Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • ធ្លាក់ដែកនិងឥដ្ឋពីរលេីការដ្ឋានមួយកន្លែង ត្រូវរថយន្តរបស់អ្នកធ្វើដំណើរ បណ្តាលឱ្យរងការខូចខាត

    ធ្លាក់ដែកនិងឥដ្ឋពីរលេីការដ្ឋានមួយកន្លែង ត្រូវរថយន្តរបស់អ្នកធ្វើដំណើរ បណ្តាលឱ្យរងការខូចខាត

    ភ្នំពេញ ៖ រថយន្តអ្នកធ្វើដំណើរមួយគ្រឿង ត្រូវបានធ្លាក់ដែកនិងឥដ្ឋ ពីទីតាំងការដ្ឋានមួយកន្លែង ត្រូវរថយន្តម៉ាកព្រូស បណ្ដាលឱ្យរងការខូចខាត ប៉ុន្តែសំណាងល្អ មិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង២៥នាទីល្ងាច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្តុបវត្តនាគវ័ន ស្ថិតតាមបណ្ដោយផ្លូវលេខ២២១ កែងមហាវិថីសហព័ន្ធរុស្សី សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មាននារីម្នាក់ បើកបររថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-7751 ធ្វើដំណើរចុះមកពីផ្លូវកម្ពុជាក្រោម តាមបណ្ដោយផ្លូវលេខ២២១ បើកបរខុសផ្លាកសញ្ញាចរាចរណ៍ ត្រូវបាននគរបាលចរាចរណ៍ប្រចាំការនៅគោលដៅអនុវត្តន៍ច្បាប់ ឃាត់រថយន្ត ខណៈពេលនោះ ម្ចាស់រថយន្តបានចតរថយន្តនៅចិញ្ជើមផ្លូវក្បែរទីតាំងការដ្ឋាន ដើម្បីចុះទៅធ្វើការផាកពិន័យ ក៏ស្រាប់តែទីតាំងការដ្ឋានខុនដូរបានធ្លាក់ដែកនិងឥដ្ឋត្រូវរថយន្តព្រូស បណ្ដាលឱ្យរងការខូចខាតធ្លុះដំបូលគម្របម៉ាស៉ីន ដំបូលខាងលើ និងបែកចង្ក្រៀងធំមុខខាងឆ្វេង ប៉ុន្តែសំណាងល្អ ក្នុងគ្រោះថ្នាក់ខាងលើនេះ មិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ។ ក្រោយពេលកើតហេតុ តំណាងម្ចាស់ម៉ៅការសំណង់នៃការដ្ឋានខាងលើ បានចេញមុខមកដោះស្រាយសម្របសម្រួលគ្នា ជាមួយម្ចាស់រថយន្តព្រូស ដោយព្រមសងសំណងទៅខាងម្ចាស់រថយន្តព្រូសជួសជុលឱ្យដូចដើមវិញ ដើម្បីបញ្ជប់រឿងនៅកន្លែងហេតុតែម្តង៕ ដោយ/ ឆៃហួត

  • ជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចរនាំងដែករបស់សមត្ថកិច្ច ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

    ជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចរនាំងដែករបស់សមត្ថកិច្ច ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

    ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចរនាំងដែករបស់សមត្ថកិច្ចសម្រាប់ដាក់បិទផ្លូវ នូវតំបន់ត្រូវបិទខ្ទប់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង ៥៥នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ត្រង់ចំណុចក្រោមស្ពានអាកាស ៧មករា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យទាំង២នាក់ បានជិះម៉ូតូសណ្តោងរុឺម៉កមួួយគ្រឿង គ្មានស្លាកលេខ មកដល់ចំណុចក្រោមស្ពានអាកាស៧មករា រួចបានធ្វើសកម្មភាពលួចលើកយករនាំងដែករបស់សមត្ថកិច្ចសម្រាប់ដាក់បិទផ្លូវ នូវតំបន់ត្រូវបិទខ្ទប់ ចំនួន២ផ្ទាំងដាក់លើរុឺម៉កបម្រុងបើកដឹកគេចចេញ តែត្រូវបានកម្លាំងសមត្ថកិច្ចឃើញទាន់ក៏ធ្វើការឃាត់ខ្លួនបានភ្លាមៗ។ គួររំលឹកផងដែរថា ជនសង្ស័យទាំង២នាក់នេះ កន្លងមកធ្លាប់ធ្វើសកម្មភាពបន្លំធ្វើទិញម៉ូតូ ពីបុរសម្នាក់ តែឱ្យលុយមិនទាន់គ្រប់ បែជាយកម៉ូតូរបស់ជនរងគ្រោះ ជិះរត់គេចខ្លួនបាត់ស្រមោល ទើបមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្រប់ពេលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះភ្លាម ជនរងគ្រោះ ក៏ឃើញជនសង្ស័យនិងម៉ូតូរបស់គាត់ដោយចៃដន្យ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ដើម្បីសួរនាំរួចបញ្ជួនខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីចាត់ការទៅតាមនីតិវីធីច្បាប់៕ ដោយ/ ឆៃហួត និងភារ៉ា

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៤ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៤ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៤ កក្កដា​ ២០២១

  • រថយន្តសាំយ៉ុងដឹកផ្លែឈេីរេចង្កូតបុកក្បាលព្រួចពុះចែកផ្លូវបាក់អស់បីកង់ ឯរថយន្តក្រឡាប់ផ្ងារជើង

    រថយន្តសាំយ៉ុងដឹកផ្លែឈេីរេចង្កូតបុកក្បាលព្រួចពុះចែកផ្លូវបាក់អស់បីកង់ ឯរថយន្តក្រឡាប់ផ្ងារជើង

    ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តសាំយ៉ុងដឹកផ្លែឈេី ក្នុងល្បឿនលឿន បានរេចង្កូតទៅបុកក្បាលព្រួចពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់បីកង់ ចំណែករថយន្តបានក្រឡាប់ផ្ងារជេីងរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង២ និង១០នាទី រំលងអធ្រាតឈានចូលថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២៨៩ កែងនិងផ្លូវ ៥២៨ ត្រង់ចំណុចស្តុបកងរាជអាវុធហត្ថលេីផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បើតាមប្រភពព័ត៌មានពីកន្លែងេីតហេតុបានឲ្យដឹងថា ដំបូងឡេីយមានបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2O-9743 ដឹកផ្លែឈេី ធ្វេីដំណេីរក្នុងល្បឿនលឿន ទិសដៅពីជេីងទៅត្បូង ខណះមកដល់ចំណុចកេីតហេតុខាងលេី ទំនងជាងងុយដេក បានរេចង្កូតទៅបុកក្បាលព្រួចពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់បីកង់ ចំណែករថយន្តក្រឡាប់ផ្ងារជេីងឡេីងលេីរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបេីករថយន្តនិងនរណាម្នាក់រងរបួសនោះទេ។ ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ ឲ្យចុះមកធ្វេីការវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមទៅបុករថយន្ត Ford ពីចំហៀងបណ្ដាលឲ្យរងរបួស

    បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមទៅបុករថយន្ត Ford ពីចំហៀងបណ្ដាលឲ្យរងរបួស

    ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តFordពីចំហៀងខាងឆ្វេងពេញទំហឹង កាលវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៤៣២កែងនិងផ្លូវ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ស៊េរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IR-7035 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៥ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនបានជ្រុលទៅបុករថយន្ត Ford ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BJ -7911 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ៤៣២ ទិសដៅពីលិចទៅកើត ចំពីចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូដួលរងរបួសធ្ងន់ចំណែករថយន្តFordបានរងការខូចខាត តែភ្លាមៗមិនបានឈប់នៅកន្លែងកើតហេតុនោះទេ ដោតបើកទៅមុខប្រហែល៣០ម៉ែត្រទេីបឈប់ ។ ក្រោយកើតហេតុ ជនរងគ្រោះជាម្ចាស់ម៉ូតូត្រូវបានរថយន្តសាម៉ុយដឹកយកទៅព្យាបាលរបួស ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុហេីយបានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៣ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៣ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១៣ កក្កដា​ ២០២១

  • វគ្គបណ្តុះបណ្តាលការប្រើប្រាស់ឧករណ៍តេសសម្លេងយានយន្ត ខុសពីបទដ្ឋានបច្ចេកទេស

    វគ្គបណ្តុះបណ្តាលការប្រើប្រាស់ឧករណ៍តេសសម្លេងយានយន្ត ខុសពីបទដ្ឋានបច្ចេកទេស

    ថ្ងៃ អង្គារ ៤កេីត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ នឹង ថ្ងៃ ទី១៣ ខែកក្ដដា ឆ្នាំ២០២១ នាយកដ្ឋាន នគរបាល ចរាចរណ៍ និងសណ្ដាប់ ធ្នាប់ សាធារណៈ ដោយបានការណែនាំ ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានបេីកវគ្គបណ្ដុះបណ្ដាល តាម ប្រព័ន្ធ វីឌីអូ ស្តី ពីការប្រើប្រាស់ ឧបករណ៍តេស្តសំឡេង យាន យន្ត ដល់ សិក្ខាកាម ជា មន្ត្រី នគរបាល ចរាចរណ៍ ផ្លូវ គោក និង សណ្ដាប់ ធ្នាប់ ចំនួន ២៣៦នាក់ មកពី តាមបណ្តា ស្នងការ…

  • សមត្ថកិច្ចក្របួចបាននាងៗជើងឆើត២នាក់ដែលលួចភ្ញៀវពីផ្សារធម្មជាតិ24

    សមត្ថកិច្ចក្របួចបាននាងៗជើងឆើត២នាក់ដែលលួចភ្ញៀវពីផ្សារធម្មជាតិ24

    ភ្នំពេញ៖ វិបត្តិសម្រាប់អ្នកលក់អនឡាញបច្ចុប្បន្នគឺការលួចភ្ញៀវតាមរយៈការយកលេខទូរស័ព្ទដែលភ្ញៀវទម្លាក់នៅលើការ Live ហើយទាក់ទងយកទំនិញខ្លួនឯងទៅជូនភ្ញៀវរហូតធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយស និងបង្កើតឲ្យមានការយល់ខុសនិងលេចភាពចម្រូងចម្រាសរវាងអ្នកលក់ និងអ្នកទិញថែមទៀតផង។ ទីបំផុតនាងៗជើងឆើតពីររូបត្រូវបានសមត្ថិកិច្ចធ្វើការឃាត់ខ្លួនមកសាកសួរភ្លាមទៅតាមបណ្តឹងរបស់ម្ចាស់អាជីវកម្មផ្សារធម្មជាតិ24 ដែលគេស្គាល់ថាផ្សារលក់ផលិតផលកសិផល និងអាហារសុវត្ថិភាពល្បីឈ្មោះនោះ។ ការចាប់ខ្លួននារីទាំងពីរនាក់នេះគេដឹងថាត្រូវបានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីម្ចាស់អាជីវកម្មផ្សារធម្មជាតិ24ផ្ទាល់។ សមត្ថកិច្ចមន្ត្រីជំនាញបានឃាត់ខ្លួននារីពីរនាក់ខាងលើ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះនៅលំនៅដ្ឋានពួកគេនាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា នារីទាំងពីរនាក់ខាងលើបានធ្វើសកម្មភាពយកលេខទូរស័ព្ទដែលអតិថិជនបានទម្លាក់បញ្ជាទិញផលិតផលលើការLive របស់ផ្សារធម្មជាតិ24 ហើយទាក់ទងយកទំនិញរបស់ខ្លួនឯងទៅឲ្យអតិថិជន និងទទួលយកប្រាក់ពីអតិថិជន។ ក្រោយប្រមូលបានភស្តុតាងសមត្ថកិច្ចជំនាញបានធ្វើការចុះចាប់នារីទាំង២រូបខាងលើដល់លំដ្ឋាននិងបានបញ្ចូនមកសាកសួរនៅប៉ុស្តិ៍សង្កាត់ក្រាំងធ្នង់ ដើម្បីធ្វើការសាកសួរ។នារីដែលត្រូវបានចាប់ឃាត់ខ្លួនទី១ឈ្មោះ គសគ មានមុខរបរជាអ្នកលក់អនឡាញ និងទី២ជាភេទទី៣ជាអ្នកដឹកជញ្ជូន។ ប្រភពបង្ហើបថា ក្រុមជើងឆើតទាំងពីរខាងលើមានPage គណនីយហ្វេសប៊ុកលក់ខ្លួនឯងផងនិងគណនីក្លែងក្លាយមួយចំនួនទៀតដើម្បីទំនាក់ទំនងទៅកាន់ភ្ញៀវ។ ទោះជាមានល្បិចស្មោកគ្រោកទាំងនេះត្រូវបានអស់លក្ខណ៍ហើយ។ មិនទាន់មានការបញ្ជាក់អំពីទំហំទឹកប្រាក់ដែលម្ចាស់អាជីវកម្មខាងលើបានខាតបង់នៅឡើយទេ ក៏មិនមានការបញ្ជាក់ លម្អិតអំពីល្បិចឆបោកនេះពីមន្ត្រីសមត្ថកិច្ចនៅឡើយទេ ប៉ុន្តែបើយោងតាមការទម្លាយពីប្រភពដែលអាចទុកចិត្តបានបានលើកឡើងថា ជនខិលខូចទាំង២បានយកលេខទូរស័ព្ទ និងទីតាំងពីការLiveលក់ផលិតផលកសិផលរបស់ផ្សារធម្មជាតិ24 ដើម្បីទាក់ទងទៅអតិថិជននោះ និងបានដឹកប្រភេទទំនិញដែលភ្ញៀវបញ្ជាទិញយកទៅឲ្យប៉ុន្តែដោយសារទំនិញគ្មានគុណភាពព្រើតែផ្លែឈើដែលបានបុគ្គលខាងលើយកទៅឲ្យភ្ញៀវគឺជាទំនិញគ្មានគុណភាពទើបភ្ញៀវចាប់ចង់ប្តូររហូតលេចធ្លាយដំណឹងមកដល់ម្ចាស់អាជីវកម្មផ្ទាល់រហូតទទួលបានការសហការពីអតិថិជនកំណត់មុខសញ្ញា និងដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ច និងចាប់ផ្តើមបានភ្លាមៗ។ ទោះជាយ៉ាងណករណីស្រដៀងគ្នានេះធ្លាប់បានកើតមានឡើងជាហូរហែរសម្រាប់អ្នកលក់អនឡាញនានាដែលត្រូវបានជនខិលខូចលួចបន្លំយកអតិថិជន រហូតរហូតធ្វើឲ្យម្ចាស់អាជីវកម្មពិតប្រាកដបាត់បង់កិត្តិយស បាត់បង់ទំនុកចិត្តពីអតិថិជន និងខាតបង់ចំណូលរាប់ពាន់រហូតរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃក៏មាន។ ទោះជាយ៉ាងណាដោយសារតែមានការយោគយល់អធ្យាស្រ័យ ម្ចាស់អាជីវកម្មផ្សារធម្មជាតិ24 បានត្រឹមធ្វើការព្រមានឲ្យបញ្ចប់សកម្មភាពទាំងនេះ និងដោយទឹកចិត្តសណ្តោសប្រណីដោយគ្រាន់តែជាការឲ្យអ្នកទាំងពីរធ្វើកិច្ចសន្យាបញ្ចប់សកម្មភាពដូចនេះបន្តទៀត។ គួរបញ្ជាក់ដែរថា ផ្សារធម្មជាតិ24គឺជាផ្សារមានឈ្មោះល្បីលើការលក់ចំណីអាហារ និងផលិតផលកសិផលធម្មជាតិ សុវត្ថិភាព។ ទោះជាយ៉ាងណានេះគឺជាករណីនៃចំណាត់ការព្រមានទាំងស្ងប់ស្ងាត់លើកដំបូងរបស់ម្ចាស់អាជីវកម្មតែប៉ុណ្ណោះដែលជាសារព្រមានទៅដល់ជនខិតខូចមួយចំនួនទៀតដើម្បីបញ្ចប់សកម្មភាពបោកប្រាស់ និងអំពើទុច្ចរិតងាកមកប្រកបរបស់សុច្ចរិតត្រឹមត្រូវ មុនពេលខ្លួនត្រូវបានចាប់បញ្ជូនទៅកាន់តុលាការ និងផ្តន្ទាទោសតាមផ្លូវច្បាប់នោះ៕…

  • ឆ្លងចរន្តអគ្គិសនី ឆេះខ្សែរភ្លើង បង្កការភ្ញាក់ផ្អើល​សមត្ថកិច្ច​មានជ័យទាំងយប់

    ឆ្លងចរន្តអគ្គិសនី ឆេះខ្សែរភ្លើង បង្កការភ្ញាក់ផ្អើល​សមត្ថកិច្ច​មានជ័យទាំងយប់
  • ឆ្លងចរន្តអគ្គិសនីឆេះខ្សែរភ្លើងបង្កការភ្ញាក់ផ្អើលសមត្ថកិច្ចមានជ័យទាំងយប់

    ឆ្លងចរន្តអគ្គិសនីឆេះខ្សែរភ្លើងបង្កការភ្ញាក់ផ្អើលសមត្ថកិច្ចមានជ័យទាំងយប់

    ភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គីសនីបណ្តាលឲ្យឆេះខ្សែភ្លើងដែលរត់កាត់សំយ៉ាបផ្ទះបានបែកផ្កាភ្លើងបង្កការភ្ញាក់ផ្អើលដល់សម្ថកិច្ចជួយអន្តរាគមទាំងយប់។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះល្វែងក្រោយបុរីអ័រគីដេ តាមបណ្តោយផ្លូវបេតុង ក្នុងភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមប្រជាពលរដ្ឋម្នាក់ដែលនៅផ្ទះទល់មុខបានឲ្យដឹងថាមុនដំបូងឡើយគាត់ឃើញមានអណ្ដាតភ្លើងបែកផ្ទុះព្រៀកៗចេញពីសំយាបផ្ទះនៅខាងមុខ រូបគាត់ក៏បានទៅស្រែកប្រាប់ម្ចាស់ផ្ទះឲ្យបើកទ្វារចេញមកមើលហើយក៏នាំគ្នាយកបំពង់ពន្លត់អគ្គីសភ័យទៅបាញ់ពន្លត់តែមិនរលត់នោះទេ ហើយក៏បានទាក់ទងទៅសមត្ថកិច្ចសុំឲ្យចុះមកអន្តរាគមន៍ ខណៈពេលដែលសមត្ថកិច្ចចុះមកដល់ហើយក៏ បានទាក់ទងទៅខាងអគ្គិសនីឲ្យបិទភ្លើង នឹងបានទាក់ទៅសម្ថកិច្ចកិច្ចជំនាញបង្ការ នឹងពន្លត់អគ្គីភ័យឲ្យរថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុ ចំនួន២គ្រឿង នឹងបានបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង១០និង ១០នាទីយប់នៅថ្ងៃខែឆ្នាំដដែល ។ ក្នុងករណីនេះសម្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន២គ្រឿង នឹងមិនឆ្លងរាលដាលដល់ផ្ទះអ្នកដទៃនោះទេ ចំពោះការខូចខាតគឺខូចខាតខ្សែភ្លើងដែរគេទាញរត់កាត់សំយ៉ាបផ្ទះតែប៉ុណ្ណោះ មិនបណ្តាលឲ្យខូចខាត ទ្រព្យសម្បត្តិដែលនៅក្នុងផ្ទះនោះទេហើយចំពោះអ្នករងរបួសក៏គ្មានដែរ មូលហេតុគឺឆ្លងចរន្តអគ្គីសនី៕ដោយ ៖ ជីម ភារ៉ា