-
រថយន្តហាយឡិនឌ័រ បុកគ្នាជាមួយរថយន្តធំ បណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់
ខេត្តកំពត ៖ កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២១វេលាម៉ោង២១ .០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅលើផ្លូវជាតិលេខ៣៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១-១២ស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត រវាងរថយន្តនិងរថយន្តមានទិសដៅផ្ទុយគ្នាបង្ករដោយរថយន្តធន់ធំពាក់ស្លាកលេខ3A កំពង់ចាម 7512 ក្បាលពណ៍ខៀវ កន្ទុយពាក់ស្លាកលេខ 4Aកំពង់ចាម 0962 មានទិសដៅ ពីកើតទៅលិចអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនក្រោយកើតហេតុ បានបុករថយន្ត ម៉ាកហាយឡែនឌរ័ ពណ៍ទឹកមាសពាក់ស្លាកលេខបន្ទាយមានជយ័2A4455 បណ្តាលឲ្យរថយន្ត ម៉ាកហាយឡែនឌ័របន្ដបុកជាមួយរថយន្ដធន់ធំពណ៍ស មានទិស ដៅពីកើតទៅលិចពាក់ស្លាក លេខ 3F ភ្នំពេញ5445 កន្ទុយពាក់ស្លាកលេខ 4Aភ្នំពេញ8060 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយពីកើតហេតុរត់គេចខ្លនបាត់ ។ គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យខាងរថយន្តហាយឡែនឌ័រ ស្លាប់ និង រងរបួស ១.ឈ្មោះឆន ប៊ុន ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកែវក្រសាំងសង្កាត់កែប ក្រុងកែប ខេត្តកែប រងរបួស ។ម្ចាស់រថយន្តហាយឡែនឌរ័ អ្នកបើកបរ ២.ឈ្មោះស៊ុន ឆៃយ៉ា…
-
សមត្ថកិច្ចខណ្ឌដូនពេញចុះឆ្មក់បង្ក្រាបមុខសញ្ញាជួញដូរ និង ប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ០៨នាក់ ដកហូតសារធាតុញៀន ចំនួន២៧កញ្ចប់តូចធំ
-
ការទុស្សេខ្សែភ្លើងបណ្ដាលឲ្យផ្ទះមួយខ្នងរបស់ប្រជាពលរដ្ឋត្រូវបានឆេះខូចខាតសម្ភារ:ទ្រព្យសម្បត្តិក្នុងផ្ទះទាំងស្រុង នៅស្រុកបរិបូណ៌
កំពង់ឆ្នាំង ៖ ផ្ទះមួយខ្នងរបស់ប្រជាពលរដ្ឋត្រូវបានអគ្គីភ័យឆាប់ឆេះខូចខាតអស់ទ្រព្យសម្បត្តិក្នុងផ្ទះទាំងស្រុងដោយសារការទុស្សេខ្សែភ្លើង ។ គ្រោះអគ្គីភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៨ និង ៣០នាទី ព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២១ នៅក្នុងភូមិអូរឃុំពន្លៃ ស្រុកបរិបូណ៍ ។ តាមរបាយការណ៍របស់អធិការដ្ថាននគរបាលស្រុកបរិបូណ៌បានឲ្យ ដឹងថា គ្រោះអគីភ័យនេះបណ្ដាលឱ្យឆេះផ្ទះមួយខ្នងទំហំ ៩ម៉ែត្រ គុណនិង ៧ម៉ែត្រ ធ្វើអំពីឈើដំបូលប្រក់ ស័ង្កសី ម្ចាស់ផ្ទះ ឈ្មោះ តឹក គឹមឡាយ ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ដែលបណ្ដាលមកពីការទុស្សេចរន្តអគ្គិសនីទើបបណ្ដាលឲ្យឆេះផ្ទះខាងលើនេះតែម្ដង ។ គ្រោះអគ្គិភ័យខាងលើនេះបានបង្ករការខូចខាត ឆេះប្រាក់ដុល្លារ ចំនួន ១៥០០ ដុល្លារ ប្រាក់រៀល ចំនួន ៣លានរៀល ស្រូវ ចំនួន ១ តោន អង្ករ ២០០គីឡូក្រាម និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះឆេះអស់ទាំងស្រុង ។ ក្នុងករណីនេះរថយន្តអគ្គិភ័យរបស់អធិការរដ្ឋាននគរបាលស្រុកបរិបូណ៌ បានចេញអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់មួយរថយន្តផងដែរ ទើបទប់ស្កាត់ការឆេះរាល…
-
កាន់កាប់អាវុធខុសច្បាប់ ហេីយ បាញ់១គ្រាប់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះឃាត់២នាក់បញ្ចូនទៅតុលាការ
-អាវុធខ្លីម៉ាកK៥៩ ពណ៌ ខ្មៅលាយទឹកមាស គ្មានលេខ និងបង់មួយមានគ្រាប់ចំនួន ០៤ គ្រាប់ ចាប់យកពីឈ្មោះ កែម គន្ធប័ននឺ ។
-
ជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ឆបោក, ប្រើប្រាស់ ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍ សម្រាប់ អាជ្ញាធរសាធារណៈ និង ក្លែងបន្លំ ឯកសារ សាធារណៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាល ខណ្ឌដង្កោ ឃាត់ខ្លួន បុរស ម្នាក់ តាម ដីកា តុលាការ ពី បទ ឆបោក, ប្រើប្រាស់ ដោយ ខុសច្បាប់ នូវ សំលៀក បំពាក់ ជា អាទិ៍ សម្រាប់ អាជ្ញាធរ សាធារណៈ និង ក្លែងបន្លំ ឯកសារ សាធារណៈ ដោយករណីបែបនេះតែងកើតមានជាច្រើនមកហើយ សូមបងប្អូនប្រុងប្រយ័ត្នជនប្រភេទៗនេះ ខណះខណះមានជំនាញបោកណាស់។ ជនឆបោកដែលមានចេតនាទុច្ចរិតបែបនេះ ច្រើនដើរប្រព្រឹត្តបទល្មើសគ្រប់ទីកន្លែង ពិសេសតាមបណ្តាមូលដ្ឋានផ្សេងៗ ដែលគេគិតថា រកវិធីបោកបាន និងប្រើគ្រប់រូបភាព ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៧ កក្កដា ២០២១ (មានវីដេអូ)
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៧ កក្កដា ២០២១
-
ជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅបុករថយន្តដែលកំពុងបត់ត្រឡប់ក្រោយបណ្តាលឲ្យស្លាប់ម្នាក់ របួសស្រាលម្នាក់នៅខណ្ឌដង្កោ
ភ្នំពេញ ៖ បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែង និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាយ៉ាងលឿនមិនប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុករថយន្តធុនធំដែលកំពុងបត់ត្រឡប់ក្រោយ ពេញទំហឹង កាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នៅចំណុចមុខស្ថានីយប្រេងឥន្ធន: CALTEX លើផ្លូវលេខ២១៧ ស្ថិតក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបើកម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1W-4892 បើកបរដោយឈ្មោះ ទោយ សុភា អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនជីបម៉ុង មានទីលំនៅភូមិព្រៃវែង ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ (រងរបួសស្រាល មិនពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរជាមួយមានឈ្មោះ ហៀន ច្រច អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនជីបម៉ុង មានទីលំនៅស្ថិតក្នុងភូមិព្រែកតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរសម្រាកព្យាបាលម្លិះដង្កោ (មិនពាក់មួកសុវត្ថិភាព) ។ ចំណែករថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-8876 ( អ្នកបើកបររថយន្តពុំស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ) ។…
-
រថយន្តtoyota prius បុករះរថយន្ត toyota prius ពីរគ្រឿងចតនៅចញ្ចេីមផ្លូវរងការខូចខាតយ៉ាងដំណំ រួចបើកគេចបាត់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩ និង ២០ នាទីយប់ថ្ងៃទី១៦ ខែកក្កដាឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ខាងជើងស្តុបផ្សារដីហុយជាង ១០០ ម៉ែត្រ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាជោគបើករថយន្ត toyota prius មួយគ្រឿងពណ៌ស មិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃឡើងចិញ្ចើមផ្លូវបុករះរថយន្ត toyota prius ចំនួនពីរគ្រឿង មួយគ្រឿងពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ2BB-7824និងមួយគ្រឿងទៀតពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AY-2248ដែលម្ចាស់ចតនៅចញ្ចេីមផ្លូវមុខផ្ទះទន្ទឹមគ្នា បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។ភ្លាមនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវទេបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រម៉ោល។
-
សាហាវមែន!! រថយន្តបែនធុនធំបុកម៉ូតូអូសចូលប្រឡាយលិចបាត់ថែមទាំងយកម៉ូតូជាកម្មសិទ្ធិ ហេីយប្រគល់លុយ២០០០$ឲ្យម្ចាស់ម៉ូតូបញ្ចប់រឿង
ភ្នំពេញ ៖ បុរសម្នាក់បានខ្ទាតចេញពីម៉ូតូរងរបួសស្រាល ខណៈកំពុងជិះម៉ូតូសុខៗស្រាប់តែរថយន្តអាបែនធុនធំបុកពីក្រោយអូសចូលប្រឡាយទឹកស្អុយ បង្កការភ្ញាក់ផ្អេីលដល់ប្រជាលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុង៥០ម៉ែត្រ ក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ ។
-
បុរសជនជាតិចិន ម្នាក់ ធ្លាក់ពីលេីអាគារខុនដូរ មួយកន្លែង បណ្តាលឱ្យស្លាប់ ភ្លាមៗ ដោយមិនទាន់ដឹងមូលហេតុ
ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ ដែលស្នាក់នៅក្នុងអាគារខុនដូរ SKY LINE បានធ្លាក់ពីលេីអាគារខុនដូរ ពីជាន់ទី២៩ ដោយមិនទាន់ដឹងមូលហេតុ ។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៧ និង២០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១ ដែលស្ថិតនៅចំណុចអាគារខុនដូរ SKY LINE ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានី ភ្នំពេញ ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងកេីតហេតុ ខាងលើ បានប្រាប់ឱ្យ ដឹងថា នៅមុនពេលកេីត គេបានឃេីញបុរសជាជនជាតិចិនខាងលេី បានធ្លាក់ចុះពីខាងលេីអាគារខុនដូរ SKY LINE ពីជាន់ទី២៩ ដោយពុំមានពាក់អាវនោះទេ ស្លៀកតែខោជេីងខ្លីពណ៌ស ក៏បានទឺរនៅលេីស័ង្កសី រួចក៏ធ្លាក់ចុះមកខាងក្រោម បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។ ចំណែកឯ សាកសពបុរសជាជនជាតិខាងលើនេះ គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។ បន្ទាប់មកភ្លាមៗនោះ ក៏បង្កឱ្យមានមានការភ្ញាក់ផ្អេីលជាខ្លាំងទៅដល់បងប្អូនប្រជាពលរដ្ឋ បាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដេីម្បីឱ្យចុះមកធ្វេីការពិនិត្យ ទីតាំងកេីតហេតុ ខាងលើ ក្រោយពីទទួលបានព័ត៌មាននេះ លោកមេប៉ុស្តិ៍បានចាត់មន្ត្រីឱ្យចុះមកទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់អធិការខណ្ឌ រួចក៏រាយការណ៍ទៅសមត្ថកិច្ចជំនាញផ្នែក…