Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • ជនសង្ស័យ ៣នាក់ ជាមុខសញ្ញាលួចម៉ូតូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ចំណែក ២នាក់ទៀតរត់គេចខ្លួន

    ជនសង្ស័យ ៣នាក់ ជាមុខសញ្ញាលួចម៉ូតូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ចំណែក ២នាក់ទៀតរត់គេចខ្លួន

    ភ្នំពេញ ៖ ជនសង្ស័យក្នុងចំណោមគ្នា ៣នាក់ ជាមុខសញ្ញាលួចម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចល្បាតធ្វេីការឃាត់ខ្លួនបានម្នាក់ យកទៅសួរនាំ និងដកហូតសម្ភារៈសម្រាប់ឆ្កឹះសោរម៉ូតូមួយចំនួន។ ហេតុការណ៍ នេះ បានធ្វេីឡេីងកាលពីវេលាម៉ោង៣ និង២០នាទីទាបភ្លឺ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឃាត់ខ្លួនបាន ទី១-ឈ្មោះហេង សេង ហួ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅភូមិចោមចៅទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ទី២-ឈ្មោះ អា តាស ភេទប្រុស អាយុ ២៧ឆ្នាំ មុខ របរមិនពិតប្រកដរត់គេចខ្លួនបាត់។ ទី៣-ឈ្មោះ អា សូ ភេទប្រុស អាយុ ២៣ឆ្នាំ មុខ របរមិនពិតប្រកដ រត់គេចខ្លួនបាត់។ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកេីតហេតុ កម្លាំងសមត្ថកិច្ចល្បាតរបស់ប៉ុស្តិ៍នគរបាលចោមចៅទី២ បានចុះល្បាតក្នុងភូមិសាស្ត្រងាយរងគ្រោះ បន្ទាប់មកក៏ឃេីញម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង…

  • ឆេះហាងមីហឹរ ៧យ៉ាងមួយកន្លែង ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេល

    ឆេះហាងមីហឹរ ៧យ៉ាងមួយកន្លែង ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេល

    ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះហាងមីហឹរ៧យ៉ាងមួយកន្លែង បណ្តាលឱ្យមនុស្សប្រុសស្រី ចំនួន៤នាក់ ត្រូវបានរងរបួស ខណៈពេលដែលកំពុងតែចម្អិនអាហារនៅក្នុងហាង បង្កឱ្យមានកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍បានទាន់ពេល។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងព្រៃស នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ម្ចាស់ហាងមានឈ្មោះ ហូ លាង ភេទស្រី អាយុ ៣៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។ បើតាមសម្ដីបុគ្គលិកក្នុងហាងខាងលើនេះ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញចុងភៅ២ នាក់ បានចម្អិនអាហារនៅក្នុងហាងផ្ទះបាយខាងក្រោយ ខណៈពេលនោះ ក៏ស្រាប់តែឆាបធុងហ្គាស់ឆេះសម្ភារៈនៅផ្ទះចង្ក្រានបាយ ហើយភ្លាមៗនោះ បុគ្គលិកនឹងអ្នកមើលការខុសត្រូវ ក៏បានរត់ទៅជួយ បណ្ដាលឱ្យមនុស្សប្រុសស្រីចំនួន៤នាក់ ត្រវបានរងរបួសរលាក់ស្មារនិងដៃជើង រួចក៏បានដឹកតាមកង់បីបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យឯកជន តែម្តង។ ពេលនោះ ក៏មានភ្លើងនិងផ្សែងហុយចេញមកខាងក្រៅ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ធ្វើការរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកពិនិត្យមើលជាក់ស្តែង រួចសមត្ថកិច្ចមូលដ្ឋាន បានធ្វើការទំនាក់ទំនងទៅខាងរថយន្តពន្លត់អគ្គិភ័យឱ្យចេញេរថយន្តចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ សូមបញ្ជាក់ថា ក្នុងករណីគ្រោះអគ្គិភ័យឆេះហាងមីហឹរ៧យ៉ាងនេះ គឺបណ្តាលមកពីបុគ្គលិកចុងភៅធ្វើការធ្វេសប្រហែសធ្វើឱ្យឆាបធុងហ្គាស់ឆេះឡើង…

  • ទូកប្រជាជនដឹកឥវ៉ាន់មួយគ្រឿងបានឆេះគ្រាដែលធ្វើដំណើរចេញពីកោះរ៉ុងឆ្ពោះទៅក្រុងព្រះសីហនុ ។

    ទូកប្រជាជនដឹកឥវ៉ាន់មួយគ្រឿងបានឆេះគ្រាដែលធ្វើដំណើរចេញពីកោះរ៉ុងឆ្ពោះទៅក្រុងព្រះសីហនុ ។

    ព្រះសីហនុ៖ ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ មានទូកដឹកទំនិញមួយគ្រឿងបានផ្ទុះឆេះបន្ទាប់ពីបានចេញដំណើរ​ពីក្រុងកោះរ៉ុងឆ្ពោះ ទៅក្រុងព្រះសីហនុ។ ទូកនិងទំនិញត្រូវឆេះខូចអស់ស្ទើរទាំងស្រុងដោយមិនមានឧបករណ៍ពន្លត់អគ្គីភ័យដើម្បីបាញ់ពន្លត់។គេបានចេញទៅសង្គ្រោះមនុស្សភ្លាមៗបន្ទាប់ពីបានឃើញហេតុការណ៍ផ្ទុះឆេះនេះប៉ុន្តែជាអកុសលមានស្ត្រីម្នាក់បានស្លាប់។ លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានឲ្យដឹងថាទូកប្រជាពលរដ្ឋនៅភូមិដើមថ្កូវសង្កត់កោះរ៉ុងរកស៊ីដឹកឥវ៉ាន់និងមានអ្នកដំណើរខ្លះផង ដែលតែងតែដឹកទំនិញទៅ/មក ពីក្រុងព្រះសីហនុឆ្ពោះទៅកោះរ៉ុង។ កាលពីព្រឹកមិញទូកនេះបានធ្វើដំណើរចាកចេញពីក្រុងកោះរ៉ុងឆ្ពោះទៅក្រុងព្រះសីហនុ បន្តិចក្រោយមកស្រាប់តែផ្ទុះឆេះ ហើយមនុស្សនៅលើទូកនេះមានក្មេងតូចផង បានលោតចេញពីទូក ក្រោយមកត្រូវបានកម្លាំងបញ្ចេញអូរបរល្បឿនលឿន ទៅជួយសង្គ្រោះភ្លាមៗប៉ុន្តែមានស្ត្រីម្នាក់ត្រូវបានស្លាប់។ ទោះយ៉ាងណាគេនៅមិនទាន់បានដឹងអំពីមូលហេតុជាក់លាក់ ដែលបណ្ដាលឲ្យមានករណីផ្ទុះឆេះទូកនេះនៅឡើយទេ។

  • មន្ត្រីជំនាញរកឃើញអាកុលក្លែងក្លាយ ១០០លីត្រ និងទំនិញខូចគុណភាព ១៥គីឡូក្រាមនៅក្រុងស្វាយរៀង

    មន្ត្រីជំនាញរកឃើញអាកុលក្លែងក្លាយ ១០០លីត្រ និងទំនិញខូចគុណភាព ១៥គីឡូក្រាមនៅក្រុងស្វាយរៀង

    ស្វាយរៀង៖ មន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសហការជាមួយមន្ទីពាណិជ្ជកម្មខេត្តនិង អាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២១នេះបានចុះដឹកនាំក្រុមការងារត្រួតពិនិត្យទំនិញ និងឃ្លាំមើលទំនិញចេញពីប្រភពដើមរហូតដល់ទីតាំងកន្លែងចែកចាយព្រមទាំងត្រួតពិនិត្យទំនិញតាមឃ្លាំង និងផលិតផលអាល់កុល ជែលលាងដៃ និង តាមដានតំលៃទំនិញ ជាពិសេសតំលៃអាកុលស្លាកសញ្ញា តំលៃម៉ាស់ នៅតាមបណ្ដា ដេប៉ូ ម៉ាត ឃ្លាំង ទំនិញ ឪសថស្ថាន និង តាម ស្ថានីយ៍លក់ប្រេងឥន្ធនៈស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។ លោកផឹង និលថ្លែងថា «ដោយមានការណែនាំពីលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងទទួលបទបញ្ជាផ្ទាល់លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន (កបប) បានចុះត្រួតពិនិត្យទៅលើ អាល់កុល ជែលលាងដៃនៅតាម ឪសថស្ថាននិងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមទៅលើអាល់កុល ដើម្បីស្វែងរកអាល់កុលក្លែងក្លាយ ។ ជាពិសេសមន្ត្រីជំនាញបានផ្សព្វផ្សាយសេចក្តីប្រកាសអន្តរក្រសួងស្តីពីនិតិវិធីពិន័យអន្តរការណ៍លើបទល្មើស និង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ជូនដល់អារជីវករតាម ដេប៉ូ និង បណ្តាស្ថានីយ៍លក់ប្រេងឥន្ធនៈផងដែរ ។ លោកបានបញ្ជាក់ថាជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញខូចគុណភាពនិងអាល់កុលក្លែងក្លាយដូចជាអាល់កុល ក្លែងក្លាយ ចំនួន ១០០ លីត្រនិងទំនិញខូចគុណភាពចំរុះ ចំនួន ១៥ Kg។…

  • មនុស្សម្នាក់បានស្លាប់ និង ១០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ ក្នុងករណីភ្លើងឆេះទូកក្នុងខេត្តព្រះសីហនុ

    មនុស្សម្នាក់បានស្លាប់ និង ១០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ ក្នុងករណីភ្លើងឆេះទូកក្នុងខេត្តព្រះសីហនុ

    សេចក្តីរាយការណ៍ជាបឋមបានអោយដឹងថា មានករណីឆេះទូកដឹកអីវ៉ាន់ពីភូមិដើមថ្កូវ កោះរ៉ុង ទៅក្រុងព្រះហុនោះ នៅម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២១កក្កដា ឆ្នាំ២០២១។ សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅលើទូកនោះ មានប្រជាពលរដ្ឋជិះចំនួន១១ នាក់ ក្នុងនោះមានក្មេង២នាក់។ បន្ទាប់ពីទទួលដំណឹងភ្លាម លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានចេញអូប័រទៅជួយសង្រ្គោះអ្នកនៅលើទូក បានស្រង់អ្នករងគ្រោះបានទាំង១១នាក់។ ប៉ុន្តែក្នុងហេតុការណ៍នោះ គឺបណ្ដាលឲ្យ ស្ត្រីម្នាក់ឈ្មោះ ហ៊ីង ស្រស់ ភេទស្រី អាយុ៥០ឆ្នាំ បានស្លាប់។

  • ទូកប្រជាជនដឹកឥវ៉ាន់មួយគ្រឿងបានឆេះគ្រាដែលធ្វើដំណើរចេញពីកោះរ៉ុងឆ្ពោះទៅក្រុងព្រះសីហនុ

    ទូកប្រជាជនដឹកឥវ៉ាន់មួយគ្រឿងបានឆេះគ្រាដែលធ្វើដំណើរចេញពីកោះរ៉ុងឆ្ពោះទៅក្រុងព្រះសីហនុ

    ព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២១ មានទូកដឹកទំនិញមួយគ្រឿងបានផ្ទុះឆេះបន្ទាប់ពីបានចេញដំណើរពីក្រុងកោះរ៉ុងឆ្ពោះទៅក្រុងព្រះសីហនុ។ ទូកនិងទំនិញត្រូវឆេះខូចអស់ស្ទើរទាំងស្រុងដោយមិនមានឧបករណ៍ពន្លត់អគ្គីភ័យដើម្បីបាញ់ពន្លត់។គេបានចេញទៅសង្គ្រោះមនុស្សភ្លាមៗបន្ទាប់ពីបានឃើញហេតុការណ៍ផ្ទុះឆេះនេះប៉ុន្តែជាអកុសលមានស្ត្រីម្នាក់បានស្លាប់។ លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានឲ្យដឹងថាទូកប្រជាពលរដ្ឋនៅភូមិដើមថ្កូវសង្កត់កោះរ៉ុងរកស៊ីដឹកឥវ៉ាន់និងមានអ្នកដំណើរខ្លះផង ដែលតែងតែដឹកទំនិញទៅ/មក ពីក្រុងព្រះសីហនុឆ្ពោះទៅកោះរ៉ុង។ កាលពីព្រឹកមិញទូកនេះបានធ្វើដំណើរចាកចេញពីក្រុងកោះរ៉ុងឆ្ពោះទៅក្រុងព្រះសីហនុ បន្តិចក្រោយមកស្រាប់តែផ្ទុះឆេះ ហើយមនុស្សនៅលើទូកនេះមានក្មេងតូចផង បានលោតចេញពីទូក ក្រោយមកត្រូវបានកម្លាំងបញ្ចេញអូរបរល្បឿនលឿនទៅជួយសង្គ្រោះភ្លាមៗប៉ុន្តែមានស្ត្រីម្នាក់ត្រូវបានស្លាប់។ ទោះយ៉ាងណាគេនៅមិនទាន់បានដឹងអំពីមូលហេតុជាក់លាក់ដែលបណ្ដាលឲ្យមានករណីផ្ទុះឆេះទូកនេះនៅឡើយទេ។

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២១ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២១ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២១ កក្កដា​ ២០២១

  • លួចម៉ូតូបានសម្រេចនៅខណ្ឌព្រែកព្នៅ រួចខំជិះរត់មកជាប់ខ្នោះសមត្ថកិច្ចនៅខណ្ឌពោធិ៍សែនជ័យ

    លួចម៉ូតូបានសម្រេចនៅខណ្ឌព្រែកព្នៅ រួចខំជិះរត់មកជាប់ខ្នោះសមត្ថកិច្ចនៅខណ្ឌពោធិ៍សែនជ័យ

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេច ខណ:ម្ចាស់ទុកនៅផ្ទះ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចផ្សារព្រែកព្នៅ ក្នុងខណ្ឌព្រែកព្នៅ រួចជិះរត់ត្រូវបានម្ចាស់ម៉ូតូជិះដេញតាមពីក្រោយនិងស្រែកចោរៗរហូតមកដល់ចំណុចក្បែរសួនវឌ្ឍនៈតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក៍ប្រទះកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ កំពុងជិះល្បាតតាមដងផ្លូវក៏ធ្វើការឃាត់ខ្លួនតែម្ដង ។ ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះសុខ លីម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរើសអេចាយ ស្នាក់នៅក្បែរកន្លែងកើតហេតុ។ បេីតាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានទុកម៉ូតូគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1K-3477 ជាម៉ូតូសម្រាប់ដឹកត្រីលក់ប្រចាំថ្ងៃ នៅមុខផ្ទះ រួចបានចាក់សោរត្រឹមត្រូវ ក៏បានចូលទៅក្នុងផ្ទះបាត់។ លុះដល់ម៉ោងកើតហេតុខាងលើស្រាប់តែមានបងប្អូនជាពលរដ្ឋនៅក្បែរខាងបានមកប្រាប់ថាមានជនសង្ស័យលួចម៉ូតូគាត់ជិះយកទៅបាត់ហើយ ខណ:នោះគាត់ក៏ស្រវេស្រវាយកម៉ូតូមួយគ្រឿងទៀតជិះដេញតាមជនសង្ស័យពីក្រោយ និងស្រែកចោរៗរហូតមកដល់ចំណុចក្បែរសួនវឌ្ឍនៈ តាមបណ្តោយផ្លូវ វេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក៏ប្រទះនឹងកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យតាមដងផ្លូវធ្វើការឃាត់ខ្លួនបានភ្លាមៗ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យបានហេីយ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានទំនាក់ទំនងទៅសមត្ថកិច្ចខណ្ឌព្រែកព្នៅឲ្យមកយកជនសង្ស័យ ទៅចាត់ការបន្តតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

  • ជិះម៉ូតូចេញពីលេងកូនប្រុស ត្រូវរថយន្តបុកស្លាប់នៅតាមផ្លូវបេតុងព្រៃសរ ឯរថយន្តបង្កគេចបាត់

    ជិះម៉ូតូចេញពីលេងកូនប្រុស ត្រូវរថយន្តបុកស្លាប់នៅតាមផ្លូវបេតុងព្រៃសរ  ឯរថយន្តបង្កគេចបាត់

    ភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្តឡង់គ្រីស័រកិនបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង កេីតហេតុ បន្ទាប់ពីជិះម៉ូតូចេញពីលេងកូន បានទាក់ដៃចង្កូតជាមួយរថយន្តបណ្ដាលឲ្យដួលមកកណ្ដាលផ្លូវ កាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវបេតុងព្រៃសរ ក្នុងភូមិប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។សពជនរងគ្រោះមានឈ្មោះ អុី ឌូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបបកម្មកររោងចក្រ ស្នាក់នៅភូមិប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ ។

  • អគ្គីភ័យឆាបឆេះបន្ទប់ឡៅតឿក្នុងផ្ទះល្វែងបុរីពិភពថ្មី១ចំការដូង បង្កការភ្ញាក់ផ្អេីលជាខ្លាំង

    អគ្គីភ័យឆាបឆេះបន្ទប់ឡៅតឿក្នុងផ្ទះល្វែងបុរីពិភពថ្មី១ចំការដូង  បង្កការភ្ញាក់ផ្អេីលជាខ្លាំង

    ភ្នំពេញ ៖ មានករណីអគ្គីភ័យមួយបានឆាបឆេះបន្ទប់ឡៅតឿក្នុងផ្ទះល្វែងបុរីពិភពថ្មី១ ចំការដូង ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង៤ និង៥០នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២១ ។