាងដំណំ ដោយរថយន្តបង្កបែនដឹកដីធុនធំមិនទាន់អស់ល្បឿន…
-
រថយន្ត ២គ្រឿងបុកគ្នាបណ្ដាលឲ្យឆេះទាំងពីរ និងមនុស្ស ២នាក់បានរងរបួស
សៀមរាប ៖ រថយន្ត២គ្រឿងបានបុកគ្នានៅស្រុកពួក បណ្ដាលឲ្យឆេះទាំងពីរ និងមនុស្ស ២នាក់បានរងរបួស ។ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០.៥០នាទី លើផ្លូវជាតិលេខ៦ បង្គោលគីឡូម៉ែត្រលេខ៣៣០. ៣៣១ ភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ យោងតាមរបាយការណ៍របស់ប៉ូលិសស្រុកពួកបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នេះរថយន្តម៉ាកTRAILER ពាក់ស្លាកលេខកំពង់ចាម 3A8132 សណ្តោងរ៉ឺម៉កពាក់ស្លាកលេខ ភ.ព4A.8127 ព៌ណខៀវសបើកបរដោយឈ្មោះ អាំ ធារី ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិព្រៃចម្លាក់ ឃុំកញ្ជូ ស្រុកឆ្លូងខេត្តក្រចេះ ដឹកមនុស្សម្នាក់ ឈ្មោះអាំ ដារី ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិ ឃុំ ជាមួយគ្នា ពីកើតទៅលិច បានបុកជាមួយសត្វក្របីឆ្លងផ្លូវ ពីត្បូងទៅជើង ហើយរថយន្តរេចង្កូតទៅបុករថយន្តមួយទៀត ម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខកំពង់ចាម 3B.0773 សណ្តោងរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ4A2947 ព៌ណខៀវ អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណគេចខ្លួនបាត់ បើកបរពីទិសខាងលិច…
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២២ កក្កដា ២០២១ (មានវីដេអូ)
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២២ កក្កដា ២០២១
-
ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីលួចទូរស័ព្ទដៃ និងរក្សាទុកគ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍ព្រែកប្រា ឃាត់ខ្លួន
ភ្នំពេញ ៖ យោងតាមរបាយការណ៍លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១នេះ មានករណី លួច (ទូរស័ព្ទដៃ) នៅចំណុចផ្ទះគ្មានលេខ ផ្លូវ លំ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បង្កឡេីងកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ ម៉ោង១០និង០០នាទី ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ ម៉ីន កាហ្វី ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៥៥៤ ផ្លូវ លំ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះ តាំង មុយឆុង ភេទ ប្រុស អាយុ ២២ឆ្នាំ…
-
រថយន្តមិនស្គាល់ម៉ាក បើកបុកកង់ពីក្រោយផ្លោងបុរសម្នាក់បោកនឹងថ្នល់ស្លាប់មួយរំពេច
ភ្នំពេញ៖ បុរសម្នាក់បានផ្លោងបោកនិងថ្នល់បែកក្បាលស្លាប់នៅអែបចិញ្ចើមផ្លូវគួរឲ្យអាណោចអធម័ បន្ទាប់ពីជិះកង់សុខៗត្រូវរថយន្តមិនចាំម៉ាកបុកពីក្រោយអូសជាច្រើនម៉ែត្រចំណែករថយន្តបង្កបើកគេចបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២១។ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ចំណុចជិតវិទ្យាល័យច្បារអំពៅ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះកង់មួយគ្រឿងធ្វើដំណើរពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរស្របគ្នាមកពីក្រោយល្បឿនលឿនបានជ្រុលមកបុកពីក្រោយពេញទំហឹងអូសកង់និងរងគ្រោះខាងលើផ្លោងជាច្រើនម៉ែត្របោកនិងថ្នល់បែកក្បាលស្លាប់ក្នុងថ្លុកឈាម ឯរថយន្តបង្កបានបន្តដំណើរទៅមុខគេចបាត់ស្រមោល ។ ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌច្បារអំពៅអំពៅចុះមកដល់ចំណុចកើតហេតុខាងបានវាស់វែងយកកង់ជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌច្បារអំពៅបណ្តោះអាសន្ន។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុនិងស្រាវជ្រាវរកក្រុមគ្រួសារដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ជីម ភារ៉ា
-
ជនជាតិចិនបើករថយន្តបុកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ នៅស្តុបក្តាន់ពីរ
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រាបើករថយន្តតូយ៉ូតាព្រូសមួយគ្រឿង ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១ យប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្តុបក្តាន់ពី តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តតូយូតា ព្រូសមួយគ្រឿងពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2AV-1182ធ្វើសំដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យក្បាលព្រួញរងការខូចខាតបន្តិចបន្តួចឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំបែកម៉ាស៊ីនហូរប្រេងទៅមុខលែងរួច។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ ៖ ជីម ភារ៉ា
-
បង្រ្កាបជនឆ្លៀតឱកាសដែលបានយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត ចំនួន៥ទីតាំង និងរឹបអូសបានឧបករណ៍តេស្តចំនួន ៤.២៥០គ្រឿង
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសចុះចាត់វិធានការចំពោះជនឆ្លៀតឱកាសចំនួន៥ ទីតាំង ដែលបានយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត។ យោងតាមសេចក្តីសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅក្នុងថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កន្លងមក ក្រសួងបានចាត់វិធានការជាបន្តបន្ទាប់ចំពោះជនឆ្លៀតឱកាស ដែលបានយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត ដែលខុសពីគោលការណ៍កំណត់ថា ឧបករណ៍នេះអាចទិញបានតែក្នុងគោលដៅប្រើប្រាស់ប៉ុណ្ណោះ។ ជាក់ស្តែង ក្រោយពីបានស៊ើបអង្កេតយ៉ាងជាក់លាក់រួចមក ក្រសួងបានកំណត់មុខសញ្ញាជនឆ្លៀតឱកាសទាំងនោះ ហើយបានចុះទៅចាត់វិធានការភ្លាមៗនៅទីតាំងចំនួន ៥ និងរឹបអូសបានឧបករណ៍តេស្តចំនួន ៤.២៥០គ្រឿង ដែលឧបករណ៍តេស្តទាំងនោះបានបញ្ជាទិញពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបន្ថែមថា ការទិញឧបករណ៍តេស្តពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍យកទៅធ្វើអាជីវកម្មបន្តនេះ ពុំបានផ្តល់ផលប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋឡើយ ក៏ប៉ុន្តែបែរជានាំឱ្យប្រជាពលរដ្ឋខាតបង់ថវិកា ស្របពេលដែលកំពុងជួបការលំបាកពីជំងឺកូវីដ-១៩។ បច្ចុប្បន្ន ក្រសួងកំពុងបន្តនាំចូលឧបករណ៍តេស្តរហ័សនេះ មកចែកចាយក្នុងតម្លៃដើមត្រឹមតែ ៣,៧ដុល្លារអាម៉េរិក ហើយធ្វើការចែកចាយបន្តពីថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ ជាមធ្យមក្នុងមួយថ្ងៃចំនួន ៣៥០ ប្រតិបត្តិការបញ្ជាទិញរបស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័ន ដោយផ្តល់អាទិភាពលើទីតាំងដែលកំពុងជួបហានិភ័យខ្ពស់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីកំណត់មុខសញ្ញាជនឆ្លៀតឱកាស ហើយចាត់វិធានការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនបណ្តោយឱ្យជនឆ្លៀតឱកាសទាំងនោះ នៅបង្កបញ្ហា និងរំលោភបំពានលើគោលការណ៍កំណត់របស់ក្រសួង។ ក្នុងករណី មានបុគ្គលណាទិញឧបករណ៍តេស្តរហ័សនេះយកទៅលក់បន្ត…
-
ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ មួយកន្លែង បណ្តាលឲ្យរងការខូចខាតសម្ភារៈមួយចំនួន
(ភ្នំេពញ )៖ ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង ៤និង៤០នាទីល្ងាច ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះលេខ៤២ ផ្លូវ៦អា ក្រុម១៦ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រមទាំងបំផ្លាញសម្ភារៈអស់មួយចំនួនផងដែរ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ផ្ទះម្ចាស់ឈ្មោះ ទេព វណ្ណារ៉ូ ភេទប្រុស អាយុ ៣០ឆ្នាំ ជាអ្នកលក់ ដូរសម្ភារៈតាមអនឡាញ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារ ឆ្លងចរន្តអគ្គិសនី ។ ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ ផ្ទះថ្ម បេតុង ដែលមានទំហំ ៥ម៉ែត្រ គុណ ១៣ម៉ែត្រ ខូចខាតសម្ភារៈទូរទស្សន៍ , គ្រែដែក សម្ភារៈលក់ដូរមួយចំនួន នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។ សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន…
-
ចូលលួចទូរស័ព្ទដៃដល់ក្បាលដំណេក ត្រូវជនរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលក្បាលកោះ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វេីការឃាត់ខ្លួននៅវេលាម៉ោង០១និង០០នាទី ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ ចំណុចផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទ លួចទូរស័ព្ទ ។