-
រថយន្តដឹកអុសបើកគេចពីរថយន្តមួយគ្រឿងជាន់ហ្វ្រាំងបង្ខំរេចង្កូតក្រឡាប់ និងបុករថយន្តមួយទៀត បណ្តាលបុរសម្នាក់របួសបាក់ជើងម្ខាង
ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស៥នាក់បានរងរបូសធ្ងន់និងស្រាល ខណៈកំពុងជិះរថយន្តធុនយក្សដឹកអុសមួយគ្រឿងតៃកុងបើកគេចពីរថយន្តមួយគ្រឿងបណ្តាលរេចង្លូតក្រឡាប់ទៅប៉ះនិងរថយន្តស៊េរីរទំនើបម៉ាកហ្វតរ៉េនជ័ និងជះអុសរាយពេញផ្លូវ បង្កឲ្យមានការភ្ញាក់កាលពីវេលាម៉ោង០២រំលងអាត្រឈានចូលថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២១ នៅចំណុចស្តុប ២៤ ម៉ោង តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ថាមុនកើតហេតុគេឃើញរថយន្តហ៊ីយ៉ាន់ដាយសណ្ដោងធុនយក្សដឹកអុសមួយគ្រឿងក្បាលពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3F-0468 មានអ្នកបើកបរនិងអ្នករួមដំណើរ៤ទៅ៥នាក់ដោយធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចស្តុបបែកជាបួនកន្លែងកើតហេតុខាងលើ ក៏មានរថយន្តឡិចស៊ីសមួយគ្រឿងពាក់ស្លាកលេខខេមរៈភូមិន្ទ មិនចាំលេខ ធ្វើដំណើរតាមបណ្តោយផ្លូវសម្ដេចជាស៊ីម ទិសដៅពីលិចទៅកើត ខណ:នោះតៃកុងរថយន្តដឹកអុសវាក់អើចាប់ហ្វ្រាំងបង្ខំនិងបានគេចមកឆ្វេងដៃ បណ្ដាលឲ្យក្រឡាប់ទៅប៉ះរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាកហ្វតរ៉េនជ័រ ពណ៌ស ពាក់ស្លាកលេខកម្ពុជាP-N-7281ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើង បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំ ។ ចំណែករថយន្តដឹកអុស ក្រឡាប់ផ្ងាជើងម្ខាងជះអុសរាយពេញផ្លូវនិងរងរបួសធ្ងន់បុរសម្នាក់ដែរជិះរថយន្តដឹកអុសត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ និងមនុស្ស៣នាក់ទៀតរងរបួសស្រាល ។ចំណែករថយន្ត ឡិចសុីសដែរពាក់ស្លាកលេខខេមរភូមិន្ទបានបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា
-
រថយន្តម៉ាក HS5 បានបុកជាមួយរថយន្ត RAV4 L ពីចំហៀងពេញទំហឹង រងការខូចខាតទាំងសងខាងយ៉ាងដំណំ
ភ្នំពេញ ៖ រថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក HONGQI HS5 ដែលបេីកបរដោយបុរសម្នាក់ជាជនជាតិចិន បានជ្រុលទៅបុករថយន្តម៉ាកRAV4L នៅផ្លូវបំបែកជាបួនពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទាំងសងខាង តែមិនធ្វេីឲ្យនរណាម្នាក់រងរបួសនោះទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង២ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនិងផ្លូវ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បើតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុ គេឃេីញរថយន្តម៉ាក RAV4L ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BB-3643 បេីកបរដោយបុរសជាជនជាតិខ្មែរម្នាក់ និងអ្នករួមដំណេីរ៣នាក់ទៀត បានធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងមកជេីងក្នុងល្បឿនល្មម រួចឆ្លងផ្លូវ១០៦ ខណៈបានពាក់កណ្ដាលផ្លូវក៏ត្រូវរថយន្តម៉ាក HONGQI HS5 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា XYL .1818 បេីកបរដោយបុរសជនជាតិចិនម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ១០៦ ទិសដៅពីកេីតទៅលិច មកបុករថយន្តRAV4L ពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង តែសំណាងល្អមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ ។ ក្រោយកេីតហេតុ ភាគីទាំងសងខាងបាននិយាយយកតែត្រូវរៀងៗខ្លួន…
-
ឆេះឃ្លាំងស្តុកសម្ភារ តុ រោងជួលយ៉ាងសន្ធោសន្ធៅ មួយកន្លែង ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍
ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះឃ្លាំងស្តុកសំភារៈជួលពិធីអាពាហ៍ពិពាហ៍ និងរោងបុណ្យផ្សេងៗយ៉ាងសន្ធោសន្ធៅមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកជួយអន្តរាគមន៍។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២៥នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចទីតាំងឃ្លាំងស្តុកសំភារៈពិធីអាពាហ៍ពិពាហ៍ ស្ថិតនៅផ្ទះលេខ១៥ ផ្លូវបេតុង ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ម្ចាស់ ឃ្លាំង រង គ្រោះ ឈ្មោះ អ៊ុ ន សុខ ឈាន់ ភេទ ប្រុស អាយុ ៣២ ឆាំ្ន មាន ទីលំនៅ ទីតាំង ខាងលើ ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានផ្សែងហុយចេញពីក្នុងឃ្លាំងស្តុបសំភារៈតុការយ៉ាងខ្មួលខ្មាញ់ ដោយសង្ស័យថាមកពីឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើង បណ្តាលឱ្យមានជាអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ទើបង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋ ជួយទាញទុយ៉ូទឹកបាញ់ពន្លត់តែមិនរលត់ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលជាក់ស្តែងតែម្តង។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានធ្វើការទំនាក់ទំនងទៅការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចេញរថយន្តទឹកជាច្រើនគ្រឿងចុះមកអន្តរាគមន៍ពន្លត់។ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ…
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៦ កក្កដា ២០២១ (មានវីដេអូ)
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០៦ កក្កដា ២០២១
-
ក្រសួងព័ត៌មាន ស្នើឲ្យអាជ្ញាធរខេត្តកណ្តាល ចាត់វិធានការចំពោះអ្នកសារព័ត៌មាន គ្មានវិជ្ជាជីវៈ
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានចេញលិខិតមួយគាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយ ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋមន្ត្រីប្រតិភូ អមនាយករ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងព័ត៌មាន បានស្នើដល់អភិបាលខេត្តកណ្តា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មាន គ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តការងារតាមផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ។ នៅក្នុងលិខិតដដែលនេះបានបញ្ជាក់ទៀតថា៖ ( សូមអានខ្លឹមសារទាំងស្រុងខាងក្រោមនេះ )
-
រថយន្តដឹកត្រីសង្ស័យបុករថយន្តធុនធំ ពីក្រោយបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងគៀបតៃកុងរបួសធ្ងន់
ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ហេីយត្រូវរថយន្តរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបេីករថយន្តសង្ស័យទៅបុករថយន្តគេពីក្រោយពេញទំហឹង កាលពីវេលា ម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃអង្គារ៍ ទី៦ ខែកក្កដា ឆ្នាំ២០២១ត្រង់ចំណុចមុខការដ្ឋានក្រឡុកស៊ីម៉ង់ តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះជាអ្នកបើករថយន្តកូរ៉េដឹកត្រី ពណ៌ស ពាក់ស្លាកលេខតាកែវ 3A.3393មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ត្រូវបានគៀបជាប់ក្នុងរថយន្តត្រូវបានប្រជាពលរដ្ឋក៏ដូចរថយន្តសាម៉ុយមកគាស់យកចេញដឹកទៅសង្គ្រោះអាយុជីវិតផងដែរ។ បេីតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តកូរ៉េដឹកត្រីបើកតាមបណ្ដោយផ្លូវ ២១៧ទិសដៅពីត្បូងមកជើង យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបុកនឹងរថយន្តមួយគ្រឿងទៀតពីក្រោយមិនចាំម៉ាកបណ្ដាលឲ្យរួញកាប៊ីនគៀបជាប់តែកុង ភ្លាមៗត្រូវបានប្រជាពលរដ្ឋក៏ដូចជារថយន្តសាម៉ុយនាំគ្នាជួយគាស់យកតៃកុងទៅព្យាបាលផងដែរ ដោយរបួសបាក់ជើងទាំងសង្ខាង ព្រមទាំងធ្លាក់ត្រីរាយប៉ាយពេញផ្លូវ។ ចំណែករថយន្តដែលត្រូវបានបុកនឹងបានចាកចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចុះមកស្ទូចយករថយន្តទៅរក្សាទុករង់ចាំស្រាវជ្រាវរកភាគីម្ខាងទៀតដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ដោយ ៖ ជីម ភារ៉ា
-
នារីម្នាក់ជិះម៉ូតូចេញពីផ្ទះទៅទិញផ្លែឈើត្រូវបានជនសង្ស័យឆក់ការបូបមិនបានសម្រេច បណ្ដាលឲ្យដួលរងរបួស
ភ្នំពេញ ៖ មានជនសង្ស័យ២នាក់ជិះម៉ូតូនិចមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់កំពុងជិះម៉ូតូចេញពីផ្ទះទៅទិញផ្លែឈើមិនបានសម្រេច បណ្ដាលឲ្យដួលម៉ូតូរងរបួសរលាត់ ដៃជើង ចំណែកជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង៥និង៤០នាទីព្រឹកព្រលឹមថ្ងៃអង្គារ ទី៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចជិតស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ស្រី ម៉ៅ ភេទស្រីអាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្លែឈើនៅផ្សារបុរីចំការដូង ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើត នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ដោយជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1P.8373ជិះតែម្នាក់ឯង។ចំណែកជនសង្ស័យជិះម៉ូតូម៉ាកនិច មិនចាំពណ៌មិនចាំស្លាកលេខជិះឌុបគ្នា២នាក់បានបើករត់បាត់។ តាមប្រភពពីនារីរងគ្រោះបានឲ្យដឹងថាមុន ពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកគុបជ្រុងចេញពីផ្ទះជិតផ្សារចំការដូង ក្នុងគោលបំណងទៅទិញផ្លែឈើនៅផ្សារនាគមាសដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកនិចមិនចាំស្លាកលេខជិះមកពីក្រោយធ្វើសកម្មភាពឆក់ការបូបតែមិនបានសម្រេច បណ្ដាលឲ្យគាត់ដួលរងរបួសរលាត់ដៃជើងហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួនដោយ សុវត្តិភាព។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុដោយសារជនរងគ្រោះមិនបាត់បង់ទ្រព្យសម្បត្តិ ក៏ទាក់ទងទៅក្រុមគ្រួសារ មកយកទៅមន្ទីពេទ្យដេីម្បីលាងរបួស ៕ ដោយ ៖ ជីម ភារ៉ា
-
រថយន្តដឹកអ្នកដំណើរ VIP បុកកាមរីបាឡែនឈប់ស្តុបពីក្រោយ យ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ: រថយន្តក្រុមហ៊ុន(សូរ៉ា)VIPដឹកអ្នកអ្នកដំណើរបើកបរខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុករថយន្តបាឡែនដែលកំពុងឈប់នៅស្តុបពីក្រោយ រងការខូចខាតយ៉ាងដំណំ សំណាងល្អដែលមិនគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២១ ត្រង់ចំណុចស្ពានអាកាស៥ មករាតាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកាមរីបាឡែនពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2U-2158បើកបរលក្ខណ:គ្រួសារ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ពីជើងទៅត្បូងលុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានឈប់រថយន្តចាំភ្លើងសញ្ញាចរាចរណ៍ ខណៈដែលកំពុងតែឈប់ស្តុប ស្រាប់តែមានរថយន្តVIPដឹកអ្នដុះណើររបស់ក្រុមហ៊ុន(សូរ៉ា)ពណ៌សពាក់ស្លាកលេខភ្នំពេញ2AN-5669 បើកបរដោយបុរសម្នាក់ មកពីក្រោយទិសដៅស្របគ្នា ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកគូទរថយន្តបាឡែនពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យកំពិតផុងចូលក្នុង ចំណែករថយន្តបង្កធ្លាក់កាងខាងមុខរងការខូចខាត។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកើតហេតុ បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តVIPដឹកអ្នកដំណើរ ព្រមទទួលកំហុសនិងយករថយន្តបាឡែនទៅជួសជុលសងវិញស្អាតឡើងវិញដើម្បបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ៕ ដោយ ៖ ជីម ភារ៉ា
-
បុរសម្នាក់ បើករថយន្តស្តារិចមួយគ្រឿងបុករះរថយន្តជាច្រើនគ្រឿង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់ រថយន្តម៉ាកស្តារិចមួយគ្រឿង ក្នុងល្បឿនលឿនបុករះរថយន្តចំនួនបីគ្រឿង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីកម្ពុជាក្រោម កែងនឹងផ្លូវលេខ២៥៩ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកស្តារិច បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៥៩ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតខាងលើត្រង់ចំណុចផ្លូវបំបែកជាបួនមហាវិថីកម្ពុជាក្រោម កែងនឹងផ្លូវលេខ២៥៩ ក៏ស្រាប់តែជ្រុលបុករះរថយន្តម៉ាកប៉ាសេរ៉ូ ពណ៌ត្រីអុី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ០១ 2-1032 ដែលកំពុងតែធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីកម្ពុជាក្រោម ទិសដៅពីកើតទៅលិច ក្នុងល្បឿនយឺតល្មមពេញទំហឹង រួចរថយន្តបង្កមិនទាន់អស់ល្បឿន ក៏បន្តជ្រុលទៅបុករះរថយន្តពីរគ្រឿងទៀតពេញទំហឹង ដែលចតទុកចោលនៅលើចិញ្ចើមផ្លូវ បណ្ដាលឱ្យរងការខូចខាតរថយន្តទាំងបួនគ្រឿងយ៉ាងដំណំតែម្តង។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះទាំងអស់ចំនួន៤គ្រឿងយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត
-
នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធ ករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង១៣,៣០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុច ផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ក្នុងករណីបង្ក្រាបនេះកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់១ – ឈ្មោះ ប៉ ជូន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្រុម៧ ភូមិ ឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវមុខរបរមិនពិតប្រាកដ។២សែត ចាន់ណែត ភេទប្រុសអាយុ១៩ឆ្នាំ ស្នាក់នៅក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ។ ចំណែកសំភារៈដកហូតរួមមានៈ ១ – ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់(ធំ០១កញ្ចប់)។ ២ ម៉ូតូ០១គ្រឿងម៉ាកស្មាក់ពណ៌ខ្មៅ ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ ១សេ ២៦៩៦…