-
ឆ្លងចរន្តអគ្គិសនីឆេះធនាគារ PRINCE BANK មួយកន្លែង ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍
ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងឆេះធានាគារ PRINCE BANK មួយកន្លែង ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍បានទាន់ពេល តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាល់ពីវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ នៅអាគារផ្សារអូឡាំព្យា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ម្ចាស់ឈ្មោះ ហួ សុភា ភេទប្រុស អាយុ ៣៣ឆ្នាំ មានមុខរបរជាអ្នកគ្របគ្រងសាខា ។ បើតាមប្រភពព័ត៌មានពីបងប្រុសជាសន្តិសុខយាមនៅទីនោះ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ បានអង្គុយយាមនៅខាងមុខធនាគារ PRINCE BANK នៅអាគារផ្សារអូឡាំព្យា ហើយកំពុងតែអង្គុយយាមសុខៗ ខណៈពេលនោះ ក៏មានក្លិនផ្សែងឈ្ងៀមចេញមកខាងក្រៅ ក៏ស្រាប់តែរូបគាត់ បានដើរទៅមើលឃើញមានផ្សែងខ្មៅហុយចេញមកខ្មួលខ្មាញ់ពីខាងក្នុងធនាគារ PRINCE BANK នៅជាន់ទី៣ ដោយសង្ស័ថាបណ្តាលមកពីឆ្លងចរន្តអគ្គីសនីទុស្សេខ្សែភ្លើងឆេះ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលជាក់ស្តែងតែម្តង។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានធ្វើការទំនាក់ទំនងទៅការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចេញរថយន្តទឹកជាច្រើនគ្រឿងចុះមកអន្តរាគមន៍ពន្លត់បានទាន់ពេល។ សូមបញ្ជាក់ថា ក្នុងករណីគ្រោះអគ្គិភ័យនេះ…
-
ជនសង្ស័យ ២នាក់ បានធ្វើសកម្មភាពលួចតុ និងកៅអី នៅអាហារដ្ឋានមួយកន្លែងបានសម្រេច តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចតុ និងកៅអី នៅអាហារដ្ឋាន ភ្នំពេញ៨៨ មួយកន្លែង បានសម្រេចហើយ តែត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម បានធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១១ និង៤៥នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បុរសជាជនសង្ស័យទាំង២នាក់នេះ មិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។ បើតាមប្រភពព័ត៌មានពីបងប្រុសរត់កង់បីម្នាក់ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ បានឃើញជនសង្ស័យ២នាក់ បើកម៉ូតូសណ្តោងរុឺម៉កមួយគ្រឿង មកឈប់នៅអាហារដ្ឋាន ភ្នំពេញ៨៨ រួចហើយជនសង្ស័យម្នាក់ ក៏បានដើរទៅមើលផ្លូវនៅខាងមុខ ខណៈពេលនោះ ជនសង្ស័យម្នាក់ទៀត បានធ្វើសកម្មភាពយកដង្កាប់កាត់ខ្សែចេញលួចយកតុ និងកៅអីរួមទាំងរបស់របរមួយចំនួនលើកយកមកដាក់លើម៉ូតូសណ្តោងរុឺម៉ក រួចបើកដឹកគេចចេញពីអាហារដ្ឋាន ភ្នំពេញ៨៨ ធ្វើដំណើរទៅតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង ទើបរូបគាត់បានរត់ទៅប្រាប់សន្តិសុខដែលកំពុងតែដេកយាមនៅទីនោះ ឱ្យរាយការណ៍ទៅកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ឱ្យចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បានភ្លាមៗតែម្តង។ បន្ទាប់មកបុរសជាសន្តិសុខឈ្មោះ សឿង រ៉ាលី អាយុ ៤១ឆ្នាំ មុខរបរ ជាសន្តិសុខយាមនៅ អាហារដ្ឋាន ភ្នំពេញ៨៨ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម។…
-
បុរសម្នាក់ បើករថយន្ត Lexus មួយគ្រឿងបុករថយន្ត prius ពេញទំហឹងនៅផ្លូវបំបែកជាបួន បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តម៉ាក Lexus RX300 មួយគ្រឿង ក្នុងល្បឿនលឿនបុករថយន្ដម៉ាក់ Toyota prius ពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៥៥នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៩ កែងនិងផ្លូវលេខ៣១០ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក Toyota prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BF-9148 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១០ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយឺតល្មម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ នៅត្រង់ចំណុចផ្លូវបំបែកជាបួន ក៏ស្រាប់តែមានរថយន្តម៉ាក Lexus RX300 មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7712 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៩ ទិសពីជើងទៅត្បូង ក្នុងល្បឿនលឿនអកហ្សឺជាន់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តម៉ាក Toyota…
-
បុរសម្នាក់ បើករថយន្ត Lexus មួយគ្រឿងបុករថយន្ត prius ពេញទំហឹងនៅផ្លូវបំបែកជាបួន បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តម៉ាក Lexus RX300 មួយគ្រឿង ក្នុងល្បឿនលឿនបុករថយន្ដម៉ាក់ Toyota prius ពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៥៥នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៩ កែងនិងផ្លូវលេខ៣១០ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក Toyota prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BF-9148 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១០ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយឺតល្មម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ នៅត្រង់ចំណុចផ្លូវបំបែកជាបួន ក៏ស្រាប់តែមានរថយន្តម៉ាក Lexus RX300 មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7712 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៩ ទិសពីជើងទៅត្បូង ក្នុងល្បឿនលឿនអកហ្សឺជាន់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តម៉ាក Toyota…
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០២ កក្កដា ២០២១ (មានវីដេអូ)
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០២ កក្កដា ២០២១
-
UPDATE ៖ ជនសង្ស័យជាឪពុកចុង ដែលសម្លាប់កូនស្រីអាយុ២ឆ្នាំ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះ
ភ្នំពេញ ៖ ជនសង្ស័យជាឪពុកចុងឈ្មោះ សុខ រដ្ឋា ដែលសម្លាប់កូនស្រីអាយុ២ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទប្រព្រឹត្តអំពើឃាតកម្មលើកូនដើម (វាយ និងយកជង្គង់អុកលើដើមទ្រូង បណ្តាលឲ្យស្លាប់) ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នេះ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតហេតុ នៅត្រង់ចំណុចផ្ទះជួល ផ្លូវលំ ក្នុងភូមិ ឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង១៣ និង១៥នាទី។ ជនសង្ស័យឈ្មោះ សុខ រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។ ជនរងគ្រោះឈ្មោះ នន ស្រីនិច ភេទស្រី អាយុ ០២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២…
-
ធ្លាប់រៀនចេះដឹងដល់និស្សិតឆ្នាំទី២ បែជាធ្លាក់ខ្លួនឈឺរហូតពិការភ្នែកដេីរឆ្លងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់
ភ្នំពេញ៖ រថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបានបុកយុវជនពិការភ្នែកម្នាក់ដេីរឆ្លងផ្លូវបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធម៏ រួចរថយន្តបង្កព្យាយាមបើករត់គេចខ្លួនបាត់ កាលពីវេលាម៉ោង១០ និង ៣០នាទីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ចាន់ សុខភាព ភេទប្រុស អាយុជាង២០ឆ្នាំ ជាជនពិការភ្នែក និងធ្លាប់ជានិស្សិតឆ្នាំទី២ ស្នាក់នៅជាមួយឪពុកម្ដាយ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ តាមការរៀបរាប់ពីសាច់ញាតិរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះធ្លាប់រៀនជានិស្សិតឆ្នាំទី២ តែក្រោយមកក៏មានជំងឺរលាកស្រោមខួរក្បាល ហើយក្រុមគ្រួសារខិតខំយកទៅពេទ្យព្យាបាលដែរ តែមិនបាត់ ក៍ធ្លាក់ខ្លួនឈឺទៅជាមនុស្សពិការភ្នែកត្រឹមរយៈជិត១ឆ្នាំចុងក្រោយនេះ ។ ប្រភពដដែលបានបន្តទៀតថា ក្នុងរយ:ពេលអាទិត្យនេះ ជនរងគ្រោះចេះតែដើរចាកចេញពីផ្ទះ មានថ្ងៃខ្លះដើររហូតដល់ស្ពានព្រែកហូរ ឯណោះ ហើយត្រូវសាច់ញាតិតាមរកឃើញយកមកផ្ទះវិញ ហើយមុនថ្ងៃកើតហេតុនេះជនរងគ្រោះបានដើរចេញពីផ្ទះបាត់ តែសាច់ញាតិស្មានតែជនរងគ្រោះដើរលេងនៅក្បែរៗផ្ទះ ដោយមិនបានចាប់អារម្មណ៍នោះទេ លុះមកម៉ោងដល់កើតហេតុខាងលើ ក៏មានគេមកប្រាប់ថាជនរងគ្រោះត្រូវរថយន្តបុកស្លាប់ហើយ បន្ទាប់មកក៏បានគ្នានាំមកមើលឃើញជនរងគ្រោះត្រូវរថយន្តបុកស្លាប់ពិតប្រាកដមែន តែរថយន្តបង្កមិនបាននៅឈប់ដោះស្រាយនៅកន្លែងកើតហេតុនោះទេ ដោយបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោលទៅហេីយ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកពិនិត្យនៅកន្លែងកើតហេតុ និងបានធ្វេីកំណត់ហេតុប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា
-
បុរសម្នាក់ បើកម៉ូតូមួយគ្រឿងបុកគូទរថយន្តកូរ៉េឃ្លុបពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់
ភ្នំពេញ ៖ បុរសម្នាក់ បើកបរម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿនបុកពីក្រោយគូទរថយន្តកូរ៉េឃ្លុបមួយគ្រឿងពេញទំហឹង ដែលកំពុងតែឈប់ចាំភ្លើងស្តុប បណ្តាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់បាក់ជើងខាងស្តាំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៥៥នាទីល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខក្រសួងការងារ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េឃ្លុបមួយគ្រឿង ម៉ាក់ហ៉ីយិនដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-2137 ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ កំពុងតែឈប់ចាំភ្លើងស្តុប ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សង់សេ១២៥ ស៊េរីឆ្នាំ២០២១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC-7966 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើតស្រប់ទិសគ្នា ក្នុងល្បឿនលឿនអកហ្សឺជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលបុកពីក្រោយគូទរថយន្តកូរ៉េឃ្លុបដឹកទឹកសុទ្ធពេញទំហឹង បណ្ដាលឱ្យបុរសម្ចាស់ម៉ូតូរងរបួសធ្ងន់បាក់ជើងខាងស្ដាំ ចំណេកឯ ម៉ូតូវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ហើយភ្លាមៗនោះ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្តង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ រួចបានធ្វើការវាស់វែងបាញ់ថ្នាំរថយន្ត និងម៉ូតូយកមកដាក់អែបកៀនខាងសិន ហើយឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា តែមិនត្រូវរ៉ូវគ្នា…
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០១ កក្កដា ២០២១ (មានវីដេអូ)
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី០១ កក្កដា ២០២១
-
ភ្លៀងមួយមេធំលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឱ្យដើមឈើ ៣ដើមបាក់ និងរលំសង្កត់លើ passapp ស្រ្តីម្នាក់រងរបួស
ភ្នំពេញ៖ ដើមឈើធំៗជាច្រើនដើមនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងខណ្ឌទួលគោកត្រូវបានរលំបាក់សង្កត់មកលើផ្លូវ ក្រោយពីមានភ្លៀងមួយមេធំលាយឡំជាមួយនឹងខ្យល់កន្ត្រាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចមុខមន្ទីពេទ្យកុមារជាតិ និងមុខក្រសួងការងារ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមេឃខ្មៅអួអាប់ ខណៈនោះ ស្រាប់តែមានភ្លៀងមួយមេធំលាយឡំជាមួយនឹងខ្យល់កន្ត្រាក់បានធ្វើឲ្យដើមឈើដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ចាប់ពីមុខចំណុចមន្ទីរពេទ្យកុមារជាតិ រហូតមកដល់មុខចំណុចក្រសួងការងារ គឺបាក់របងមន្ទីរពេទ្យកុមារជាតិ២ផ្ទាំងនិងដើមឈើជាប់របងជាមួយគ្នា របងដែកកម្ពស់ជាង៥ម៉ែត្រទល់មុខមន្ទីរពេទ្យកុមារជាតិបានរលំ និងដើមឈើនៅមុខក្រសួងការងាររលំដល់ដីក្នុងនោះបានបណ្ដាលឲ្យសង្កត់ម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1N-1761 រងការខូចខាត បណ្ដាលអោយមានស្រ្តីម្នាក់របួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ក្រោយពីមានហេតុការណ៍បាក់ដើមឈើរលំសង្កត់នេះរួចមក មន្ត្រីអាជ្ញាធរមូលដ្ឋានបានទាក់ទងទៅអាជ្ញាធរជំនាញក្រសួងសាធារណការ ចុះមកកាប់រះដើមឈើយកចេញពីលើផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋឡើងវិញ ជៀសវាងបង្កការកក់ស្ទះចរាចរណ៍៕