Category: សន្តិសុខ-សណ្តាប់ធ្នាប់

  • រថយន្តនីសាន់បុកម៉ូតូអ្នកលក់ម្ជូរជិះដោយប្រុសស្រីពីរ នាក់ បណ្តាលឲ្យរបួសធ្ងន់ រួចព្យាយាមបើករត់ត្រូវប្រជាពលរដ្ឋដេញចាប់បាន

    រថយន្តនីសាន់បុកម៉ូតូអ្នកលក់ម្ជូរជិះដោយប្រុសស្រីពីរ នាក់ បណ្តាលឲ្យរបួសធ្ងន់ រួចព្យាយាមបើករត់ត្រូវប្រជាពលរដ្ឋដេញចាប់បាន

    ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោគជាំបើករថយន្តនីសាន់មួយគ្រឿងជ្រុលទៅបុកអ្នកជិះម៉ូតូដើរលក់ម្ជូរពេញទំហឹងប៉េីងដូចសំឡីបណ្តាលឲ្យមនុស្សប្រុសស្រីពីរនាក់របួសធ្ងន់ កាលពីវេលាម៉ោង១០ និង ៤០ នាទីយប់ថ្ងៃទី១១ ខែកក្កដាឆ្នាំ ២០២១ នៅចំណុចស្តុបយូអេង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ហើយរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់ត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នេះក៍បាននាំគ្នាដេញហូតមកដល់ខាងក្រោយមូលដ្ឋានកងទ័ពការពារអាកាស(91)ចំណុចមុខឃ្លាំងមួយកន្លែងភូមិព្រៃទាទី២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន ម្ចាស់ទុករថយន្តចោលរត់គេចខ្លួនបាត់។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញមនុស្សប្រុសស្រីពីរនាក់ជិះម៉ូតូមួយគ្រឿងដើរលក់ម្ជូរម៉ាកឌ្រីមសង់ ពណ៌ខ្មៅគ្មានស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីជើងទៅត្បូងឆ្លងមកផ្លូវសហព័ន្ធរុស្ស៊ី លុះមកដល់ចំណុចកើតហេតុខាងលើជិតផុតទៅហើយ ក៏មានរថយន្តម៉ាកនីសាន់មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BH-4945បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាជោគជាំធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូពីចំហៀងខាងក្រោយពេញទំហឹងបណ្ដាលឲ្យម៉ូតូបើុងជាច្រើនម៉ែត្រ និងរងរបួសធ្ងន់ធ្ងរទាំងពីរនាក់ បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ប្រភពដដែរបានបន្តទៀតថាក្រោយមករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់ ត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នេះក៏នាំគ្នាដេញរហូតដល់ចំណុចមុខឃ្លាំងមួយកន្លែងខាងក្រោយមូលដ្ឋានកងទ័ពការពារអាកាស(91) ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ម្ចាស់ទុករថយន្ដចោលរួចរត់ចូលទៅក្នុងឃ្លាំងបាត់ និងបន្សល់ទុកប័ណព័ត៌មាន១សន្លឹក មានឈ្មោះលោក ជា ពៅ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំម្ចាស់ចូលខ្លួនដោះស្រាយទៅតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា

  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១១ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១១ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី១១ កក្កដា​ ២០២១

  • ប្រទះឃើញគ្រាប់បែកដៃជាង ៣០០គ្រាប់ នៅកណ្តាលក្រុងសៀមរាប

    ប្រទះឃើញគ្រាប់បែកដៃជាង ៣០០គ្រាប់ នៅកណ្តាលក្រុងសៀមរាប

    ខេត្តសៀមរាប៖ គ្រាប់បែកដៃប្រមាណជាង ៣០០គ្រាប់ ត្រូវបានប្រទះឃើញនៅកណ្តាលក្រុងសៀមរាប ដោយក្រុមការងារជីកបង្កប់បំពង់លូរខ្សែកាបទូរគមនាគមន៍។ ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានថ្លែងប្រាប់ អ្នកយកព័ត៌មាន នាល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះថា កាលពីរសៀលថ្ងៃទី១០នេះ ក្រុមការងារជីកបំពង់លូរខ្សែកាប បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាប្រភេទគ្រាប់បែកដៃ នៅជាប់របងវិទ្យាល័យ១០ មករា ១៩៧៩ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ លោកបន្តថា តាមលោកដឹងទីតាំងនោះ ជាសាលារៀននៅសម័យលន់ ណុល ។ លុះដល់សម័យខ្មែរក្រហម ទីតាំងសាលារៀនេះត្រូវបានពួកនោះយកធ្វើជាឃ្លាំងគ្រាប់។ លុះដល់ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ ទីតាំងខាងលើត្រូវបានយកមកធ្វើជាសាលារៀនវិញ។ យោងតាមសេចក្តីរាយការណ៍របស់លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប បានឲ្យដឹងថា គិតត្រឹមម៉ោង១៦រសៀលនេះ មន្ត្រីនគរបាលមកពីអង្គរភាពគ្រប់គ្រងអាវុធជាតិផ្ទុះ និងមន្ត្រីស៊ីម៉ាក់(CMAC) បានរកឃើញគ្រាប់បែកដៃចំនួន៣២៥គ្រាប់។ បើទោះជាយ៉ាងណា តាមលោក សុខ សីហា ចំនួននេះនៅមិនទាន់អស់នៅឡើយទេ ដែលតាមការប៉ាន់ប្រមាណ អាចមាននៅសេសសលប្រមាណ២០ភាគរយទៀត។ លោកឲ្យដឹងថា ចំពោះទីតាំងខាងលើមន្ត្រីជំនាញ…

  • បុរសម្នាក់ បើករថយន្តមួយគ្រឿងបុកគូថរថយន្តបែនដឹកដីពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

    បុរសម្នាក់ បើករថយន្តមួយគ្រឿងបុកគូថរថយន្តបែនដឹកដីពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តមួយគ្រឿង ក្ន្ងងល្បឿនលឿនបុកពីក្រោយគូថរថយន្តបែនដឹកដីពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបែនដឹកដីធុនធំមួយគ្រឿង ពណ៌ស មិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿង ម៉ាក Ford ranger ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BI-0601 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើងស្រប់ទិសគ្នា ក្នុងល្បឿនលឿន ដោយសង្ស័យថាងងុយដេក ក៏ស្រាប់តែអកហ្សឺជាន់ហ្រ្វាំងមិនទាន់ជ្រុលទៅបុកពីក្រោយគូថរថយន្តបែនដឹកដីធុនធំពេញទំហឹង បណ្តាលឱ្យរថយន្តបង្កម៉ាក Ford ranger រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែម្តង។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហើយភ្លាមនោះ រថយន្តបែនដឹកដីធុនធំក៏បន្តបើកធ្វើដំណើរទៅបាត់ពីកន្លែងកើតហេតុ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដោយមើលឃើញមិនខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ក៏សម្រេចឱ្យម្ចាស់រថយន្តបង្កម៉ាក…

  • Page Facebook ឯកឧត្តម ចាយ បូរិន ត្រូវបានពួកឧក្រឹដ្ឋជន hack និងផ្លាស់ប្តូររូបថត profile

    Page Facebook ឯកឧត្តម ចាយ បូរិន ត្រូវបានពួកឧក្រឹដ្ឋជន hack និងផ្លាស់ប្តូររូបថត profile

    ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តខេត្តត្បូងឃ្មុំសូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី កញ្ញា និងមិត្តភ័ក្រ្តទាំងអស់មេត្តាជ្រាបថា page Facebook របស់ខ្ញុំ ដែលមានឈ្មោះថា “ចាយ បូរិន”politician ត្រូវបានពួកឧក្រិដ្នជន hack និងបានផ្លាសប្តូររូបថត profile នៅថ្ងៃទី១០ខែកក្កដាឆ្នាំ២០២១នេះព្រមទាំងអាចឈានទៅរកការpost រូបថត ឫ/និងឯកសារមិនប្រក្រតីនានា។ អាស្រ័យហេតុនេះ សូម សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី កញ្ញា បងប្អូន មិត្តភ័ក្រ្តទាំងអស់ មេតាជ្រាបនឹង មានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះអំពើដ៏ថោកទាបរបស់ពួកឧក្រិដ្នជន hackerនេះ។ ពីខ្ញុំ ចាយ បូរិន។ សូមអរគុណ

  • កម្លាំងនគរបាលខណ្ឌឬស្សីកែវ បង្រ្កាបករណីជួញដូរសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដកហូតបានគ្រឿងញៀន ០៩កញ្ចប់

    កម្លាំងនគរបាលខណ្ឌឬស្សីកែវ បង្រ្កាបករណីជួញដូរសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដកហូតបានគ្រឿងញៀន ០៩កញ្ចប់

    ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង ៣០នាទី ត្រង់ចំណុចក្រុម១៤ ភូមចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ បានឱ្យដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ក្នុងនោះមានទី១/ឈ្មោះ មាស មករា ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានី មុខរបរកម្មករ, ទី២/ឈ្មោះ ម៉ៅ ម៉ារុង ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានី មុខរបរកម្មករ និង៣/ឈ្មោះ លី សុខឡំ ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មុខរបរកម្មករ។ សមត្ថកិច្ចបន្តថា…

  • រថយន្តកាមរីបាឡែនពន្លះរថយន្តហាយឡែនឌ័រត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាល្យខូចខាតរៀងខ្លួន

    រថយន្តកាមរីបាឡែនពន្លះរថយន្តហាយឡែនឌ័រត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាល្យខូចខាតរៀងខ្លួន

    ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនឹងប្រុសស្រីបីនាក់ទៀត សង្ស័យស្រវឹងស្រាបើករថយន្តកាមរីបាឡែនមួយគ្រឿងក្នុងល្បឿនលឿនដល់ចំណុចផ្លូវបំបែកជាបួនមិនបង្អង់ល្បឿនទៅបុកជាមួយរថយន្តហាយឡែនឌ័រពីចំហៀងពេញទំហឹងបណ្តាលឲ្យថយន្តហាយឡែនឌ័រវិលមួយជុំនិងរងការខូចខាតយ៉ាងដំណំរៀងខ្លូន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ០៩ ខែកក្កដាឆ្នាំ ២០២១នៅតាមបណ្ដោយផ្លូវ៣០៧ កែងនឹង ៦០៦ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីជនជាតិខ្មែរម្នាក់រួមដំណើរនឹងបុរសជនជាតិកូរ៉េម្នាក់បើករថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AS-0950ធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០៦ទិសដៅពីកើតទៅលិចលុះដល់ចំណុចផ្លូវបំបែកជាបួនកន្លែងកើតហេតុខាងលើ ក៏មានរថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2Q-0495បើកបតដោយបុរសម្នាក់រួមដំណើរនឹងប្រុសស្រីបីនាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០៧ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តហាយឡែនឌ័រខាងស្ដាំពេញទំហឹងបណ្ដាលឲ្យរថយន្តហាយឡិនឌ័រវិលមួយជុំទៅមុខលែងរួច ចំណែករថយន្តកាំមរីបាឡែនខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់មិនបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ ៖ ជីម ភារ៉ា

  • ជិះម៉ូតូឌុបគ្នាទៅបុកឃឿនផ្លូវក្រោមស្ពានអាកាសក្បាលថ្នល់ បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

    ជិះម៉ូតូឌុបគ្នាទៅបុកឃឿនផ្លូវក្រោមស្ពានអាកាសក្បាលថ្នល់ បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

    ភ្នំពេញ ៖ យុវជនម្នាក់បានបែកក្បាលស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធម៏ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ ក្រោយពីជិះម៉ូតូឌុបគ្នាទៅបុកឃឿនផ្លូវពេញទំហឹង កាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1X-9261 ធ្វើដំណើរចុះពីលេីស្ពានព្រះមុនីវង្សចាស់ ទិសដៅពីកេីតមកលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានបត់ស្ដាំមកផ្លូវព្រះនរោត្ដម តែមិនប្រយ័ត្នបានជ្រុលទៅបុកឃឿនផ្លូវក្រោមស្ពានអាកាសក្បាលថ្នល់បណ្ដាលឲ្យយុវជនម្នាក់ដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀតរងេបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនភ្លាមៗ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន រងចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វេីការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា

  • សម្តេចក្រឡាហោម អំពាវនាវ ដល់កម្លាំងអនុវត្តច្បាប់ និងប្រជាពលរដ្ឋ បន្តចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាប​បទល្មើសគ្រឿងញៀន

    សម្តេចក្រឡាហោម អំពាវនាវ ដល់កម្លាំងអនុវត្តច្បាប់ និងប្រជាពលរដ្ឋ បន្តចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាប​បទល្មើសគ្រឿងញៀន
  • សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៩ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៩ កក្កដា​ ២០២១ (មានវីដេអូ)

    សន្តិសុខមាតុភូមិ៖​ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៩ កក្កដា​ ២០២១