-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៩ មិថុនា ២០២១ (មានវីដេអូ)
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៩ មិថុនា ២០២១
-
ម៉ូតូ ២គ្រឿងបុកគ្នា ខ្ទាតស្ត្រីម្នាក់ចូលក្រោមកង់រថយន្តក្រឡុកស៊ីម៉ងត៍ បណ្ដាលឲ្យកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2021 វេលាម៉ោង 8: 10 នាទី ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ 5 ចន្លោះគីឡូម៉ែត្រលេខ 82 និងលេខ 83 ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខណៈម៉ូតូពីរគ្រឿងបុកគ្នា បណ្ដាលឱ្យភាគីម្ខាងដួលចូលក្រោមកង់រថយន្តកំពុងបើកបរលើផ្លូវជាតិលេខ៥ ។ តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរបានឱ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ125 បើកបរដោយស្ត្រីឈ្មោះ ឆៃ ស្រីមុំ អាយុ 38ឆ្នាំមានទីលំនៅភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ក្នុងដំណើរ ពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងម៉ូតូមួយគ្រឿងទៀតម៉ាកសេ125 ស៊េរី 016 បើកបរដោយស្ត្រីម្នាក់មិនទាន់ស្គាល់អត្ដសញ្ញាណ ក្នុងដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យស្ត្រីម្នាក់ឈ្មោះ ឆៃ ស្រីមុំ ដួលទៅលើថ្នល់ជាតិ ហើយក៏ត្រូវរថយន្ត ក្រឡុក ស៊ីម៉ងត៍ មួយគ្រឿងបើកមកដល់បានកិនស្ត្រីរងគ្រោះបណ្ដាលឲ្យស្លាប់យ៉ាងអាណោច អាធមនៅកន្លែងកើតហេតុតែម្តង ។ ចំណែកភាគីម្ខាងដែលជិះម៉ូតូហុងដាសេ125 ស៊េរី 016…
-
នគរបាលខណ្ឌឬស្សីកែវ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធ ករណី ធាក់ជនរងគ្រោះគំរាមយកម៉ូតូ
ភ្នំពេញ ៖ កម្លាំងកងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ ៤នាក់ជាបន្តបន្ទាប់ ក្នុងករណីលួចមានស្ថានទំងន់ទោស(ធាក់ជនរងគ្រោះគំរាមយកម៉ូតូ)នៅវេលាម៉ោង៣”៥០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំនុចបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២០;២១ ភូមិស្លែងដីដុះឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល ។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្ស័យ៤នាក់ដែលធាក់ជនរងគ្រោះគំរាមយកម៉ូតូ រួមមាន ៖ ទី១/ឈ្មោះបឿន សុខហាងភេទប្រុសអាយុ២៦ឆ្នាំមុខរបរជាងដែកស្នាក់នៅផ្ទះលេខ៦ផ្លូវបេតុងភូមិទួលសង្កែសង្កាត់ទួលសង្កែទី១(មានសារធាតុញៀន)។ ទី២/ឈ្មោះនៅ ពៅភេទប្រុសអាយុ២៥ឆ្នាំមុខរបរគ្មានស្នាក់នៅផ្ទះជួលភូមិបឹងសាឡាងសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ(មានសារធាតុញៀន)។ ទី៣/ឈ្មោះឆោម រដ្ធាភេទប្រុសអាយុ២១ឆ្នាំមុខរបរសន្តិសុខឯកជនស្នាក់នៅភូមិ+ឃុំផ្សារសាមគ្គីក្រុងច្បារមនខេត្តកំពង់ស្ពឺ(មានសារធាតុញៀន)។ និងទី៤/ឈ្មោះយាន វិរត្ន័ភេទប្រុសអាយុ២២ឆ្នាំមុខរបរជាងដែកស្នាក់នៅផ្ទះជួលផ្លូងបេតុងភូមិទួលសង្កែសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ(មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះបុីច ឧត្តមភេទប្រុសអាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនជេធីអាយស្នាក់នៅភូមិត្រពាំងខ្លឹងសង្កាត់ចោមចៅខណ្ឌសែនសុខ។ សំភារះដកហូតរួមមាន1/ម៉ូតូចំនួន៣គ្រឿង-ម៉ូតូម៉ាកC125១គ្រឿងពណ័ខ្មៅសារីឆ្នាំ២០២០ពាក់ស្លាកលេខPP1FN7118-ម៉ូតូម៉ាកSCOOPIពណ័ក្រហម១គ្រឿងពាក់ស្លាកលេខPP1IR5284-ម៉ូតូម៉ាកSCOOPIពណ័ស១គ្រឿងពាក់ស្លាកលេខPP1IR8717 ដំណើររឿងហេតុ ៖ នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះបានចេញពីផ្ទះគោលបំណងទៅធ្វើបុណ្យនៅឯខេត្តកំពង់ឆ្នាំងពេលជិះមកដល់ចំនុចកើតហេតុក៏មានជនសង្ស័យ៦នាក់ជិះម៉ូតូមកពីក្រោយពេលមកដល់ក៏បានធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះឲ្យដួលរួចគំរាមវាយជនរងគ្រោះៗបានទុកម៉ូតូចោលរត់យករួចខ្លួនបន្ទាប់មកជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះត្រលប់ក្រោយចូលPPវិញពេលមកដល់ចំនុចផ្លូវ១០០៣ក្រុម៤សង្កាត់ច្រាំចំរេះទី១ខណ្ឌឬស្សីកែវបានជួបនិងកំលាំងអធិការដ្ធានបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ព្រមទាំងស្រាវជ្រាវឃាត់ខ្លួនបាន២នាក់បន្តទៀត។ បច្ចុប្បន្ននេះ ជនសង្ស័យ៤នាក់ខាងលេី ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ កសាងសំណុំរឿងបញ្ជូនទៅតុលាការដេីម្បីផ្ដន្ទាទោសតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
យុវជនម្នាក់បានស្លាប់ នៅតាមដងផ្លូវ មិនដឹងថាស្លាប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ឬជាករណីហិង្សានោះទេ
ភ្នំពេញ: យុវជនម្នាក់បានស្លាប់នៅឆ្ងាយពីម៉ូតូ ដោយមិនទាន់ដឹងថាជាករណីគ្រោះថ្នាក់ចរាចរណ៍ដួលខ្លួនឯង ឬក៏ជាករណីហិង្សាអ្វីនៅឡើយនោះទេ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចច្រកចូលវត្តពោធិញាណ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងលេខ៣៩ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះនៅមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយ ពាក់អាវពណ៌សដៃវែង ស្លៀកខោខ្មៅជេីងវែង និងពាក់ស្បែកជើងប៊ូពណ៌ខ្មៅ មានអាយុប្រហែលជាង២០ឆ្នាំ ហើយនៅជិតខ្លួនឃើញមាន ម៉ូតូមួយគ្រឿងម៉ាក ស៊ុយហ្ស៊ុយគីនិចពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FQ-6468។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឮស្នូរសំឡេងម៉ូតូដួលប្រាវអូសទៅបុកនឹងផើងផ្កា និងដងឆត្រនៅជាប់ចិញ្ចើមផ្លូវ។ ខណៈនោះពួកគាត់បាននាំគ្នាចេញមកក្រៅមើលក៏ឃេីញយុវជនម្នាក់ដេកដួលស្លាប់នៅក្រោមសំយាបផ្ទះប្រជាពលរដ្ឋ ចំណែកម៉ូតូវិញខ្ទាតទៅបុកផើងផ្កានៅជាប់ជញ្ជាំងផ្ទះ។ ភ្លាមៗនោះពួកគាត់ក៏បាននាំគ្នារាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចឱ្យចុះមកពិនិត្យសព។ ពេលសមត្ថកិច្ចមូលដ្ឋានចុះមកដល់ បានយកខ្សែហ៊ុមព័ទ្ធជុំវិញកន្លែងកើតហេតុ រួចបានទាក់ទងទៅមន្ត្រីជំនាញឱ្យចុះមកពិនិត្យដេីម្បីឲ្យដឹងថា តើជាករណីវាយសម្លាប់ ឬក៏ដួលម៉ូតូស្លាប់ដោយខ្លួនឯង ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ថាជាករណីអ្វីនៅឡើយនោះទេ រង់ចាំឆែកមើលកាមេរ៉ាសុវត្ថិភាពនៅតាមផ្ទះប្រជាពលរដ្ឋបន្តទៀត៕ ដោយ ៖ ជីម ភារ៉ា
-
អគ្គីភ័យបានឆក់យកជីវិតមនុស្ស៤នាក់ នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ
ភ្នំពេញ៖ អគ្គីភ័យបានឆក់យកជីវិតមនុស្ស៤នាក់ ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ហេតុការណ៍នេះបានកើតឡើង នាម៉ោងជាង៤ទៀបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ចំពោះព័ត៌មានលំអិត មន្ត្រីជំនាញពន្លត់អគ្គិភ័យ និងអាជ្ញាធរ បានជួយពន្លត់ និងយកសពចេញ។ នៅពេលនេះមន្ត្រីជំនាញមិនទាន់ដឹងមូលហេតុនៅឡើយ៕
-
រថយន្ត Range rover បុកម៉ូតូ Zoomer X ខ្ទាតទៅបុកឡាំប្រឺតាមួយគ្រឿង បណ្ដាលឲ្យប្រុសស្រី ២នាក់រងរបួសធ្ងន់
ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាក Range rover មួយគ្រឿងទៅបុកម៉ូតូZoomer X ហេីយខ្ទាតទៅបុកឡាំប្រឺតាមួយគ្រឿងទៀតបន្ថែមបណ្ដាលឲ្យរងការខូចខាត និងប្រុសស្រី២នាក់បានបាក់ជេីងម្ខាងដូចគ្នារងរបួសធ្ងន់ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ និងសមត្ថកិច្ចដេញឃាត់តៃកុងរថយន្តបង្ក បាន កាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចស្ទុបវត្តមហាមន្ត្រី តាមបណ្ដោយផ្លូវ១៦៣ កែងផ្លូវព្រះសីហនុ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ យោងតាមសម្ដីតៃកុងឡាំប្រឺតាជាអ្នករងគ្រោះបានប្រាប់ឲ្យដឹងថា មុនកេីតហេតុ រូបគាត់បេីកកង់បីឥណ្ឌា តាមបណ្ដោយផ្លូវលេខ១៦៣ ទិសដៅពីត្បូងមកជេីង ខណៈមកដល់កន្លែងកេីតហេតុក៏ឈប់ចាំស្ទុប ។ ក្រោយមកក៏មានមនុស្សប្រុសស្រី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Zoomer X ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GE-6547 ធ្វេីដំណេីរឆ្លងស្ទុបទិសដៅពីជេីងមកត្បូង ក៏ត្រូវរថយន្តស៊េរីទំនេីបម៉ាក Range rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-6128 បេីកបរដោយនារីម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីលិចមកកេីតក្នុងល្បឿនលឿនមកបុកម៉ូតូZoomer X ពេញទំហឹងនិងខ្ទាតទៅបុកឡាំប្រឺតាបន្ថែមបណ្ដាលឲ្យរងការខូចខាត ព្រមទាំងធ្វេីឲ្យប្រុសស្រី២នាក់ជាម្ចាស់ម៉ូតូបាក់ជេីងម្ខាងដូចគ្នារងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះភ្លាម ៗ ។ ដោយឡែកនារីរូបស្រស់ជាម្ចាស់រថយន្តបង្ក ភ្លាមៗបានទាក់ទងទៅមិត្តភ័ក្តឲ្យមកទទួលយកចេញពីកន្លែងកេីតហេតុទុករថយន្តចោល…
-
ជនសង្ស័យម្នាក់ខណៈធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលចោមចៅទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋនៅយប់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះឈិនដារិទ្ធភេទប្រុសអាយុ២៥ឆ្នំាមុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រៃទាសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ លោកវរសេនីយ៍ត្រីថេងកុសលនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី៣បានដឹកនាំមន្ត្រីនៅក្រោមឱវាទក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯកម៉នវុធីអធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចុះល្បាតពួនស្ទះក្នុងមូលដ្ឋានដេីម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋស្រាប់តែប្រទះឃើញជនសង្ស័យដែលធ្វើសកម្មភាពលួចកាច់កម៉ូតូចំនួន១នាក់។ ខណៈនោះភ្លាមៗកម្លាំងនគរបាលក៏ឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីនិចសេរី២០២០ ពណ៌ទឹកក្រូចលាយសពាក់ស្លាកលេខភ្នំពេញ1IA0375យកមកសួរនាំនូវប៉ុស្តិ៍។ បេីតាមចំលើយសារភាពរបស់ជនសង្ស័យឈ្មោះឈិនដារិទ្ធភេទប្រុសអាយុ២៥ឆ្នំាមុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រៃទាសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបាននិយាយថាខ្លួនធ្លាប់ធ្វើសកម្មភាពលួចកាច់កម៉ូតូចំនួន៥ដងបានសម្រេចចំនួន៣ដងរហូតមកដល់យប់ថ្ងៃកេីតហេតុខាងលើទេីបកម្លាំងនគរបាលប៉ុស្តិ៍ឃាត់ខ្លួនបានតែម្ដង។ បច្ចុប្បន្ននេះជនសង្ស័យខាងលេីត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី៣ កំពុងសាកសួរដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញនៃអធិការខណ្ឌចាត់ការតាមនីតិវិធី៕ ដោយ៖ ភារ៉ានិងប៊ុនធី
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៨ មិថុនា ២០២១ (មានវីដេអូ)
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៨ មិថុនា ២០២១
-
ឆេះហាងលក់ អាយកូម យីហោ មករា តេឡេកូមសប ២ល្វែងយ៉ាងសន្ធោសន្លៅផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍
ភ្នំពេញ ៖ មានអគ្គិភ័យមួយបានឆ្លង់ចរន្តអគិ្គសនីឆាបឆេះហាងលក់អាយកូមមួយកន្លែង ដែលមានយីហោ មករា តេឡេកូមសប ២ល្វែងយ៉ាងសន្ធោសន្លៅ ក្បែរផ្សារទួលទំពូង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសម្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍ជាច្រើនគ្រឿង។ ក្នុងករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ផ្លូវលេខ៤៤០ កែងនិងផ្លូវលេខ៤៣២ ក្រុម១២ ភូមិ៣ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះមាន ឈ្មោះ សៀង សេរីវឌ្ឍនា ភេទប្រុស អាយុ ៣៣ឆាំ្ន មុខរបរអាជីវករលក់ និងវិទ្យុទាក់ទង។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានហាងលក់ អាយកូម យីហោមករា តេឡេកូមសប លក់អាយឌី អាយកូម វិទ្យុទាក់ទង និងលក់ទូរសព្ទដៃគ្រប់ប្រភេទកំពុងតែលក់ដូរសុខៗនៅក្នុងហាង ក៏មានផ្ទះលេខ៩៧ និងផ្ទះលេខ៩៩ ដែលស្ថិតនៅក្បែរផ្សារទួលទំពូង ក៏ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះចេញមកពីផ្ទះបាយខាងក្រោយ និងមានផ្សែងហុយទ្រលោមចេញមកខាងក្រៅ ហើយភ្លាមៗនោះ ក្រុមបុគ្គលិកដែលកំពុងលក់នៅខាងក្នុង ក៏បាននាំគ្នាស្រវ៉េវ៉ាស្រវ៉ាជញ្ជូនអីវ៉ាន់យកចេញមកទុកនៅខាងក្រៅសិន ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌចំការមន ចុះមកជួយហៅរថយន្តពន្លត់អគ្គិភ័យឱ្យចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជាច្រើនគ្រឿងតែម្តង។…
-
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៧ មិថុនា ២០២១ (មានវីដេអូ)
សន្តិសុខមាតុភូមិ៖ របាយការណ៍ទូទាំងប្រទេស ប្រចាំថ្ងៃទី២៧ មិថុនា ២០២១